ទិដ្ឋភាពបុណ្យអុំទូក ថ្ងៃទីមួយ ខែ វិច្ឆិកា 1, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.trackback
ថ្ងៃនេះ គឺជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូកជាប្រពៃណី ថ្ងៃទីមួយ ថ្ងៃមិញនេះ ខ្ញុំបានចេញដើរត្រួសម៉ាអំពេញទៅមើលបុណ្យនឹងគេដែរ (គ្មានអ្វីក្រៅពីដើរទៅថតរូបដូចរាល់ឆ្នាំ
)។
បុណ្យអុំទូក ឆ្នាំណាក៏ដូចឆ្នាំណាដែរ មនុស្សម្នាច្រើនកកស្ទះដូចតែរាល់ឆ្នាំនឹងឯង។ ឆ្នាំនេះខ្ញុំឃើញមានប្លែកមួយ (មិនដឹងថាគេមានតាំងពីឆ្នាំទៅ ឬយ៉ាងណាទេ ដ្បិតឆ្នាំទៅខ្ញុំមិនបាននៅស្រុកខ្មែរ ចូលរួមទេ) គឺរាល់ច្រកដែលចូលទៅវេទិកាកិត្តិយសទាំងអស់ គឺមានសន្តិសុខសម្បើមណាស់ គឺគេយកអាទ្វារចូលដូចនៅក្នុងព្រលានយន្តហោះ ឲ្យភ្ញៀវដែលចូលទាំងអស់ដើរចូល ដើម្បីត្រួតពិនិត្យផងដែរ ទំនើបបស់គេ។
ខ្ញុំបានទៅដល់មុខវាំងប្រមាណម៉ោង៣កន្លះ ដោយសារគ្មានលិខិតចូលដូចគេ សុំសន្តិសុខយ៉ាងណាក៏គេមិនឲ្យចូលដែរ ធ្វើម្ដេចយើងអត់បក្ខអត់ពួក ហេហេ… ប្រជ្រៀតៗជិតម៉ាម៉ោងទម្រាំបានចូលទៅក្នុង បានថតរូបស្រួលបន្តិច ហាហា.. (កន្លែងដើមរាល់ឆ្នាំ)៕
រូបភាពមួយចំនួន

ទិដ្ឋភាពអុំទូក

សប្បាយនឹងជ័យជម្នះ

ដល់ទី

កងឆៀរ៍លើកទឹកចិត្តទូករបស់ខ្លួន

អ្នកទស្សនាទូកណែនណាន់តាន់តាប់

ប្រទីបព្រះបរមរាជវាំងចេញដំណើរមុនគេយ៉ាងសង្ហារ

តំបន់ខ្មែរចូលអត់បាន តែបើមានបងប្អូនធ្វើនគរបាលនៅទីនោះចូលបាន

ច្រកចូលរបស់ពួកអ្នកទេសចរណ៍

ដាក់របងហាមអ្នកលក់ អ្នកដំណើរចូល

ធុងសម្រាមថ្មីរបស់សាលារាជធានី

លោកតាម្នាក់នេះជក់ដល់ហើយ

នាំប្អូនមកមើលទូក

សូម្បីបងថ្លែនក៏មកចូលរួមដែរ ចុះមនុស្ស?

ស្ទះ!
______________________________________________
អានផងដែរ៖
១. មួយថ្ងៃមុនបុណ្យទឹក
២. ផ្ដើមហើយ បុណ្យទឹកនៅស្រុកខ្មែរ
៣. បុណ្យអុំទូកថ្ងៃទី១
៤. រូបភាពពីបុណ្យអុំទូក
៥. ទិដ្ឋភាពថ្ងៃទី១នៃបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក
៦. ភ្លៀងធំនៅថ្ងៃទី៣ នៃបុណ្យអុំទូក
៧. យេស៊ូ លុកលុយបុណ្យអុំទូក
៨. បុណ្យប្រពៃណីខ្មែរក្លាយជាបុណ្យឯកឧត្ដម







[...] [...]
[...] [...]
កាមេរាថ្មី ថតរូបបានស្អាតណាស់ហ្ន
ប៉ិនប្រជ្រៀតចូលមែន មានម៉ាស៊ីនថតអីផង ខ្ញុំ មិនចូលចិត្តសោះកន្លែងមានមនុស្សច្រើនកកកុញចឹង
កាលពីឆ្នាំមុនពេលខ្ញុំដើរកាត់តំបន់សម្រាប់ភ្ញៀវទេសចរណ៍នោះ ស្រាប់តែគេហៅខ្ញុំចូលដែរ។ ឆ្នាំនេះមិនបានទៅមើលទេមើលទៅ។
ម៉េចចឹង រវល់ទៅណា?
ទើបតែមកពីបាត់ដំបង ម្យ៉ាងឡេនស៍កាម៉េរាខ្ញុំរាងមិនសូវស្រួលផង។ មើលទៅត្រូវយកអោយគេមើលហើយ។
ទិញថ្មីរ៉ូវ
សប្បាយមែន!
[...] [...]
[...] [...]
[...] [...]