រឿងសម្ងាត់ខ្មែរ ដែលជនថៃគួរដឹង ថ្ងៃ អង្គារ 23 ខែកុម្ភៈ 2010
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.trackback
កកន៖ ម្សិលមិញនេះដើរផ្សារ ចូលហាងសៀវភៅ ក៏ប្រទះសៀវភៅថៃមួយក្បាលទើបនឹងចេញដែល (កក្កដា ២០០៩) ដែលសរសេរដោយលោក អាទិត្យ ទ្រង់កលត (ថៃ៖ อาทิตย์ ทรงกลด) គឺសៀវភៅមួយដែលមានចំណងជើងថា៖ «រឿងសម្ងាត់ខ្មែរ ដែលជនថៃគួរដឹង» (ថៃ៖ เรื่องลับเขมรที่คนไทยควรรู้)។ ប្រាកដណាស់វាបានទាក់អារម្មណ៍ខ្ញុំ និងធ្វើឲ្យខ្ញុំមានបំណងធ្វើម្ចាស់មួយក្បាល។ ក្នុងទំហំ១៥២ទំព័រ សៀវភៅនេះមានតម្លៃ១២៥បាទ គឺប្រមាណ ១៥.០០០រៀល។
សៀវភៅនេះមានសារបានចំនួន២៤ជំពូក ដែលទោះបីមានអត្ថបទខ្លីៗ ប្រភេទអានសប្បាយៗ មិនសៀរីសដូចអ្នកនិពន្ធបានបរិយាយ ក៏ប៉ុន្តែជាតិជាថៃនៅតែថៃយ៉ាងនេះឯង គេនៅតែសរសេរកាន់ជើងគ្នាគេ ជាដរាប។ ខ្ញុំបានអានពីរបីជំពូកដែលកាលពីព្រឹកមិញនេះ សៀវភៅនេះមានតម្លៃ និងផ្ដល់ចំណេះច្រើនបន្ថែមទៀតពីទស្សនៈរបស់ថៃ មកលើខ្មែរយើង បើលោកអ្នកចេះអានភាសាថៃ គួររកទិញមួយក្បាលទុកគ្រាន់ស្វែងយល់។ ខ្ញុំមានបំណងបកប្រែសៀវភៅនេះជាខេមរភាសា និងបោះពុម្ពផងប្រសិនបើអាចនាពេលអនាគត។

កថារបស់អ្នកនិពន្ធនៅក្របខ្នង
ខ្មែរ ជាប្រទេសដែលមានទំនាក់ទំនងជាមួយថៃយូរយារជាងប្រទេសណាទាំងអស់
គឺតាំងពីសម័យខ្មែរបុរាណមានអំណាចខ្លាំងក្លានៅក្នុងតំបន់នេះ
រហូតមកដល់បច្ចុប្បន្ននេះក៏ក្លាយជាទំនាក់ទំនងដែលមិនអាចរាប់ពេលវេលាបានទៅហើយ។
បច្ចុប្បន្ន ទំនាក់ទំនងរបស់ថៃ-ខ្មែរ ក៏មានរឿងដែលត្រូវចរចាគ្នាច្រើនជាងប្រទេសណាៗទាំងអស់
ហើយដែលគ្រប់រឿងគឺជារឿងដែលមើលទៅពិបាកនឹងរកទីបញ្ចប់ យ៉ាងរឿងព្រះវិហារ
រឿងគូសបន្ទាត់ព្រះដែនតំបន់ត្រួតស៊ីគ្នា និងនៅមានរឿងថ្មីៗ កើតឡើងជានិច្ច
យ៉ាងរឿងមីនដែលនៅមិនទាន់ដោះស្រេចបាច់ តំបន់ដែលបានជួយដោះឲ្យហើយត្រឡប់មកជាមានថ្មីទៀត
ធ្វើឲ្យទាហានថៃត្រូវបង់ជីវិត បង់ជើងជាដើម។
រឿងរ៉ាវរបស់ខ្មែរជាមួយថៃទើបមានព័ត៌មានរហូតមកមិនដាច់រយៈ
ដោយហេតុនេះយើងទើបគួរស្គាល់ខ្មែរឲ្យបានច្រើនឡើង
នៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនិពន្ធបានរួបរួមរឿងរ៉ាវដែលទាក់ទងនឹងខ្មែរ
ទាំងនៅអតីតនិងបច្ចុប្បន្នដែលមានទំនាក់ទំនងជាមួយថៃមកណែនាំ
ក្នុងរូបបែបមិនសៀរីស អានបានទាំងចំណេះដឹង និងភាពកម្សាន្ត
សង្ឃឹមថាសៀវភៅមួយក្បាលនេះនឹងធ្វើឲ្យលោកអ្នកអាន
បានរីករាយពីការអាន
នឹងយល់ពីខ្មែរប្រសើរឡើង ហើយដែលអាចនឹងប៉ាន់ស្មានបានថា
ទំនាក់ទំនងដែលនឹងមានតទៅ គងនឹងនៅលើវិថីវិបាកច្រើនសមគួរ៕
____________________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. នពតុល៖ “ ខ្ញុំមិនបានលក់ជាតិ”
២. ទស្សនាវដ្ដីថៃនិយាយពីខ្មែរ







ល្អណាស់បើលោកសុភ័ក្រ្តបានបកប្រែជាខេមរភាសា។ ខ្ញុំឃើញថាលោកមាន សៀវភៅល្អច្រើន ដែលថៃនិយាយពីខ្មែយើង បើបានបកប្រែចែកគ្នាអានផង រឺចង់លក់ក៏បាន។
សង្ឃឹមថានឹងបានអាននៅពេលឆាប់ៗ
haha… គ្រាន់តែមានគម្រោង និងចំណង់ទេ មិនមែនមានន័យថាកំពុងធ្វើទេ រវល់ណាស់!
ថាចឹងៗមែន…ដាក់អោយគេផ្អើល…អនាគតមិនដឹងពេលណាទេ
“យ៉ាងរឿងមីនដែលនៅមិនទាន់ដោះស្រេចបាច់ តំបន់ដែលបានជួយដោះឲ្យហើយត្រឡប់មកជាមានថ្មីទៀត
ធ្វើឲ្យទាហានថៃត្រូវបង់ជីវិត បង់ជើងជាដើម។” ដូចជាមិនត្រឹមត្រូវសោះប្រយោគ លោកមហាអ្នកនិពន្ធនេះសរសេរ!
នឹងហើយ! ចឹងបានថានឹងណ៎ា!
សៀវភៅល្អ ដែលខ្មែរគួរអាន ដែរ
រឿងថៃនិងខ្មែរមិនងាយចប់ទេ រឿងសៀវភៅថៃអាចសរសេរបានតាមការ យល់ដឹង តាមការចង់របស់ថៃ តែមិនអាចយកមកដោះស្រាយបញ្ហាអីបានទេ រឿងខ្មែរយើងវាខ្វះធនធានមនុស្ស ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ បើខ្មែរនៅតែមិនគិតគូរ រៀបចំកែទម្រង់ប្រព័ន្ធសិក្សាអបរំ ខ្មែរនៅតែចាញ់គេ រហូត។ បើប្រាក់ខែគ្រូនៅដូចសព្វថ្ងៃ ច្បាស់ជាថ្ងៃរះគ្មានរស្មីឡើយ!
នយោបាយកែរទម្រង់ប្រវត្តិសាស្រ្តខ្មែរ គេនៅតែអាចធ្វើទៅបាន បើសិនជាខ្មែរ នៅល្ងង់ ហើយគ្មានការកែរទម្រង់ ប្រព័ន្ធការសិក្សាអបរំទេនោះ!
នៅប៉ុស្តខ្ញុំ កំពុងតែជជែករឿង ស្រ្តីដែលបាត់បង់ភាពជាអ្នកដឹកនាំ ប្រធានបទនេះ អាចរកឃើញចំណុចខ្សោយរបស់ខ្មែរ ដែលខ្មែរបានបាត់បង់ នូវភាពជាអ្នកដឹកនាំបាន។ តើមកពីមូលហេតុអ្វី?
http://khm4education.wordpress.com
ពិតជាល្អណាស់បើសិនសុភ័ក្រ្ភមានពេល ខ្ញុំក៏ចងអានដែរ!
បែបមិនមានសង្ឃឹមថាបានអានទេមើលទៅ !
យ៉ាហ៊ី! និយាយដូចមនុស្សអស់សង្ឃឹមសម្បើមណាស់នៀក!
ចុះមានវិធីណាអានកើតបើអត់ចេះថៃផងហ្នឹង
ចាំមើល ក្រែងអ្នកខ្លះនៅម្តុំនេះ គាត់ទំនេរ ប្រែអោយយល់សេចក្តីខ្លះ
haha… ចាំទៅចឹង!
យ៉ាងណាៗ ក៏បានយល់ខ្លះដែរថាសៀវភៅនេះនិយាយពីអ្វីនោះ បើតាមតាមអ្នកនៅក្បែនេះនិយាយ!
វាជាសៀវភៅដែលគួរអោយចាប់អារម្មណ៍។ខ្ញុំនឹងរងចាំអានជាភាសាខ្មែរ។
មិនដឹងធើម៉េចបានចេះថៃទេ
ខ្ញុំក៏នឹងទន្ទឹងរង់ចាំដូចគ្នា…ចង់ដឹងថាអាម្សៀអ្នកនិពន្ធមួយនេះ មាននិន្នាការយ៉ាងម៉េចដែរ តើដូចនឹងជនជាតិដ៏ឆ្គួតលីលារបស់គេដែរអត់…ប៉ុន្តែកុំទៅសង្ឃឹមអី បើតាមស្តាប់លោកសុភ័ក្រ្តបរិយាយនោះ ដូចជាមិនទាន់មានការតាំងចិត្តច្បាស់លាស់ទេ…
hehe
ហាហា….
ពិតជាល្អមែនេបើអាចមានខ្ញុំគាំទ្រខ្ញុំចង់ដឹងណាស់ដែរ
[...] [...]
ខ្ញុំចង់អានដែរ T.T តែអត់ចេះថៃផង ធ្វើម៉េចទៅ