jump to navigation

ទៅ​លាវ​គ្រា​នេះ (ភាគ​៨ ចប់) ថ្ងៃពុធ 3 ខែ​មីនា 2010

Posted by សុភ័ក្ត្រ in ទេសចរណ៍, អំពីសុភ័ក្ត្រ.
5 comments

  • នគរ​ហ្លួង​វៀងច័ន្ទន៍
    ១២-១៣ មករា ២០១០

(អាន​ភាគ​មុន) ល្ងាច​ថ្ងៃ​ទី​១២ មករា ម៉ោង​ប្រមាណ​៦ ខ្ញុំ​ក៏​បាន​មក​ដល់​ទីក្រុង​វៀងច័ន្ទន៍​វិញ និង​ដេក​នៅ​សណ្ឋាគារ​ដដែល គឺ​សណ្ឋាគារ​សិល្ប៍​នគរ (Sinnakhone Hotel)។

ព្រឹក​ស្អែក​ឡើង គឺ​ថ្ងៃ​១៣ មករា ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ការងារ​មួយ​ចំនួន​ទៀត​ដែល​បាន​បាត់​បង់ ក្រោយ​មក​ក៏​ទៅ​កន្លែង​កុំព្យូទ័រ និង​បេកអាប់​ឯកសារ​បាន​មក​វិញ។ និយាយ​ទៅ​គ្រាន់​តែ​មក​លាវ​គ្រា​នេះ​ត្រូវ​ឆ្លង​កាត់ និង​ស្នាក់​នៅ​វៀងច័ន្ទន៍​រហូត​ដល់​ទៅ​បី​ដង។

នៅ​ពេល​ថ្ងៃ​ខ្ញុំ​ត្រូវ​ទិញ​សំបុត្រ​រថយន្ត​ដើម្បី​ត្រឡប់​ទៅ​បាងកក​វិញ។ ការ​សម្រេច​ចិត្ត​ទៅ​តាម​រថយន្ត​នេះ​គឺ​ឃើញ​ថា​ទី​មួយ​សន្សំ​សំចៃ​ថវិកា​ខ្លះ និង​ដោយ​សារ​ខ្ញុំ​ធ្លាប់​ធ្វើ​ដំណើរ​បែប​នេះ​រួច​មក​ហើយ (សូម​អានដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​៧)) ឃើញ​ថា​មាន​ភាព​ងាយ​ស្រួល​ផង​ក៏​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ពី​វៀងច័ន្ទន៍ ទៅ​បាងកក​នេះ។ ថ្លៃ​សំបុត្រ​ប្រមាណ​៩០០​បាត។

នៅ​ល្ងាច​ថ្ងៃ​ទី​១២ នេះ​ខ្ញុំ​ត្រូវ​ចេញ​ពី​វៀងច័ន្ទន៍​ប្រមាណ​ជា​ម៉ោង​៦​ល្ងាច ឆ្លង​ទៅ​ប្រទេស​ថៃ ម៉ោង​ប្រមាណ​ជា​៥​ព្រឹក ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១០ ​ខ្ញុំ​ក៏​មក​ដល់​ទីក្រុង​បាងកក​ដោយ​សុវត្ថិភាព។ ចប់​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​លាវ​គ្រា​នេះ។ សូម​រង់​ចាំ​ទស្សនា​ឃ្លីប​វីដេអូ​ទៅ​លាវ​គ្រា​នេះ៕

___________________________________________
អាន​ផង​ដែរ
១. ទៅ​លាវ​គ្រា​នេះ (ភាគ​៧)
២. ត្រឡប់​មក​ពី​ប្រទេស​លាវ​វិញ
៣. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​៧)

តាមដាន

Get every new post delivered to your Inbox.

Join 115 other followers

%d bloggers like this: