jump to navigation

មក​ដល់​ទ្រនំ​ឯ​បាងកក ខែ វិច្ឆិកា 4, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

ខ្ញុំ​មក​ដល់​ឯ​បាងកក​វិញ​ហើយ​កាល​ពី​ល្ងាច​មិញ​នេះ (០៤ វិច្ឆិកា ២០០៩)។ មក​វិញ​ត្រូវ​មាន​ការងារ​ជា​ច្រើន​ត្រូវ​ធ្វើ​ណាស់ កាល​ពី​នៅ​ស្រុក​ខ្មែរ​មិន​បាន​ធ្វើ​អី​សោះ។

និយាយ​ពី​ការ​ធ្វើ​ដំណើរ​ល្ងាច​មិញ​នេះ យន្តហោះ​ដូច​ជា​បើក​លឿន​ជាង​រាល់​ដង អ្នក​ប្រកាស​ថា​បើក​លឿន​ជាង​កំណត់​ប្រហែល​២០​នាទី​ឯណោះ តែ​ខ្ញុំ​ថា​មិន​ចឹង​ទេ លឿន​មែន​តែ​ប្រមាណ​៥​ទៅ​១០​នាទី​មុន​កំណត់​ប៉ុណ្ណោះ​ឯង គឺ​លឿន​ជាង​រាល់​ដង​មែន។

ដំបូង​គេ​ដាក់​កៅអី​អក្សរ​ស៊ី​មាត់​កន្លែង​ដើរ​ ក៏​សុំ​គេ​ដូរ​មក​កន្លែង​អេហ្វ មាន​អី​​បាន​ចំ​កន្លែង​កណ្ដាល​តែ​ម្ដង ហ៊ើៗៗ។ ហោះ​ប្រហែល​ពាក់​កណ្ដាល​ផ្លូវ​ដឹង មើល​ឃើញ​យន្តហោះ​ផ្សេង​ទៀត​ពី​ចម្ងាយ។

ជិះ​អា​យន្តហោះ​អ៊ែរ​អាស៊ី​នេះ​រាល់​លើក​ពេល​មក​ដល់​បាងកក​វា​មិន​ដែល​ចូល​ដល់​ចំណត​ទេ តែង​តែ​ឲ្យ​ឡាន​ទៅ​ដឹក​បន្ត គ្រា​នេះ​មិន​ដឹង​ជា​យ៉ាង​ម៉េច​វា វា​ចូល​ដល់​ចំណត​តែ​មិន​ដឹង​វា​ទៅ​ចត​នៅ​ឯ​ស្លាប​មួយ​ណា​របស់​អាកាសយាន្ដដ្ឋាន​​សុវណ្ណភូមិ​ត្រូវ​ធ្វើ​ដំណើរ​ជាង​១​គីឡូម៉ែត្រ​ឯណោះ​ទើប​មក​ដល់​កន្លែង​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន​ ហាហា… យ៉ាប់​មែន​អា​នេះ។

ពេល​ជិះ​តាក់ស៊ី​មក​ផ្ទះ​ជួប​តែ​ពួក​ស្នេហា​ទក្សិណ អូ! គាត់​តាប៉ែ​ដល់​ក​ហើយ ដឹង​ឯង​ខ្មែរ​ទៀត​មិន​បាច់​ទេ។ មក​ដល់​បន្ទប់​វិញ​ស្អុយ​ដល់​ក​ហើយ ចុះ​ទៅ​ទិញ​បាយ​ញ៉ាំ​ហើយ​ដេក​ឡាមម៕


បិទ​របស់​របរ​ឲ្យ​អស់​បន្ទប់​ខ្ញុំ​ឯ​ស្រុក​ខ្មែរ ដ្បិត​មក​ថៃ​លើក​នេះ​ប្រហែល​ជា​យូរ​បន្តិច​បាន​ទៅ​ខ្មែរ​ម្ដង​ទៀត

ចំណត​អាកាស​ខ្មែរ តូច​មែន​តែ​ស្អាត

របស់​របរ​យក​មក​ថៃ​លើក​នេះ

មាន​តែ​ប៉ុណ្ណេះ​ឯង យក​មក​តិច​ណាស់ ប្រមាណ​១០​គីឡូ​ទេ ស្ដាយ​ដែរ តែ​មិន​ដឹង​ដាក់​អី​មោ​ថែម មាន​តែ​សាច់​ក្រក​១​គីឡូ​ឯង

____________________________________________________
អាន​ផង​ដែរ
១. មក​ដល់​ស្រែ​ខ្មុក​ហើយ
២. ល្ងាច​នេះ​ទៅ​ផ្ទះ
៣. មក​ដល់​បាងកក
៤. មក​ដល់​បឹងកក់

វិចារ»

1. មក​ដល់​ស្រែ​ខ្មុក​ហើយ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 5, 2009

[...] _______________________________________________ អាន​ផង​ដែរ៖ ១. ល្ងាច​នេះ​ទៅ​ផ្ទះ ២. មក​ដល់​​ភ្នំពេញ ៣. មក​ដល់​ខ្មែរ​ឈឺ​ល្មម ៤. មក​ដល់​ទ្រនំ​ឯ​បាងកក [...]

2. ល្ងាច​នេះ​ទៅ​ផ្ទះ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 5, 2009

[...] ______________________________________________ អាន​ផង​ដែរ៖ ១. ចប់​ហើយ​ៗ ២. មក​ដល់​ស្រែ​ខ្មុក​ហើយ ៣. មក​ដល់​ខ្មែរ​ឈឺ​ល្មម ៤. មក​ដល់​ទ្រនំ​ឯ​បាងកក [...]

3. សាយ័ន្ត - ខែ វិច្ឆិកា 5, 2009

សុំចែកសាច់ក្រក ខ្លះមក! មើលទៅដូចទំនងដល់ហើយ! ហាហា

4. សុវុឌ្ឍី - ខែ វិច្ឆិកា 5, 2009

នឹងហើយ មានម្តងនោះឈប់អោយដើរឡើងយូរទំរាំតែដល់កន្លែងត្រួតពិនិត្យPassport យន្តហោះតម្លៃថោកតែចឹងអែង ហេហេ

5. បណ្ឌិត - ខែ វិច្ឆិកា 7, 2009

ល្មមមកនៅស្រុកខ្មែរវិញហើយ​អន្ទិតៗ អើយ គេដកទូតអស់ហើយ តិចថាអត់អីស៊ីតូវ

6. សុវុឌ្ឍី - ខែ វិច្ឆិកា 7, 2009

ល្មមមកស្រុកអី គ្នារៀនមិនទាន់ចប់ផង :D

7. សុភ័ក្ត្រ - ខែ វិច្ឆិកា 7, 2009

ទិញ​ចាបុត្រ​ហើយ​ៗ មិន​បាច់​ភ័យ​ទេ ហេហេ!