jump to navigation

កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង ថ្ងៃពុធ 26 ខែមករា 2011

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, ព្រះវិហារ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

* ប្រសិន​បើ​អ្នក​បាន​ចូល​មក​ដល់​ទី​នេះ តាម​រយៈ​គេហទំព័រ ខេ​អាយ មេឌា សូម​អាន​អត្ថបទ​មួយ​នេះ​សិន៖ «លិខិត​ចំហ​ទៅ KI មេឌា» សូម​អរគុណ!

ថ្ងៃ​នេះ​ (២៦ មករា ២០១១) កម្ពុជា​បាន​បង្ហាញ​ប្រជាជន​ខ្លួន​ឲ្យ​ឃើញ​ជាក់​ច្បាស់​ពី​ភាព​«ឃ្លាត់​ៗ​ ​បាន​តែ​ម៉ាំង» របស់​ខ្លួន។ ជម្លោះ​រឿង​រ៉ាវ​ប្រាសាទ​ព្រះវិហារ​​រវាង​ប្រទេស​កម្ពុជា និង​ថៃ គ្មាន​អ្វី​ក្រៅ​អំពី​ការធ្វើ​នយោបាយ បែប​​ល្ខោន​ក្នុង​វាំង​នន​នោះ​ទេ ខណៈ​ដែល​នៅ​ស្រុក​ថៃ​វិញ ប្រជាជន​​គេ​មាន​សិទ្ធិ​ដឹង​ឮ និង​សេរីភាព​គ្រប់​បែប​យ៉ាង ទាំង​ៗ​ទី​តាំង ក៏​ដូច​​ជា​ប្រាសាទ​មិន​មែន​ជា​របស់​ពួក​គេ (ថៃ) ផង​នោះ។

ចាប់​តាំង​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​​ពិភព​លោក​រួច​មក ប្រទេស​ថៃ​បាន​យក​ករណី​នេះ ក៏​ដូច​ជា​ស្រុក​ខ្មែរ​​ទាំង​មូល​ជា​ចំណាត់​ខ្មាំង​នៃ​ខ្លួន ហើយ​ដែល​កម្ពុជា តាម​ពិត​គ្មាន​អ្វី​​ខ្លាំង​សោះ ត្រូវ​រង​ខ្លួន​លេង​តាំង​ល្ខោន​​ដែល​ថៃ​ចង​ក្រង​ឲ្យ​រហូត​ដល់​​វិនាទី​នេះ។

«ខ្មែរ​ពូកែ​អួត» ជា​ប្រយោគ​មួយ​មិន​ដែល​ភ្លេច​ទេ​ក្នុង​ត្រចៀក​ខ្មែរ​ តែ​សម្រេច​សម្រួល​គឺ បាន​តែ​មាត់​ហ្នឹង​ឯង។ រឿង​រ៉ាវ​ករណី​ស្លាក​​សញ្ញា​ដែល​ខ្មែរ​បាន​ដាក់​នៅ​តំបន់​ព្រះវិហារ ហើយ​បើ​តាម​ចាំ​កាល​​ណោះ​ហាន​ក្លា​ណាស់ រហូត​ដល់​សរសេរ​ន័យ​បែប​ទូង​ក្បាល​ថៃ​ទៅ​ឲ្យ​​អន្តរជាតិ​ដឹង​ឮ​ផង ដោយ​សរសេរ​ថា «ទី​នេះ​ទាហាន​ថៃ​ចូល​ឈ្លាន​​ពាន… »។ ការ​ដាក់​ស្លាក​ដែល​ត្រូវ​បាន​រាយការណ៍​ថា​បន្ទាប់​ពី​​ទាហាន​ថៃ​ដក​ថយ (ពិត​ឬ​មិន​ពិត​មិន​ដឹង) ចេញ​ពី​វត្ត​កែវ​ដោយ​​ទំនង​មិន​បាន​គិត​គូរ​ឲ្យ​ដិត​ដល់​សម្រាប់​វិបាក​នា​ថ្ងៃ​មុខ ឬ​ទំនង​​យក​ចិត្ត​អាទិទេព​នោះ ដែល​ចុង​ក្រោយ​គ្មាន​អ្វី​ក្រៅ​ពី​ឲ្យ​ខ្មែរ​ទាំង​ផង​​ខ្មាស់​គេ។

