ស្ពានព្រែកក្តាមត្រូវបានសម្ពោធ ថ្ងៃ ចន្ទ 31 ខែឧសភា 2010
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.3 comments
កណ្តាល: ស្ពានព្រែកក្តាមត្រូវបានសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី៣១ ខែឧសភា នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ស្ពាន ព្រែក ក្ដាម ក្នុង ថ្ងៃ សម្ពោធ
ការសម្ពោធ ស្ពានព្រែកក្តាមនេះ ជាស្ពានទី២ហើយ ដែលឆ្លងកាត់ទន្លេសាប បន្ទាប់ពីស្ពានជ្រោយចង្វា។ នៅមិនយូរប៉ុន្មានស្ពានមួយទៀតគឺស្ពានព្រែកព្នៅក៏នឹងសម្ពោធដាក់ឱ្យប្រើដែរ។
សម្តេច ហ៊ុន សែន បានសំដែងការសាទរ និងកោតសរសើរចំពោះជំនួយរបស់ប្រទេសចិនថា បានរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ធារាសាស្ត្រ ក្រោមជំនួយឥតសំណង ជំនួយសម្បទានការប្រាក់ទាប ៘

លោក ហ៊ុន សែន កាត់ ខ្សែ បូ សម្ពោធ ស្ពាន
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បាននិយាយថា ស្ពាននេះស្ថិតនៅត្រង់កំពង់ចម្លងព្រែកក្តាម នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចម្ងាយ៣១ គ.មពីភ្នំពេញ។ ទីតាំងត្រើយខាងលិចស្ថិតក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល និងត្រើយខាងកើតភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ កំពង់ចម្លងព្រែកក្តាម ស្ថិតលើដងទន្លេសាប។ ស្ពាននេះបានបើកការដ្ឋានកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ យ៉ាង យីហ្វេង ឯកអគ្គរដ្ឋទូតចិន។ ពិធីភ្ជាប់រនូតស្ពាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០៩ និងសាងសង់ចប់ជាស្ថាពរ ១០០% ក្នុងដើមខែមេសា ឆ្នាំ ២០១០ ថវិកាសាងសង់គឺជាកម្ចីប្រាក់សម្បទានរយៈពេលវែងការប្រាក់ទាប ដោយមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។
ស្ពាននេះមានបណ្តោយ ៩៧៥ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រ, កម្ពស់ ស្ពានពីលើទឹកខ្ពស់ បំផុត១០ ម៉ែត្រ,ប្រឡោះកណ្តាលរបស់ស្ពាន ១៣៥ម៉ែត្រ។ តម្លៃស្ពាន ២៨.៨លានដុល្លារ ក្នុងនោះបដិភាគរាជរដ្ឋាភិបាល ៥ភាគ៕
ស្រង់ចេញពី៖ http://cen.com.kh/localnews/show_detail/21?token=Yjg2ZDFiMzkyMzllZjc0YjAwYTliZjgwYmFiNTky
_______________________________________________________
អានផងដែរ៖
១. ស្ពានព្រែកក្ដាម
២. កំណត់យកថ្ងៃទី២៤ មិថុនា ជាថ្ងៃសម្ពោធស្ពានអាកាសសមិទ្ធផលថ្មីទី១នៃហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
៣. ស្ពានមិត្តភាពកម្ពុជា-ចិនទី៥ចាប់សាងសង់
រូបសំណាកក្ដាន់ពីរនឹងត្រូវយកចេញ ដើម្បីអភិវឌ្ឍន៍ស្ពានអាកាសឆ្លងមហាវិថីសហព័ន្ធរុស្ស៊ី ថ្ងៃ អាទិត្យ 30 ខែឧសភា 2010
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.8 comments
ដោយ៖ កោះឯករាជ្យ
ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០១០
រាជធានីភ្នំពេញ៖ បញ្ហាកកស្ទះចរាចរណ៍កំពុងក្លាយជាកង្វល់យ៉ាងខ្លាំងនាពេលបច្ចុប្បន្នសម្រាប់សាលារាជធានីភ្នំពេញ ក្នុងពេលដែលកំណើនប្រជាពលរដ្ឋ និងមធ្យោបាយយានជំនិះមានការកើនឡើងយ៉ាងគំហុកឥតឈប់ឈរនោះ។ ក្នុងរយៈពេលកន្លងមកទោះបីសាលារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាល បានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហានេះ ជាពិសេសការស្ថាបនាផ្លូវ ការដាក់ភ្លើងស្ដុប ការដាក់របាំងថ្មចែក ទ្រូងផ្លូវ និងការបន្ថែមកម្លាំងនគរបាលចរាចរ ឱ្យចុះជាប់ជាប្រចាំក្ដី ក៏បញ្ហាកកស្ទះចរាចរណ៍នេះនៅតែកើតមានដដែលជាដដែល។
ស្ថិតក្នុងបរិការណ៍នេះ សាលារាជធានីភ្នំពេញ បានរកឃើញមធ្យោបាយថ្មីមួយទៀត គឺការស្ថាបនាផ្លូវហោះ ឬស្ពានអាកាស ដែលមានការជឿជាក់ថា នឹងជួយកាត់បន្ថយបញ្ហានេះយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្ដែងស្ពានអាកាសក្បាលថ្នល់បានស្ថាបនាជិតរួចរាល់ហើយ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅអំឡុងខែមិថុនា ឆ្នាំ២០១០ ដើម្បីរំដោះចរាចរណ៍នៅតំបន់ក្បាលថ្នល់ដែលតែងមានការកកស្ទះនោះ។ ពេលនេះសាលារាជធានីភ្នំពេញ មាន គម្រោងស្ថាបនាស្ពានអាកាស ឬផ្លូវហោះកាត់ទទឹងមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចផ្លូវ ខាងលិចជាប់ក្រសួងអភិវឌ្ឍន៍ជនបទ ហោះរំលងសួនច្បារក្ដាន់ពីរ ចូលទៅតំបន់អភិវឌ្ឍន៍បឹងកក់ ដើម្បីរំដោះការកកស្ទះតំបន់នេះ។
មន្ដ្រីជំនាញសាលារាជធានីភ្នំពេញ បានឱ្យដឹងថា សាលារាជធានីភ្នំពេញបាននិងកំពុងរៀបចំស្ថាបនាស្ពានអាកាសមួយទៀត កាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចក្ដាន់ពីរ ដែលគម្រោងប្លង់នេះបានរៀបចំរួចហើយ គឺរង់ចាំតែការពិនិត្យ និងការកែសម្រួលបន្ដិចបន្ដួចពីថ្នាក់ដឹកនាំប៉ុណ្ណោះ។ ផ្លូវនេះហោះស្របផ្លូវខាងលិចជាប់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយហោះរំលងសួនក្ដាន់ពីរ ឆ្ពោះទៅតំបន់បឹងកក់ ប្រវែងប្រមាណ៤០០ម៉ែត្រ ទទឹង១៦ម៉ែត្រ និងមានផ្លូវអមនៅខាងក្រោមទៀតផង ហើយគម្រោងនេះនឹងត្រូវអនុវត្ដក្នុងពេល ឆាប់ៗខាងមុខនេះ។ ដោយសារការស្ថាបនាស្ពានអាកាសនេះ សាលារាជធានីភ្នំពេញ ត្រូវបង្ខំចិត្ដដករូបសំណាកក្ដាន់ពីរនេះចេញតែម្ដង។
ទាក់ទិនទៅនឹងការដករូបសំណាកក្ដាន់ពីរនេះចេញ មានមតិមួយចំនួនបានលើកឡើងខុសៗគ្នា ដោយអ្នកខ្លះថា សាលារាជធានីភ្នំពេញ មិនគួរដករូបសំណាកក្ដាន់ពីនេះចេញនោះទេ ពីព្រោះវាមិនប៉ះពាល់អ្វីដល់ស្ពានអាកាសដែលប្រុងកសាងនោះឡើយ។ បើដកចេញរូបសំណាកនេះ ឈ្មោះក្ដាន់ពីរនឹងត្រូវបាត់បន្ដិចម្ដងៗ ដែលឈ្មោះនេះត្រូវបាន គេហៅ និងស្គាល់ថា តំបន់នេះ គឺតំបន់ក្ដាន់ពីរ ហើយមតិនេះ ក៏បានលើកឡើងពីសំណូមពររបស់អ្នករស់នៅតំបន់នេះ ដល់សាលារាជធានីភ្នំពេញថា គួរដាក់ឈ្មោះស្ពានហោះក្ដាន់ពីរដើម្បីកុំឱ្យបាត់ឈ្មោះ។
ចំណែកឯមតិមួយចំនួនទៀតបានលើកឡើងថា ការអភិវឌ្ឍន៍ ចៀសមិនផុតពីការប៉ះពាល់បន្ដិចបន្ដួចនោះទេ តែសំខាន់គឺផលប្រយោជន៍ធំក្នុងយុទ្ធសាស្ដ្រកាត់បន្ថយការកកស្ទះចរាចរណ៍។ ពិតជាគួរឱ្យស្ដាយដែរ ដែលយើងខំ កសាងរូបសំណាកនេះឡើង ដោយមហាជន បានទទួលស្គាល់ និងបានហៅគ្រប់ៗមាត់ដូច ជារង្វង់មូលតោពីរ និងរង្វង់មូលយក្សកាច់កជាដើម។ តែទោះបីជាយ៉ាងណា ការបាត់បង់ រូបសំណាកតាមសួនច្បារកន្លងមក គឺប្រជាពលរដ្ឋនៅតែហៅឈ្មោះចាស់ដដែល ដូចជាតំបន់យក្សកាច់ក និងក្ដាន់ពីរជាដើម។
ស្រង់ចេញពីកោះសន្តិភាព
_________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. តំណាលរង្វង់មូលក្បាលថ្នល់
២. កំណត់យកថ្ងៃទី២៤ មិថុនា ជាថ្ងៃសម្ពោធស្ពានអាកាសសមិទ្ធផលថ្មីទី១នៃហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
៣. ភ្នំពេញសាងស្ពានអាកាសទីពីរអួតប្រជុំអាស៊ាន
៤. ភ្នំពេញសាងស្ពានអាកាសទី៣ ធំជាងមុនៗ
បែបសើចៗ៖ ពាក្យខ្មែរ ថ្ងៃ សៅរ៍ 29 ខែឧសភា 2010
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីភាសា, អំពីស្រុកខ្មែរ.13 comments
គិតៗទៅគួរឲ្យចង់សើចដែរ ទម្លាប់នៃការហៅមុខអាហាររបស់ខ្មែរយើងមួយចំនួនដូចជាហៅមិនត្រូវ ឬហៅបញ្ច្រាសទៅវិញ។
ជាក់ស្ដែងខ្ញុំលើកយកឧទាហរណ៍ចំនួន២មកឆ្លុះបញ្ចាំងនៅថ្ងៃនេះ គឺអាហារប្រជាប្រិយ «ល្ហុងបុក» និង «ផ្លែឈើក្រឡុក» មកបរិយាយចុះ។
តាមពិតទៅបើកើតជាខ្មែរនៅអ្នកផ្សារ កម្រណាស់ដែលថាមិនដែលទទួលទាន «ទឹកក្រឡុក?» នោះ។ អ្នកអំពេញវិញពេញតែផ្សារ ផ្លូវព្រះមុនីវង្ស ចុះពីពេទ្យចិនមក និងម្ដុំផ្សារតាប៉ាង។ល។ និយាយពីពាក្យថា «ទឹកក្រឡុកៗ» ដែលជនខ្មែរនិយាយរត់មាត់នឹងតាមពិតទៅគ្មានយកទឹកឯណាមកក្រឡុកឲ្យផឹកទេ។ ខ្ញុំកើតឡើងម៉ោឮពាក្យនឹងស្រាប់ហើយ។ តាមពិតនឹងគឺផ្លែឈើក្រឡុកសុទ្ធសាធម៉្រង តែមិនដឹងជារម៉េចបានជាគេហៅ «ទឹកក្រឡុក» ទៅវិញ។
ចំណែកឯមុខអាហារចំណូលថ្មី ត្រូវចិត្តអ្នកស្រុកមួយវិញទៀតនោះគឺ «បុកល្ហុង»។ តាមពិតទៅអាហារនោះបើហៅថា «ល្ហុងបុក» បែបត្រូវជាង «បុកល្ហុង» គឺជាកិរិយានៃការបុកទេតើហ៍ មិនដឹងរម៉េចបានជាអ្នកនិយាយនាំគ្នាហៅ «បុកល្ហុងៗ» រហូតទម្លាប់មាត់ទៅហើយ។
«បុកល្ហុង» នេះតាមពិតទៅទើបនឹងឮដែររ៉េ កើតមកមិនបានឃើញទេ ទំនងជាក្រោយឆ្នាំ៩០នេះឯង តែអាហារចំណូលថ្មីមួយនេះទំនងត្រូវមាត់អ្នកស្រុកខ្មែរសម្បើមណាស់ដែរហ្នឹង!
ខ្ញុំលើកឡើងនេះ មិនមានតណ្ហាឲ្យផ្លាស់ប្ដូរការហៅមុខអាហារទាំង២នេះទេ គ្រាន់តែគិតៗឃើញបែបលេងៗសើចៗប៉ុណ្ណោះឯង ហេហេ…៕

________________________________________________
អានផងដែរ៖
១. ទឹកក្រឡុកបែបខ្មែរ ស្នាដៃខ្ញុំ
២. Repost: បែបសើចៗ៖ ពាក្យខ្មែរ
ទេសកាលផ្លវស៊ីលុម ថ្ងៃ សុក្រ 28 ខែឧសភា 2010
Posted by សុភ័ក្ត្រ in ចម្រៀង, ពីនេះពីនោះ, វីដេអូ, អំពីសុភ័ក្ត្រ, ภาษาไทย.11 comments
កាលពីព្រឹកមិញនេះបានចេញទៅមើលគេបើកផ្លូវស៊ីលុម ដើម្បីឲ្យអាជីវករលក់ដូរពេញតែផ្លូវតែម្ដង! ណែនណាន់ដូចអុំទូកស្រុកខ្មែរចឹង ដើរតែប្រជ្រៀតគ្នា រកមើលទិញអីមិនបានទេ។
រដ្ឋាភិបាលថៃបានសម្រេចបើកឲ្យមានការលក់ដូរបែបនេះរយៈពេល២ថ្ងៃ គឺ២៨ និង២៩ ខែឧសភា នេះដើម្បីជួយដល់អាជីវករដែលបានទទួលខូចខាតក្នុងអំឡុងពេលបាតុកម្មកន្លងទៅ ដើម្បីពួកគាត់បានយកទំនិញទាំងនេះមកលក់យកប្រាក់ដើមវិញ៕




______________________________________________
អានផងដែរ៖
១. ขอความสุข..คืนกลับมา
២. ឱ! បាងកកអើយ!
៣. ស្ថានការណ៍បាងកក
៤. សំណោកអតីតកាល
ខសាច់ជ្រូកពងទាបែបលាវលាវ ថ្ងៃព្រហស្បតិ៍ 27 ខែឧសភា 2010
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ພາສາລາວ.9 comments
និយាយពីរឿងអាហារនៅប្រទេសលាវបច្ចុប្បន្ននេះមិនចាញ់ខ្មែរប៉ុន្មានទេ មិនចាញ់នេះមិនមែនត្រង់ថារសជាតិ ឬស្ដង់ដារស្ដង់ដាចអីទេ គឺរឿងតម្លៃតែម៉ង!
អាហារនៅស្រុកលាវបច្ចុប្បន្ននៅតាមហាងនានាគឺមិនតូចទេ ចាប់ពីជាង១ម៉ឺនគីបឡើងទៅហើយ រកមិនបានទេ ក្រោមនេះ។ ស្ដង់ដារគេ គឺ១៥០០០គីបហើយ។ ជាក់ស្ដែងសូម្បីតែអាហារស្រូបមួយចាន (ខសាច់ជ្រូកពងទា) ដែលខ្ញុំបានទទួលទាននៅឯទីក្រុងវៀងច័ន្ទន៍កាលពីពេលថ្មីៗនេះ គឺ១៥០០០គីប ខ្ទង់ប្រមាណនឹង៧០០០លុយខ្មែរយើង។ អាហារបែបនេះបើនៅប្រទេសថៃវិញអស់ហើយ៤០បាត ដែលប្រមាណនឹង៤៥០០រៀលខ្មែរយើងប៉ុណ្ណោះ។ ក្រៅពីអាហារ ស្រុកលាវបច្ចុប្បន្នផ្ទះសំណាក់ និងសណ្ឋាគារក៏ថ្លៃសម្បើមណាស់ដែរ។
ភ្លេចជម្រាបខសាច់ជ្រូកនេះឆ្ងាញ់បស់គេ រសជាតិដូចស្រុកយើងបេះបិទគ្មានខុសទេ

_________________________________________________
អានផងដែរ៖
១. សណ្ឋាគារសិល្ប៍នគរ
២. ផ្ទះសំណាក់ ថៈណៈបូន
៣. ទៅលាវគ្រានេះ (ភាគ១)
Repost: អាគារខ្ពស់ៗនៅអាស៊ីអគ្នេយ៍ ថ្ងៃពុធ 26 ខែឧសភា 2010
Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, អំពីស្រុកខ្មែរ, ภาษาไทย, ພາສາລາວ, Tiếng Việt.5 comments
ក្នុងសម័យសាកលភាវូបនីយកម្មនេះ អាគារខ្ពស់បានក្លាយមកជាតំណាងនៃការរីកចម្រើននៃរដ្ឋនីមួយៗទៅហើយ។ ប្រទេសនានានៅលើសកលលោកនាំគ្នាប្រកួតប្រជែងសាងសង់អាគារខ្ពស់ៗកប់ពពកដើម្បីសំញែងពីភាពរីកចម្រើនរបស់ប្រទេសខ្លួននីមួយៗ។ ទាំងនៅក្នុងប្រទេសកម្ពុជាយើង ដែលជាប្រទេសតូចតាចទើបងើបពីសង្គ្រាម ក៏ចេះតែខំប្រកួតនឹងគេដែរ ចំពោះការកសាងអគារនេះ យ៉ាងហោចណាស់ក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានធ្លាប់ទាំងចេញសេចក្ដីនែនាំលើកទឹកចិត្តឲ្យមានការសាងសង់អាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ និងផ្ដល់មេដាយលើកទឹកចិត្តដល់អ្នកណាដែលបានសាងសង់អាគារខ្ពស់ៗជាងគេទៀតផង។
នៅក្នុងប្រទេសអាស៊ីអគ្នេយ៍ទាំង១០ប្រទេសនេះ អាគារខ្ពស់ៗទំនើបៗបានសាងសង់ឡើងពាសពេញឧបទ្វីបនេះ មិនចាញ់ប្រទេសនានានៅលើសាកលលោកទេ មកដល់ពេលនេះ ប្រទេសម៉ាឡេស៊ីមានអាគារខ្ពស់ជាងគេ ព្រមទាំងធ្លាប់ជាប់ជាអាគារខ្ពស់ជាងគេរបស់ពិភពលោកផងដែរ បន្ទាប់មកគឺអាគារនៅទីក្រុងបាងកក ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ២ខ្ពស់ជាងគេ។
នៅពេលប៉ុន្មានឆ្នាំខាងមុខនេះ មុខមាត់របស់អាស៊ីអគ្នេយ៍នឹងផ្លាស់ប្ដូរថែមទៀត នៅពេលដែលប្រទេសកំពុងអភិវឌ្ឍន៍នានា មានដូចជា កម្ពុជា និងវៀតណាម ជាដើមកំពុងតែចូលខ្លួនទៅក្នុងសង្គមបែបបស្ចឹមប្រទេសនោះ។ រៀតណាម ដែលកំពុងសម្រុកសាងសង់អាគារកប់ពពក ពាសពេញផ្ទៃប្រទេសនោះ កំពុងតែឈានមុខគេក្នុងការកសាង ហើយនៅតែប៉ុន្មានពីរបីឆ្នាំខាងមុខនេះ អាគារខ្ពស់ៗនៅវៀតណាម នឹងឈរលំដាប់លេខ២ លើប្រទេសថៃទៅទៀត។
ប្រទេសកម្ពុជាយើងមកដល់ថ្ងៃនេះ មានអាគារខ្ពស់ជាប់ចំណាត់ថ្នាក់លេខ៧ ដែរនៅអាស៊ីអគ្នេយ៍ គឺអាគារកាណាឌីយ៉ា ឬ OCIC Tower ដែលមានកម្ពស់៣២ជាន់ ព្រមទាំងអគារខ្ពស់ៗមួយចំនួនទៀតដូចជា អាគារមាស៤២ជាន់ (Gold Tower 42) និងអាគារហិរញ្ញវត្ថុអន្តរជាតិ៥២ជាន់ (FIC 52) ជាដើម។ ចំណែកឯប្រទេសភូមា ដ្បិតតែពេលនេះ មានអាគារទាបជាងប្រទេសកម្ពុជាមែន តែបើនិយាយពីបរិមាណអាគារខ្ពស់ៗចាប់ពី១៥ជាន់ឡើងទៅ គឺមានច្រើនពាសពេញទីក្រុង ពោលគឺច្រើនជាងទីក្រុងភ្នំពេញរបស់ប្រទេសកម្ពុជាច្រើនណាស់ ហើយប្រជាជនប្រទេសនេះមានទម្លាប់រស់នៅអាគារខ្ពស់ៗទៀតផង។ ក៏ដូចជាប្រទេសកម្ពុជា និងរៀតណាមដែរ គម្រោងសាងសង់អាគារខ្ពស់ៗជាច្រើនទៀតកំពុងត្រូវបានសាងសង់នៅក្នុងប្រទេសនេះ។ ចំណែកឯនៅក្នុងប្រទេសលាវ ឯណេះវិញ គេមិនឃើញមានគម្រោងសាងសង់អាគារខ្ពស់ៗណាមួយគួរឲ្យកត់សម្គាល់ទេ ដែលមកដល់ពេលនេះ ទីក្រុងវៀងច័ន្ទន៍របស់ប្រទេសលាវ មានអាគារខ្ពស់ជាងគេមួយកម្ពស់១៤ជាន់ ឈ្មោះ ដនច័ន្ទន៍ផាលេស។
ខាងក្រោមនេះជាលំដាប់អាគារខ្ពស់ៗនៅប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ (ស្រង់ចេញពី http://www.emporis.com)
- ម៉ាឡេស៊ី អាគារ Petronas Tower 1 ទីក្រុងកូឡាឡាំពួរ, កម្ពស់៤៥៣ម៉ែត្រ, ៨៨ជាន់, ឆ្នាំ១៩៩៨
- ថៃ អាគារ Baiyoke Tower II ទីក្រុងបាងកក, កម្ពស់៣០៤ម៉ែត្រ, ៨៥ជាន់, ឆ្នាំ១៩៩៧
- សិង្ហបុរី អាគារ Republic Plaza កម្ពស់២៨០ម៉ែត្រ, ៦៦ជាន់, ឆ្នាំ១៩៩៦
- ហ្វីលីពីនស៍ អាគារ PBCOM Tower ទីក្រុង Makati កម្ពស់២៥៩ម៉ែត្រ, ៥៥ជាន់, ឆ្នាំ២០០០
- ឥណ្ឌូនេស៊ី អាគារ Wisma 46 ទីក្រុងចាការតា, កម្ពស់២៥០ម៉ែត្រ, ៥០ជាន់, ឆ្នាំ១៩៩៦
- វៀតណាម អាគារ Saigon Trade Center ទីក្រុងព្រៃនគរ, កម្ពស់១៤៥ម៉ែត្រ, ៣៣ជាន់, ឆ្នាំ១៩៩៧
- កម្ពុជា អាគារកាណាឌីយ៉ា ឬ OCIC Tower ទីក្រុងភ្នំពេញ, ៣២ជាន់, ឆ្នាំ២០០៩
- ភូមា អាគារ Traders Hotel ទីក្រុងរ៉នកុន, ២២ជាន់, ឆ្នាំ១៩៩៦
- ប្រ៊ុយណេ អាគារក្រសួងហិរញ្ញវត្ថុ, កម្ពស់១២០ម៉ែត្រ, ២១ជាន់, ឆ្នាំ២០០១
- លាវ អាគារ Don Chan Palace Hotel, ទីក្រុងវៀងច័ន្ទន៍, ១៤ជាន់, ឆ្នាំ២០០៤

រូបភាពនៃអាគារទាំង១០នៅអាស៊ីអគ្នេយ៍










__________________________________________________
អានផងដែរ៖
១. អាគារខ្ពស់ៗនៅអាស៊ីអគ្នេយ៍
ขอความสุข..คืนกลับมา ថ្ងៃ អង្គារ 25 ខែឧសភា 2010
Posted by សុភ័ក្ត្រ in ចម្រៀង, ពីនេះពីនោះ, ภาษาไทย.5 comments
__________________________________________
អានផងដែរ៖
១. អវសានបាងកក
២. ឱ! បាងកកអើយ!
៣. ស្ថានការណ៍បាងកក
៤. បោសសម្អាតខ្ទេច — បន្តបំរាមគោចរពីរយប់ទៀត
៥. សំណោកអតីតកាល
៦. ទេសកាលផ្លវស៊ីលុម










