បង្គោលប្រទល់ដែនប្រទេសកម្ពុជា ថ្ងៃ ចន្ទ 10 ខែមករា 2011
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.trackback
ប្រទេសកម្ពុជាកំពុងខ្នះខ្នែងដើម្បីកំណត់ប្រទល់ដែនឲ្យបានច្បាស់លាស់ជាថ្មីជាមួយប្រទេសជិតខាង។ ពិតណាស់ បង្គោលព្រំដែនដែលបានធ្វើឡើងតាំងពីសម័យកម្ពុជាស្ថិតនៅក្រោមអំណាចបារាំងសេស ពិតជាត្រូវបានខូចខាត ឬបាត់បង់ជាអន្លើដោយអំណាចនៃពេលវេលា ឬសង្គ្រាម ឬធម្មជាតិ ឬមនុស្ស។
តែអ្វីដែលខ្ញុំចង់ឃើញនូវស្លាកស្នាមអតីតនោះ គឺថា ខ្ញុំចង់ឲ្យរដ្ឋាភិបាលរក្សាទម្រង់នៃការប្រើប្រាស់ពាក្យដើម (បើទោះបីយើងចាំបាច់ត្រូវធ្វើបង្គោលឲ្យបានល្អស្អាត និងធំជាងមុន) ទៅលើបង្គោលប្រទល់ដែនទាំងនោះ ដូចជា ការហៅឈ្មោះប្រទេសលើបង្គោលចាស់ថា «ក្រុងកម្ពុជា» នេះជាដើម។ បច្ចុប្បន្ននេះបង្គោលថ្មី ដែលរដ្ឋាភិបាលបានសរសេរ គឺត្រឹម «កម្ពុជា» ទេ៕







ហេតុអ្វីចង់ទុកពាក្យក្រុង? ខ្ញុំក៏ចេះតែឆ្ងល់ដែរ ហេតុអ្វីគេក៏កម្ពុជាប្រពាក្យថាក្រុងសំរាប់ហៅប្រទេសទៅវិញ?
កម្ពុជា មិនមែនជាក្រុងទេ! ការប្រើពាក្យលើបង្គោលថ្មី អាចទទួលយកបាន។
ខ្ញុំយល់ស្របតាមសុភក្ត្រ ។ គួររក្សាពាក្យ ក្រុងកម្ពុជា ដែលមានន័យស្មើនឹង នគរ រាជាណាចក្រ អាណាចក្រ ឬ ប្រទេស ក៏ដូចដែលយើងហៅព្រះរាជារបស់កម្ពុជាថា ព្រះចៅក្រុងកម្ពុជាដូច្នោះដែរ ។
គួរអោយអត្ថន័យពាក្យក្រុងនេះអោយច្បាស់
ក្រុង ( ន. ) (ច្រើនអានថា គ្រុង) ន. នគរ, រាជធានី, បុរី : ក្រុងភ្នំពេញ, ក្រុងប៉ារីស, ក្រុងព្រៃនគរ ។
(វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត)
ក្រុងកម្ពុជា នេះមានន័យស្មើនឹងប្រទេសហើយ ញុមយល់ស្រប!
ខ្ញុំស្របឲ្យយកពាក្យចាស់ប្រើវិញ ។
ទើបតែភ្លឺភ្នែកនឹងពាក្យថា ក្រុង
ពាក្យក្រុងស្តាប់ទៅសម្បើមណាស់ អស្ចារ្យណាស់ ។ក្រៅពីនៅលើបង្គោលព្រំដែននាសម័យអាណានិគម ពាក្យក្រុងនេះក៏មានប្រើជាបើរហូតសម្រាប់ព្រះមហាក្សត្រ គឺព្រះចៅក្រុងកម្ពុជាធិបតេយ្យ ។ សូមអត់និយាយដល់ការប្រើពាក្យក្រុងបែបថ្មីទេ (ក្រុងប៉ោយប៉ែត, ក្រុង…) ។
តើការបោះបង្គោលព្រំដែនថ្មីនេះ មានសុក្រឹតភាពទេ?
ឆ្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាលមិនរក្សាការប្រើប្រាស ផែនទីដែលរដ្ឋាភិបាលបានយកដំកល់ទុកនៅឯ អ.ស.ប.??? ហេតុអ្វីក៏រដ្ឋាភិបាលចង់បោះពុម្ពផែនទីថ្មីទៅវិញ តើបងប្អូន ជឿថាប្រហែលជាមានអាថ៌កំបាំងអ្វីហើយមើលទៅ?!!!
តើទៅអនាគតផ្ទៃដីប្រទេសខ្មែរនៅ ១៨១ ០៣៥ ម៉ែត្រក្រឡា ដដែលឬយ៉ាងណា បើរដ្ឋាភិបាលលោក ហ៊ុន សែន ជួលដី ឲ្យយួនដល់ទៅ ៩៩ ឆ្នាំឯណោះ?!!!
ខ្ញុំមិនដឹងថាប្រទេសខ្មែរនៅសល់ដីប៉ុណ្ណាទេទៅថ្ងៃមុខខ្ញុំមានតែចាំមើលផែនទីដែលបោះពុម្ពថ្មីទើបដឹងថាតើខ្មែរសល់ដីប៉ុណ្ណា?
តាមគេនិយាយថាខ្មែរមិនបាត់ដីទេគឺមានតែចំណេញថែម! sic. យួននិយាយថាបាត់ដីត្រង់ណា ត្រង់ណាដីឯងបើមិនទាន់មានព្រំដែនពិតប្រាកដផងហ្នឹង! នរណាថាបាត់គឺឆ្គួត! ចំណែកវ៉ាគឹមហុងនិយាយថាផែនទីប្រើសព្វថ្ងៃគឺជាផែនទីដែលយកទៅតម្កល់នៅ អ.ស.ប. ហ្នឹងឯង! នរណាដឹងពីការពិត?
តាមពិតយួនដឹងច្បាស់ថាខ្មែរមានព្រំដែនច្បាស់លាស់រួចទៅហើយ
តែដោយសារជាតិជាប្រទេសមួយដែលចងទឹកដីរបស់ខ្មែរដោយឥតអៀន
ខ្មាស់ទោះបីជារំលោភលើកិច្ចព្រមព្រៀងទីក្រុងប៉ារីយ៉ាងណាក៏ដោយ។
ផែនទីថៃវាស្របនឹងបង្គោលបោះថ្មី ។ ចំណែកផែនទីចាស់ដែលថាតម្កល់ទុកនៅ អ.ស.ប វាផុយទៅតាមបង្គោលចាស់ អញ្ចឹងយកមកប្រើទៀត វាមិនយុត្តិធម៌សម្រាប់វៀតណាម ។ បន្ទាប់ពីបោះពុម្ពតាមសំណូមពរខាងកើតហើយ គេនឹងបោះមួយច្បាប់ទៀតតាមខាងលិច ។ ហេតុនេះកម្ពុជាមានផែនទីពីរច្បាប់នាអនាគត ។
ប៉ុន្តែ ស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាជាងមាត់ទទេ ។
អេ Davidបើសិនវាមិនយុត្តិធម៌ចំពោះប្រទេសវៀតណាមចុះខាងខ្មែរ
យើងវាយុត្តិធម៌ទៅរឺ?បើថាផែនទីតម្កល់ទុកនៅក្នុងអ-ស-បវាផុយ
ទៅតាមបង្គោលចាស់នោះវាមិនត្រឹមត្រូវទេក្នុងរឿងនេះខ្ញុំមិនគាំទ្រទេ។
តែបើថាយួនចង់បានចំណេញដីខ្មែរពីរការបោះបង្គោលព្រំដែននោះទើប
វាត្រឹមត្រូវជាងចំណែកបោះពុម្ពផែនទីថ្មីគឺយួនចង់អោយវាស្របទៅតាម
បង្គោលព្រំដែនដែលបោះថ្មី។ខ្ញុំសូមសួថាតើខ្មែររឺយួនជាអ្នកចំណេញ?
ខ្ញុំសូមឆ្លើយថាមានតែយួនទេជាអ្នកចំណេញដីពីរខ្មែរ។
អត្ថន័យពាក្យបានប្រែប្រួលទៅតាមការនិយមប្រើប្រាស់់
របស់់ប្រជាពលរដ្ឋ …ឯវចនានុក្រមគ្រាន់់តែចំាកត់់ត្រាវិវត្តន៏របស់់
ពាក្យប្រើ និងការសរសេរអោយបានត្រឹមត្រូវតែប៉ុណ្ណោះ។
ពាក្យមួយក្នុងភាសាអង់់គ្លេស គឺTankមានន័យថាធុងទឹក ប៉ុន្តែក្នុងសង្រ្គាម
លោកលើកទី១ ប្រទេសអង់់គ្លេសបានទិញដែកជាច្រើនពេក នំា
អោយគេឆ្ងល់់ហើយគេក៏សួរថាហេតុអីទិញដែកច្រើនម្លឹងៗ យកទៅណា.?
អង់់គ្លេសឆ្លើយកុហកថា យកទៅធ្វើធុងទឹក។ប៉ុន្តែ តាមការពិត
អង់់គ្លេសយកទៅធ្វើរថក្រោះ សោះ …ប៉ុន្តែការកុហកនេះនំាអោយអត្ថន័យ
របស់់ពាក្យ Tankនៅតែមានន័យបន្ថែមមួយទៀតគឺ រថក្រោះ ឫ រថពាសដែក។
ឯពាក្យក្រុង កាលពីមុនមានន័យថានគរ មែន ប៉ុន្តែអត្ថន័យបានប្រែប្រួល
អោយខុសពិន័យដើមនាបច្ចុប្បន្ន ដូច្នេះ ក៏នឹងនំាអោយ
ខ្មែរយើង ជាពិសេសក្មេងៗ អាចគិតថាក្រុងគឺ ក្រុង មិនមែនប្រទេស ឫនគរនោះទេ។ប៉ុន្តែរឿងបោះបង្គោលព្រំដែនថ្មី ជារឿងគួរអោយឆ្ងល់់ណាស់់ ៖ហេតុអីបោះថ្មី បើបង្គោលដើមមិនពុកឫបាក់់ទៅណាផង? នេះមានន័យថាបោះបង្គោថ្មី
គឺបោះទីកន្លែងថ្មី គឺថាចៅហ្វាយអោយបោះថ្មី បោះតាមចៅហ្វាយ
ពីព្រោះចៅហ្វាយគេបញ្ជាមកចឹង។ប៉ុន្តែចៅហ្វាយចំណេញតែរហូតហ្នឹង។
គេត្រូវតែអោយមានការផ្ទៀងផ្ទាត់់ត្រឹមត្រូវនិងអោយក្រុមបក្សជំទាស់់
ចូលពិនិត្យមើលផងដែរ ..ប៉ុន្តែបែរជារារាំងគណបក្សជំទាស់់មិនអោយចូលទៅពិនិត្យមើល
ហើយយកទាហាន ប៉ូលីសមកបង្ក្រាបទៅវិញ។ នៅព្រំដែនខាងកើត
មានខ្មែរយើងជាច្រើនបានទៅរុញទាហានវាតណាម ដើម្បីចូលទៅពិនិត្យមើលបង្គោលព្រំដែន តែទាហានវាតណាមរារំាងដោយកាំភ្លើងមិនអោយចូលទៅ ។ក្នុងវិដេអូ
គេចាក់់ផ្សាយអោយមើល ឃើញតែទាហានវាតណាម តទល់់ជាមួយ
ប្រជាពលរដ្ឋខ្មែរអត់់អាវុធ ប៉ុន្តែហេតុអី មិនមានឃើញទាហានខ្មែរនៅទីនោះដែរដើម្បីការពារផលប្រយោជន៏
និងប្រជាជនខ្មែរ?តើរដ្ឋភិបាលសព្វថ្ងៃជារដ្ឋភិបាលសំរាប់់ប្រជាពលរដ្ឋ
ខ្មែរ ឫមិនមែនទេ .. រឿងហេតុនេះមិនទំនងសោះ បើយើងបែរមកគិត
រឿងព្រំដែននៅទិសខាងលិច បែរជារដ្ឋភិបាលខ្មែរបង្ហាញអោយឃើញភាពក្លាហានសំបើមណាស់់
ហើយរំជួលទឹកចិត្តប្រជាពលរដ្ឋខ្មែរពេញមួយប្រទេសអំពីរឿងជំលោះ
ព្រំដែនជាមួយថៃ ប៉ុន្តែបែរជាភ្លេចឈឺងពីរឿងព្រំដែនជាមួយប្រទេស
វាតណាម។បំផុសសេចក្ដីស្នេហាជាតិធ្វើអ្វី បើបំផុសរបៀបនេះ?ព្រំដែនខ្មែរមិនមែនមាននៅតែត្រង់់ប្រាសាទ
ព្រះវិហារនោះទេ។ថ្មីៗនេះ រដ្ឋភិបាលខ្មេរបានបង្ហាញ
អោយឃើញភាពអង់់អាចក្លាហានដ៍សំបើមមួយទៀតគឺចាប់់ជនជាតិថៃ
៧នាក់់ដាក់់គុកពីបទល្មើសចូលក្នុងដីខ្មែរខុសច្បាប់់។ប៉ុន្តែ នៅព្រំប្រទលវាតណាម ជនជាតវាតណាម ចូលស្រុកខ្មែរប៉ុន្មាន
លាននាក់់ហើយតមាងពី១៩៧៩មក ដែលចាប់់បានប៉ុន្មាននាក់់ដាក់់គុក
ពីការឆ្លងព្រំប្រទលចូលមកនៅដីខ្មែរខុសច្បាប់់?ខ្មែរមានព្រំប្រទលជាមួយ
វាតណាម ប៉ុន្តែវាតណាមចូលមកនៅស្រុកខ្មែរតាមចិត្ត ហើយរដ្ឋាភិបាលខ្មែរនៅស្ងៀម តែឡូឡាផ្អើលពិភពលោកពីរឿង
ជំលោះប្រាសាទព្រះវិហារ។
ខ្ញុំសូមយល់ស្របដូចSambattដែរការបោះបង្គោលព្រំដែនថ្មីនឹងធ្វើឲបាត់
ដីខ្មែរជាច្រើនចុះហេតុអ្វីបានរដ្ធាភិបាលនូវតែរបន្តធ្វើជាមួយយួនតទៅ
ទៀត។ឬក៏រដ្ធាភិបាលគិតថាទឹកដីរបស់ខ្មែរគឺជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន
តែប៉ុណ្ណោះប្រហែលមិនដែលគិតថាជាកម្មសិទ្ធិរបស់ប្រជាជនទេមើលទៅ
នេះបានចំជាអ្នកដឹកនាំប្រទេសមែនតែម្តង។
ប្រសិនជាអាច សូមរកអានអត្ថបទឈ្មោះ “មេដឹកនាំជាតិខ្មែរ” ក្រែងបានយល់ខ្លះ ។ ព្រោះនៅក្នុងអត្ថបទនោះមាននិយាយពីកិច្ចព្រមព្រៀងរម្លាយព្រំដែនប្រទេសទាំងពីរបញ្ចូលគ្នា ស្របនឹងសម្ដី ប៉ុល ពត និយាយថា៖ «នយោបាយខ្មែរដើរក្រោយយួនរហូត! អ្វីដែលយួនព្យាយាមធ្វើគឺដើម្បីសម្រេចបំណងសហព័ន្ធឥណ្ឌូចិនតែមួយគត់ដែលហូជីមិញប៉ងប្រាថ្នា» ខ្ញុំធ្លាប់ឃើញមានអ្នកភូមិយើងដាក់ឲ្យទាញយកអានតែអត់ចាំថានៅឯណា ។ ខ្ញុំមានជាសៀវភៅតែច្រើនណាស់មិនអាចដាក់ជូនបានទេ!
ខ្ញុំអគុណចំពោះការនែនាំឲមើលសៀវភៅមេដឹកនាំជាតិខ្មែរពីរឿងរំលាយព្រំ
ដែនចូលគ្នាទៅក្នុងសហព័ន្ធឥណ្តូចិនតែមួយ បើអញ្ជឹងតើខ្មែរយើងនឹងទៅជា
យ៉ាងណានៅពេលអានាគតដ៏ខ្លីខាងមុខ?
បើខេមរបក្សីសាស្ត្រិនមានសៀវភៅច្រើនខ្ញុំសូមសំណូមពរមេត្តាដាក់ផ្សាយ
ខ្លះផងដើម្បីឲខ្ញុំបានមើលផង ខ្ញុំសង្ឃឹមថាខេមរបក្សីសាស្ត្រិននឹងចុះផ្សាយ
ខ្លះ។សូមអរគុណ
ខ្ញុំក៏ចង់ដាក់ជូនដែរ ប៉ុន្តែវាវែងពេក ទម្រាំវាយចប់មិនដឹងឆ្នាំណាទេ! ខ្ញុំដូចជាឃើញមាននៅប្លុក “ស្រុកខ្មែរ ស្នេហ៍ខ្ញុំ” ឬក៏ប្លុក “មន្នីរិទ្ធីរីន” ប៉ុន្តែអត់ច្បាស់ទេព្រោះឃើញយូរហើយ ហើយមិនបានចាប់អារម្មណ៍ទៀត! ប្រសិនជាបានអានសៀវភៅដែលខ្ញុំនិយាយហ្នឹង លោកប្រហែលជាអាចយល់ពីការសម្លាប់រង្គាលនៅក្នុងរបបខ្មែរក្រហមថាបង្កដោយនរណាឲ្យប្រាកដ ។ គេមិនបាននិយាយច្បាស់ទេ ប៉ុន្តែប្រហែលជាយើងអាចកាត់យល់បានដោយខ្លួនឯងខ្លះៗ ។ ប្រសិនជាខ្ញុំរកឃើញ ខ្ញុំនិងដាក់តំណឲ្យចូលទៅមើល ។
ប្រសិនបើសៀវភៅហ្នឹងច្រើនហើយការចំណាយពេលដ៏យូរទៀត អញ្ចឹងមិន
អីទេខ្ញុំនឹងសាកល្បងចូលទៅប្លុកស្រុកខ្មែរ ស្នេហ៏ខ្ញុំសាកមើលសិន
បើមានពេលខេមរបក្សីសាស្រ្តិន អាចសរសេរសង្ខេបបានខ្លះឲខ្ញុំ
ដឹងផង។
ខ្ញុំនឹងព្យាយាមរកប្លកនោះហើយដាក់តំណចូលទៅឲ្យ!
ខ្ញុំសូមអរគុណ!
រកឃើញហើយ! ពិតជានៅស្រុកខ្មែរស្នេហ៍ខ្ញុំមែន! ប្លកនេះខ្ញុំចូលទៅស្ដាប់ចាប៉ីញឹកណាស់ហើយចេះតែចុចៗទៅក៏ប៉ះ ។ ថ្ងៃនេះចូលទៅសាកម្ដងទៀតពិតជាបានឃើញមែន! នេះតំណសូមចូលទៅអានចុះ ។ http://varychin.com/category/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E2%80%8B%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/
[...] ខែមករា គឺជាខែដែលមានចំនួនចូលអានច្រើនជាងខែណាៗទាំងអស់ ក្នុងនោះប្រកាសដែលគួរជាទីចាប់អារម្មណ៍ មានដូចជា៖ លិខិតចំហទៅ KI មេឌា, កម្ពុជា, ឃ្លាត់បានតែម៉ាំង, ផ្លែតាង៉ែន, បង្គោលប្រទល់ដែនប្រទេសកម្ពុជា។ល។ [...]