ជា​រឿយ​ៗ​ម្ចាស់​ផែន​ដី​ខ្មែរ​​តែង​តែ​​បដិសេធ​មិន​ទទួល​ស្គាល់​អ្វី​ដែល​​ថៃ​ហៅ​ថា​តំបន់​ត្រួត​ស៊ី​គ្នា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ តែ​សំណួរ​​នៅ​ត្រង់​ថា បើ​ប្រកាស​ក្ដែង​ៗ​ថា​ទី​នោះ​ជា​ទឹក​ដី​ខ្មែរ ហេតុ​អ្វី​ថៃ​មាន​​សិទ្ធិ​ម្ល៉េះ ហើយ​ស្លាក​ដែល​ដាក់​លើ​ដី​ខ្មែរ​មាន​អ្វី​ថៃ​អាច​បញ្ជា​ឲ្យ​​រុះ​រើ​បាន? តែ​អ្វី​ដែល​ដឹង​គឺ​ថា​ថ្ងៃ​នេះ​អាប៉ោង​បើក​គ្រប។ ថៃ​បាន​​ជំទាស់​ ព្រម​គំរាម​ឲ្យ​ខ្មែរ​ដក​ស្លាក​មេ​បញ្ហា​នោះ​ជា​បន្ទាន់។ មិន​បាន​​ប៉ុន្មាន​ថ្ងៃ​ផង ខ្មែរ​ក្រៅ​ពី​មាត់​នៅ​ខ្លាំង​ម្សិល​មិញ​នេះ បាន​កាត់​​បន្ថយ​ដោយ​លួច​ដក​ស្លាក​ចាស់ ដាក់​ស្លាក​ថ្មី និង​សរសេរ​ត្រឹម​ពាក្យ​«ទី​នេះ ជា​ទឹក​ដី​កម្ពុជា» ហើយ​បាន​យក​ទៅ​ដាក់​ម្សិញ​នេះ ដោយ​​ស្ងាត់​ៗ មិន​ទាន់​ទាំង​បាន​មួយ​ថ្ងៃ​ស្រួល​បួល​ផង ស្លាក​ទី​២​នេះ ក៏​ត្រូវ​​បាន​ មិន​ត្រឹម​ដក​ចេញ​ទេ គឺ​ត្រូវ​បាន​កម្ទេច​ចោល នៅ​នឹង​កន្លែង​​យ៉ាង​វេទនា​ភ្នែក​ផង​ទៀត តាម​បញ្ជា​របស់​ថៃ? sic

គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ថា​មុន​នេះ​មួយ​ថ្ងៃ មេ​ទាហាន​ខ្មែរ​នៅ​ម៉ាំង​ឃ្លាត់​ថា​នឹង​មិន​ដក​ស្លាក​នេះ​ចេញ​ព្រោះ​ទី​នេះ​ជា​ទឹក​ដី​ខ្មែរ sic​ តែ​ថ្ងៃ​នេះ​វិញ ទ័ព​ខ្លួន​ឯង​អ្នក​ដាក់ ហើយ​ទ័ព​ខ្លួន​ឯង​អ្នក​កម្ទេច​ក្នុង​ទឹក​ដី​ខ្លួន យ៉ាង​វេទនា​ភ្នែក​ខ្មោច​តា​ឌី និង​យ៉ាង​អាម៉ាស់​មុខ​ព្រោះ​តែ​ខ្លាច​ថៃ។

ពេល​ដាក់​មិន​ឲ្យ​គេ​ដឹង ពេល​កម្ទេច​ប្រកាស​ពេញ​ផែន​ដី​ឲ្យ​គេ​ឃើញ!

នេះ​ហើយ​ដែល​គេ​ថា កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង!


ស្លាក​ដំបូង​ដែល​បាន​ដាក់​ថា «ទីនេះ! ជា​កន្លែង​ដែល​កងទ័ព​សៀម​ ចូល​មក​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​ដក​ថយ​ទៅ​វិញ នៅ​វេលា​ម៉ោង​១០.៣០​នាទី ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១០» (រូប​ថត​ចេញ​ពី​ទូរទស្សន៍​ថៃ លេខ​៣)
នៅ​ទី​តាំង​ដើម ស្លាក​ទី​១​នោះ ត្រូវ​គេ​បាន​លួច​ដក​ និង​ដាក់​ដោយ​សម្ងាត់​នូវ​ស្លាក​ទី​២​វិញ ដោយ​បាន​ដាក់​ថា «ទី​នេះ! ជា​ទឹក​ដី​កម្ពុជា HERE! IS CAMBODIA» (រូប​ថត​ភ្នំពេញ​ប៉ុស្តិ៍)តែ​ថ្ងៃ​នេះ​ស្លាក​ដែល​ថាក់​ថា ទី​នេះ! ជា​ទឹក​ដី​កម្ពុជា នោះ​ត្រូវ​បាន​កម្ទេច​ចោល​យ៉ាង​សង្វេគ​ទៅ​ហើយ។ (រូប​ថត​ស៊ី​​អ៊ី​អិន)

កម្ទេច​ចោល​ពាក្យ​ថា «ទី​នេះ! ជា​ទឹក​ដី​កម្ពុជា» ឬ​ថា​ ទី​នេះ មិន​មែន​ជា​ទឹក​ដី​កម្ពុជា​ទៀត​ហើយ?!

______________________________________________________
អាន​ព័ត៌មាន​បន្ថែម
១. ផ្ទាំង​អក្សរ​ចារិក ដែល​សម្គាល់​ពី​កងទ័ព​ថៃ ឈ្លានពាន​ទឹកដី​កម្ពុជា ត្រូវបាន​ដកចេញ​ជា​លើក​ទី​២
២. ​ផ្ទាំង​ថ្ម​ដែល​ចារិក​អក្សរ​ថា​ទាហាន​ថៃ​ឈ្លានពាន​ត្រូវ​បាន​វាយ​កម្ទេចចោល​
៣. ថៃ​ដក​ទ័ព​ទៅ​វិញ​បន្ទាប់​ពី​កម្ពុជា​យល់​ព្រម​ដក​ផ្ទាំង​ចារឹក​ថ្មី​ចេញ

អាន​ផង​ដែរ
១. អភិសិទ្ធិ​ចេញ​ថ្លែងការណ៍​ករណី​ខ្មែរ​ចាប់​ជន​ជាតិ​ថៃ
២. យ៉ាង​ម៉េច​ហើយ​ទំនាក់​ទំនង​ស្រឡាញ់-ស្អប់?

មតិ

1. David - ថ្ងៃពុធ 26 ខែមករា 2011

ចាក់សោរឬមិនចាក់សោរជារឿងកលវិធី ។ តែខ្លោចចិត្តចារឹកអក្សរខ្មែរនៅ​ព្រះវិហារ ឥឡូវដេកស្តូកស្តឺងចុះតាមកាសែត អ៊ិនធើណេត ។ ចំណែក​ចារឹកសៀមមិនមានឃើញមានថតតាំងដូចចារឹកខ្មែរ ។ ខ្លោចចិត្តអាណិត​ខ្មែរ​មែន ។ ម៉េចក៏មិនដោះហើយរំកិលទៅទីណាដែលមិនមានទំនាស់ បែរ​ជាវារំលំឲ្យគេថតផ្សព្វផ្សាយទូទាំងលោក មិនប្រាកដក្នុងចិត្ត ម៉េចទៅ​ប្រញាប់​លើកផ្លាកធើអី ?
ដោយក្តីគោរពមរតកខ្មែរ ។

http://www.cen.com.kh/localnews/show_detail/129?token=M2RkZDY4ZTBlZmMwMzdhODM3ZmI1ZGU2OGQwOWIz

2. អភិសិទ្ធិ​ចេញ​ថ្លែងការណ៍​ករណី​ខ្មែរ​ចាប់​ជន​ជាតិ​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 26 ខែមករា 2011

[...] នាយ អភិសិទ្ធិ តាំង​ពី​មុន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​មក​ម្ល៉េះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​ប្រឆាំង​នឹង​កម្ពុជា​យ៉ាង​ចេញ​មុខ ជា​ពិសេស​គឺ​រឿង​ទាក់​ទង​នឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ។ នៅ​ថ្ងៃ​នេះ​ផង​ដែរ នាយ​ អភិសិទ្ធិ ក៏​បាន​បញ្ជា​ឲ្យ​មេ​ទ័ព​ថៃ​ឲ្យ​ដោះ​ស្រាយ​ជាមួយ​កម្ពុជា​ក្នុង​ការ​ដក​ស្លាក​ដែល​ខាង​កម្ពុជា​ដាក់​នៅ​ប្រាសាទ​ព្រះវិហារ ដែល​កម្ពុជា​បាន​ដាក់​ថា ជា​កន្លែង​ដែល​កង​ទ័ព​ថៃ​ឈ្លាន​ពាន​នោះ​ផង​ទៀត។ ចាំ​មើល​ថា​តើ​ខាង​កម្ពុជា​មាន​ជំហរ​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ការ​ដក​ស្លាក​នេះ​ចេញ​នោះ? (សូម​អាន​អត្ថបទ៖ កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង) [...]

sareth - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

Hun Sen is a cheap leader in this generation
I am one of other Khmer people very very shy to other nationals about his characteristics to led and develop the country,

3. សុភា - ថ្ងៃពុធ 26 ខែមករា 2011

ចងមុងចាំមើលភាគបន្តរ

4. កែវ ឌីណា - ថ្ងៃពុធ 26 ខែមករា 2011

ហ្អឺ! អាម៉ាស់មុខណាស់ ព្រះរាជាណាចក្រអច្ឆរយខ្មុំអើយ:(

5. វិចូច - ថ្ងៃពុធ 26 ខែមករា 2011

ចប់! អស់​អ្វីថ្លៃ​បាត់​ទៅហើយ! ស្ពឹកមុខ​ណាស់​ខ្ញុំ!

6. សុភា - ថ្ងៃពុធ 26 ខែមករា 2011

កុង​ស៊ីហ្វា​ឆាយ ហិហិហិ

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

កុង​ស៊ីហ្វា​ឆាយ

សុភា - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

Sopheak, please kindly remove my comment. I normally just kidding with you. But now s.one used my quot and even my Name.

កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

KI is politicizing your article and comment. Helping to remove her comment is good.

7. កូនខ្មែរ-បារាំង - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

វាតែអញ្ចឹង! បើខ្មែរគ្នាឯងវិញ ពូកែណាស់ សុទ្ធតែ « បរិហាកេរ្តិ៍ » « ផ្សាយព័ត៌មានមិនពិត » ។ល។ តែបើជាមួយបរទេស ឃ្លាត់បានតែម៉ាំង មែនហើយ! បញ្ហានេះត្រូវសួរទៅលោកខ្មែរម្នាក់ដែលបាននិយាយថា៖
«​ …….វាមានអានៅពីលើក្បាលទៀត! »

Phirom - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

ហ៊ុន សែន ពូកែបានតែជាមួយខែ្មរគ្នាឯង ពូកែតែខាងកាប់សំលាប់ បង្រ្កាប​ ចាប់ចងប្រជារាស្រ្តខែ្មរស្លូតត្រង់គ្នាឯងយកទៅដាក់គុក ដាក់ច្រវាក់​ប៉ុន្តែដល់ទៅប៉ះជាមួយពួកចោរសៀម​ ចោរយួនឈានពានទឹកដីខែ្មរវិញ ស្ងាត់មាត់ដូចគេចុក សំងំយកតែព្រះអាយុ សូម្បីតែស្លាកសញ្ញាដែលដាក់នៅលើដីខ្មែរសោះ ពេលដែលសៀមអោយវាយកំទេចចោល ក៏ហ៊ុន សែនកំទេចតាមបញ្ជារដែរ។នេះបានចំជាមេដឹកនាំកំសាកមែន។គឺខ្លាំងបានតែមាត់…….!

8. BONA - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

ព្រះរាជាណាចក្រ អច្ឆរិយ​ គឺ អញ្ចឹង

9. Blogger ខ្មែរៈថ្ងៃណាទៅថៃ ពាក់ធុងទៅ ! « KI MEDIA - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

[...] ចុចនេះ ដើម្បីមើលការបញ្ចេញមតិរបស់ក្… [...]

10. Kampuchea, Khloat Ban Ter Mang Khlang Ban Ter Moat « KI MEDIA - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

[...] Op-Ed by Sopheak Originally posted at http://sopheak.wordpress.com/2011/01/26/cambodia-strong/ [...]

11. សាន សកិ្ត - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

កំទៅជឿអីអាគំនិត ពួក អា ហ៊ុន សែន​នោះ វាបានតែខែ្មរគ្នាឯងទេ សំតែអារកពួកវាបានត្រឹមត្រូវ ព្រោះអីយួន ប្រើវាធ្វើអីវានឹងធ្វើតាមមេរបស់វា

12. ក្មេងស្រែ - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

Kingdom of Wonder — I WONDER why it have to be like tat? damn

13. monyrinataro - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

ចូលធ្វើឆ្មាំអង្គរទៅ អាចការពារទឹកដីបានហើយ រឺក៏ចូលធ្វើកងការពារព្រំដែន (៩១១ ដែលជានិមិត្តរូបខ្ញុំទៅ)

14. posoky - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

ចាំមើលការបកស្រាយរបស់បណ្ឌិត សោមឆាយ៉ា នាទី សុភា អិនធើណិត​
(ទាយមិនខុសគឺគំនិតប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គសេនាមហា ធិដហបថេហងរហងហ….ពិបាកសសេរម៉េស?)

15. កែវ ឌីណា - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

ខំអង្គុយចាំមើលព័តមានពេលព្រឹកប៉ុស្តបាយ័ន និង CTN អត់មាននិយាយអី អាលីងពីរឿងវាយស្លាកចោល ចុះកាលពីមុនសំដីអីក៏ខ្លាំងម្លេះ? តួនាទីត្រឹម អ្នកផ្សាយព័តមានសោះសំដីខ្លាំងជាងនាយករដ្ឋមន្រ្តីទៀត ។

16. Phirom - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

អាពួកអានពត៍មាន​ និងអាពួកអ្នកធំមួយចំនួនហ្នឹង​គឺជាអាពួក​ហៃអើ​ ៗ អាជ័យធ្លាក់ទឹកទេ​ កុំសូវជា​care ជាមួយពួកវាពេក។ បើវាមិនថា​ រឺស្រែក ហៃអើតាមគេ​ មិននិយាយលើកជើងបុគ្គល​ម្នាក់​ហ្នឹងទេ គេប្រាកដជា​ដក​ក្បាលវា​រឺ ដេញក្បាលវាចេញលែង​អោយបំរើ​ការងារ​​រឺកាន់តួនាទីធំដុំតទៅ​ទៀត។ ប្រពន្ធកូន​វាប្រាកដជាដាច់ពោះងាប់ជាមិនខាន។
ដូច្នេះ មានតែអាជ័យធ្លាក់ទឹក ហៃអើៗ ៗៗ…..!!!។​ចាំកាលណាកាលនឹងទៅ។

17. សោកា - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

ចែករំលែក http://www.gopetition.com/petition/42160.html

18. សេះហោះ - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

សុភាសិតខ្មែរមួយបានពោលថា៖
ឆ្កែព្រុសមិនដែលខាំ ផ្គលាន់រអាំមិនដែលភ្លៀង.
កុំនិយាយច្រើនប្រយ័ត្នគេបិទwordpressនេះ
ចោលទៀត.

19. ហៃអើ - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

ខ្ញុំខ្មាសគេណាស់លោកអើយ

ពេលបានឃើញរូបភាពនេះ

កូនប្រសារ ខ្មោច - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

គួរអោយសោកស្តាយ ដែលអ្នកដឹកនាំខ្មែរបានព្រួសសំដីហាក់ដូចជាខ្លាំង
ណាស់ តែចុងក្រោយអញ្ចឹងសោះ ហាក់ដូចយកកាំបិតចាក់ខ្លួនឯង ថាអញ់
មិនខ្លាចទេ អោយតែចូលតែមួយលី គឺបាញ់ បាញ់បានតែជនជាតិខ្លួនឯងទេ
បើជាមួយសៀម ដូចឆែ្កខ្លាចម្ចាស់ ហា!ហា!ហា! ថោកទាប។។។
កូនប្រសារខ្មោច

20. ដាវី - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

អភិសិទ្ធិមុខថ្លា ព្រោះខ្លួនបានទទួលជ័យជំនះលើខ្មែរមួយក្ឌាំង ។ ប៉ុន្តែជា​កិច្ច​កលនយោបាយក៏អាចថាបាន ។ ការចេញក្រឡាសាររបស់នាយក​រដ្ឋ​មន្ត្រីថៃបានលេចឡើងបន្ទាប់ពីបក្សពួកខ្លួនដែលដេកគុកខ្មែរបានរួចពីគុកខ្មែរ ។ ចំណែកអាអ្នកនៅសល់គេកំពុងដើរក្រឡា ។ មិនយូរទេឆាកថ្មីនឹង​ត្រដែត​មកទៀត ។ មួយជើងថ្មីនេះមិនដឹងខាងយើងឬខាងគេទេដែលត្រូវស៊ី ។ អាត្រង់នេះវាស្រេចទៅលើអ្នកគូសវាសចង្អុលផ្លូវ ។ ឬត្រូវចាញ់ទៀត​ដឹង​យើង ។ វាយចារឹកខ្មែរពីផ្ទាំងបានសម្រេច សំឡេងអាភីស៊ីតត្រូវតែបាន​ទទួលគេចមិនបាន ។ ខាងយើងត្រូវស្រុតបន្តិច ប៉ុន្តែគេព្រាងថាមិនឲ្យខាតទេ គឺត្រូវបានស៊ីទាំងសងខាង បើមិនដូច្នេះ អាញ់ឈប់លេង ។ អារឿងខាងអ្នកធំយើងធើថោកគឺបណ្តោយឲ្យគេប្​រមាថ​លើមរតកខ្មែរ ។ គាស់រំលើងទាំងអស់ម៉ោ ហើយយកទៅតម្កល់ទុកក្នុងវត្ថ ឬ ទិញប្រេងចាក់ឡានដឹកចុះមកទុកផុតពីកន្លែងជម្លោះទៅ ។ ម៉េចក៏មិនធ្វើ បែរទៅជាវាយកម្ចេច (demolish)។

21. ខ្ញុំខ្មាសគេណាស់ - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

ភ្លីភ្លើណាស់ នៅមិននៅទៅស្រាតខោឲ្យគេមើលពេញពិភពលោក។
តើឲ្យខ្ញុំមានមុខហៅខ្លួនឯងថាខ្មែរទៀតម៉េចកើត????
ខ្មែរអន់ ខ្មែរកំសាក ខ្មែរហ៊ានតែជាមួយខ្មែរ។
អាដី៤,៦ គីឡូក្រាម ច្បាស់ជាថៃយកទាល់តែបានចាំតែមើលទៅ បើទាហ៊ានខ្មែរខ្លាចថៃយ៉ាងញ័រជើងដូច្នេះ។
គួរឲ្យអាម៉ាស់ណាស់ មិនដឹងយកមុខទៅទុកនៅទីណាទេ។

22. កាំបូដ - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

តើ​​ក្រុម​តេជោ​មាន​គឹត​ពី​មោទនភាព​ជាតិ​ខ្លះ​ដែរ​ទេ ?
ចាំបាច់​វាយ​កំទេច ដកចេញ​ដោយ​ស្ងាត់ ៗទៅ មិន​បាន​ទេឬ ?

23. សំណាងមែន - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

នាយករដ្ថមន្រ្តីខ្មែរផ្លែរត្នោតចេះមិនអោយគេកោត
ពេលឆោតអោយថៃធាក់ក្បាលញីក្រោមបាទា
ខ្លាំងអីខ្លាំងអីបានតែខ្មែរខ្នែងអ៊ែ។។មិនខ្លាំងទៅ
អាថៃឈ្លានពានផង។។។។ខំតែថាគ្រាន់ដឹងអី
អន់ជាងអាចម៏មាន់ស្ក។។។គ្រាន់តែអាថៃមាន់
សំឡក៏មិនហ៊ានកំដរដែរ។។។។ហាស។។ហា។។។។

24. សំណាងមែន - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

នាយករដ្ថមន្រ្តីខ្មែររឺយួនហ្ន
ដែលធ្វើអោយខ្មែរបាត់កិត្តិយស
អាម៉ាស់មុខយ៉ាងនេះ?????

25. សំណាងមែន - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

ម៉េចមិនខ្លាំងទៀតទៅពួកសំណាកយួន
មិនហ៊ានប្តឺងទៅអង្គការសហប្រជាជាតិ
ទេខ្លាចច៉ះពាល់ចោរយួនជាចៅហ្វាយនាយ
សុខចិត្តធ្វើព្រាយជញ្ជក់ឈាមនិងតាមលង
ខ្មែរគ្នាអែង។។។។។។ពួកចោលម្សៀតមែន

26. wealsrae - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

ធ្លាប់ឃើញមតិរិះគន់ថ្នាក់ដឹនាំរដ្ឋាភិបាលតាមរយៈលិខិតមិត្តអ្នកអានរបស់កោះសន្តិភាពប្រមាណជាបីបួនឆ្នាំមុន ។ តាំងពីនោះមកលែងឃើញមាន​កន្លែង​ឲ្យគេបញ្ចេញមតិអីទៀតហើយ ចាំបានថាសម័យនោះអក្សរ​យូនីកូដ​មិនទាន់ផុសផុលដូចសព្វង៉ៃនេះទេ ។ ជេរគ្នាគេប្រើតែអក្សរ​ឡាតាំង ។ កាលណោះគេជេរថ្នាក់រដ្ឋាភិបាលមិនតិចទេ ។ ការណ៍នេះ​បានបាត់រលាបទៅហើយ ប្រហែលជាគេញាត់លុយ ឬសំឡុតមេកាសែត ។ ទន្ទឹមនឹងនោះដែរ KI Media ក៏រើប ៗ នឹងគេដែរ ដល់ខ្លាំងនៅក្​រោយ ៗ នេះ រហូតដល់ង៉ៃនេះគេហទំព័រនេះនៅវើកនៅឡើយ ។ ក្រោយពេលគេបិទកាវនៅស្រុកខ្មែរ គេហទំព័រនេះមើលឃើញតែ​ក្រៅ​ស្រុកប៉ុណ្ណោះ ។ ចូលដល់រឿងនេះ ទំព័រនេះគួរមាន​កំណត់ឲ្យ​មានការ​ប្រើពាក្យពេចន៍ និងរាល់សម្តីដែលមើលទៅធ្ងន់ធ្ងរពេក គួរមានការពិនិត្យ បើមិនដូចអញ្ចុងទេ ក្រែងលែងបង្ហើរវាចារទាំងអស់គ្នា ។ ខ្ញុំនិយាយ​នេះខុសឫត្រុវបងប្អូន ? ហើយមិនដឹងលោកសុភ័ក្រកិចយ៉ាងមិតដែរ ? អាណឹងហើយប្រព័ន្ធសារព័ត៌មានខ្មែរ ។
ដោយបំណងល្អពីលីអូបៀរ ។

27. ឃ្លាត់បានតាមាុំងខ្លាំងបានតាមាត់ Kampuchea, Khloat Ban Ter Mang [Khlang Ban Ter Moat] « THE SON OF THE KHMER EMPIRE ​កម្ពុត្រូវការមេដឹកនាំថ្ - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

[...] Op-Ed by Sopheak Originally posted at http://sopheak.wordpress.com/2011/01/26/cambodia-strong/ [...]

28. ឃ្លាត់បានតាមាុំងខ្លាំងបានតាមាត់ Kampuchea, Khloat Ban Ter Mang [Khlang Ban Ter Moat] « THE SON OF THE KHMER EMPIRE ​កម្ពុត្រូវការមេដឹកនាំថ្ - ថ្ងៃ​ព្រហស្បតិ៍ 27 ខែមករា 2011

[...] Op-Ed by Sopheak Originally posted at http://sopheak.wordpress.com/2011/01/26/cambodia-strong/ [...]

29. គ.ស.​២០១១ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សុក្រ 28 ខែមករា 2011

[...] ២៦ មករា – កម្ពុជា​បាន​វាយ​កម្ទេច​ចោល​ស្លាក​ដែល​ដាក់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​មាន​ការ​គំរាម​ពី​ប្រទេស​ថៃ [...]

30. យ៉ាង​ម៉េច​ហើយ​ទំនាក់​ទំនង​ស្រឡាញ់-ស្អប់? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សៅរ៍ 29 ខែមករា 2011

[...] ៣. កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង ៤. [...]

31. 2011 in review « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 5 ខែមករា 2012

[...] The busiest day of the year was ខែមករា 27th with 1,130 views. The most popular post that day was កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង. [...]

32. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[...] គឺ​ប្រកាស «កម្ពុជា, ឃ្លាត់​បាន​តែ​ម៉ាំង» ដែល​បាន​ដាក់​នៅ​ថ្ងៃ​ទី​២៧ [...]


Sorry comments are closed for this entry

តាមដាន

Get every new post delivered to your Inbox.

Join 64 other followers