jump to navigation

ផ្លែ​តា​ង៉ែន ថ្ងៃ សៅរ៍ 15 ខែមករា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
22 comments

សប្ដាហ៍​នេះ​មើល​ទូរទស្សន៍​ស៊ី​ធី​អ៊ីន គេ​ធ្វើសេចក្ដី​រាយការណ៍​ពី​កសិផល​អ្នក​ស្រុក​ប៉ៃលិន។ តែ​អ្វី​ដែល​ចាប់​អារម្មណ៍​នោះ​គឺ​ថា តាំង​ពី​កើត​មក​រហូត​ដល់​ពេល​នេះ​ខ្ញុំ​ទើប​តែ​ឮ​ពាក្យ​ «ផ្លែ​តាង៉ែន»។ នេះ​ប្រហែល​ជា​ពាក្យ​ថ្មី​សម្រាប់​ខ្ញុំ។ តែ​បើ​មើល​នៅ​ក្នុង​សេចក្ដី​រាយការណ៍ ផ្លែ​តាង៉ែន ដែល​អ្នក​ប៉ៃលិន​គេ​ហៅ​នេះ គឺ​ខ្ញុំ​ក៏​ស្គាល់​ដែរ គឺ​ផ្លែ​មៀន* ដែល​ខ្ញុំ​បាន​ហៅ​ និង​ស្គាល់​ជា​យូរ​មក​ហើយ។ ឬ​ថា អ្នក​ប៉ៃលិន​គេ​ហៅ «ផ្លែ​មៀន» នេះ​ជា «ផ្លែ​តាង៉ែន»?

បើ​ពិនិត្យ​មើល​ក្នុង​រូបភាព​ស៊ី​ធី​អ៊ីន​នោះ​គឺ​ថា «តាង៉ែន» នេះ​ជា​ពពួក​មៀន បែប​មៀន​ថៃ សម្បក​មាន​ក្រឡា​មូល​ៗ ហើយ​ដែល​មិន​មាន​រស​ជាតិ​ទេ ភាគ​ច្រើន​គេ​យក​ធ្វើ​ជា​មៀន​កំប៉ុង។ ដើម តា​ង៉ែន​ដែល​ថត​នៅ​ក្នុង​ទូរទស្សន៍​នោះ គឺ​ប្រភេទ​ទាប​ៗ​ផ្លែ​ទាំង​ចង្កោម​ៗ​មិន​ចាំ​បាច់​ដាក់​កន្ត្រក​ដូច​មៀន​ខ្មែរ​យើង​ឡើយ។ តាម​កិច្ច​សម្ភាស​របស់​អ្នក​ម្ចាស់​តាង៉ែន​នោះ​ គាត់​ថា​អ្នក​ភ្នំពេញ​គេ​ហៅ​ជូហួត។ តែ​បើ​ចំណេះ​ដឹង​ដែល​ខ្ញុំ​ធ្លាប់​មាន គឺ​ថា​ផ្លែ​មៀន​ ដែល​មាន​គ្រាប់​តូច សាច់​ពេញ​នេះ គឺ​ផ្លែ​មៀន​ជូហួត មិន​ដែល​ឮ​ពាក្យ​ «តាង៉ែន» នេះ​ទេ។

ប្រសិន​បង​ប្អូន​ណា​ធ្លាប់​ដឹង ឬ​អ្នក​ស្រុក​ប៉ៃលិន​នឹង​គេ​ដែរ​នោះ សាក​ល្បង​ជួយ​ស្រាយ​ចម្ងល់​ពាក្យ «ផ្លែ​តាង៉ែន» នេះ​ដល់​អ្នក​អំពេញ​ហ៎ង៕

*វចនានុក្រម​ខ្មែរ
មៀន ២ ន. ឈ្មោះ​ឈើ​មួយ​ប្រភេទ ជា​ដំណាំ​ស្រុក ផ្លែ​មូល​ៗ ទំហំ​ខ្នាត​មេ​ដៃ វេលា​ទុំ​មាន​ក្លិន​សាច់​ក្រអូប មាន​រស​ផ្អែម ប្រើ​ជា​បង្អែម : បបរ​មៀន (បបរ​ដែល​លាយ​សាច់​ផ្លែ​មាន)។ ទំព័រ.​ ៩០៦

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers