ផ្លែតាង៉ែន ថ្ងៃ សៅរ៍ 15 ខែមករា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.trackback
សប្ដាហ៍នេះមើលទូរទស្សន៍ស៊ីធីអ៊ីន គេធ្វើសេចក្ដីរាយការណ៍ពីកសិផលអ្នកស្រុកប៉ៃលិន។ តែអ្វីដែលចាប់អារម្មណ៍នោះគឺថា តាំងពីកើតមករហូតដល់ពេលនេះខ្ញុំទើបតែឮពាក្យ «ផ្លែតាង៉ែន»។ នេះប្រហែលជាពាក្យថ្មីសម្រាប់ខ្ញុំ។ តែបើមើលនៅក្នុងសេចក្ដីរាយការណ៍ ផ្លែតាង៉ែន ដែលអ្នកប៉ៃលិនគេហៅនេះ គឺខ្ញុំក៏ស្គាល់ដែរ គឺផ្លែមៀន* ដែលខ្ញុំបានហៅ និងស្គាល់ជាយូរមកហើយ។ ឬថា អ្នកប៉ៃលិនគេហៅ «ផ្លែមៀន» នេះជា «ផ្លែតាង៉ែន»?
បើពិនិត្យមើលក្នុងរូបភាពស៊ីធីអ៊ីននោះគឺថា «តាង៉ែន» នេះជាពពួកមៀន បែបមៀនថៃ សម្បកមានក្រឡាមូលៗ ហើយដែលមិនមានរសជាតិទេ ភាគច្រើនគេយកធ្វើជាមៀនកំប៉ុង។ ដើម តាង៉ែនដែលថតនៅក្នុងទូរទស្សន៍នោះ គឺប្រភេទទាបៗផ្លែទាំងចង្កោមៗមិនចាំបាច់ដាក់កន្ត្រកដូចមៀនខ្មែរយើងឡើយ។ តាមកិច្ចសម្ភាសរបស់អ្នកម្ចាស់តាង៉ែននោះ គាត់ថាអ្នកភ្នំពេញគេហៅជូហួត។ តែបើចំណេះដឹងដែលខ្ញុំធ្លាប់មាន គឺថាផ្លែមៀន ដែលមានគ្រាប់តូច សាច់ពេញនេះ គឺផ្លែមៀនជូហួត មិនដែលឮពាក្យ «តាង៉ែន» នេះទេ។
ប្រសិនបងប្អូនណាធ្លាប់ដឹង ឬអ្នកស្រុកប៉ៃលិននឹងគេដែរនោះ សាកល្បងជួយស្រាយចម្ងល់ពាក្យ «ផ្លែតាង៉ែន» នេះដល់អ្នកអំពេញហ៎ង៕

*វចនានុក្រមខ្មែរ
មៀន ២ ន. ឈ្មោះឈើមួយប្រភេទ ជាដំណាំស្រុក ផ្លែមូលៗ ទំហំខ្នាតមេដៃ វេលាទុំមានក្លិនសាច់ក្រអូប មានរសផ្អែម ប្រើជាបង្អែម : បបរមៀន (បបរដែលលាយសាច់ផ្លែមាន)។ ទំព័រ. ៩០៦






ពូភ័ក្រ្តអ្ហើយ ផ្លែតាង៉ែននេះ អ្នកនៅខាងសំឡូត ប៉ៃលិនគេដាំ ជាផ្លែមៀនហ្នឹង ឯងគ្រាន់តែវាសាច់ច្រើនជាងមៀនធម្មតា តែមិនសូវផ្អែមដូចមៀនទេ ។ ខ្មុំមិនចូលចិត្តហៅ ផ្លែតាង៉ែន ទេស្តាប់ទៅដូចម៉េចមិនដឹង ខ្មុំធ្លាប់ឭគេជេរគ្នា ថា តាង៉ែន ដែលមានន័យថា «ល្ងង់» ឬ «ភ្លើ» ។ ខ្មុំក៏មិនដឹងពីមូលហេតុនៃ ការដាក់ឈ្មោះនេះដែរ តែផ្លែនេះភាគច្រើននាំចេញទៅថៃ
ម្យ៉ាងដែរ! គិតទៅរកទិញផ្លែតាង៉ែនកំប៉ុងញ៉ាំសិន
តិចទៀតចេញផ្លែ តាឡាន់ ទៀត ! ហាហា ហៅថាមៀន ដូចទំនងជាង
កាលពីទៅលេងនៅ បាក់ខែង, គេយកមកលក់ដែរ, ឃើញក៏ស្រែកហៅ «អ៊ុំអ្នកលក់មៀន! មកខាងនេះ!» ស្រាប់តែគាត់មកដល់ គាត់និយាយទាំងសើចកខឹកថា «មិនមែនមៀនទេក្មួយ, អានេះគេហៅតា(កា?)ង៉ែន» ។ ដល់ចឹងស្រាប់តែចាហរមាត់ម៉ង!
អុញមៀនសោះ!
មិនមែនជាផ្លែមៀនទេ! តាង៉ែននិងមៀនខុសគ្នា! នៅប៉ៃលិនមានភូមិមួយហៅភូមិតាង៉ែនឋិតនៅភាគឥសាននៃក្រុងនេះ ។ តាង៉ែនខុសគ្នាពីមៀនត្រង់៖ វាមានគ្រាប់តូច សាច់ច្រើន គ្មានទឹក រសផ្អែមជាងផ្លែមៀន ផ្លែចង្កោម មិននៅរាយប៉ាយដូចផ្លែមៀន ។ តាង៉ែនជាផ្លែឈើខ្មែរនៅភាគខាងលិចខេត្តបាត់ដំបងតាំងពីយូរមកហើយ មិនមែនជាមៀនថៃស្អីនោះទេ ។ ថៃហៅវាថា “ឡាំយ៉ៃ” ប៉ុន្តែអ្នកស្រុកនៅក្បែរជាយដែនខ្មែរដែលជាអតីតខ្មែរនោះហៅជាភាសាថា “តាង៉ែន” ហើយផ្លែមៀន គេក៏ស្គាល់ដែរ ។
សរុបមកខ្ញុំចង់ប្រាប់ថា តាង៉ែន និង មៀន គឺជាផ្លែឈើពីរប្រភេទផ្សេងគ្នាដាច់ស្រឡះ ។
ខ្ញុំយល់ស្របតាមខេមរបក្សីសាស្ត្រិន ព្រោះ នៅបាត់ដំបងក៏គេហៅចឹងដែរ។ តាង៉ែងនិង មៀនមើលទៅខុសគ្នាតែម្តង។ ដោយតាង៉ែងត្រូវបានគេយកទៅធ្វើជាមៀនកំប៉ុង ព្រោះសាច់វាស្រដៀងគ្នា ហើយរឹង។
ដឹងមើលម៉េចឃើញខុសគ្នាទេ ព្រះសិអារ្យអើយ
ហើយក៏គ្មាននរណាយកតាង៉ែនទៅធ្វើមៀនកំប៉ុងទេ បើតាង៉ែនគេយកទៅធ្វើតាង៉ែនកំប៉ុងហើយ។
មៀនបាបគេយកទៅធ្វើជាមៀនកំប៉ុងកើត
ចុះបើយកមៀន ទៅ ធ្វើមៀនកំប៉ុងមែននោះ វាមិនអេរ ងាប់ហើយ។ ព្រោះមៀន សាច់វាទន់ជាង ហើយម្យ៉ាងតាង៉ែនថោកជាង។ ដូច្នេះមៀនកំប៉ុងដែលរាល់គ្នាធ្លាប់ញ៉ាំហ្នឹង គឺតាង៉ែន។ តិចនៅចាញ់បោកគេ ថាមៀនៗៗៗៗ ទៀតទៅ។
វាមិនដែលរ៉េ តាថាតាង៉ែន ចេញមកក៏វាតាង៉ែនកំប៉ុងដែរ វាមិនដែលចេញជាមៀនកំប៉ុងទេ។
អង់គ្លេសក៏គេដាក់ថាឡងកាន សៀមក៏គេសរសេរថាឡាំយ៉ៃចឹងដែរ។ គ្រាន់តាថាជាប្រភេទមួយទៀតនៃមៀនចឹងឯង អាមួយមៀនមានសាច់ ជូហួត ឬក៏អត់សាច់ចឹងឯង។ វាដូចតែមនុស្សចឹង នៅអាព្រិកខ្មៅ នៅអឺរ៉ុបច្រមុះស្រួច ។ល។ ទីបំផុតពូជមនុស្សតែមួយនឹងឯង។ បើថាឲ្យខុសគ្នា ទាល់តែអាតាង៉ែននឹងដូចចេញទៅរាងសាវម៉ាវ សេមាន់ អីអស់នុះវិញបានវាថាខុសគ្នាពីមៀនមែន
គ្មាននរណាគេទៅជំទាស់អីនឹងអ្នកស្រុកខាងហ្នុងទេ ចង់ហៅតាង៉ែន តាង៉ោល តាង៉ិល អីងហៅទៅ គ្រាន់អ្នកណេះគេហៅមៀនៗតាចឹង!
បើមៀន និង តាង៉ែន ខុសគ្នា ! ហើយគេយក តាង៉ែន ធ្វើជាមៀន កំប៉ុង ចឹងយើងអាចប្តឹងក្រុមហ៊ុនដែលផលិតបានហើយ ពីបទ បោកប្រាស់ ក្លែងបន្លំផលិតផល ! បានអត់?
បាន យល់ស្របពេញទំហឹង
សាកប្តឹងលេងមើល? លោហ៏បានលុយចាយ
គំនិតខ្ញុំមិនមែន ប្តឹងយកលុយចាយទេ ! គឺដើម្បីតម្លាភាព ជាពិសេស គឺបែងចែកការហៅឈ្មោះ ដំនាំ ! ហើយក៏ជួយបញ្ញាក់ស្មារតី ក្នុងការដែលក្រុមហ៊ុនខ្លះ ក្លែងបន្លំផលិតផល យកមកលក់ដែរ! ដូចជាអ្នកបិទ ស្រា យកអាកុល លាយទឹកមកលក់ ក៏ហៅថាស្រាដែរ ! អ្នកខ្លះផលិតកូកាកូឡា តែមិនមែនជាផលិតផលក្រុមហ៊ុនគេផលិតទេ មិនដឹងគេធ្វើម៉េចបានចេញលក់នឹងគេដែរ? …. តាមពិតរដ្ឋមានសិទ្ធផ្តឹង ដើម្បីកុំអោយក្រុមហ៊ុនខ្លះមានលុយធ្វើអីស្រេចចិត្ត ! ដូចអ្នកខ្លះសម្បទានដី ធ្វើចំការអីខ្នាតធំ ដែលអាចប្រើកម្មករច្រើន តែចេញជាអីណាផ្សេងចឹងទៅ ! នេះជារឿងបោកប្រាស់ហើយ !
មិនដែលដឹងសោះ ថាគេហៅមៀនថាត្រង៉ែន
ចេញត្រង៉ែន ណាទៀតហើយ
តាមពិតគេក៍ហៅថាមៀនដែរតែដោយសារវាមានសាច់ច្រើនហើយមានរស់ជាតិមិនផ្អែមដូចជាមៀនធម្មតាចឹងហើយបានជាគេហៅវាថាមៀនតាង៉ែនៗៗៗរហូតមក.
បើនិយាយពីមនុស្សវិញបើគេហៅថាអាតាង៉ែនមានន៍យថាមនុស្សនោះ
មិនដឹងខ្យល់អីទេដឹងតែល្ហើយ.
អស់លោកមានដែរទៅលេងទំនប់ទឹកកំពីងពួយទេនៅអែខេត្តបាត់ដំបង.
បើយើងធ្វើដំណើរហួសនឹងតែ២គមនោះនិងបានទៅដល់ភូមិតាង៉ែនហើយ.
តាមពិតគេក៍ហៅថាមៀនដែរតែដោយសារវាមានសាច់
ច្រើនហើយមានរស់ជាតិមិនផ្អែមដូចជាមៀនធម្មតា
ចឹងហើយបានជាគេហៅវាថាមៀនតាង៉ែនៗៗៗរហូតមក.
បើនិយាយពីមនុស្សវិញបើគេហៅថាអាតាង៉ែនមានន៍យថាមនុស្សនោះ
មិនដឹងខ្យល់អីទេដឹងតែល្ហើយ.
អស់លោកមានដែរទៅលេងទំនប់ទឹកកំពីងពួយទេនៅអែ
ខេត្តបាត់ដំបង.
បើយើងធ្វើដំណើរហួសនឹងតែ២គមនោះនិងបានទៅដល់ភូមិតាង៉ែនហើយ.
តាង៉ែន ឈ្មោះនេះ បើនិយាយពីមនុស្សវិញ ជាមនុស្យល្ងីល្ងើដែលមិនចេះអីសោះ ល្ងីល្លើឥតបទ ហើយក៏គេនិយាយពាក្យនេះផងដែរ ក្នុងលក្ខណះនិយាយលេងសើច ឬ ចំអកចំអនគ្នាលេង ជាមួយមិត្តភក្រ្ដ័ ឬក៏អ្នកដែលមានអាយុតិចងាង ថា អាតាង៉ែនៗៗៗៗ….។ តែតាង៉ែននេះ ជាផ្លែឈើ ដែលស្ថិតក្នុងងគ្រួសារ នៃសណ្ដាន មៀនដែរ ព្រោះមៀន និង តាង៉ែន អាចយកមែក វាមកត រឺ បំប៉ៅជាមួយគ្នាបាន មិនតែប៉ុណ្ណោះ វាថែមទាំងមានរស់ជាតិប្រហាក់ប្រហែលគ្នាទៀតផង។ ដូចនេះ មៀន និង តាង៉ែន ជាប្រភេទឈើហូបផ្លែ ដែលស្ថិត ក្នុង គ្រួសារតែមួយ។ ហើយភាគច្រើន តាង៉ែន និងមៀន ច្រើនគេនិយមដាំ នៅភាគខាងលិចនៃប្រទេសកម្ពុជា ដែលទើបតែមានឈ្មោះល្បីប្រមាណ4-5ឆ្នាំកន្លងមកនេះ។ ទាំងអស់នេះជា គំនិតរបស់ខ្ញុំ ហើយមានចំការតាង៉ែនធំៗៗ ជាច្រើននៅស្ដៅ នៃខេត្ដបាត់ដំបង និងក្រុងប៉ៃលិនជា៣ដើម។តាង៉ែន និង មៀនស្ដិតក្នុងគ្រួសារ(family)Sapindaceae តែមៀន មានឈ្មោះជាវិទ្យាសាស្រ្ដថា(Scientific name)ថា Nephelium longana តើអ្នកយល់យ៉ាងណាដែរ?
[...] KI មេឌា, កម្ពុជា, ឃ្លាត់បានតែម៉ាំង, ផ្លែតាង៉ែន, [...]