jump to navigation

កាំបិត​ចិត​ដង​ឯង ខែ វិច្ឆិកា 11, 2009

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

បើ​ទោះ​បី​សភាពការណ៍​តាន​តឹង​រវាង​ខ្មែរ​និង​ថៃ​ប៉ុន្មាន​ថ្ងៃ​ថ្មី​នេះ បន្ទាប់​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ធ្លាក់​ពី​អំណាច ទក្សិណ ជិនវ័ត្រ​​​ បាន​មក​ប្រទេស​កម្ពុជា​ហើយ​ក៏​ដោយ ស្ថានការណ៍​តាម​បណ្ដោយ​ជាយ​ដែន​កម្ពុជា​ថៃ​ក៏​នៅ​ប្រក្រតី ក្រៅ​តែ​ពី​ប្រទេស​ថៃ ជា​ពិសេស​អន្ទិត​នាយករដ្ឋមន្ត្រី​មុខ​ឌឺ នាយ អភិសិទ្ធិ វេជ្ជាជីវៈ​​ ឆ្លេឆ្លា​ និង​ងងិត​មុខ​ឈឹង​ ដ្បិត​ធ្វើ​ខ្មែរ​មិន​កើត។

នេះ​គឺ​ប្រហែល​ជា​មេរៀន​មួយ​ដែល​ខ្មែរ​ត្រូវ​សង​យ៉ាង​ចាស់​ដៃ​ត្រឡប់​ទៅ​ថៃ​វិញ ដែលមុន​នេះ​ថៃ​បាន​ផ្ដល់​មក​ឲ្យ​ខ្មែរ ហើយ​ដែល​ពេល​នេះ​ថៃ​ត្រូវ​រៀន​ទាំង​សើច​លែង​សម​​​ពី​ខ្មែរ បន្ទាប់​ពី​ប្រទេស​នេះ ជាង​រយៈ​កាល​មួយ​ឆ្នាំ​ហើយ និង​បន្ទាប់​ពី​អន្ទិត អភិសិទ្ធិ ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ល្អក់​កករ​រវាង​ទំនាក់​ទំនង​ថៃ​ខ្មែរ​កាន់​តែ​ដុន​ដាប​ទៅ​ៗ។ យើង​នៅ​ចាំ​បាន​ហើយ​ថា នៅ​មុន​នេះ អន្ទិត​ អភិសិទ្ធិ និង​រដ្ឋាភិបាល​របស់​នាយ (អភិសិទ្ធិ) បាន​យក​រឿង​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​ទៅ​ប្រឡាក់​ប្រឡូក​ ទាញ​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​ហែក​ហួរ​របស់​ខ្លួន និង​ដែល​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ អន្ទិត អភិសិទ្ធិ ថែម​ទាំង​ប្រមាថ​មាក់​ងាយ​ដល់​ជន​ជាតិ​ខ្មែរ ដោយ​​ហ៊ាន​ពោល​ពាក្យ​ថា រឿង​ដែល​គេ​ទាម​ទារ​អង្គការ​យូណេស្កូ​ទាក់​ទង​នឹង​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ជា​រឿង​របស់​ប្រទេស​ថៃ និង​អង្គការ​យូណេស្កូ​ទេ មិន​មែន​ជា​រឿង​របស់​កម្ពុជា​ទេ sic

តើ​ អភិសិទ្ធិ មាន​បាន​ដឹង​ថា​ពាក្យ​សម្ដី​ដ៏​ឆ្កួត​លីលា​របស់​ខ្លួន​ដែល​បាន​ពោល​នេះ​វា​ប៉ះពាល់​ដល់​សតិ​អារម្មណ៍របស់​មនុស្ស​ខ្មែរ​គ្រប់​​រូប​ទេ ដែល​របស់​ខ្លួន​ពិត​ៗ​បែរ​ជា​ត្រូវ​គេ​និយាយ​ថា​មិន​ពាក់​ព័ន្ធ​ទៅ​វិញ? នេះ​សំណាង​ហើយ​ដែល​ជន​ជាតិ​ខ្មែរ​ជា​មនុស្ស​អំណត់​គ្រាន់​បើ រួម​ទាំង​រដ្ឋាភិបាល​ខ្មែរ​ដែល​ពេល​នោះ​មិន​បាន​ទម្លាក់​ចំណង​ការ​ទូត ដូច​អ្វី​ដែល​នាយ​ (អភិសិទ្ធិ) បាន​ធ្វើ​ជាមួយ​ខ្មែរ​នេះ​ឡើយ។

ឥឡូវ​នេះ​វា​ដល់​ពេល​ដែល​អភិសិទ្ធិ ត្រូវ​ដឹង​ហើយ​ថា ការ​ដែល​រដ្ឋាភិបាល​ខ្មែរ​សម្រេច​រើស​យក​លោក ទក្សិណ ជិនវ័ត្រ​​​ មក​ធ្វើ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៃ​កម្ពុជា​នោះ គឺ​​ជា​ប្រចក្ស​, ជា​រឿង​របស់​កម្ពុជា និង​លោក ទក្សិណ ទេ ពោល​គឺ​​មិន​មែន​ជា​រឿង​របស់​ប្រទេស​ថៃ​ទេ។ ហេតុ​ដូច​នេះ​ប្រទេស​ថៃ​​មិន​គួរ​និង​ខំ​ចំណាយ​ទឹក​ប៊ិច, បញ្ជូន​សារ​មក​ទាមទារ​ការ​ចាប់​ខ្លួន ឬ​បញ្ជូន​ខ្លួន​លោក ទក្សិណ នាំ​តែ​អស់​ពេល ​ចំណាយ​សោហ៊ុយ និង​បំផ្លាញ​បរិស្ថាន​ដោយ​សារ​សំណក់​ទឹក​ប៊ិច និង​ក្រដាស​ឡើយ។

អភិសិទ្ធិ មិន​បាច់​មក​ចំទាល​ថា​ការ​តែង​តាំង​លោក ទក្សិណ គឺ​ជា​ការ​មើល​ស្រាល​ប្រព័ន្ធ​យុត្តិធម៌​ថៃ និង​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​មិន​ស្បាយ​ចិត្ត​នោះ​ឡើយ ហើយ​ការ​ដែល​រដ្ឋាភិបាល​ខ្មែរ​បាន​ធ្វើ​នេះ​វា​មិន​ទាន់​ស្មើ​បាន​នៅ​ឡើយ​ទេ បើ​ប្រៀប​ធៀប​នឹង​ការ​ប្រព្រឹត្ត និង​សម្ដី​របស់​នាយ (អភិសិទ្ធិ) រយៈ​កាល​កន្លង​ទៅ​នោះ​ចំពោះ​ខ្មែរ ហើយ​ដែល​ខ្មែរ​មួយ​នគរ​អត់​ទ្រាំ​ខាំ​ចិត្ត​សង្កត់​កាយ​ចំពោះ​ការ​មាក់​ងាយ​មើល​ថោក​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថៃ​នេះ​មក​លើ​ខ្លួន​គេ និង​បុព្វបុរស​គេ។

បើ​ទោះ​ជា​ដឹង​ថា​រដ្ឋាភិបាល​ខ្មែរ​នឹង​មិន​ធ្វើ​តាម​សំណើ​របស់​ខ្លួន​ក្ដី​ក៏​រដ្ឋាភិបាល​ថៃ ដែល​មាន​នាយ​មុខ​ឌឺ​នេះ​ជា​នាយករដ្ឋមន្ត្រី​ក៏​នៅ​តែ​ត្រដរ​ខ្យល់​ធ្វើ គឺ​ធ្វើ​ដើម្បី​ឲ្យ​ខ្លួន​បាក់​មុខ​បន្ថែម​ទៀត។ អភិសិទ្ធិ វិល​មុខ​ពេល​នេះ​ត្រដរ​ខ្យល់​ព្រោះ​ធ្វើ​អី​ខ្មែរ​មិន​កើត ឬ​ដូច​ដែល​ពួ​ក​ក្មេង​ៗ​នាំ​គ្នា​និយាយ​ថា «ធើ​អី​កយ?» ដូច្នេះ​ដែរ។ ដរាប​ណា​ អភិសិទ្ធិ នៅ​តែ​កំញោញ​នឹង​ខ្មែរ​បែប​នេះ​ទៀត ហើយ​ព្រំដែន​ក៏​មិន​ហ៊ាន​បិទ ដ្បិត​ដឹង​ខ្លួន​ឯង​ថា​បើ​បិទ ខ្លួន​ច្បាស់​ជា​បះ​ជើង​នោះ និង​លោក​ ហ៊ុន សែន​ បាន​និយាយ​ច្បាស់​ហើយ​នៅ​ថ្ងៃ​នេះ​ថា បើ​និយាយ​រឿង​ ទក្សិណ គឺ​មិន​ចរចា​ជាមួយ​នោះ អភិសិទ្ធិ ពេល​នេះ​ច្បាស់​ជា​ត្រូវ​ចប់​ហើយ គឺ​ចប់​ដូច​គេ​ចុក រក​និយាយ​អ្វី​មិន​បាន ភ្លាត់​ស្នៀត​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដែល​នេះ​​ជា​កាំបិត​ចិត​ដង​ឯង​​យ៉ាង​ប្រាកដ៕

_____________________________________________________
អាន​ផង​ដែរ
១. ទទួល​តំណែង​ថ្មី… ទក្សិណ មក​ដល់​កម្ពុជា​ហើយ!
២. ហ៊ុន សែន ជួប​ជើង​ខ្លាំង​ពិត​ប្រាកដ
៣. ជ្រួល​ច្របល់​តែ​ពី​រឿង​ ទក្សិណ
៤. នយោបាយ​ថៃ​និង​ទំនាក់ទំនង​កម្ពុជា

វិចារ»

1. kooms - ខែ វិច្ឆិកា 11, 2009

ក្រែង​ខ្លាំង​ណាស់​តើ​អាល្បងនឹង មេច​ក៏អស់លក្ខ​ហើយ!

2. ហ៊ុន សែន ជួប​ជើង​ខ្លាំង​ពិត​ប្រាកដ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 11, 2009

[...] កាំបិត​ចិត​ដង​ឯង [...]

3. សុភា - ខែ វិច្ឆិកា 11, 2009

តាមដានរឿននយោបាយដូចរឿងកុនចឹងអាឡូវ។ ចាំមើលភាគបន្តរទៅមើល

4. ក្តាមសក - ខែ វិច្ឆិកា 12, 2009

Appointment of a Thai national as an economic advisor to the Royal Government of Cambodia and Cambodia’s strong man is a benchmark manifesting the world that Cambodia do not hate Thais. Prime Minister Hun Sen did clarify that it is the issue between Hun Sen and Abhishit. It is not the issue between the Thais and Cambodians.

5. ជីវ័ណ - ខែ វិច្ឆិកា 12, 2009

អភិសិទ្ធិកុំស្មានថាកើតនៅអង់គ្លេសរៀននៅអង់គ្លេសគ្រាន់បើជាងហុនសែន។
សួម្បីតែមន្ត្រីក្រសួងការបរទេសសៀមកាសិទភីរមក៍សុំទោសហុនសែនដែរ។
នៅស្រុកខ្មែរបក្សប្រឆាំងខ្មែរមិនដែលសុំទោសហុនសែនផងដល់់ទៅ
មន្ត្រីក្រសួងការបរទេសសៀមកាសិទភីរមបានសុំទោសហុនសែនដួចជា
អន់ជាងហុនសែនមែនទែន។

6. ratanatap - ខែ វិច្ឆិកា 12, 2009

now thai like cambodia during 1969 – 1975 .
but thai not receive from any one and cambodia receive from vietnam.

7. peehs07 - ខែ វិច្ឆិកា 12, 2009

កុំព្រួយមាំពេក ដើម្បីជៀសវាងកុំអោយច្រួលច្របល់ ខ្ញុំបាននិមន្តព្រះ ឥសូរ ព្រះវិស្នុ និងហនុមាន ព្រមទាំងអគ្គមហេសី មកជួយប្រក់ព្រុំកម្ពុជា សូមអញ្ជើញ ទស្សនានិងសំណេះសំណាល កុំបីខាន នៅប៉ុសខ្ញុំទាំពីរ…។

8. pv - ខែ វិច្ឆិកា 13, 2009

Siam is trying to forget the fact that they are living in the Cambodia land in the past. From here, I map with desciption that Koh Kong was one belong to Trat of Thailand (they seem to ignore the root history). This is a kind of trick the rest of the world. Have a look at http://nationmultimedia.com/2009/11/13/politics/politics_30116522.php

9. 2012 - ខែ វិច្ឆិកា 14, 2009

អាតាបិះ Peehs07 ហ្នឹង និយាយដូចអត់ចូលសាច់រឿងសោះចឹង?និយាយឡប់ៗឆ្កួតៗ

កួរ​ស្រូវ - ខែ វិច្ឆិកា 15, 2009

តាម​ពិត​លោក peehs07 គាត់​ដឹង តែ​គាត់​ចង់​លេង​សើច​ជាមួយ​នឹង​យើង​បន្តិច ដោយ​ដើរ​តួ​ធ្វើ​ជា​ clown (តួ​កំប្លែង​នៅ​ក្នុង​រោង​សៀក) ។