ហ៊ុន សែន ជួបជើងខ្លាំងពិតប្រាកដ ខែ វិច្ឆិកា 8, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, បរិយាយថ្ងៃនេះ, អំពីស្រុកខ្មែរ.trackback

នរណាៗក៏ដឹងដែរថា នៅស្រុកខ្មែរនេះគ្មានទេដៃគូលេងនយោបាយដ៏ស័ក្ដិសមពិតប្រាកដដើម្បីមកតតាំងនឹងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទោលស្រុកខ្មែរ និងដែលគេស្គាល់គ្រប់គ្នាថាជា «បុរសខ្លាំងរបស់កម្ពុជា» នោះ sic។
ពីក្មេងវត្តរហូតមកក្លាយជាអ្នកនយោបាយជើងចាស់នៅក្នុងបណ្ដាទសវត្សរ៍ចុងក្រោយនេះ លោក ហ៊ុន សែន បានត្រូវគេមើលឃើញថាជាអ្នកនយោបាយអាជីពមួយរូប ដែលមិនមានអ្នកនយោបាយស្រករក្រោយ ឬសូម្បីតែអ្នកស្រករមុនណា មានប្រៀបអាចយកឈ្នះលើលោកបានឡើយ ទាំងផ្លូវចិត្ត ឬផ្លូវយុទ្ធសាស្ត្រ និងមិនបាច់និយាយដល់ឡើយ ផ្លុវយោធានោះ។
ការបន្តជាប់ឆ្នោត៣អណត្តិជាប់ៗគ្នារបស់គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ភ្លូកទឹកភ្លូកដី និងការចុះខ្សោយ, ការបែកបាក់របស់ដៃគូប្រជែងរបស់លោក រឹងរឹតតែធ្វើឲ្យអំណាចរបស់លោក ហ៊ុន សែន កាន់តែខ្លាំងឡើងៗពីមួយសម័យទៅមួយសម័យរដ្ឋាភិបាល និងមិនតែប៉ុណ្ណោះថែមទាំងទទួលបានការគាំទ្រទ្វេរឡើងពីសំណាក់ប្រជាជនកម្ពុជាថែមទៀត។
កង្វះសមត្ថភាពរបស់គូប្រជែងនៅក្នុងស្រុក បានធ្វើឲ្យលោក ហ៊ុន សែន ងាកមករកគូប្រកួតស័ក្ដិសមមួយនៅឯអាយវិញម្ដង។ មិនខកបំណងទេ ពេលនេះបុរសខ្លាំងរបស់កម្ពុជាបានប្រទះមនុស្សគួរជាទីជក់ចិត្ត បែបនាយ អភិសិទ្ធិ វេជ្ជាជីវៈ នាយករដ្ឋមន្ត្រីមុខឌឺរបស់ថៃបច្ចុប្បន្នុ។ ពិតមែនហើយ តាំងពីមុនបានឡើងកាន់កៅអីនាយករដ្ឋមន្ត្រីមកម្ល៉េះ នាយ អភិសិទ្ធិ រូបនេះគឺជាមនុស្សម្នាក់ដែលហ៊ានមុខចេញប្រឆាំងនឹងខ្មែរ និងកម្ពុជាទាំងមូលជាចំហរ ហើយគ្មានអ្វីស្រពិចស្រពិលដែលថាកៅអីនាយករដ្ឋមន្ត្រីរបស់នាយពិតជាបានមកពីការប្រយុទ្ធប្រឆាំងនឹងខ្មែរដ៏មហាអស្ចារ្យរបស់បណ្ឌិតស្រុកអង់គ្លេសរូបនេះ។
ទង្វើជាបន្តបន្ទាប់របស់នាយករដ្ឋមន្ត្រីមុខឌឺ នាយ អភិសិទ្ធិ មានចំពោះខ្មែរ និងប្រទេសកម្ពុជា បានធ្វើឲ្យក្ដៅក្រហាយដល់ថ្នាក់ដឹកនាំខ្មែរ ហៅជាការតតបនឹងសេចក្ដីថ្លៃថ្នូរបស់ខ្លួន អ្នកដឹកនាំខ្មែរក៏មិនបានទុកឲ្យនាយកមុខឌឺនេះយកស្រុកខ្មែរមកលេងសើចបានដែរ ក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក្ដីក៏នាយ អភិសិទ្ធិ មានបានញញើតឯណា មិនតែប៉ុណ្ណោះនាយថែមទាំងបានតតបយ៉ាងចាស់ដៃទៅវិញផងដែរ ដូចក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ឬអាចមានខ្លាំងក្លាជាងនេះនាពេលខាងមុខក៏ថាបាន។ សម្រាប់ អភិសិទ្ធិ វេជ្ជាជីវៈ កុំថាឡើយ ហ៊ុន សែន អ្នកដឹកនាំជើងយូរ ទោះបីជើងអមតៈក៏ អភិសិទ្ធិ មិនខ្លាចដែរ sic។
-
អភិសិទ្ធិ ឆ្លៀតឱកាសយកខ្មែរមកកេងចំណេញនយោបាយស្រុកខ្លួន
អ្វីដែលមើលឃើញពីទង្វើដ៏ខ្មៅកខ្វក់របស់នាយករដ្ឋមន្ត្រីថៃរូបនេះ កាន់តែសឲ្យឃើញពីមួយថ្ងៃទៅមួយថ្ងៃ ហើយថ្ងៃនេះទៀតសោត នាយករដ្ឋមន្ត្រីនេះទៀតសោតថែមទាំងណែនាំជនជាតិខ្លួនកុំឲ្យចូលលេងល្បែងនៅស្រុកខ្មែរទៀតផង ដែលតាមពិតទៅម្ចាស់បនអស់ទាំងនោះគ្មាននរណាផង ក្រៅពីជនជាតិថៃ។
អភិសិទ្ធិ ពេលនេះបានដៃ និងឡើងកូដស្រឺតៗ បង្វែរបរិយាកាសក្នុងស្រុកខ្លួន ដែលប៉ុន្មានខែចុងក្រោយនេះ ក្រពុលមុខនឹងចរន្តប្រឆាំងខ្លាំងក្លា ឃោសនាសង្គ្រាមចិត្តសាស្ត្រប្រជាជនថៃឲ្យងាកមកប្រយុទ្ធប្រឆាំងជាមួយខ្មែរវិញម្ដងហើយ។ អភិសិទ្ធិ បានដៃចូលទូរទស្សន៍ចំទាលប្រាប់ប្រជាជនខ្លួនថា ពេលនេះមិនមែនជាពេលដែលថៃនឹងថៃឈ្លោះគ្នាទៀតទេ តែគឺជាពេលដែលត្រូវសាមគ្គីការពារកិត្តិយសថៃពីប្រទេសជិតខាង (កម្ពុជា) sic។ នេះបានចំជាត្រីងៀតឈ្លៀតពងមែន អាម្សៀ អភិសិទ្ធិ៕
_____________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ជ្រួលច្របល់តែពីរឿង ទក្សិណ
២. នយោបាយថៃនិងទំនាក់ទំនងកម្ពុជា
៣. ស្ទង់មតិ៖ តើអ្នកគាំទ្រគោលនយោបាយថ្មីៗនេះរបស់លោក ហ៊ុន សែន ទាក់ទងនឹងប្រទេសថៃដែរឬទេ?
៤. កាំបិតចិតដងឯង







[...] ប្រកាសប្រហាក់ប្រហែល៖ ១. ហ៊ុន សែន ជួបជើងខ្លាំងពិតប្រាកដ ២. [...]
សង្ឃឹមថាពីរនាក់នឹងត្របាក់គ្នា កុំឲ្យប៉ះពាល់ដល់រាស្ត្រដូចយើងទៅបានហើយ
ការពីពណ៌នាពីបញ្ហា វាពិរោះណាស់ តែសូមកុំភ្លេចថា ការដោះស្រាយបញ្ហាបានចាត់ទូកថាគឺជារឿងសាចការ…
ចុះបើលោកឯងវិញ តើត្រុវដោះស្រាយយ៉ាងម៉េចជាមួយនឹង ថៃ?
តើលោកបានទៅរៀននៅថៃ ដោយសារអ្នកណាដែរ?
រដ្ឋាភិបាលលោកហ៊ុនសែនកាន់អំណាចបានយូរ គឺដោយសារការឈ្នះឆ្នោត វាគ្រាន់បើជាងរដ្ឋាភិបាលយោធានិយមរបស់លោក អាភីស៊ីត ដែលប្លន់យកអំណាចមកទាំងស្រស់តែម្តង។ សួរថាតើហេតុដូចម្តេចក៏ពួកអួតពីរឿងប្រជាធិបតេយ្យទាំងឡាយបិទមាត់ជិតឈឹង មិនធ្វើប្រតិកម្មអ្វីទាំងអស់ចំពោះការប្លន់យកអំណាចរបស់រដ្ឋាភិបាលយោធានិយមថៃបច្ចបុ្បន្ន? តើការគាំទ្រនាយករដ្ឋមន្ត្រីស្របច្បាប់ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាជនថៃ គឺជារឿងមិនល្អទៅវិញ? តើ់គ្រប់ទង្វើរបស់រដ្ឋាភិបាលរបស់លោក អាភីស៊ីត មានដែលចាត់ទុករាជាណាចក្រកម្ពុជាជាមិត្តឬទេ?
ប្រទេសកម្ពុជាបច្ចុប្បន្នត្រូវការនាយករដ្ឋមន្ត្រីម្នាក់ដែលមានបទពិសោធន៍ខាងសឹកសង្រ្គាម។ ហើយវាមិនមែនជារឿងអ្វីប្លែកនោះទេ ព្រោះស្វើរតែគ្រប់ប្រធានធិបតីនៃសហរដ្ឋអាមេរិកទាំងអស់សុទ្ធតែជាអតីតនាយទាហានដែលធ្លាប់បានច្បាំងនៅលើសមរភូមិពិតៗ។ បើពុំនោះសោតទេ ប្រជាពលរដ្ឋអាមេរិកាំងនឹងមិនបោះឆ្នោតឲ្យឡើយ។
មួយវិញទៀត បើសិនជាយើងធ្វើការស្រាវជ្រាវតែបន្តិចនៅលើប្រព័ន្ធ Internet យើងនឹងដឹងថា នៅលើពិភពលោកយើងនេះ មានប្រធានាធិបតី និងឬ មនុស្សល្បីៗមិនតិចទេ ដែលមានដើមកំណើតជាកូនអ្នកក្រ គឺមិនមែនមានតែ ហ៊ុន សែន ម្នាក់នោះទេ។ ជាក់ស្តែងដូចជា៖
- ប្រធានាធិបតីអាមេរិក Lyndon B. Johnson បានកើតនៅក្នុងត្រកូលកសិករក្រីក្រមួយនៅក្នុងរដ្ឋ Texas ។
- ប្រធានាធិបតីបារាំងបច្ចប្បន្ន Nicolas Sarkozy បានកើតនៅក្នុងគ្រួសារអត្តោប្រវេសន្តដ៏ក្រីក្រមួយមកពីប្រទេស ហុង គ្រី ។ ឪពុករបស់លោកបានបោះបង់គ្រួសារលោកចោលតាំងពីលោកនៅតូចម្លេះ។
- អ្នកស្រីអនុប្រធានាធិបតីនៃប្រទេស Argentina, Eva Perón បានកើតនៅក្នុងគ្រួសារកសិករដ៏ក្រីក្រមួយ និងនៅក្នុងក្រោលសេះ។ ជីវិតរបស់អ្នកស្រី Eva Peron បានក្លាយទៅគម្រូនៃការតស៊ូរបស់ស្រ្តីនៅក្នុងជីវិតដើម្បីអនាគតដ៏ភ្លឺស្វាង។
សូមមើលកំរិតវប្បធម៏របស់ពួកគាត់ខាងលើ នេះសិនទៅ។
កួរស្រូវចង់និយាយពីអីហ្នឹង ចាកប្រធានទេដឹង!!
ខ្ញុំចាកប្រធាន ឬមួយ មេត្តា មិនយល់ប្រធាន?
សូម មេត្តា អានអត្ថបទរបស់លោក សុភ័ក្រ ម្តងទៀត។
ស្រុកខ្មែរឲ្យតែមានមនុស្សនិយាយលឿនជាងធ្វើដូចជា មេត្តា ឯង ប្រទេសជាតិនឹងជឿនលឿនរកលេខដាក់គ្មានជាមិនខានទេ។
Mr. កួរស្រូវ, you should go back to works on the farm and hope you don’t dream that Hun Sen is a god who was created Cambodia and whatever Cambodians have now because of Hun Sen. Hun Sen not a creator god and if there is no Hun Sen Cambodian children still can go to school and study abroad.
That’s right! I can go to study in Singapore without Hun Sen’s help.
Anyway, for the Thai and Cambodian conflict, I strongly support
Prime Minister Hun Sen. Cambodians cannot allow Thai government
to look down on Cambodians any more.
I’m not sure that Mr Lim knows much about Cambodia and its people. By the way, Hun Sen is not God, the Creator of the Universe, but it was him who finished the civil war, it was him who opened diplomatic relation with South Korea. And now, it is Hun Sen who is building a lot of schools, roads, bridges and irrigation systems… In short, it’s him who acts the most, unlike the other peoples who are talking nonesense, preaching about democraty and the glory in the West, but they did nothing to prove they are worthy.
Don’t forget that it’s not words nor beautiful sentences that make Cambodian people believes and votes for you, it’s the proves of what you have done alone that can be count as worthy.
Actually, who took the weapons and go to the border to fight against those Thais? It’s not children of those Cambodian farmers?
Criticism is a good thing, but GOOD RESULT is the best thing to do.
សូមសួស្តី !!! សូមលូកសំដីបន្តិចចុះ !
កុំអាលតឹងទស្សនះដាក់គ្នាអី ! យើងសុទ្ឋតែជាខ្មែទាំងអស់គ្នាទេ ! កុំទាន់អាល សូត្របារាំង ឬ អង់គ្លេសដាក់គ្នាអី! សូមអធ្យាស្រ័យ!!! ការតឹងសំដីដាក់គ្នាមិនមែនជាចំណុចដោះស្រាយទេ! ភាពនិន្នាការរបស់បុគ្គលម្នាក់ៗ គេមិនអាចចាប់បង្ខំបានទេ គឺវាស្ថិតនៅលើជំនឿ ការវិភាគ និង វិចារញ្ញាណផ្ទាល់ខ្លួន ! ដូចនេះយើងគ្រាន់តែពិភាក្សាគ្នាតាមរូបភាព សម្របសម្រួលគ្នាបានហើយ! និយាយនេះមិនមែនមាន័យថាខ្ញុំចោតប្រកាន់អ្នកថាបែកបាក់សាមគ្គីគ្នានោះទេ! ខ្ញុំដឹងហើយថាលោកទាំងអស់សុទ្ឋតែជាខ្មែរ ហើយក៏គ្មានជនជាតិឯណាដែលស្រឡាញ់ខ្មែរ ជាងខ្មែរគ្នាឯងនោះទេ ! រាល់ការបកស្រាយរបស់បុគ្គលម្នាក់ៗសុទ្ឋតែមានហេតុផល រៀងៗខ្លួន ! ហេតុនេះយើងមិនអាចបង្ខំឲ្យនណាម្នាក់ត្រូវតែស្របតាមអ្វីដែលយើងគិតឃើញនោះទេ ! ខ្ញុំគិតថាក្នុងកាលះទេសះនេះ យើងគួរចូលរួមលើកទឹកចិត្តគ្នា ដើម្បីរកច្រកឆ្ពោះទៅរកជ័យជំនះ !
ចំពោះរូបខ្ញុំផ្ទាល់ គឺពេញចិត្តគាំទ្រគោលនយោបាយរបស់មេដឹកនាំខ្មែរក្នុងពេលបច្ចុប្បន្ន ! មិនមែនមាន័យថា ខ្ញុំរុញកូនទន្សាយបញ្ចូលរូងខ្លាទេ !!! តើយើងមានធ្លាប់គិតថា បើមេដឹកនាំខ្មែរ រាថយ ងាកក្រោយវិញ តើអនាគត កិត្តិយសជាតិខ្មែរស្ថិតនៅឯណា ??? ខ្មែរមិនមែនជាអ្នកទៅរករឿងគេពីដំបូងទីឯណា ! គឺគេទេដែលមកទះកំភ្លៀងយើង ម្តងហើយ ម្តងទៀតមិនចេះចប់! ហេតុនេះ បើគេប្រកាសសង្គ្រាមហើយ តើយើងគួរដោះស្រាយដូចម្តេច ? ឬក៏នៅស្ងៀម ?
សីលធម ប្រើចំពោះអ្នកមានសីលធម ដូចគ្នាទើបមានប្រសិទ្ឋិភាព ! ជនជាតិខ្មែរមិនដែលចេះទៅរករឿងនណាមុនទេ ! ខ្មែរស្រឡាញ់ណាស់សន្តិភាព !
ហេតុនេះសូម មេត្តាចូលរួមរកគន្លឹះ និង ចូលរួមលើកទឹកចិត្តមេដឹកនាំរបស់យើង !!!
សូមអធ្យាស្រយ័បើមានខុសឆ្គង ! សូមសំណាងល្អទាំងអស់គ្នា !!!
មើលយូរនូវ អ្នកទំាងពីរនេះហើយ គាបអី្វមួយ ដើម្បីប្រយោជន៌ខ្លួនឯង។ ដូចពាក្យ បងភក្រ័និយាយមែន ខ្លាំង ប៉ះ ខ្លាំង។ សង្ស័យយូរតិច ខ្លោចទំាងពីរ។
ជំរាបសួរអស់លោក !!!
ឌីប្លូម្មាទិកថៃ ប៉ះនឹងឌីប៉្លូម្មាទេសខ្លែរ
ខ្ញុំយល់ថាវាមានប្រយោជន៏សម្រាប់ស្រុកយើង
គួរពុំគួរសូមមេត្តាអភ័យអោយខ្ញុំផង
I am sure Prime Minister Hun Sen is not a god, but I trust that Prime Minister Hun Sen will teach Thai government a lesson. Abphisit government comes to power by military power. This is why he used military to solve the Preah Vihear conflict. Our Cambodian government has put much self restraint to the confict many times, but it does not work. The last resort is to seriously work on it both militarily and diplomatically.
សម្តេច ហ៊ុន សែន មិនមែនជាអ្នកនយោបាយដែលខ្ញុំចូលចិត្តទេ ប៉ុន្តែគាត់គឺជា មនុស្សម្នាក់ដែលនាំសន្តិភាពអោយពួកយើងដែរ(ទោះបីវាមិនសន្តិសុខ១០០% តែពេលនេះពួកយើងគ្មានសង្គ្រាមខ្មែរគ្នាឯងដែរ)។
ពីមុនខ្ញុំធ្លាប់រិះគន់អំពីទង្វើរដែលអវិជ្ជមានរបស់រដ្ឋាភិបាលរបស់គាត់ តែឥលូវនេះ ខ្ញុំគិតខុសពីមុន… ស្ថានភាពដូចស្រុកយើងនេះ ទាល់តែមនុស្សដូចគាត់ទើបអាច រ៉ាប់រងបាន.. ខ្ញុំមិនដឹងថានិយាយយ៉ាងម៉េចអោយសមទេ ប៉ុន្តែធ្វើជាអ្នកដឹកនាំ ប្រទេសម្នាក់មិនងាយនោះទេ ហើយយើងមិនអាចរៀបចំអោយប្រទេសយើង ដែលទើបងើបពីចំណុចសូន្យអោយស្ទុះជឿនលឿនភ្លាមៗដែរ គឺត្រូវចំណាយ ពេលវេលា… តាមទស្សនៈរបស់ខ្ញុំប្រទេសជិតខាងយើងដែលស្ទុះជាងយើង នោះទីមួយ មកពីគេមិនឆ្លងកាត់ភ្លើងសង្គ្រាមវិនាសដូចយើង ទីពីរគេចេះ អោបដៃអោបជឿងបស្ចឹមប្រទេសប្តូរផលប្រយោជន៍បទពិសោធន៍ ជំនួយ ហេដ្ឋារចនាសម្ព័ន្ធ។ល។ និង ។ល។
ប្រហែលជាចាកប្រធានបន្តិចហើយ… ខ្ញុំយល់ថា នាយអភិសិទ្ឌ ស្អីគេនោះ អសមត្ថភាពដោះស្រាយវិបត្តិក្នុងប្រទេសខ្លួន ក៏បង្វែរប្រជាជនវាអោយមក រកខាំខ្មែរយើងវិញ។
អ្នកទាំងអស់គ្នាមិនមែនអ្នកនយោបាយទេ ដូច្នេះអ្នកទាំងអស់គ្នាមិនងាយយល់ ពីល្បែងនេះឡើយ។
make peace to all
make peace for every one .
cambodia is every corruption on the world what Hun sent Thaksin do for cambodia is owner profite gulf of thai ?
what Abpisit do ? lose maby receive lesson from cambodia ?
why Abpisit try to make more conflict ?
what behide them ?
please now ecomonic is down help all together for our country and world.
ប្រាប់ទៅអភិសិទ្ធិថានៅអង់គ្លេសគឺប្រជាពលរដ្ធបោះឆ្នោតរើសយកនាយក
រដ្ធមន្រ្តីមិនមែនប្រើកំឡាំងយោធារើសយកនាយករដ្ធមន្រ្តីទេ។
បើអភិសិទ្ធិរៀនចេះដឺងត្រួវតែឪយមានការបោះឆ្នោតទៅរួចចាំមកចរចារជាមួយ
ហុនសែនដែលមិនដែលកើតនិងរៀននៅអង់គ្លេសដួចអភិសិទ្ធិ។