កម្ជិលអាំងផេះ ថ្ងៃ អង្គារ 24 ខែសីហា 2010
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.trackback
បើរាប់តាំងពីមកពីថៃវិញគ្រាមុន គឺជាង១សប្ដាហ៍ហើយ បន្ទប់ខ្ញុំត្រូវរាយប៉ាយទាំងអស់ គឺខោអាវប្រមូលមកវិញពីបាងកក ទាំងចាស់ទាំងថ្មី ពេញនឹងចេះតាគិតថាចាំស្អែកចាំរៀប ដល់ស្អែកថាចាំថ្ងៃ ចាំចុះចាំឡើងគឺពេញនឹងឯង ហេហេ… ឯសៀវភៅវិញប៉ុន្មានកេសនៅទាំងអស់នឹង មិនដឹងង៉ៃណាបើកយកចេញទេ
គិតទៅអត់បានទេ រកទៅរករៀបចំសិនហើយ។ កម្ជិលអាំងផេះមែនខ្ញុំ!



មើលចុះបន្ទប់ដេកខ្ញុំ ឡើងរញ៉េរញ៉ៃពេញនឹង ព្រោះតែខ្ជិល
__________________________________________
អានផងដែរ៖
១. ជម្រាបលាបាងកក សួស្ដីភ្នំពេញ
២. រុករើទូខោអាវចេញម្ដង







[...] ២. មកដល់ស្រុកថៃ ៣. ទៅបាងកកវិញ ៤. កម្ជិលអាំងផេះ 5 bloggers like this [...]
ធ្វើតាមខ្ញុំទៅបង, រកបាវមួយមក ហើយច្រកខោអាវទាំងអស់ទុកទៅ។ បើថាបងឯងខ្ជិលរៀប
ចង់ចឹងដែរនឹង តែខ្លាចអត់អីស្លៀក!
ងាប់ហើយ ពិតជាប្រុសកំជិលអាំងផេះមែន!! បន្ទាប់គេងដូចឃ្លាំងគេដាក់ឥវ៉ាន់។ ខោអាវមិនបាច់រៀបទេបើខ្ជិលចឹងអ្ហូស ប្រមូលឲ្យគេឲ្យអស់ទៅ ជាការស្រេច!!ហើយសៀវភៅបើខ្ជិលរើ ដាក់កាពីតូលមោបាត់ដំបងមោ ខ្មុំស្ម័គ្រចិត្តទទួល ហាស..ហាស.. ។
ពូ!! ពូ!! អាតុដាក់ laptop ដាក់លើពូកនោះ ទិញមួយប៉ុន្មាន? នៅទីណាមានលក់?
90 បាត ទិញពីបាងកកម៉ោ
ថាមិច ៩០បាតទេ? ថោកម៉េស គិតផ្ញើរបងខ្ញុំអោយគាត់ទិញមួយដែរសិន។
ដោយថោកនឹងហើយ ង៉ៃហ្នុងនាំគ្នាទិញម្នាក់មួយម្នាក់ពីរ ម៉ោជិត១០ឯណុះ
ដូចអត់ឃើញមានកណ្តុរអីសោះចឹង!
សំណាងហើយផ្ទះសុភ័ក្រ្តអត់មានកន្លាត កុំអីវាបើកកម្មជប់លៀងការកូនហើយ!
ខោលីអូក៏ស្រាតដាក់ចោលពេញហ្នឹងដែរ ស្អុយមិនបាច់ទេបន្ទប់ហ្នឹង
;p
ហ៊ឺយ! មកហែកកេរ្ត៍ប្រុសៗដូចគ្នាចឹង? នេះបើច្រី បានមើលគេឈប់ស្រលាញ់បាត់។