jump to navigation

ទក្សិណ៖ ខ្ញុំ​ចង់​ទៅ​អរគុណ​លោក​ ហ៊ុន សែន ដោយ​ផ្ទាល់ ខែ វិច្ឆិកា 10, 2009

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

ពិភពលោក​បាន​ដឹង​ហើយ​ថា អតីត​នាយករដ្ឋមន្ត្រី​​ថៃ​ធ្លាក់​ពី​អំណាច  ទក្សិណ ជិនវ័ត្រ​​ ដែល​ទើប​ទទួល​បាន​ការ​តែង​តាំង​ជា​ទី​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​រដ្ឋាភិបាល​កម្ពុជា នឹង​មក​ប្រទេស​កម្ពុជា​នា​ថ្ងៃ​១២ វិច្ឆិកា នេះ។ ម្សិល​មិញ​នេះ ប្រទេស​ថៃ​ជ្រួល​ច្របល់​ជា​ថ្មី​ទៀត​ហើយ ទាក់​ទង​នឹង​ការ​ផ្ដាល់​សម្ភាសន៍​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ ឲ្យ​ដលើ​កាសែត timesonline ដែល​ថា​លោក ទក្សិណ និយាយ​ប្រមាថ​ដល់​ស្ថាប័ន​ស្ដេច​ផែន​ដី​ថៃ ហើយ​ដែល​លោក ទក្សិណ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ហើយ។

នៅ​ក្នុង​បទ​សម្ភាស​របស់​លោក ទក្សិណ ជាមួយ​នឹង​កាសែត​នេះ ក៏​មាន​សំណួរ​មួយ​ចំនួន​ទាក់​ទង​នឹង​កម្ពុជា​ដែរ ហើយ​ដែល​ខ្ញុំ​លើក​យក​មក​ជា​ឧទាហរណ៍​ ហើយ​ចំពោះ​បទ​សម្ភាស​ទាំង​មូល​ លោក​អ្នក​អាច​បើក​អាន​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​ទំព័រ​កាសែត timesonline ឬ​ចុច​ទី​នេះ

  • ហេតុផល​លោក  ទក្សិណ ជិនវ័ត្រ ទៅ​កម្ពុជា?

TimesOnline៖ លោក​នឹង​ទៅ​ជួប​លោក ហ៊ុន សែន នៅ​ប្រទេស​កម្ពុជា​នា​សប្ដាហ៍​នេះ។ តើ​លោក​នឹង​ទៅ​ស្នាក់​អាស្រ័យ​​ជា​អចិន្ត្រៃយ៍​នៅ​កម្ពុជា​ឬ?

ទក្សិណ ជិនវ័ត្រទេ។ ខ្ញុំ​អាច​ធ្វើ​ការ​អនឡាញ​បាន។ ខ្ញុំ​អាច​ធ្វើ​ការ​តាម​រយៈ​អ៊ីមែល, តែ​ខ្ញុំ​ចង់​ទៅ​អរគុណ​លោក​ ហ៊ុន សែន ដោយ​ផ្ទាល់។

បន្ទាប់​ពី​លោក​បាន​ប្រកាស​ព្រះ​រាជ​ក្រឹត​តែង​តាំង​មក ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​អរគុណ​គាត់ ហើយ​គាត់​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​កម្ពុជា។

____________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. … ឬ​ថា លេច​ចេញ​ព្រាល​ៗ​ទំនាក់​ទំនង​នយោបាយ​ខ្មែរ​ថៃ
២. ទទួល​តំណែង​ថ្មី… ទក្សិណ មក​ដល់​កម្ពុជា​ហើយ!
៣. ជ្រួល​ច្របល់​តែ​ពី​រឿង​ ទក្សិណ
៤. តើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ពិត​ជា​អាច​ជួយ​សេដ្ឋកិច្ច​ខ្មែរ​បាន​មែន​ឬ?

វិចារ»

1. ratatap - ខែ វិច្ឆិកា 10, 2009

make peace to all
make peace for every one .
cambodia is every corruption on the world what Hun sent Thaksin do for cambodia is owner profite gulf of thai ?
what Abpisit do ? lose maby receive lesson from cambodia ?
why Abpisit try to make more conflict ?
what behide them ?
please now ecomonic is down help all together for our country and world.

2. ទទួល​តំណែង​ថ្មី… ទក្សិណ មក​ដល់​កម្ពុជា​ហើយ! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 11, 2009

[...] [...]

3. តើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ពិត​ជា​អាច​ជួយ​សេដ្ឋកិច្ច​ខ្មែរ​បាន​មែន​ឬ? « -:- កំណត់ហេតុ​សុ - ខែ វិច្ឆិកា 13, 2009

[...] [...]