ជ្រួលច្របល់តែពីរឿង ទក្សិណ ខែ វិច្ឆិកា 5, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.trackback
តាំងពីម្សិលមិញដែលរដ្ឋាភិបាលខ្មែរដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃធ្លាក់ចេញពីអំណាច ទក្សិណ ជិនវ័ត្រ ធ្វើជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច sic មក ស្ថានការណ៍ស្រុកទេ ទាំងថៃទាំងខ្មែរកាន់តែយ៉ាប់យឺនទៅៗហើយ បងប្អូន!
ព្រឹកមិញនេះប្រព័ន្ធផ្ញើសារថៃរកលុយបានពីរឿងទក្សិណនេះ ឯថ្ងៃនេះទៀតសោត ចំណងការទូតទាំងថៃទាំងខ្មែរ ត្រូវបានបន្ថយឋានៈ ដោយថៃគេបានឲ្យឯកអគ្គរាជទូតរបស់ខ្លួនគឺលោក ប្រសាសន៍ ប្រសាសន៍វិនិច្ឆ័យ (ថៃ៖ ประศาสน์ ประศาสน์วินิจฉัย) ត្រឡប់មកក្រុងបាងកកវិញ ឯខ្មែរឯណេះភ្លាមដែរក៏ឲ្យលោកជំទាវ យូ អយ ឯកអគ្គរាជទូតខ្មែរប្រចាំក្រុងបាងកកត្រឡប់ទៅស្រុកខ្មែរវិញផងដែរ sic នេះបើតាមព័ត៌មានពីប្រភពផ្សព្ធផ្សាយនានា។
រឿងរ៉ាវល្បែងនយោបាយនេះមិនដឹងជាចំណេញខាងណា ខាតខាងណាឲ្យប្រាកដទេ មើលទៅនាយករដ្ឋមន្ត្រីមុខឌឺថៃ នាយ អភិសិទ្ធិ វេជ្ជាជីវៈ ដូចជាខឹងនឹងខ្មែរខ្លាំងសម្បើមណាស់ មុននឹងអន្ទិតនេះឡើងយន្តហោះទៅស្រុកជប៉ុននាល្ងាចមិញនេះ។ ឥឡូវនេះថៃគេអះអាងច្បាស់ហើយ គឺល្អអាក្រក់អាស្រ័យលើរដ្ឋាភិបាលខ្មែរទេ រើស ទក្សិណ ជិនវ័ត្រ ឬរើសប្រទេសថៃ?
រឿងនេះប្រាកដជាល្អមើលហើយ ចាំមើលតទៅទៀតទៅមើល!
_____________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ហ៊ុន សែន ជួបជើងខ្លាំងពិតប្រាកដ
២. តើអតីតនាយករដ្ឋមន្ត្រីថៃពិតជាអាចជួយសេដ្ឋកិច្ចខ្មែរបានមែនឬ?
៣. ទទួលតំណែងថ្មី… ទក្សិណ មកដល់កម្ពុជាហើយ!
៤. ទក្សិណ៖ ខ្ញុំចង់ទៅអរគុណលោក ហ៊ុន សែន ដោយផ្ទាល់
៥. កាំបិតចិតដងឯង





When the elephants are fighting, the ants are hiding. Unlike an old version proverb (When the elephants are fighting, the ants will die).
The deteriorating relations are resultant from a speech of Kasit Piromya who labelled Prime Minister Hun Sen as a player. Hun Sen did tell him that he is not a player, but he is the doer. Now he is a doer on what he talks.
The second reason is because Thailand dragged Cambodia into its internal political affairs (Preah Vihear Temple spat). Phnom Penh’s government discerns this as abusive to the principle of non interference as Cambodia and Thailand needs to adhere to this principle as a member state of ASEAN. It seems like a revenge to Bangkok’s government. The recent pullout of Madam You Ay is another act of revenge following Thai cruel action on diplomacy.
សំនួរគួរតែសួរទៅសៀមទៅវិញ
រើស ទក្សិណ ជិនវ័ត្រ ឬរើសប្រទេសកម្ពុជា?
នេះជាការច្របល់របស់ពួកអាអស់លោក ទាំងខ្មែរ ទាំងថៃ ។
មិនដឹងថាបានការអីទេ ៕
អ្វីជាបញ្ហា ?
ទើបតែមើលតាម bangkokpost ថៃបានលើកហេតុជាច្រើនចំពោះការនោះ
អស់លោកបានគិតដល់ប្រជាជនទេ?
ខាងថៃបាននិយាយថានិងមានការបិតព្រំដែនផងដែរនោះតើអ្នកណាខាត អ្នកចំណេញ?
អ្នកខាតគឺប្រជាជនពិសេសប្រជាជនខ្មែរឆ្លងដែនប្រកបរបរនៅស្រុកថៃ។
ពួកអាអស់នោះវាមិនដែលរវល់ទេ។
អស់លោកសូមជួយមើលតើនេះព្រោះតែប្រយោជន័រឺ ?
why say like this cambodia people want to work in motherland but government not the good way cheap money, good is height oh cambodia .
corruption more and more .
see people at vienam border not good situation .
if country is good who want go .
តើអ្នកណាខាត អ្នកណាចំណេញ រវាងកម្ពុជា និងថៃនេះ ? ខ្ញុំជឿថា ថៃខាត ច្រើនណាស់ នឹងមានបញ្ហាក៏រឹតតែច្រើនឡើងទៀត ។ ថៃមានកំហុស ដោយ ទម្លាក់លោក ថាក់សិន ចេញពីតំណែង ដោយសារតែរឿង ខុសឆ្គងបន្តិចបន្តួច
មិនព្រមដោះស្រាយគ្នា តាមផ្លូវត្រជាក់ ។ ចំពោះខ្មែរយើង ដែលមានការព្រួយ បារម្ភ ចំពោះប្រជាពលរដ្ឋខ្មែរយើង ជាងពីសែននាក់ ឬកន្លះលាននាក់ ដែល កំពុងធ្វើការនៅស្រុកថៃ គឺពិតមែនហើយ តែមិនមែនជាបញ្ហាចម្បងនោះទេ ខ្មែរយើងទៅធ្វើការនោះ ដូចខ្ញុំកញ្ជះថៃ ដាច់ថ្លៃអញ្ចឹង គឺខ្មែរទៅធ្វើតែការងារ ណាដែលប្រជាជនថៃ គេមិនចង់ធ្វើ ឫក៏ការងារថោកៗ អញ្ចឹងបានន័យថា បើបានខ្មែរយើងទៅធ្វើការស្រុកថៃច្រើន ថៃរឹតតែអរ ថៃរឹតតែចម្រើន ។ ខ្មែរយើងមួយចំនួន មិនចង់ធ្វើការនៅក្នុងស្រុកខ្លួនឯងទេ ការងារនៅស្រុកខ្មែរ ក៏មិនជាខ្វះប៉ុន្មានដែរ តែមិនព្រមធ្វើ គឺចង់តែខ្ញុំកញ្ជះគេអញ្ចឹង ទើបថាល្អ គេវាយដំច្រំធាក់ព្រឹកល្ងាច ក៏នៅតែគេល្អ ។ រឿងសម្តេច ហ៊ុន សែន ដែលយក
លោកថាក់សិន ជាទីប្រឹក្សា ផ្នែកសេដ្ឋកិច្ចខ្មែរនោះ ជាការល្អហើយ តែខ្លាចថាក់
សិនមិនស្មោះចំពោះទៅវិញទេ តែបើតាមក្តាប់មើល សភាពការណ៍ នយោបាយ នៅស្រុកថៃ ថាក់សិន ត្រូវតែធ្វើការយ៉ាងហ្មត់ចត់ ជាមួយរដ្ឋាភិបាលខ្មែរ ជាពិសេសជាមួយ សម្តេចហ៊ុន សែន ដើម្បីធ្វើគំនាបគៀបរដ្ឋាភិបាលថៃ អោយ ព្រមទទួលថាក់សិន ចូលស្រុកវិញ និងលើកលែងទោស ។ រឿងកម្ពុជាវិញ ដូចជា មិនឃើញមានខាតអីទេ ថៃចង់លេងផ្លូវទ័ព ក៏ខ្មែរមិនញញើតដែរ មានតែ
ថៃទេ ដែលត្រូវញញើតនោះ ចង់និយាយថា ២៤ ម៉ោង ឬយ៉ាងយូរ ១ អាទិត្យ ដល់បឹងកកហើយ មែនទេ…?
why say like this cambodia people want to work in motherland but government not the good way cheap money, good is height oh cambodia .
corruption more and more .
see people at vienam border not good situation .
if country is good who want go .
នៅប៉ុសខ្ញុំ មាននិយាយរឿង “ ស្នេហានយោបាយត្រីកោណ” សូមអញ្ជើញចូល មើលនិងបញ្ចេញមតិ…
http://kapsystem.wordpress.com
ពួកអាសៀមវាសង្ឃឺមលើអាភីសិតដែលកើតនៅអង់គ្លេសជំនួសស្តេចសៀម
បុមីបល់ដែលកើតនៅអាមេរិកៗបានជួយស្តេចសៀមឪយមានបាន។ដល់
ស្ដេចសៀមស្លាប់បាត់ទៅប្រហែលជាអង់គ្លេសជួយអាភីសិតឪយមានបាន
ដួចស្ដេចសៀមដែរណា។
ចំពោះតាក់សីនវាគ្រាន់តែជាការវាយតបរបស់ហុនសែនត្រឡប់ទៅពួកអាសៀម
ដែលបានឪយសមរង្សីវាយប្រហារហុនសែនពីស្រុកសៀមកាលពីមុន។
ខ្មែរធ្លាប់ពិបាកវេទនារួចទៅហើយទោះជាពិបាកនៅពេលដែលពូកអាសៀម
វាបិទព្រំដែនមិនអាចឆ្លងទៅរកការធ្វើក៍មិនជាពិបាកទៀតដែរ។
ខ្មែរក៍លែងទិញទំនិញសៀមៗក៍លែងទីញទំនិញខ្មែរបើតាមដឺងគីខ្មែរទិញ
ទំនិញសៀមច្រើនជាងសៀមទិញទំនិញខ្មែរ។
ពួកអាសៀមដែលមានក្រុមហុននៅស្រុកខ្មែរក៍ត្រួវបិទនឺងពូកអាសៀម
ដែលធ្វើការនៅស្រុកខ្មែរក៍ត្រួវត្រឡប់ទៅស្រុកសៀមវីញដួចតែគ្នា។
ខ្មែរក៍ខាតៗតួច អ្នកដែលខាតធំនោះគឺពួកអាសៀម។
ពូកអាសៀមវាមានតែផ្លួវ១គីធ្វើសង្រ្គៀមជាមួយខ្មែរដែលទៅតាមភាព
លោពលន់មហិច្ឆតារបស់វាដួចនៅពេលសង្រ្គាមលោកលើកទី២។
lose lose all cambodai and thai yes but at asian is lose too.
why want to do this ?
i think use thai’s good too some or a few good.
ការទំលាក់ថាក់ស៊ីនពីតំដែងមិនមែនកំហុសតិចតួចទេ តែ គឺ គាត់បានប្រព្រឹត្តអំពើ ពុករលួយ យកលុយរដ្ធមួយករណី ទោះបីជាយ៉ាងណា គាត់កបានធើ្វអោយសេដ្ចូកិច្ជថៃ ឡើងខ្លាំងដែរ អត់ដូចខែ្មរយើងទេ។ ត្រូវ មិនត្រូវទំលាក់គាត់ដោយផ្លុវយេធាទេ បើថៃធើ្វតាមផ្លូវច្បាប់ធម្មតា រឿងកមិន ធ្លាក់ដល់ថ្នាក់នេះដែរ។ ពីមុនរឿងព្រះវិហារ រឿងព្រំដែរដល់ឥឡូវដូចជាឈ្លោះ រឿងស្អីផេ្សង ម៉េញមិនដឹងទេ សូមជួយពន្យល់ ផងចំពោះ បងប្អូនណា ចេះខាងនេយោបាយច្រើន។អរគុណ។
រឿងនេះ ជារឿងនយោបាយត្រីកោណ តែរឿងគ្រោះថ្នាក់ជាងគេ គឺប្រទេសថៃ
ខ្ញុំមើលឃើញវែងឆ្ងាយណាស់ ទើbហ៊ានថាដូច្នេះ នៅប៉ុសខ្ញុំមាននិយាយរឿង នយោបាយត្រីកោណនេះ តែខ្ញុំបានដាក់ចំណងជើងថា “ ស្នេហានយោបាយត្រីកោណ” វិញ ។
[...] ___________________________________________________ អានផងដែរ៖ ១. ជ្រួលច្របល់តែពីរឿង ទក្សិណ [...]
[...] ប្រកាសប្រហាក់ប្រហែល៖ ១. ជ្រួលច្របល់តែពីរឿង ទក្សិណ ២. [...]
ឪយតែប្រើកំឡាំងយោធាគីខុសទាំងស្រុងចំពោះទក្សិណចំពោះព្រះវិហារ។