តើអតីតនាយករដ្ឋមន្ត្រីថៃពិតជាអាចជួយសេដ្ឋកិច្ចខ្មែរបានមែនឬ? ខែ វិច្ឆិកា 6, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, បរិយាយថ្ងៃនេះ, អំពីស្រុកខ្មែរ.10 comments

បើយើងថាអស់សំណើចដូចជាមិនត្រូវទេចំពោះការតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃធ្លាក់ពីអំណាច ឈ្មោះ ទក្សិណ ជិនវ័ត្រ ឲ្យមកធ្វើជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនាយករដ្ឋមន្ត្រីខ្មែរនោះ ដ្បិតដូចមនុស្សខ្មែរគ្រប់រូបបានជ្រាបហើយ សូម្បីតែប្រធានាធិបតីកូរ៉េបច្ចុប្បន្ននេះ លី ម្យុង-បាក ក៏ធ្លាប់ជាអតីតទីប្រឹក្សាជំនាញដូចគ្នានេះដល់សម្ដេចនាយករដ្ឋមន្ត្រីខ្មែរហើយមកហើយដែរ។ តែសំណួរនៅត្រង់ថា ថាតើលោក ទក្សិណ ពិតជាមានសុឆន្ទៈក្នុងការជួយប្រឹក្សាដែរឬយ៉ាងណា?
បើតាមសំណៅនៅឯ twitter របស់លោក ទក្សិណ កាលពីថ្ងៃទី០៤ វិច្ឆិកា បន្ទាប់ពីត្រូវបានតែងតាំងហើយ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះបាននិយាយថា៖
ขอบคุณ ท่านฮุน เซน เพิ่งส่งสำเนาที่Kingสีหมุนี ทรงโปรดเกล้ามาให้ผมก็นับเป็นเกียรติ แต่คงไม่สนุกเหมือนลงมือทำเองให้คนไทยหายจนครับ
សូមអរគុណ លោក ហ៊ុន សែន ដែលទើបតែផ្ញើឯកសារដែលហ្លួង សីហមុនី ទ្រង់បានត្រាស់បង្គាប់មកឲ្យខ្ញុំរាប់ថាជាកិត្តិយសណាស់ តែគង់មិនសប្បាយដូចចុះទៅធ្វើខ្លួនឯងឲ្យបងប្អូនថៃបាត់ភាពក្រីក្រឡើយ!
សម្រាប់សន្ដានថៃ យ៉ាងក៏នៅតែជាថៃបែបនេះ ដែលខ្មែរគ្រប់រូបបានដឹង ហើយបើទោះបីគ្រប់គ្នាគិតថា រឿងរ៉ាវដែលបានកើតឡើងអស់ទាំងនេះ គឺជាល្បែងនយោបាយមួយក៏ដោយ សម្រាប់រដ្ឋាភិបាលខ្មែរ ជាពិសេសសម្ដេចនាយករដ្ឋមន្ត្រីលោកពិតជាដឹងច្បាស់ណាស់ ហើយនៅពេលដែលលោកហ៊ានលេងយ៉ាងនេះហើយ លោកច្បាស់ជាមានវិធានទប់ទល់។
វាគ្មានអ្វីធ្ងន់ធ្ងរសោះឡើយនៅពេលដែលទំនាក់ទំនងការទូតបែបនេះត្រូវបានកាត់បន្ថយ ព្រោះអតីតកាលកម្ពុជាក៏ធ្លាប់ផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសថៃនេះរហូតដល់ទីពីរដងរួចមកហើយដែរ។ រីឯការទទួលអតីតនាយករដ្ឋមន្ត្រីថៃនេះក៏គ្មានអ្វីថ្មីដែរ ព្រោះបទពិសោធន៍កម្ពុជាក៏មានអតីតនាយករដ្ឋមន្ត្រីថៃអត់ផែនដីជ្រក មាននាយ ប្លែក វិបុលសង្គ្រាម ក៏ធ្លាប់សុំផែនដីខ្មែរជ្រកដែរ មុននឹងភៀសខ្លួនទៅប្រទេសជប៉ុននោះ។
ភាគបន្តនៃល្បែងនេះនឹងទៅជាយ៉ាងណា? យើងមានតែរង់ចាំទស្សនាតទៅទៀត!
___________________________________________________
អានផងដែរ៖
១. ជ្រួលច្របល់តែពីរឿង ទក្សិណ
២. ទទួលតំណែងថ្មី… ទក្សិណ មកដល់កម្ពុជាហើយ!
៣. ទក្សិណ៖ ខ្ញុំចង់ទៅអរគុណលោក ហ៊ុន សែន ដោយផ្ទាល់
៤. ស្ទង់មតិ៖ តើអ្នកជឿថាលោក ទក្សិណ ជិនវ័ត្រ ដែលទើបត្រូវបានរដ្ឋាភិបាលខ្មែរតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចកម្ពុជានេះ អាចជួយធ្វើឲ្យសេដ្ឋកិច្ចខ្មែររីកចម្រើនបានដែរឬទេ?






