វិសាខបូជា ព.ស.២៥៥៤ ថ្ងៃពុធ 28 ខែមេសា 2010
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ, អំពីស្រុកខ្មែរ, English.2 comments

ពិសាខបូជា ឬ វិសាខបូជា (អានថា _ ខៈបូជា) ន. (បា. វិសាខ + បូជា) ឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត, ទ្រង់បានបរមាភិសម្ពោធិ, ទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន, ធ្វើរំឭកដល់ព្រះគុណរបស់ព្រះអង្គ, ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថនាំគ្នាធ្វើរាល់ឆ្នាំ, រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនាៈ ថ្ងៃពិសាខបូជា, ធ្វើពិសាខបូជា។ (វ. ខ្មែរ ទំព័រ ៧៥៩)
ឆ្នាំនេះវិសាខបូជា ត្រូវនឹងថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០១០










