jump to navigation

ប្រវតិ្តបុណ្យវិសាខបូជា ថ្ងៃ អង្គារ 27 ខែ​មេសា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
1 comment so far

ពិធីបុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយយ៉ាង​ធំក្នុង​ព្រះពុទ្ធ​សាសនា រាប់​ថា ជា​ពុទ្ធានុស្ស​រណកិច្ច​ដ៏​សំខាន់​សម្រាប់​រំឮក​ដល់​ព្រះ​ពុទ្ធ​សមណគោត្ដម​បរមគ្រូ នា​ថ្ងៃពេញបូណ៌មី (​គី​ថ្ងៃ​១៥​កើត​) ខែ​ពិសាខ ដែល​ពុទ្ធ​សាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​​ប្រកបដោយ​ជំនឿ​ថា ជាម​ហាកុសល​ដ៏​ប្រសើរ។ ការ​ដែល​ប្រារឰ​ពិធី​បូជា​នា​ថ្ងៃ​១៥ កើត ខែ​ពិសាខ នេះ អាស្រ័យ​ដោយ​លោក​អ្នកប្រាជ្ញ​ខាង​ពុទ្ធសាសនា បាន​កំណត់ទុកក្នុងគម្ពីរ​បឋមសម្ពោធិ​ថា ជា​មហា​មង្គល អភិ ល​ក្ខិ​ត​កាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ៖
          ១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
          ២-​ទ្រង់​ត្រាស់​ដឹង​អនុត្ដរសម្មាសម្ពោធិញ្ញាណ
          ៣-​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​បរម​និព្វាន

សម្ដេចព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន សុទ្ធតែក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ ទាំងអស់ប្លែក តែ​ឆ្នាំ​ប៉ុណ្ណោះ។ ព្រោះហេតុនោះ​ហើយ​បានជា​អ្នកប្រាជ្ញ​ចងក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា ៖អាសា​ឡ្ហ​បុ​ណ្ណ​មោក្ក​ន្ដោ វិ​សា​ខេ យេ​វ និ​ក្ខ​មិ វិសាខ​បុ​ណ្ណ​មី ស​ម្ពុ​ទ្ធោ វិ​សា​ខេ បរិ​និ​ឰុ​តោ

សេចក្ដី​ថា៖ ព្រះពុទ្ធ​យាងចុះ​កាន់​គភ៌​នៃព្រះ​វរមាតា ក្នុង​ថ្ងៃពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូត​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ និង​ទ្រង់​ចូល​បរិនិព្វាន ក៏​ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ (​ផ្សេង​តែ​ឆ្នាំ​)។ ជា​ប្រពៃណី ពិធី​វិសាខបូជា គេ​តែង​នាំ​គ្នា ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យថា “​បុ​ណ្ណ​មី​” មាន​សេចក្ដី​ថា ខែ​ពេញ​បូ​ណ៌មី។

ម្យ៉ាងទៀត​ការ​ប្រារឰ​ពិធី​ក្នុង​ពេល​រាត្រី អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​២​យ៉ាង គឺ ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប ជ្វាលា បូជា​ភ្លើងអគ្គិសនី​ឱ្យ​ភ្លឺ​រុងរឿង​រន្ទាល ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាងទៀត​ដើម្បី​បើកឱកាស​ឱ្យ​ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ដ៏​ច្រើន​កុះករ​ទាំង​ប្រុស ទាំងស្រី អាច​បំពេញ​កុសលកម្មនេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់ជា​វេលា​ទំនេរ​ផង។ (more…)

តាមដាន

Get every new post delivered to your Inbox.

Join 115 other followers

%d bloggers like this: