jump to navigation

អភិសិទ្ធិ​ចេញ​ថ្លែងការណ៍​ករណី​ខ្មែរ​ចាប់​ជន​ជាតិ​ថៃ ថ្ងៃ អាទិត្យ 23 ខែមករា 2011

Posted by សុភ័ក្ត្រ in នយោបាយ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

យប់​នេះ អស់​រយៈ​ពេល​៣០​នាទី​គត់ (២០:៣០ -២១:០០) នាយ អភិសិទ្ធិ វេជ្ជាជីវៈ នាយក​រដ្ឋមន្ត្រី​នៃ​រាជ​អាណាចក្រ​ថៃ បាន​ចេញ​តាម​ទូរទស្សន៍ ក្នុង​កម្មវិធី​ពិសេស​មួយ​ឈ្មោះ​ថា «រាយការណ៍​ពិសេស​ពី​នាយករដ្ឋមន្ត្រី» (ថៃ៖ รายงานพิเศษจากนายกรัฐมนตรี) ដោយ​ផ្សាយ​បន្ត​ផ្ទាល់​គ្រប់​ស្ថានីយ៍​ទូរទស្សន៍​ទាំង​អស់ ទាក់​ទង​នឹង​ហេតុការណ៍​ដែល​កម្ពុជា​បាន​ចាប់​ជន​ជាតិ​ថៃ​៧​នាក់​កាល​ពី​ចុង​ឆ្នាំ​២០១០​មក​នោះ។

នាយករដ្ឋមន្ត្រី​មុខ​ស្រស់ សម្ដី​ផ្អែម​តែ​ពិស​ពុល​រូប​នេះ បាន​និយាយ​ថា ខ្លួន​រង់​ចាំ​បក​ស្រាយ​ហេតុការណ៍​ទាំង​នេះ​ជូន​ប្រជាជាតិ​ថៃ​ឲ្យ​បាន​ដឹង​​តាំង​ពី​ហេតុ​ការណ៍​កើត​ឡើង​ភ្លាម​ៗ​មក​ម្ល៉េះ តែ​ដោយ​សារ​កម្ពុជា​បាន​សម្រេច​យក​រឿង​នេះ​ទៅ​តុលាការ ហើយ​បន្ទាប់​ពី​តុលាការ​បាន​កាត់​ទោស និង​មាន​ជន​ជាតិ​ថៃ​ចំនួន​៥​នាក់​បាន​ត្រឡប់​ទៅ​ស្រុក​ថៃ​ហើយ​វិញ​នោះ ទើប​ខ្លួន​សម្រេច​ចិត្ត​ចេញ​តាម​ទូរទស្សន៍​បក​ស្រាយ​រឿង​នេះ។

នាយ អភិសិទ្ធិ បាន​ព្យាយាម​ប្រាប់​ដល់​ជន​ជាតិ​ថៃ​ថា ការ​ដែល​តុលាការ​កម្ពុជា​បាន​កាត់​សេចក្ដី​ដល់​ជន​ជាតិ​ថៃ​ទាំង​៥​រូប​ថា​បាន​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​នោះ មិន​មាន​ចំណង​អ្វី​ទៅ​នឹង​ការ​ទទួល​ស្គាល់​ទឹក​ដី​នោះ​ជា​របស់​កម្ពុជា​ទេ ដ្បិត​អ្នក​ដែល​មាន​សិទ្ធិ​អារ​កាត់​បាន​គឺ​គណៈ​កម្មាធិការ​ព្រំដែន​រួម​កម្ពុជា​ថៃ ឬ​ជីប៊ីស៊ី​ឯណោះ​ទេ រួម​និង​អនុស្សារណៈ​ឆ្នាំ​២០០០ ហេតុ​នេះ​ទៅ​អនាគត​កម្ពុជា​មិន​អាច​យក​ហេតុ​ផល​នេះ​មក​អាង​ទេ។

ក្រៅ​ពី​នេះ នាយ អភិសិទ្ធិ នៅ​បាន​ខិត​ខំ​ការពារ​អ៊ឹម​អូ​យូ ឬ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​ថៃ ដែល​កាល​ណោះ​គណៈ​បក្ស​របស់​លោក​ជា​តំណាង​បាន​ចុះ​ហត្ថលេខា​ជាមួយ​កម្ពុជា។

នាយ អភិសិទ្ធិ តាំង​ពី​មុន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​មក​ម្ល៉េះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​ប្រឆាំង​នឹង​កម្ពុជា​យ៉ាង​ចេញ​មុខ ជា​ពិសេស​គឺ​រឿង​ទាក់​ទង​នឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ។ នៅ​ថ្ងៃ​នេះ​ផង​ដែរ នាយ​ អភិសិទ្ធិ ក៏​បាន​បញ្ជា​ឲ្យ​មេ​ទ័ព​ថៃ​ឲ្យ​ដោះ​ស្រាយ​ជាមួយ​កម្ពុជា​ក្នុង​ការ​ដក​ស្លាក​ដែល​ខាង​កម្ពុជា​ដាក់​នៅ​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​បាន​ដាក់​ថា ជា​កន្លែង​ដែល​កង​ទ័ព​ថៃ​ឈ្លាន​ពាន​នោះ​ផង​ទៀត។ ចាំ​មើល​ថា​តើ​ខាង​កម្ពុជា​មាន​ជំហរ​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ការ​ដក​ស្លាក​នេះ​ចេញ​នោះ? (សូម​អាន​អត្ថបទកម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង)


នាយ អភិសិទ្ធិ ចេញ​មុខ​តាម​ទូរទស្សន៍​គ្រប់​ប៉ុស្តិ៍​រាយការណ៍​ករណី​ខ្មែរ​ចាប់​ថៃ

នាយ អភិសិទ្ធិ ចង្អុល​បង្ហាញ​ផែន​ដី​ដែល​ខ្មែរ​ចាប់​ថៃ

_____________________________________________________
អាន​ផង​ដែរ
១. ទាហាន​ខ្មែរ​ចាប់​បាន​អាប​ថៃ
២. ហ៊ុន សែន ជួប​ជើង​ខ្លាំង​ពិត​ប្រាកដ
៣. កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង
៤. យ៉ាង​ម៉េច​ហើយ​ទំនាក់​ទំនង​ស្រឡាញ់-ស្អប់?
៥. ដាក់​ទោស​ “ អាប” ឈ្មោល វីរៈ ៨​ឆ្នាំ នាង​អាប​ញី​៦​ឆ្នាំ

មតិ»

1. ហ៊ុន សែន ជួប​ជើង​ខ្លាំង​ពិត​ប្រាកដ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អាទិត្យ 23 ខែមករា 2011

[...] [...]

2. ទាហាន​ខ្មែរ​ចាប់​បាន​អាប​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អាទិត្យ 23 ខែមករា 2011

[...] [...]

3. ក្មេងស្រែ - ថ្ងៃ ចន្ទ 24 ខែមករា 2011

បានឃើញដែរកាលពីយប់ម៉ិញ, សឹងតែគ្រប់ប៉ុស្តិ៍របស់​ថៃ​ទៀត​ផង តែ​អត់​ដឹង​ថា​វា​និយាយ​ម៉េច​សោះ!

4. monyrinataro - ថ្ងៃ ចន្ទ 24 ខែមករា 2011

គ្មានបានប៉ុន្មានខែផង ក្រឡាប់ចាក់ទៅវិញហើយ!

5. David - ថ្ងៃ ចន្ទ 24 ខែមករា 2011

monyrinataro…វាជារឿងនយោបាយលោកអើយ!! ឲ្យមាននរន្តភាពយ៉ាងម៉េច​។ ថ្ងៃនេះគឈ្លោះគ្នា​ ថ្ងៃស្អែកគេត្រូវគ្នា ។ ប៉ុន្តែត្រូវចាំថាគេឈ្លោះគ្នាមែនតែគេអត់លំបាកដូចរាស្ត្រទាសយ៉ាងយើងទេ ។ គេឈ្លោះគ្នាមានអ្នកថតដាក់ទូរទស្សន៍ផ្សាយពេញលោក ។ អាចក់អាចែមឃើញស្មានតែគេឈ្លោះគ្នាមែន ក៏តាំងដំបងកាំបិតពូថៅ បញ្ចេញចង្កូម កំញើញគ្នា ចុងបំផុតងាប់តែអាតូចស្រមោចសង្អារ ។
សូមឧទ្ទិសឲ្យ wordpress ជួបក្តីសុខផុតប្រាសពីការបិទដូច blogspot ។

monyrinataro - ថ្ងៃ ចន្ទ 24 ខែមករា 2011

ឲ្យគេឈ្លោះ ឈ្លោះតែគេទៅ ខ្ញុំមិនមែនជាអ្នកតាមដាននយោបោកអីហ្នឹងទេ!
ខ្ញុំរាប់អានតែមិត្តភ័ក្កថៃខ្ញុំទេ គ្មានទៅនរកបាយអីហ្នឹងសោះ

6. កម្ពុជបុត្រ - ថ្ងៃ អង្គារ 25 ខែមករា 2011

សៀមមិនចោលក្បួន យួនមិនចោលពុត

7. Samady KS - ថ្ងៃ អង្គារ 25 ខែមករា 2011

យី​ពួក​អា​ សៀម​បាយ​គ្រី នេះ​​វើយ…

8. កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 26 ខែមករា 2011

[...] [...]

9. យ៉ាង​ម៉េច​ហើយ​ទំនាក់​ទំនង​ស្រឡាញ់-ស្អប់? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សៅរ៍ 29 ខែមករា 2011

[...] [...]

10. ដាក់​ទោស​ “ អាប” ឈ្មោល វីរៈ ៨​ឆ្នាំ នាង​អាប​ញី​៦​ឆ្នាំ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 2 ខែ​កុម្ភៈ 2011

[...] [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers