jump to navigation

គួរ​បិទ​តែ​ពួក​បង្ក​រឿង​បាន​ហើយ ថ្ងៃ​ព្រហស្បតិ៍ 20 ខែមករា 2011

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
16 comments

ចាប់​តាំង​ពី​ម្សិល​មិញ​ (១៩ មករា ២០១១) មក​ម្ល៉េះ រាល់​វេបសៃត៍ blogspot​ មិន​អាច​បើក​បាន​ឡើយ រហូត​មក​ដល់​យប់​នេះ (ម៉ោង​១១ យប់)។ តាម​ប្រភព​ជា​ច្រើន​បាន​រាយការណ៍​ថា រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធ័រណេត យ៉ាង​ហោច​ណាស់​​ចំនួន​ពីរ គឺ  EZECOM និង Metfone ឲ្យ​បិទ​គេហទំព័រ​ blogspot​ នេះ។

មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​វេបសៃត៍​ មួយ​ដែល​ប្រើ​ប្រាស់​សេវា blogspot​ នេះ​ដែល​តែង​តែ​​បង្ក​រឿង​ឈ្លោះ​ជាមួយ​រដ្ឋាភិបាល​ឥត​ឈប់​ឈរ ហើយ​ការ​មិន​អាច​មើល​ឃើញ​នូវ​វេបសៃត៍ blogspot​ ត្រូវ​បាន​គេ​សង្ស័យ​ពី​ចំណាត់​ការ​របស់​រដ្ឋ​ចំពោះ​វេបសៃត៍​នេះ។ ចំណែក​ឯ​រដ្ឋាភិបាល​វិញ​បាន​ប្រកែក​ពី​ការ​មិន​បាន​បិទ​ទេ។

ប្រសិន​បើ​ជា​ការ​ពិត​មែន រដ្ឋាភិបាល​គួរ​តែ​បិទ​វេបសៃត៍​ដែល​បង្ក​រឿង​ជាមួយ​ខ្លួន​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នេះ​តែ​មួយ​បាន​ហើយ មិន​គួរ​បិទ blogspot​ ទាំង​មូល​ទេ ដ្បិត blogspot​ គ្រាន់​តែ​ជា​សេវា​ផ្ដល់​វេបសៃត៍​ហ្វ្រី​មួយ​ប៉ុណ្ណោះ។ ព្រោះ​មាន​វេបសៃត៍ blogspot​ ដែល​ល្អ​ៗ​ជា​ច្រើន​ទៀត​សម្រាប់​បម្រើ​ប្រជាជន​ស្លូត​ត្រង់​ឯ​ទៀត៕

អាន​បន្ថែមបិទ​ប្លុក​ ki-media​ មិន​ឲ្យ​មើល​ឃើញ​នៅ​កម្ពុជា

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers