សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ ថ្ងៃ សៅរ៍ 22 ខែមករា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.5 comments
សួស្ដីប្រិយមិត្រអ្នកតាមដានប្លក់នេះជាទីមេត្រី, ឆ្នាំ២០១០ បានកន្លងទៅ និងធ្មេចបើកៗជិតកន្លងផុតមួយខែទៀតទៅហើយ។ ដូចឆ្នាំកន្លងទៅដែរខ្ញុំតែងតែធ្វើសង្ខេបព្រឹត្តិការណ៍នានាពេញមួយឆ្នាំកន្លងទៅសម្រាប់ប្រិយមិត្រអ្នកដែលចូលចិត្តមកអាននៅទីនេះ។ សម្រាប់ឆ្នាំ២០១០នេះអ្វីដែលប្លែកគឺថា វើតប្រេស្សបានធ្វើការសង្ខេបឲ្យប្លក់មួយរួចជាស្រេចហើយ ហើយដែលប្រកាសដែលមានអ្នកទស្សនា និងដាក់មតិច្រើនជាងគេសម្រាប់ឆ្នាំនេះគឺប្រកាស៖ តើលោកចៅហ្វាយក្រុងគួរធ្វើអ្វីខ្លះ? ដែលបានដាក់ក្នុងខែវិច្ឆិកា។
មកដល់ឆ្នាំ២០១០នេះ ប្លក់នេះមានកំណើតបាន៥ឆ្នាំគត់ និងមានអ្នកមកទស្សនាជាហូរហែរដូចឆ្នាំកន្លងទៅដែរ។ រហូតមកដល់ពេលនេះមានការចូលមកបើកមើលប្រមាណជាង២សែន៧ម៉ឺនដង។ ដោយឡែកសម្រាប់ឆ្នាំ២០១០នេះមានចំនួនចុចចូលមើល ៧២.៨៤៦ដង ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន១៩៩,៥៧ដង។ (អានប្រកាស៖ សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១០)។
សម្រាប់ខែមករា កុម្ភៈ ខ្ញុំបានដាក់ប្រកាសភាគច្រើនស្ដីអំពីប្រទេសលាវដែលខ្ញុំបានទៅធ្វើកម្មសិក្សានៅទីនោះក្នុងដើមឆ្នាំ២០១០។ ក្រៅពីនោះនៅមានប្រកាសនយោបាយទាក់ទងនឹងខ្មែរថៃមួយចំនួនក៏បានដាក់ដែរ។ អត្ថបទដែលគួរចាប់អារម្មណ៍នៅខែកុម្ភៈ មាន៖ រឿងសម្ងាត់ខ្មែរ ដែលជនថៃគួរដឹង, អាមេរិកគឃ្លើនឡើងប្រឆាំងចិន។ល។
ខែមីនាវិញ មានប្រកាសទាក់ទងនឹងនយោបាយមួយចំនួនទាំងនៅប្រទេសខ្មែរ និងថៃ ដូចជា៖ ១៨ មីនា កំណើតនៃរបបពិការមួយដែលមានសង្ខារត្រឹម៥ខួប, ក្រហមពេញផែនដី, កម្ពុជាសម្ដែងសែន្យានុភាពអាវុធជាប្រវត្តិសាស្ត្រ។ល។
សម្រាប់ខែមេសា និងឧសភា វិញ ខ្ញុំបានឧទ្ទិសប្រកាសជាច្រើនទាក់ទងនឹងនយោបាយ ព្រឹត្តិការណ៍សំខាន់ៗឯទីក្រុងបាងកក ប្រទេសថៃ ដែលកាលនោះឈានដល់ការបង្ក្រាបបាតុករអាវក្រហម ដែលនាំគ្នាធ្វើបាតុកម្មទម្លាក់រដ្ឋាភិបាលបាងកក។
ប្រកាសពេញនិយមនៅខែមិថុនា កក្កដា សីហា កញ្ញា តុលា មានដូចជា៖ បន្ទាប់ពីបាត់ «សែន», ឥឡូវ «ម៉ឺន» កំពុងរលាយបណ្ដើរៗ, ថៃបន្តព្យាបាទព្រះវិហារ, ព្រះអើយ! ១៨ឆ្នាំទៀត!, អភិសិទ្ធិ ហានក្លាគំរាមខ្មែរថានឹងប្រើទ័ព, ប្រើទូរស័ព្ទអក្សរខ្មែរជារឿងហួសសម័យ, ប៊ីកហ្កេសត៍ ថូយ អេវើរ៍, ញូវហ្វូន Nokia C3, អៃផត អៃហ្វូន និងអក្សរខ្មែរ, បងៗតម្រួតចរាចរណ៍, ម៉ែអាថ្លែន មិនដល់មួយខែផងថ្លៃប្រើអ៊ីនធ័រណេតអស់ជាង១០០ដុល្លារអាគាំង, ឡាក់ឆុងជាមួយប៉ូលីស។ល។
នៅខែវិច្ឆិកា ដោយសារមហាព្រឹត្តិការណ៍សោកសៅឯស្ពានកោះពេជ្រ ខ្ញុំក៏បានឧទ្ទិសប្រកាសជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍នោះ នឹងមានអ្នកចាប់អារម្មណ៍ជាច្រើនដូចជា៖ មហាសោកនាដកម្មកោះពេជ្រ, តើលោកចៅហ្វាយក្រុងគួរធ្វើអ្វីខ្លះ?, ទឹកចិត្តខ្មែរ និងពួកឆ្លៀតឱកាស, ៧ថ្ងៃកន្លងផុត លោក កែប ជុតិមា គួរលាលែងពីតំណែង។ ក្រៅពីនោះនៅមានប្រកាសពេញនិយមជាច្រើនផ្សេងទៀតដូចជា៖ ខ្មែរជែងថៃ?! យូណេស្កូដាក់ “ របាំព្រះរាជទ្រព្យ” ជាមត៌កលោក, ខ្មែរសម័យថ្មីពិតជាសូន្យរឿងតែងភ្លេង។
នៅខែចុងឆ្នាំមានប្រកាសមួយចំនួនដូចជា៖ អាប្លក់ចយត្រូវថ្មោងអាប្លង់សេ, បើកស្ពានហ៊ានឆ្លងឬអត់ លោកចៅហ្វាយក្រុង?, «លួចដោយហិង្សា»… យ៉ាហ៊ី!…, ស្រុកខ្ញុំ… ម៉ែឪអាកុបពី!។ល។
មកដល់ពេលនេះបើពិនិត្យមើលពីប្រភពអ្នកទស្សនាគឺនៅតែមកពីកម្ពុជា និងអាមេរិកច្រើនជាងគេ បន្ទាប់មកមានពីថៃ. បារាំង, អូស្ត្រាលី, វៀតណាម, កាណាដា, ជប៉ុន, កូរ៉េ ជាបន្តបន្ទាប់ ដែលសរុបរួមមាន ១១២ប្រទេស រួមទីកន្លែងមិនស្គាល់ប្រភពចំនួន៤ទីតាំងទៀត។ ចប់សង្ខេបព្រឹត្តិការណ៍ក្នុងប្លក់សុភ័ក្ត្រ សម្រាប់ឆ្នាំ២០១០នេះត្រឹមនេះឯង។ សូមអរគុណមិត្រទាំងឡាយ ដែលបានចូលមកទីនេះជាដរាបរៀងមក៕
________________________________________________
អានផងដែរ៖
១. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១០
២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ
៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ
៤. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ
៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ






