jump to navigation

ថៃ​ប្រកាស​ឲ្យ​ខ្មែរ​ដក​ទង់​ជាតិ និង​រុះ​រើ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ថ្ងៃ ចន្ទ 31 ខែមករា 2011

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, ព្រះវិហារ, អំពីស្រុកខ្មែរ, ภาษาไทย.
14 comments

កកន៖ ថ្ងៃ​នេះ (៣១ មករា ២០១១) ប្រទេស​ថៃ តាម​រយៈ​ក្រសួង​​ការបរទេស របស់​ខ្លួន​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ច្បាប់​ត​តប​និង​ក្រសួង​ការបរទេស​ខ្មែរ ដែល​បាន​ចេញ​​សេចក្ដី​ប្រកាស​មួយ​ កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ។ ខ្ញុំ​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម តែ​​សូម​យក​មក​​ចុះ​ផ្សាយ និង​ធ្វើ​ការ​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​នូវ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ថៃ​នេះ​ ​ដូច​ត​ទៅ៖

ถ้อยแถลงของกระทรวงการต่างประเทศกรณีธงกัมพูชาที่ปรากฏอยู่เหนือ “วัดแก้วสิกขาคีรีศวร”

31 มกราคม 2554 17:42:18

ตามที่กระทรวงการต่างประเทศและความร่วมมือระหว่างประเทศแห่งราชอาณาจักรกัมพูชามีคำประกาศ ลงวันที่ ๒๘ มกราคม ๒๕๕๔ เกี่ยวกับธงกัมพูชาที่ปรากฏอยู่เหนือ “วัดแก้วสิกขาคีรีศวร” นั้น กระทรวงการต่างประเทศขอแถลง ดังนี้

๑. ตามบันทึกความเข้าใจระหว่างรัฐบาลแห่งราชอาณาจักรไทยกับรัฐบาลแห่งราชอาณาจักรกัมพูชาว่าด้วยการสำรวจและจัดทำหลักเขตแดนทางบก ปี ๒๕๔๓ อนุสัญญาและสนธิสัญญาระหว่างสยามกับฝรั่งเศส ปี ค.ศ. ๑๙๐๔ และ ค.ศ. ๑๙๐๗ และเอกสารอื่นที่เกี่ยวข้องกับการบังคับใช้สัญญาทั้งสองฉบับ ถือเป็นเอกสารทางกฎหมายที่เกี่ยวข้องในการกำหนดเขตแดน ดังนั้น ประเทศไทยจึงไม่ยอมรับข้ออ้างของกัมพูชาว่าแผนที่ ๑ ต่อ ๒๐๐,๐๐๐ เป็นเอกสารที่จะกำหนดเขตแดน

๒. กัมพูชาได้ยอมรับในคำประกาศฉบับดังกล่าวว่า คำพิพากษาของศาลยุติธรรมระหว่างประเทศ เมื่อปี ๒๕๐๕ (ค.ศ. ๑๙๖๒) มิได้ตัดสินในเรื่องเส้นเขตแดนระหว่างประเทศไทยกับกัมพูชา

๓. ประเทศไทยยืนยันว่า “วัดแก้วสิกขาคีรีศวร” ตั้งอยู่ในอาณาเขตไทย และเรียกร้องให้ประเทศกัมพูชารื้อถอนวัดแก้วฯ และปลดธงกัมพูชาที่ประดับเหนือวัดแก้วฯ ข้อเรียกร้องนี้เป็นการย้ำถึงการประท้วงหลายครั้งของไทยต่อกัมพูชาเกี่ยวกับกิจกรรมต่าง ๆ ในวัดแก้วฯ และบริเวณโดยรอบ ซึ่งล้วนเป็นการละเมิดอธิปไตยและบูรณภาพแห่งดินแดนของราชอาณาจักรไทย

๔. กระทรวงการต่างประเทศยืนยันอีกครั้งถึงความมุ่งมั่นของไทยที่จะแก้ไขปัญหาเขตแดนกับกัมพูชาตามกฎหมายระหว่างประเทศโดยสันติวิธี ภายใต้กรอบของคณะกรรมาธิการเขตแดนร่วมไทย-กัมพูชา การกำหนดเส้นเขตแดนบริเวณปราสาทพระวิหารยังคงเป็นเรื่องที่อยู่ระหว่างการเจรจาภายใต้กรอบของคณะกรรมาธิการฯ

======បក​ប្រែ​ក្រៅ​ផ្លូវ​ការ======

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស ករណី​ទង់​ជាតិ​កម្ពុជា​ដែល​ប្រាកដ​នៅ​លើ “វត្ត​កែវ​សិក្ខា​គិរីស្វារៈ”

៣១ មករា ២៥៥៤ (២០១១) ១៧:៤២:១៨

តាម​ដែល​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​មាន​សេចក្ដី​ប្រកាស ចុះ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១១ ទាក់​ទង​នឹង​ទង់​កម្ពុជា​ដែល​ប្រាកដ​នៅ​លើ “វត្ត​កែវ​សិក្ខា​គិរីស្វារៈ” នោះ ក្រសួង​ការ​បរទេស (ថៃ) សូម​ថ្លែង​ ដូច​ត​ទៅ​នេះ

១. តាម​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​រាជ​អាណាចក្រ​ថៃ ជាមួយ​រដ្ឋាភិបាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ថា​ដោយ​ការ​រៀប​ចំ​​ពិនិត្យ និង​កំណត់​ព្រំដែន​ដី​គោក ឆ្នាំ​២០០០ អនុសញ្ញា និង​សន្ធិ​សញ្ញា​រវាង​សៀម និង​បារាំង ឆ្នាំ​១៩០៤ និង​១៩០៧ និង​ឯកសារ​ដទៃ​ទៀត​ទាក់​ទង​នឹង​ការ​អនុវត្ត​ប្រើ​សញ្ញា​ទាំង​ពីរ​ច្បាប់ រាប់​ថា​ជា​ឯកសារ​ខាង​ផ្លូវ​ច្បាប់ ដែល​ទាក់​ទិន​នឹង​ការ​កំណត់​ព្រំដែន ហេតុ​ដូច​នេះ ប្រទេស​​ថៃ​ទើប​មិន​ព្រម​ទទួល​ស្គាល់​ការ​អះ​អាង​របស់​កម្ពុជា​ថា​ផែន​ទី​១​លើ​២០០.០០០ ជា​ឯកសារ​ដែល​កំណត់​ព្រំដែន​នោះ​ទេ។

២. កម្ពុជា​បាន​ទទួល​ស្គាល់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ទាំង​នោះ​ថា សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ កាល​ពី​ឆ្នាំ​១៩៦២ មិន​បាន​កាត់​សេចក្ដី​លើ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ថៃ​ និង​កម្ពុជា។

៣. ប្រទេស​ថៃ​អះអាង​ថា ​”វត្ត​កែវ​សិក្ខា​គិរីស្វារៈ” តាំង​នៅ​ក្នុង​អាណា​ខេត្ត​ថៃ និង​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា​រុះ​រើ​វត្ត​កែវ (សិក្ខាគិរីស្វារៈ) និង​ដក​ទង់​ជាតិ​ដែល​ដាក់​នៅ​លើ​វត្ត​កែវ។ សំណើ​នេះ​គឺ​ជា​ការ​ធ្វើ​ឡើង​ដដែល​ៗ​ដែល​បាន​ធ្វើ​ការ​ទាម​ទារ​ជា​ច្រើន​លើក​មក​ហើយ​របស់​ថៃ​ទាក់​ទង​នឹង​ពិធី​នានា​នៅ​ក្នុង​វត្ត​កែវ និង​បរិវេណ​ជុំ​វិញ ដែល​សុទ្ធ​សឹង​ជា​ការ​រំលោភ​អធិបតេយ្យ និង​បូរណភាព​នៃ​ដែន​ដី​រាជ​អាណាចក្រ​ថៃ។

៤. ក្រសួង​ការបរទេស​អះអាង​ជា​ថ្មី​ចំពោះ​ឆន្ទៈ​របស់​ថៃ​ដែល​នឹង​ដោះ​ស្រាយ​បញ្ហា​ខេត្ត​ដែន​ជាមួយ​កម្ពុជា​តាម​ច្បាប់​អន្តរជាតិ​ដោយ​សន្តិវិធី ក្រោម​នីតិវិធី​របស់​គណៈ​កម្មការ​ព្រំដែន​រួម​ថៃ-កម្ពុជា។ ការ​កំណត់​ព្រំដែន​បរិវេណ​ប្រាសាទ​ព្រះ​វិហារ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ចរចា​ក្រោម​នីតិវិធី​នៃ​គណៈ​កម្មការ​នេះ៕

_________________________________________________
អាន​ផង​ដែរ៖
១. យ៉ាង​ម៉េច​ហើយ​ទំនាក់​ទំនង​ស្រឡាញ់-ស្អប់?
២. ខ្មែរ​ប្រកាស​មិន​ដក​ទង់​ជាតិ និង​មិន​រុះ​រើ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ
៣. កម្ពុជា និង​ថៃ ផ្ទុះ​អាវុធ​ល្បង​កម្លាំង​ជា​ថ្មី
៤. ក្រសួង​ការ​បរទេស​ខ្មែរ​ចេញ​សេចក្ដី​ប្រកាស​ទាក់​ទង​នឹង​ការ​ប្រយុទ្ធ​គ្នា​ថ្ងៃ​នេះ
៥. ក្រសួង​ការ​បរទេស​ថៃ​ចេញ​សេចក្ដី​ប្រកាស​ទាក់​ទង​នឹង​ការ​ប្រយុទ្ធ​គ្នា​ម្សិល​មិញ
៦. កម្ពុជា​បញ្ជូន​លិខិត​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ
៧. បាត់​ទង់​ជាតិ​លើ​ប្រាសាទ​ព្រះ​វិហារ

ឆ្នាំ​ចិន​ជិត​ចូល​មក​ដល់ ថ្ងៃ អាទិត្យ 30 ខែមករា 2011

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, 中文.
2 comments

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ពិធី​បុណ្យ​ចូល​ឆ្នាំ​តាម​បែប​ច័ន្ទ​គតិ ប្រពៃណី​ជន​ជាតិ​ចិន​យួន និង​ចូល​មក​ដល់​ហើយ។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​វិញ បើ​ទោះ​បី​នេះ​មិន​មែន​ជា​ប្រពៃណី​របស់​ជន​ជាតិ​ភាគ​ច្រើន​នៃ​ប្រទេស​នេះ​ក៏​ដោយ ក៏​គេ​ឃើញ​ថា នៅ​តាម​ទី​ផ្សារ​សភាព​អ៊ូ​អរ​នៅ​មាន​គ្រប់​ទីផ្សារ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​នេះ​ចូល​មក​ដល់។

ការ​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ចិន​យួន នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ពេញ​លេញ និង​ធំ​ដុំ​ផង ដោយ​គ្មាន​នរណា​ហាម​ប្រាម​ឡើយ ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ និង​ទី​ប្រជុំ​ជន​នានា​របស់​ប្រទេស។ តាម​ការ​ពិត មិន​អាច​ប្រកែក​បាន ប្រជាជន​ខ្មែរ ដែល​កំពុង​រស់​នៅ​ក្នុង​ទីក្រុង និង​ទី​ប្រជុំជន​ទាំង​នោះ សុទ្ធ​តែ​មាន​សាច់​ឈាម​កូន​កាត់​ចិន បើ​មិន​តិច​ជំនាន់ ក៏​ច្រើន​ជំនាន់​ដែរ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​មាន​ការ​កាត់​លាយ​ជាមួយ​​ជាតិ​ខ្មែរ​ច្រើន ហើយ​កូន​កាត់​ចិន​ទាំង​នោះ​មួយ​ចំនួន​មិន​បាន​ទាំង​ចេះ​ភាសា​ចិន​ផង​ទេ។

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​បណ្ដា​ជន​ជាតិ​ចិន​ដី​គោក​ជា​ច្រើន​បាន​មក​រស់​នៅ និង​រក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ជួន​និង​មុខ​ទំនិញ​ចិន​ជា​ច្រើន​បាន​ចូល​លុក​លុយ​ទី​ផ្សារ​ប្រទេស​ខ្មែរ​យ៉ាង​ពេញ​ទំហឹង។ ប្រពៃណី​ចូល​ឆ្នាំ​ចិន​យួន​ឆ្នាំ​នេះ ប្រាកដ​ជា​អធិក​អធម​ជាង​ឆ្នាំ​កន្លង​ទៅ។

ឆ្នាំ​នេះ​តាម​ប្រក្រតិទិន​ចិន ការ​ចូល​ឆ្នាំ​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១១ ដែល​ជា​ឆ្នាំ​ថោះ គឺ​សត្វ​ទន្សាយ៕


គ្រឿង​សំណែន​ក្នុង​រដូវ​ចូល​ឆ្នាំ​ចិន ដាក់​លក់​ក្នុង​ទីផ្សារ​មួយ​នៅ​ភ្នំពេញ

គ្រឿង​លំអ​គេហដ្ឋាន​ក្នុង​រដូវ​ចូល​ឆ្នាំ​ចិន ដាក់​លក់​ក្នុង​ទីផ្សារ​មួយ​នៅ​ភ្នំពេញ

_________________________________________________
អាន​ផង​ដែរ៖
១. វប្បធម៌​ចិន​កំពុង​គ្រប​ដណ្តប់​មក​លើ​សង្គម​ខ្មែរ
២. ថ្ងៃ​សែន​ចិន

កួឡា ឡូមពួរ ថ្ងៃ សៅរ៍ 29 ខែមករា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
20 comments

កួឡា ឡូមពួរ (Kuala Lumpur) គឺ​ជា​រាជធានី​នៃ​ប្រទេស​ម៉ាឡេស៊ី និង​ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​ផង​ដែរ។ មនុស្ស​ម្នា​ភាគ​ច្រើន​មិន​ថា​ជន​ជាតិ​ម៉ាឡេស៊ី ឬ​បរទេស​និយម​ហៅ​កួឡា ឡូមពួរ ជា​អក្សរ​កាត់​ថា ឃេ​អិល (KL)។

កួឡា ឡូមពួរ គឺ​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​៣​នៃ​ទឹក​ដី​សហព័ន្ធ​ម៉ាឡេស៊ី (Malaysian Federal Territories) ដែល​ព័ទ្ធ​ដោយ​រដ្ឋ​សេឡាង៉រ (Selangor state) នៅ​ភាគ​ខាង​កើត​ប៉ែក​កណ្ដាល​នៃ​ឧបទ្វីប​ម៉ាឡេស៊ី។

កួឡា ឡូមពួរ ក​តាំង​ឡើង​ក្នុង​ប្រមាណ​ឆ្នាំ​១៨៤៩, បច្ចុប្បន្ន​មាន​ផ្ទៃ​ដី​ប្រមាណ​២៤៣,៦៥​គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាករ​ប្រមាណ​១.៨០៩.៦៩៩​នាក់។ បច្ចុប្បន្ន​នេះ​អភិបាល​ក្រុង​នេះ​គឺ​លោក ដាតុ Ahmad Fuad Ismail។

គេហទំព័រwww.kualalumpur.gov.my


ទង់​ប្រចាំ​រដ្ឋ និង​ត្រា​ប្រចាំ​រដ្ឋ

ផែន​ទី​ប្រទេស​ម៉ាឡេស៊ី និង​ទីក្រុង​កួឡា ឡូមពួរ (ព័ណ៌​ក្រហម)

ទីក្រុង​កួឡា ឡូមពួរ នា​ពេល​បច្ចុប្បន្ន

_________________________________________________
អាន​ផង​ដែរ
១. មក​ដល់​ស្រុក​ម៉ាឡេ
២. ដំណើរ​ទេសចរ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត
៣. ទៅ​លេង​ម៉ាឡេស៊ី ក្រោយ​រយៈ​ពេល​៩​ឆ្នាំ
៤. ទៅ​លេង​ម៉ាឡេស៊ី ក្រោយ​រយៈ​ពេល​៩​ឆ្នាំ (ចប់)
៥. ចរាចរណ៍​នៅ​ម៉ាឡេស៊ី

យ៉ាង​ម៉េច​ហើយ​ទំនាក់​ទំនង​ស្រឡាញ់-ស្អប់? ថ្ងៃ សុក្រ 28 ខែមករា 2011

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, ព្រះវិហារ, អំពីស្រុកខ្មែរ, ภาษาไทย.
11 comments

ទំនាក់​ទំនង​រវាង​ប្រទេស​ថៃ និង​កម្ពុជា តាំង​ពី​អតីត​រៀង​មក រហូត​ដល់​បច្ចុប្បន្ន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ប្រៀប​​ដូច​អណ្ដាត និង​ធ្មេញ គឺ​ម្ដង​ល្អ ម្ដង​អាក្រក់ ចំណែក​ឯ​អ្នក​ប្រវត្តិ​សាស្ត្រ​ធ្លាប់​បាន​ឲ្យ​ឈ្មោះ​ថា​ជា​ទំនាក់​ទំនង​បែប​ស្រឡាញ់ និង​ស្អប់​ ផង​ដែរ។ លោក​សាស្ត្រាចារ្យ ជាញវិទ្យ ក្សេត្រសិរិ (ថៃ​៖ ชาญวิทย์ เกษตรศิริ និង​មាន​សំនៀង​ថា ឆាន-វីត-ក្សេត-ស៊ិ-រិ) អតីត​អធិការបតី​សាកលវិទ្យាល័យ​ធម្មសាស្ត្រ​របស់​ប្រទេស​ថៃ និង​ជា​សិក្សា​ខាង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​នោះធ្លាប់​បាន​សរសេរ​អត្ថបទ​ដ៏​ល្បី​មួយ​ឈ្មោះ​ថា ថៃ-ក័ម្ពុជា ទំនាក់ទំនងស្រឡាញ់ និងស្អប់ ក្រោយ​ពី​ព្រឹត្តិការណ៍​ដុត​ស្ថាន​ទូត​ថៃ​នៅ​ទីក្រុង​ភ្នំពេញ។

បន្ទាប់​ពី​ព្រឹត្តិការណ៍​កាល​ពី​ខ្មែរ​មករា ឆ្នាំ​២០០៣​ នោះ​រួច​មក​ ប្រទេស​ថៃ និង​កម្ពុជា បាន​បង្កើត​យន្តការ​ជា​ច្រើន​ដើម្បី​លើក​ស្ទួយ​ទំនាក់​ទំនង «ស្រឡាញ់» ឡើង​វិញ ក្នុង​ចំណោម​ប្រជាជាតិ​ជិត​ខាង​ទាំង​ពីរ​នេះ។ តែ​អ្វី​ៗ​ហាក់​ដូច​ជា​មិន​បាន​ផល​ទាល់​តែ​សោះ។ ជា​ថ្មី​ម្ដង​ទៀត រឿង​រ៉ាវ​ប្រាសាទ​ព្រះវិហារ ដែល​មាន​តាំង​ពីរ​យូរយារ​ណាស់​មក​ហើយ នៅ​តែ​ត្រូវ​បាន​បង្ក​ដោយ​ជន​ជាតិ​ថៃ ដើម្បី​ឲ្យ​មាន​ទំនាក់​ទំនង​ «ស្អប់» ឡើង​វិញ​ជា​ដរាប​រហូត​មក​ដល់​ថ្ងៃ​នេះ។

ពីរ​ថ្ងៃ​កន្លង​មក​ហើយ ដែល​ទាហាន​កម្ពុជា​បាន​ដក​ស្លាក​ដែល​ដាក់​ថា «ទី​នេះ​! ជា​ទី​ទឹក​ដី​កម្ពុជា​» បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​ប្រទេស​ថៃ ហើយ​ដូច​គ្នា​ដែល លោក​នាយករដ្ឋមន្ត្រី​ថៃ នាយ អភិសិទ្ធិ វេជ្ជាជីវៈ ក៏​បាន​និយាយ​ដែល​ថា កម្ពុជា​ត្រូវ​ដក​ទង់​ជាតិ​របស់​ខ្លួន ពី​វត្ត​កែវ​សិក្ខាគិរីស្វារៈ ដែល​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​ផង​ដែរ។ ស្ថិត​ក្នុង​បញ្ហា​ប្រឈម​ដ៏​ធ្ងន់​ធ្ងរ​នេះ ថ្ងៃ​នេះ (២៨ មករា ២០១១) រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្ដី​​ប្រកាស​មួយ​ បដិសេធ​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ថៃ ក៏​ដូច​ជា​ប្រកាស​ពី​សិទ្ធិ​ការពារ​ខ្លួន ប្រសិន​បើ​មាន​ការ​រំលោភ​នា​ពេល​អនាគត​ពី​សំណាក់​ប្រទេស​ថៃ។

បើ​យើង​ពិនិត្យ​មើល​ស្ថានការណ៍ និង​ទំនាក់ទំនង​​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី ទំនាក់ទំនង «ស្អប់» និង «ស្អប់» ទេ។ ឬ​ថា​កម្ពុជា និង​ថៃ គួរ​ធ្វើ​សង្គ្រាម​ដ៏​ធំ​មួយ ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​តូច​តាច កំប៉ិក​កំប៉ុក អង្ករ​កំប៉ុង ប្រៀប​ដូច​មនុស្ស​ស្លាប់ មិន​ស្លាប់ រស់​មិន​រស់ របៀប​ដូច​សព្វ​ថ្ងៃ​នេះ​ យ៉ាង​យូរ​ត​ទៅ​ទៀត?

សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ
នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១១

__________________________________________________
អាន​ផង​ដែរ
១. ថៃ-ក័ម្ពុជា ទំនាក់ទំនងស្រឡាញ់ និងស្អប់
២. នយោបាយ​ថៃ​និង​ទំនាក់ទំនង​កម្ពុជា
៣. កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង
៤. អភិសិទ្ធិ​ចេញ​ថ្លែងការណ៍​ករណី​ខ្មែរ​ចាប់​ជន​ជាតិ​ថៃ
៥. ថៃ​ប្រកាស​ឲ្យ​ខ្មែរ​ដក​ទង់​ជាតិ និង​រុះ​រើ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ
៦. កម្ពុជា និង​ថៃ ផ្ទុះ​អាវុធ​ល្បង​កម្លាំង​ជា​ថ្មី
៧. ក្រសួង​ការ​បរទេស​ខ្មែរ​ចេញ​សេចក្ដី​ប្រកាស​ទាក់​ទង​នឹង​ការ​ប្រយុទ្ធ​គ្នា​ថ្ងៃ​នេះ
៨. ក្រសួង​ការ​បរទេស​ថៃ​ចេញ​សេចក្ដី​ប្រកាស​ទាក់​ទង​នឹង​ការ​ប្រយុទ្ធ​គ្នា​ម្សិល​មិញ
៩. កម្ពុជា​បញ្ជូន​លិខិត​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

លិខិត​ចំហ​ទៅ KI មេឌា ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
34 comments

KI​ ត្រូវ​បញ្ឈប់​ការ​យក​ប្រកាស​​ខ្ញុំ​ទៅ​កេង​នយោបាយ
និង​យក​​​​ទៅ​ផ្សាយ​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត

ពេញ​មួយ​ថ្ងៃ​នេះ មាន​អ្នក​​ចូល​មក​បើក​មើល និង​ផុសត៍​មតិ​ប្លែក​ៗ​សំដៅ​ប្រឆាំង​រដ្ឋាភិបាល​ បន្ទាប់​ពី​គេហទំព័រ អ្វី​ដែល​គេ​ហៅ​ថា “ខេ​អាយ មេឌា” ក្រុម​ប្រឆាំង​​ដាច់​ក្បាល​ដាច់​កន្ទុយ​របស់​អស់​លោក យក​ប្រកាស​មួយ​របស់​ខ្ញុំ​ដែល​បាន​ដាក់​ពី​​ម្សិល​មិញ​នេះ ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ និង​​គ្មាន​ការ​អនុញ្ញាត​​សោះ​ឡើយ។ ទង្វើ​របស់​ខេ​អាយ​នេះ ពិត​ណាស់​មិន​ស័ក្ដិសម​ឡើយ​, ទាំង​ក្នុង​ពេល​អតីត​កាល បច្ចុប្បន្ន និង​តទៅ​អនាគត, ក្នុង​ការ​តាំង​​ខ្លួន​ជា​អ្នក​មាន​ចំណេះដឹង ឬ​អ្វី​ដែល​គេ​ហៅ​ថា អ៊ីនថែលលីជេន ស្អី​នោះ។ ដ្បិត​ការ​យក​របស់​របរ​ជា​កម្មសិទ្ធិ​របស់​​បុគ្គល​ណា​ម្នាក់ ដោយ​គ្មាន​ការ​អនុញ្ញាត​បែប​នេះ វា​បាន​ផ្ទុយ​ទាំង​​ស្រុង​ទៅ​នឹង​កម្មសិទ្ធិ​បញ្ញា ហើយ​ដែល​អ្នក​ចេះ​ដឹង​គេ​មិន​ធ្វើ។

អ្វី​ដែល​លើស​ពី​នេះ​ទៅ​ទៀត​នោះ​គឺ​ថា ក្រៅ​អំពី​យក​អត្ថបទ​របស់​ខ្ញុំ​​ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ហើយ វេបសៃត៍ ក៏​ដូច​ជា​ក្រុម​​របស់​ពួក​លោក​កំពុង​តែ​កែ​ប្រែ ក្នុង​ចរឹត​បំផ្លែង​អត្ថបទ​របស់​ខ្ញុំ​ឲ្យ​​ទៅ​ជា​អត្ថបទ​នយោបាយ ក្នុង​ន័យ​ប្រឆាំង​រដ្ឋាភិបាល ដូច​ដែល​ក្រុម និង​វេបសៃត៍​របស់​ពួក​លោក​​នេះ បាន​នឹង​កំពុង​ធ្វើ, បាន​នឹង​កំពុង​រវើរវាយ និង​​ការ​ប្រឆាំង​ហួស​ហេតុ គ្មាន​ទិស​គ្មាន​តំបន់។

ហេតុ​ដូច​នេះ ខ្ញុំ​សូម​ជូន​ដំណឹង​ដល់​ក្រុម ឃេ​អាយ ទាំង​អស់ ត្រូវ​​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​យក​ប្រកាស​របស់​ខ្ញុំ​ទៅ​ដាក់​នៅ​វេបសៃត៍​​របស់​អស់​លោក ដើម្បី​បំផ្លែង​បម្រើ​មហិច្ឆតា​នយោបាយ​របស់​អស់​​លោក។ ប្រការ​សំខាន់​បំផុត​នោះ​គឺ​ថា ខេ​អាយ មេឌា មិន​មាន​​គោល​គំនិត​អ្វី​ណា​មួយ​ស្រប​នឹង​ខ្ញុំ​ទាល់​តែ​សោះ។ ខ្ញុំ​គាំទ្រ​រដ្ឋាភិបាល​ស្រឡាញ់​​បាវចនា និង​រដ្ឋធម្មនុញ្ញ​​បច្ចុប្បន្ន ដែល​កើត​ឡើង​ពិត​ៗ​ពី​​ប្រជាជន​ភាគ​ច្រើន ដែល​កំពុង​រស់​នៅ​ក្នុង​ផែន​ដី​កម្ពុជា​នេះ។ ខ្ញុំ​ទទួល​​ស្គាល់​នូវ​សមិទ្ធផល​នានា​របស់​រដ្ឋាភិបាល​ដែល​បាន​នឹង​កំពុង​ធ្វើ ដែល​​ទស្សនៈ និង​ហេតុ​ផល​អស់​ទាំង​នេះ មិន​ស្រប​គ្នា​ទាល់​តែ​សោះ ជាមួយ​នឹង ​ខេ​អាយ មេឌា។ ហេតុ​ដូច​នេះ ប្រកាស​របស់​ខ្ញុំ​ទាំង​ឡាយ មិន​មាន​ហេតុ​​ផល​អ្វី​ត្រូវ​មាន​វត្តមាន​នៅ​ក្នុង​វេបសៃត៍​ (ខេ​អាយ) មួយ​នេះ​ទេ។

រាល់​ប្រកាស​ទាំង​អស់​របស់​ខ្ញុំ បាន​សរសេរ​ចេញ​ឡើង​ក្នុង​នាម​ជា​ពល​​រដ្ឋ​សាមញ្ញ​មួយ ដោយ​មិន​មាន​ពាក់​ព័ន្ធ​នឹង​ក្រុម​ ឬ​បុគ្គល​ ឬ​បក្ខ ឬ​​ពួក​ ណា​មួយ​ឡើយ។ ហើយ​រាល់​ប្រកាស​នានា គឺ​ធ្វើ​ឡើង​តាម​វិធី​​សមធម៌ បើ​ទិទៀន គឺ​ក្នុង​ន័យ​ស្ថាបនា ធ្វើ​ឲ្យ​ប្រសើរ​ឡើង ពោល​គឺ​​មិន​មែន រិះ​គន់​បែប អគតិ មិន​ទទួល​ស្គាល់​ការ​ពិត​ដូច​ដែល​ក្រុម ​ខេ​អាយ ​របស់​លោក​បាន​ធ្វើ​នោះ​ទេ។

ជា​ថ្មី​ម្ដង​ទៀត ក្នុង​នាម​ជា​ពលរដ្ឋ​ក្នុង​ស្រុក​ម្នាក់ ខ្ញុំ​អាច​និយាយ​ថា​ខ្ញុំ​មិន​ពេញ​ចិត្ត​ទាល់​សោះ​នូវ​សកម្មភាព​របស់​ក្រុម​លោក ដែល​បាន​​ប្រមាថ មាក់​ងាយ ជាតិ​សាសន៍ មេ​ដឹក​នាំ​ខ្លួន រហូត​ទៅ​ដល់​​ព្រះ​មហាក្ស័ត្រិយ៍ ដែល​ពួង​ប្រជា​គោរព​សក្ការៈ, បង្ក​ជា​ផល​រមាស់​រហូត​ដល់​មាន​ការ​បិទ​រាំង​ខ្ទប់​វេបសៃត៍​របស់​អស់​លោក ហើយ​ដែល​ខ្ញុំ​​គាំទ្រ​ទាំង​ស្រុង​ក្នុង​ការ​បិទ​ខ្ទប់​ប្លក់​របស់​លោក​នេះ។ ឥឡូវ​នេះ ក្រុម​​របស់​លោក​បាន​ហៀរ​មក​ដល់ wordpress នេះ​ទៀត។ ខ្ញុំ​សូម​​និយាយ​ថា ខ្ញុំ​មិន​ស្វាគមន៍​ពួក​លោក​មក​  wordpress នេះ​ទេ។ វត្ត​មាន​របស់​លោក​មិន​យូរ​មិន​ឆាប់ wordpress អាច​នឹង​​មាន​បញ្ហា​ជា​យថា​ហេតុ។ បើ​ក្រុម​លោក​ពិត​ជា​ស្នេហា​ភាព​​ជា​អាត្មា​នៃ​ខ្លួន​ប្រាកដ​មែន ខ្ញុំ​សូម​ណែនាំ​ដល់​ក្រុម​លោក​ជៀស​ឲ្យ​​ឆ្ងាយ​ពី​ពិភព​ហ្វ្រី​ប្លក់​នេះ ដើម្បី​ទុក​ឲ្យ​ឱកាស​ដល់​ខ្មែរ​ឯ​ទៀត ហើយ​​សូម​លោក​ទៅ​ទិញ​ដូមេន និង​បង្ហោះ​ជា​វេបសៃត៍​ឯករាជ្យ​ផ្ទាល់​ខ្លួន​​ឯង​ទៅ។ ខ្ញុំ​មិន​ប្រឆាំង​នឹង​ក្រុម​អស់​លោក​ទេ តែ​ខ្ញុំ​មិន​ពេញ​ចិត្ត​​ទាល់​តែ​សោះ​នូវ​ទង្វើ​របស់​ក្រុម​លោក៕

ខមមេត៍​របស់​ខ្ញុំ ទៅ​គេហទំព័រ ខេ​អាយ មេឌា ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ការ​យក​ប្រកាស​ខ្ញុំ​ទៅ​ចុះ​ផ្សាយ

កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង ថ្ងៃពុធ 26 ខែមករា 2011

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, ព្រះវិហារ, អំពីស្រុកខ្មែរ, ภาษาไทย.
comments closed

* ប្រសិន​បើ​អ្នក​បាន​ចូល​មក​ដល់​ទី​នេះ តាម​រយៈ​គេហទំព័រ ខេ​អាយ មេឌា សូម​អាន​អត្ថបទ​មួយ​នេះ​សិន៖ «លិខិត​ចំហ​ទៅ KI មេឌា» សូម​អរគុណ!

ថ្ងៃ​នេះ​ (២៦ មករា ២០១១) កម្ពុជា​បាន​បង្ហាញ​ប្រជាជន​ខ្លួន​ឲ្យ​ឃើញ​ជាក់​ច្បាស់​ពី​ភាព​«ឃ្លាត់​ៗ​ ​បាន​តែ​ម៉ាំង» របស់​ខ្លួន។ ជម្លោះ​រឿង​រ៉ាវ​ប្រាសាទ​ព្រះវិហារ​​រវាង​ប្រទេស​កម្ពុជា និង​ថៃ គ្មាន​អ្វី​ក្រៅ​អំពី​ការធ្វើ​នយោបាយ បែប​​ល្ខោន​ក្នុង​វាំង​នន​នោះ​ទេ ខណៈ​ដែល​នៅ​ស្រុក​ថៃ​វិញ ប្រជាជន​​គេ​មាន​សិទ្ធិ​ដឹង​ឮ និង​សេរីភាព​គ្រប់​បែប​យ៉ាង ទាំង​ៗ​ទី​តាំង ក៏​ដូច​​ជា​ប្រាសាទ​មិន​មែន​ជា​របស់​ពួក​គេ (ថៃ) ផង​នោះ។

ចាប់​តាំង​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​​ពិភព​លោក​រួច​មក ប្រទេស​ថៃ​បាន​យក​ករណី​នេះ ក៏​ដូច​ជា​ស្រុក​ខ្មែរ​​ទាំង​មូល​ជា​ចំណាត់​ខ្មាំង​នៃ​ខ្លួន ហើយ​ដែល​កម្ពុជា តាម​ពិត​គ្មាន​អ្វី​​ខ្លាំង​សោះ ត្រូវ​រង​ខ្លួន​លេង​តាំង​ល្ខោន​​ដែល​ថៃ​ចង​ក្រង​ឲ្យ​រហូត​ដល់​​វិនាទី​នេះ។

«ខ្មែរ​ពូកែ​អួត» ជា​ប្រយោគ​មួយ​មិន​ដែល​ភ្លេច​ទេ​ក្នុង​ត្រចៀក​ខ្មែរ​ តែ​សម្រេច​សម្រួល​គឺ បាន​តែ​មាត់​ហ្នឹង​ឯង។ រឿង​រ៉ាវ​ករណី​ស្លាក​​សញ្ញា​ដែល​ខ្មែរ​បាន​ដាក់​នៅ​តំបន់​ព្រះវិហារ ហើយ​បើ​តាម​ចាំ​កាល​​ណោះ​ហាន​ក្លា​ណាស់ រហូត​ដល់​សរសេរ​ន័យ​បែប​ទូង​ក្បាល​ថៃ​ទៅ​ឲ្យ​​អន្តរជាតិ​ដឹង​ឮ​ផង ដោយ​សរសេរ​ថា «ទី​នេះ​ទាហាន​ថៃ​ចូល​ឈ្លាន​​ពាន… »។ ការ​ដាក់​ស្លាក​ដែល​ត្រូវ​បាន​រាយការណ៍​ថា​បន្ទាប់​ពី​​ទាហាន​ថៃ​ដក​ថយ (ពិត​ឬ​មិន​ពិត​មិន​ដឹង) ចេញ​ពី​វត្ត​កែវ​ដោយ​​ទំនង​មិន​បាន​គិត​គូរ​ឲ្យ​ដិត​ដល់​សម្រាប់​វិបាក​នា​ថ្ងៃ​មុខ ឬ​ទំនង​​យក​ចិត្ត​អាទិទេព​នោះ ដែល​ចុង​ក្រោយ​គ្មាន​អ្វី​ក្រៅ​ពី​ឲ្យ​ខ្មែរ​ទាំង​ផង​​ខ្មាស់​គេ។

ជា​រឿយ​ៗ​ម្ចាស់​ផែន​ដី​ខ្មែរ​​តែង​តែ​​បដិសេធ​មិន​ទទួល​ស្គាល់​អ្វី​ដែល​​ថៃ​ហៅ​ថា​តំបន់​ត្រួត​ស៊ី​គ្នា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ តែ​សំណួរ​​នៅ​ត្រង់​ថា បើ​ប្រកាស​ក្ដែង​ៗ​ថា​ទី​នោះ​ជា​ទឹក​ដី​ខ្មែរ ហេតុ​អ្វី​ថៃ​មាន​​សិទ្ធិ​ម្ល៉េះ ហើយ​ស្លាក​ដែល​ដាក់​លើ​ដី​ខ្មែរ​មាន​អ្វី​ថៃ​អាច​បញ្ជា​ឲ្យ​​រុះ​រើ​បាន? តែ​អ្វី​ដែល​ដឹង​គឺ​ថា​ថ្ងៃ​នេះ​អាប៉ោង​បើក​គ្រប។ ថៃ​បាន​​ជំទាស់​ ព្រម​គំរាម​ឲ្យ​ខ្មែរ​ដក​ស្លាក​មេ​បញ្ហា​នោះ​ជា​បន្ទាន់។ មិន​បាន​​ប៉ុន្មាន​ថ្ងៃ​ផង ខ្មែរ​ក្រៅ​ពី​មាត់​នៅ​ខ្លាំង​ម្សិល​មិញ​នេះ បាន​កាត់​​បន្ថយ​ដោយ​លួច​ដក​ស្លាក​ចាស់ ដាក់​ស្លាក​ថ្មី និង​សរសេរ​ត្រឹម​ពាក្យ​«ទី​នេះ ជា​ទឹក​ដី​កម្ពុជា» ហើយ​បាន​យក​ទៅ​ដាក់​ម្សិញ​នេះ ដោយ​​ស្ងាត់​ៗ មិន​ទាន់​ទាំង​បាន​មួយ​ថ្ងៃ​ស្រួល​បួល​ផង ស្លាក​ទី​២​នេះ ក៏​ត្រូវ​​បាន​ មិន​ត្រឹម​ដក​ចេញ​ទេ គឺ​ត្រូវ​បាន​កម្ទេច​ចោល នៅ​នឹង​កន្លែង​​យ៉ាង​វេទនា​ភ្នែក​ផង​ទៀត តាម​បញ្ជា​របស់​ថៃ? sic

គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ថា​មុន​នេះ​មួយ​ថ្ងៃ មេ​ទាហាន​ខ្មែរ​នៅ​ម៉ាំង​ឃ្លាត់​ថា​នឹង​មិន​ដក​ស្លាក​នេះ​ចេញ​ព្រោះ​ទី​នេះ​ជា​ទឹក​ដី​ខ្មែរ sic​ តែ​ថ្ងៃ​នេះ​វិញ ទ័ព​ខ្លួន​ឯង​អ្នក​ដាក់ ហើយ​ទ័ព​ខ្លួន​ឯង​អ្នក​កម្ទេច​ក្នុង​ទឹក​ដី​ខ្លួន យ៉ាង​វេទនា​ភ្នែក​ខ្មោច​តា​ឌី និង​យ៉ាង​អាម៉ាស់​មុខ​ព្រោះ​តែ​ខ្លាច​ថៃ។

ពេល​ដាក់​មិន​ឲ្យ​គេ​ដឹង ពេល​កម្ទេច​ប្រកាស​ពេញ​ផែន​ដី​ឲ្យ​គេ​ឃើញ!

នេះ​ហើយ​ដែល​គេ​ថា កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង!


ស្លាក​ដំបូង​ដែល​បាន​ដាក់​ថា «ទីនេះ! ជា​កន្លែង​ដែល​កងទ័ព​សៀម​ ចូល​មក​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​ដក​ថយ​ទៅ​វិញ នៅ​វេលា​ម៉ោង​១០.៣០​នាទី ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១០» (រូប​ថត​ចេញ​ពី​ទូរទស្សន៍​ថៃ លេខ​៣)
នៅ​ទី​តាំង​ដើម ស្លាក​ទី​១​នោះ ត្រូវ​គេ​បាន​លួច​ដក​ និង​ដាក់​ដោយ​សម្ងាត់​នូវ​ស្លាក​ទី​២​វិញ ដោយ​បាន​ដាក់​ថា «ទី​នេះ! ជា​ទឹក​ដី​កម្ពុជា HERE! IS CAMBODIA» (រូប​ថត​ភ្នំពេញ​ប៉ុស្តិ៍)តែ​ថ្ងៃ​នេះ​ស្លាក​ដែល​ថាក់​ថា ទី​នេះ! ជា​ទឹក​ដី​កម្ពុជា នោះ​ត្រូវ​បាន​កម្ទេច​ចោល​យ៉ាង​សង្វេគ​ទៅ​ហើយ។ (រូប​ថត​ស៊ី​​អ៊ី​អិន)

កម្ទេច​ចោល​ពាក្យ​ថា «ទី​នេះ! ជា​ទឹក​ដី​កម្ពុជា» ឬ​ថា​ ទី​នេះ មិន​មែន​ជា​ទឹក​ដី​កម្ពុជា​ទៀត​ហើយ?!

______________________________________________________
អាន​ព័ត៌មាន​បន្ថែម
១. ផ្ទាំង​អក្សរ​ចារិក ដែល​សម្គាល់​ពី​កងទ័ព​ថៃ ឈ្លានពាន​ទឹកដី​កម្ពុជា ត្រូវបាន​ដកចេញ​ជា​លើក​ទី​២
២. ​ផ្ទាំង​ថ្ម​ដែល​ចារិក​អក្សរ​ថា​ទាហាន​ថៃ​ឈ្លានពាន​ត្រូវ​បាន​វាយ​កម្ទេចចោល​
៣. ថៃ​ដក​ទ័ព​ទៅ​វិញ​បន្ទាប់​ពី​កម្ពុជា​យល់​ព្រម​ដក​ផ្ទាំង​ចារឹក​ថ្មី​ចេញ

អាន​ផង​ដែរ
១. អភិសិទ្ធិ​ចេញ​ថ្លែងការណ៍​ករណី​ខ្មែរ​ចាប់​ជន​ជាតិ​ថៃ
២. យ៉ាង​ម៉េច​ហើយ​ទំនាក់​ទំនង​ស្រឡាញ់-ស្អប់?

ជិន​ឫក​អា​ច្រូច​ក្បាល​ទំពែក ថ្ងៃ អង្គារ 25 ខែមករា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
14 comments

អា​ច្រូច​មាន​ផ្ទះ​វីឡា​កញ្ចាស់ ជញ្ជាំង​ប្រេះ ដំបូល​ធ្លុះ​មួយ​នៅ​ម្ដុំ​ឡុយ​ទឹក​ស្អ៊ូ អ្នក​ផង​ទាំង​ហ្លាយ​តែង​តែ​ចូល​លេង​ផ្ទះ​វា​បាន​ទៀង​ទាត់ ដើម្បី​គេច​ៗ​ពី​ប៉ូលីស គេច​ពី​ប៉េអ៊ឹម​។ល។ បង​ប្អូន​អើយ ដែល​គេ​នាំ​គ្នា​ចូល​ផ្ទះ​វា​នឹង​គឺ​ទៅ​លេង​អាប៉ោង ចាក់​យូគី​អី​អស់​ហ្នឹង។ អា​ច្រូច​វា​មិន​មែន​ជា​អ្នក​លេង​អី​ទេ តែ​អា​ហ្នឹង​មេ​ស៊ី​ ចាំ​គោះ​តុ​យក​​លុយ​គេ​នឹង​ឯង។

អស់​រយៈ​ពេល​ជិត​មួយ​សប្ដាហ៍​ហើយ គ្មាន​នរណា​ចូល​ផ្ទះ​វា​លេង​ល្បែង​ប្រជាប្រិយ​បាន​ទៀត​ណាស់ រហូត​នាំ​គ្នា​ឆ្ងល់​ផ្អើល​អស់​សព្វ​សត្វ អស់​សព្វ​បក្សី។ ហេតុ​ដែល​ចូល​ទៅ​ផ្ទះ​វា​លែង​បាន​នឹង​គឺ​ថា​វា​បាន​ចាក់​សោរ ព័ទ្ធ​ច្រវ៉ាក់​ឡើង​ហ៊ុំ​ជិត​ឈឹង​រក​ទឹក​ជ្រាប​មិន​ទាំង​​បាន​ផង រឿង​អី​មនុស្ស​ចូល​បាន។ អា​ច្រូច​ហ្អើយ!

នៅ​ពេល​ដែល​គេ​ទាំង​ផង​សួរ​វា​ទៅ​វា​តប​វិញ​ថា​ផ្ទះ​វា​មាន​ចាក់​សោរ​ឯណា រឿង​អី​ចូល​មិន​បាន ពួក​អស់​ឯង មាន​កូន​សោរ​ហើយ​អត់​ចេះ​ចាក់​ដោះ​សោរ​ខ្លួន​ឯង​ទេ​ដឹង? យ៉ា! ហ៊ី! មើល៍​អា​ច្រូច​ក្បាល​ទំពែក​វា​និយាយ ម៉ា​អា​កូន​សោរ​ពួក​អែង​ចាក់​ចូល​ផ្ទះ​វា​លេង​ល្បែង​រាល់​ថ្ងៃ​សោះ​ហ្នឹង​ហ្អ៎ា។

មិន​ដឹង​ជា​វា​ឲ្យ​កូន​សោរ​ខុស ឬ​ក៏​ពួក​អ្នក​ទាំង​ពួង​យក​សោរ​ទៅ​ចាក់​ច្រឡំ​ទេ គឺ​តាំង​ពី​ថ្ងៃ​នោះ​មក​ម្នាក់​ៗ​ខំ​ចាក់​ឡើង​ស៊ាម​ម្រឹក​អស់​ហើយ ម៉ា​ង៉ៃ​ៗ​នៅ​តែ​ចាក់​មិន​ចេញ​សោះ។ តែ​ចំឡែក​អី​ថ្ងៃ​នេះ​នាំ​គ្នា​សាក​ល្បង​ចាក់​ចូល​ផ្ទះ​វា​ម្ដង​ទៀត ព្រោះ​ម្នាក់​ៗ​ញៀន​ល្បែង​ដល់​ក​ហើយ! ព្រះ​សិអារ្យ​អើយ ង៉ៃ​នេះ​បែរ​ជា​ចាក់​ត្រូវ បើ​ទ្វារ​ចូល​បាន​ទៅ​វិញ។

តែ​អ្វី​ដែល​ហួស​ចិត្ត និង​ជ្រិញ​អា​ច្រូច​ក្បាល​ទំពែក​នោះ​គឺ​ថា ចាក់​ចូល​បាន​ហើយ​បែរ​ជា​មិន​មែន​ផ្ទះ​បន​ល្បែង​វា​ដូច​ធ្លាប់​បាន​​ចូល​ទៅ​លេង​រាល់​ដង​ទេ ​គឺ​បែរ​ទៅ​ជា​ផ្ទះ​​អ្នក​ផ្សេង​ទៅ​វិញ! យ៉ា​ហ៊ី! ចឹង​បាន​ថា​ជិន​ឫក​អា​ច្រូច។ នៅ​ធើ​អែង​ក្រែង​ម៉ាំង​ឃ្លាត់ ប្រកែក​ថា​មិន​បាន​បិទ​សោរ​ទៀត​ហ្អា៎។ បើ​ជ្រុល​ទេ សារភាព​ឲ្យ​ចំ​ៗ​ទៅ​មាន​នរណា​ថា​អី ម៉ា​សព្វ​ផ្ទះ​វីឡា​ដំបូល​ធ្លុះ​មួយ​នឹង គេ​នាំ​គ្នា​ទៅ​លេង​បន​ថ្មី​ក៏​បាន​ដែរ ហេហេ…៕

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers