jump to navigation

គួរ​បិទ​តែ​ពួក​បង្ក​រឿង​បាន​ហើយ ថ្ងៃ​ព្រហស្បតិ៍ 20 ខែមករា 2011

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

ចាប់​តាំង​ពី​ម្សិល​មិញ​ (១៩ មករា ២០១១) មក​ម្ល៉េះ រាល់​វេបសៃត៍ blogspot​ មិន​អាច​បើក​បាន​ឡើយ រហូត​មក​ដល់​យប់​នេះ (ម៉ោង​១១ យប់)។ តាម​ប្រភព​ជា​ច្រើន​បាន​រាយការណ៍​ថា រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធ័រណេត យ៉ាង​ហោច​ណាស់​​ចំនួន​ពីរ គឺ  EZECOM និង Metfone ឲ្យ​បិទ​គេហទំព័រ​ blogspot​ នេះ។

មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​វេបសៃត៍​ មួយ​ដែល​ប្រើ​ប្រាស់​សេវា blogspot​ នេះ​ដែល​តែង​តែ​​បង្ក​រឿង​ឈ្លោះ​ជាមួយ​រដ្ឋាភិបាល​ឥត​ឈប់​ឈរ ហើយ​ការ​មិន​អាច​មើល​ឃើញ​នូវ​វេបសៃត៍ blogspot​ ត្រូវ​បាន​គេ​សង្ស័យ​ពី​ចំណាត់​ការ​របស់​រដ្ឋ​ចំពោះ​វេបសៃត៍​នេះ។ ចំណែក​ឯ​រដ្ឋាភិបាល​វិញ​បាន​ប្រកែក​ពី​ការ​មិន​បាន​បិទ​ទេ។

ប្រសិន​បើ​ជា​ការ​ពិត​មែន រដ្ឋាភិបាល​គួរ​តែ​បិទ​វេបសៃត៍​ដែល​បង្ក​រឿង​ជាមួយ​ខ្លួន​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នេះ​តែ​មួយ​បាន​ហើយ មិន​គួរ​បិទ blogspot​ ទាំង​មូល​ទេ ដ្បិត blogspot​ គ្រាន់​តែ​ជា​សេវា​ផ្ដល់​វេបសៃត៍​ហ្វ្រី​មួយ​ប៉ុណ្ណោះ។ ព្រោះ​មាន​វេបសៃត៍ blogspot​ ដែល​ល្អ​ៗ​ជា​ច្រើន​ទៀត​សម្រាប់​បម្រើ​ប្រជាជន​ស្លូត​ត្រង់​ឯ​ទៀត៕

អាន​បន្ថែមបិទ​ប្លុក​ ki-media​ មិន​ឲ្យ​មើល​ឃើញ​នៅ​កម្ពុជា

មតិ»

1. រចនា - ថ្ងៃ​ព្រហស្បតិ៍ 20 ខែមករា 2011

ហេង​បន្តិច! នៅ​ផ្ទះ​បើក​បាន​ធម្មតា!

Samady KS - ថ្ងៃ សុក្រ 21 ខែមករា 2011

ខ្ញុំ​មាន​ Blogspot មួយ​ដែរ បិទ​បាន​តែ​ហ្មាន​ម៉ោង ក្រោយ​មក​បើក​បាន​វិញ​ធម្មតា,,,,

2. កំឡោះខ្មែរ - ថ្ងៃ សុក្រ 21 ខែមករា 2011

ឆ្ងល់អា KI Media ស្អីគេនិងណាស់ មិនដឹងជាវាបង្ករឿងស្អីវាទេ។ មួយថ្ងៃៗ ឃើញតែជាគេ។ អាមួយនិង បែបម៉ែឳវាបង្កើតវាមក អោយតែ ដើរជេគេ ចឹងទេមើលទៅ។

ឃើញតែពីគូររូបជេ រដ្ឋាភិបាល និងចាំចាប់កំហុសអ្នកនេះអ្នកនោះ មិន ចេះចប់។ តែមិនដែលឃើញ គូររូបជេ ម៉ាសៀរ សម រង្សី និងកឹម សុខា ទេ។ ឬក៏ថា សម រង្សី និងកឹម​ សុខា​ ជាមនុស្សឥតខ្ចោះ (Perfect Men) មិនដែលធ្វើអីខុស បានជា អាKI Media មិនដែលជេ មិនដែលចាប់កំហុស?

មិនដឹងជាសារព័តមាន KI Media ស្អីវាទេ។ គួរតែប្តូរឈ្មោះដាក់ថា សារព័តមានខាងជេរប្រចោរ Khang Insulting Media (KI Media) ប៉ាដោយទៅ។

3. Camdigi - ថ្ងៃ សុក្រ 21 ខែមករា 2011

យ៉ាប់ណាស់​…….និយាយមិនចេញទេ……:-(

4. Samady KS - ថ្ងៃ សុក្រ 21 ខែមករា 2011

សង្ស័យ​តែ​អស់​លោក អ្នក​ធំៗ​អ្នក​ចេះ​លេង WordPress និង Blogspot ទេ​ដឹង​ បាន​ជា​ឱ្យ​គេ​បិទ Blogspot ? ហា​ហា​ហា តាម​ខ្ញុំ​ស្មាន​ពួក​គាត់​ឭសូរ​ថា ព័ត៌មាន​តាម​រយៈ​ blogspot ដល់​អា​ចឹង​ទៅ ប្រាប់​ឱ្យ​បិទ blogspot តែ​ម្ដង

5. ក្មេងស្រែ - ថ្ងៃ សុក្រ 21 ខែមករា 2011

នៅក្រុមហ៊ុនខ្ញុំ​តរអ៊ីនធើណេតពី EZECOM តែ​បើក​ចេញ​គ្រប់វេបសាយ ធម្មតា

6. monyrinataro - ថ្ងៃ សៅរ៍ 22 ខែមករា 2011

Metfone បើក Blogspot មិនចេញទេនៅពេលនេះ

7. យីម - ថ្ងៃ អាទិត្យ 23 ខែមករា 2011

បើបិទblocksport បាន ថ្ងៃក្រោយមានអ្នកជេតាម WordPress ទៀត ប្រហែលជាគេបិទ WOrdpress ហើយមិនដឹង

8. កូន អ្នកស្រែ - ថ្ងៃ អាទិត្យ 23 ខែមករា 2011

សំណាងហើយមិនបិទវើតប្រេស បើបិទវើតប្រេសទៀតចប់តាម៉ង!

9. Khmerling - ថ្ងៃ ចន្ទ 24 ខែមករា 2011

អាល័យតែតត្រុកនៅស្រុកក្រៅមិនដឹងគេបិទស្អីខ្លះទេ ។ និយាយអញ្ចឹង Iphone ប្រាប់ខ្ញុំថា កំឡោះខ្មែរ ជេរ KI Media មិនអស់ពីពោះទេ ។

10. David - ថ្ងៃ ចន្ទ 24 ខែមករា 2011

កំឡោះខ្មែរ ឆ្ងល់ម៉េច Kimedia ជេរគេជេរឯង ។ ប៉ុន្តែកំឡោះខ្មែរភ្លេច​ថា ខ្លួនហ្នឹងហើយក៏ជាអ្នកជេរដែរ ។ គ្រាន់តែហាមាត់ខ្វាកម៉ោបាន​ពីរ​ម៉ាត់ ម៉ាត់ទីពីរជាសណ្តានពាក្យជេររួចទៅហើយ ។ អញ្ចឹងត្រូវឆ្ងល់ខ្លួន​ឯង​​សិន មុន​នឹងឆ្ងល់គេ ។ មនុស្សយើងតែកាលណាជួបវិបត្តិដល់ក​ធើអីគេមិន​កើត គឺមានតែជេរហ្នឹងហើយ មិនតែប៉ុណ្ណោះមានខ្លះលាយ​ជាមួយ​យំ​ទៀត​ផង ដល់ពេលនេះមិនដឹងជាទឹកភ្នែកសមាជិកសមាជិកា Kimedia ស្រក់ទឹកភ្នែកអស់ប៉ុន្មានកាធុនទេ ហើយទីបំផុតត្រូវគេបិទទៀ ។ តែមិនជាឆ្អីទេ ម្ខាងទៀតគេមានអំណាចខ្លាំងជាងគេបង្គាប់បិទពឹប ។ តែឮថាអ្នកត្រូវគេបិតមានច្រកចេញប្រឡិចតាមចង្វែកដៃ ។ យក​អី​ទៅបិទលោកអើយ សម័យនេះហើយនោះ ។ IT ណា!!! មិនមែនប៉ុនបាតដៃបិទជិតឯណា ។ ពីមុនឮយួន ឡាវ អីហ្នឹងគេហាម ប្រើទំព័រវេបសាយមួយចំនួន ។ ឥឡូវនេះរាលដាលដល់ខ្មែរហើយ ។

11. កម្ពុជបុត្រ - ថ្ងៃ អង្គារ 25 ខែមករា 2011

ពូកKI Media គីពួកនិយាយបំផ្លើស។

12. ពត៌មានវិជ្ជាកូនខ្មែរ - ថ្ងៃពុធ 26 ខែមករា 2011

តើពេលណាទើប Metfone បើក Blogspot វិញទៅ ? ខ្ញុំអត់បានបើកប្លុកស្ពតរបស់ខ្ញុំយូរហើយនៀក : ( !

សុភ័ក្ត្រ - ថ្ងៃពុធ 26 ខែមករា 2011

បើក​វិញ​ហើយ តាំង​ពី​ម្សិល​ម៉េះ

13. លិខិត​ចំហ​ទៅ KI មេឌា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

[...] [...]

14. Bandith - ថ្ងៃ សៅរ៍ 29 ខែមករា 2011

ស្រុកខ្ញុំអាលូវយកតំរាប់តាមចិន យួន នឹងភូមាហើយតើ តែមិនថ្វីទេ បិទបានតែជាមួយអ្នកអត់ចេះបើក អ្នកបើកបាននៅតែបើកបានចឹង។ មើលៗផងណាក្រភាក់អើយតិចទៀត sopheak.wordpress.com នឹងចូលក្នុងបញ្ជីស្បែកឆ្កែផស់គេដែរទៅ។ គ្មានអ្នកណាបញ្ជាឲ្យពួក ISP បិទ​បានក្រៅពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ហ្នឹងទេ កិកិកិ ជ័យយោក្រសួងខ្ញុំ…..


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers