លិខិតចំហទៅ KI មេឌា ថ្ងៃព្រហស្បតិ៍ 27 ខែមករា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.trackback
● KI ត្រូវបញ្ឈប់ការយកប្រកាសខ្ញុំទៅកេងនយោបាយ
និងយកទៅផ្សាយបន្តដោយគ្មានការអនុញ្ញាត
ពេញមួយថ្ងៃនេះ មានអ្នកចូលមកបើកមើល និងផុសត៍មតិប្លែកៗសំដៅប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីគេហទំព័រ អ្វីដែលគេហៅថា “ខេអាយ មេឌា” ក្រុមប្រឆាំងដាច់ក្បាលដាច់កន្ទុយរបស់អស់លោក យកប្រកាសមួយរបស់ខ្ញុំដែលបានដាក់ពីម្សិលមិញនេះ ដោយមិនបានសុំការអនុញ្ញាត និងគ្មានការអនុញ្ញាតសោះឡើយ។ ទង្វើរបស់ខេអាយនេះ ពិតណាស់មិនស័ក្ដិសមឡើយ, ទាំងក្នុងពេលអតីតកាល បច្ចុប្បន្ន និងតទៅអនាគត, ក្នុងការតាំងខ្លួនជាអ្នកមានចំណេះដឹង ឬអ្វីដែលគេហៅថា អ៊ីនថែលលីជេន ស្អីនោះ។ ដ្បិតការយករបស់របរជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ ដោយគ្មានការអនុញ្ញាតបែបនេះ វាបានផ្ទុយទាំងស្រុងទៅនឹងកម្មសិទ្ធិបញ្ញា ហើយដែលអ្នកចេះដឹងគេមិនធ្វើ។
អ្វីដែលលើសពីនេះទៅទៀតនោះគឺថា ក្រៅអំពីយកអត្ថបទរបស់ខ្ញុំទៅចុះផ្សាយដោយគ្មានការអនុញ្ញាតហើយ វេបសៃត៍ ក៏ដូចជាក្រុមរបស់ពួកលោកកំពុងតែកែប្រែ ក្នុងចរឹតបំផ្លែងអត្ថបទរបស់ខ្ញុំឲ្យទៅជាអត្ថបទនយោបាយ ក្នុងន័យប្រឆាំងរដ្ឋាភិបាល ដូចដែលក្រុម និងវេបសៃត៍របស់ពួកលោកនេះ បាននឹងកំពុងធ្វើ, បាននឹងកំពុងរវើរវាយ និងការប្រឆាំងហួសហេតុ គ្មានទិសគ្មានតំបន់។
ហេតុដូចនេះ ខ្ញុំសូមជូនដំណឹងដល់ក្រុម ឃេអាយ ទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការយកប្រកាសរបស់ខ្ញុំទៅដាក់នៅវេបសៃត៍របស់អស់លោក ដើម្បីបំផ្លែងបម្រើមហិច្ឆតានយោបាយរបស់អស់លោក។ ប្រការសំខាន់បំផុតនោះគឺថា ខេអាយ មេឌា មិនមានគោលគំនិតអ្វីណាមួយស្របនឹងខ្ញុំទាល់តែសោះ។ ខ្ញុំគាំទ្ររដ្ឋាភិបាលស្រឡាញ់បាវចនា និងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដែលកើតឡើងពិតៗពីប្រជាជនភាគច្រើន ដែលកំពុងរស់នៅក្នុងផែនដីកម្ពុជានេះ។ ខ្ញុំទទួលស្គាល់នូវសមិទ្ធផលនានារបស់រដ្ឋាភិបាលដែលបាននឹងកំពុងធ្វើ ដែលទស្សនៈ និងហេតុផលអស់ទាំងនេះ មិនស្របគ្នាទាល់តែសោះ ជាមួយនឹង ខេអាយ មេឌា។ ហេតុដូចនេះ ប្រកាសរបស់ខ្ញុំទាំងឡាយ មិនមានហេតុផលអ្វីត្រូវមានវត្តមាននៅក្នុងវេបសៃត៍ (ខេអាយ) មួយនេះទេ។
រាល់ប្រកាសទាំងអស់របស់ខ្ញុំ បានសរសេរចេញឡើងក្នុងនាមជាពលរដ្ឋសាមញ្ញមួយ ដោយមិនមានពាក់ព័ន្ធនឹងក្រុម ឬបុគ្គល ឬបក្ខ ឬពួក ណាមួយឡើយ។ ហើយរាល់ប្រកាសនានា គឺធ្វើឡើងតាមវិធីសមធម៌ បើទិទៀន គឺក្នុងន័យស្ថាបនា ធ្វើឲ្យប្រសើរឡើង ពោលគឺមិនមែន រិះគន់បែប អគតិ មិនទទួលស្គាល់ការពិតដូចដែលក្រុម ខេអាយ របស់លោកបានធ្វើនោះទេ។
ជាថ្មីម្ដងទៀត ក្នុងនាមជាពលរដ្ឋក្នុងស្រុកម្នាក់ ខ្ញុំអាចនិយាយថាខ្ញុំមិនពេញចិត្តទាល់សោះនូវសកម្មភាពរបស់ក្រុមលោក ដែលបានប្រមាថ មាក់ងាយ ជាតិសាសន៍ មេដឹកនាំខ្លួន រហូតទៅដល់ព្រះមហាក្ស័ត្រិយ៍ ដែលពួងប្រជាគោរពសក្ការៈ, បង្កជាផលរមាស់រហូតដល់មានការបិទរាំងខ្ទប់វេបសៃត៍របស់អស់លោក ហើយដែលខ្ញុំគាំទ្រទាំងស្រុងក្នុងការបិទខ្ទប់ប្លក់របស់លោកនេះ។ ឥឡូវនេះ ក្រុមរបស់លោកបានហៀរមកដល់ wordpress នេះទៀត។ ខ្ញុំសូមនិយាយថា ខ្ញុំមិនស្វាគមន៍ពួកលោកមក wordpress នេះទេ។ វត្តមានរបស់លោកមិនយូរមិនឆាប់ wordpress អាចនឹងមានបញ្ហាជាយថាហេតុ។ បើក្រុមលោកពិតជាស្នេហាភាពជាអាត្មានៃខ្លួនប្រាកដមែន ខ្ញុំសូមណែនាំដល់ក្រុមលោកជៀសឲ្យឆ្ងាយពីពិភពហ្វ្រីប្លក់នេះ ដើម្បីទុកឲ្យឱកាសដល់ខ្មែរឯទៀត ហើយសូមលោកទៅទិញដូមេន និងបង្ហោះជាវេបសៃត៍ឯករាជ្យផ្ទាល់ខ្លួនឯងទៅ។ ខ្ញុំមិនប្រឆាំងនឹងក្រុមអស់លោកទេ តែខ្ញុំមិនពេញចិត្តទាល់តែសោះនូវទង្វើរបស់ក្រុមលោក៕

ខមមេត៍របស់ខ្ញុំ ទៅគេហទំព័រ ខេអាយ មេឌា ឲ្យបញ្ឈប់ជាបន្ទាន់ការយកប្រកាសខ្ញុំទៅចុះផ្សាយ







ព្រមានអីចឹងបានសម
ខ្ញុំថាអ្នកទាំងអស់គ្នាដែលប្រើប្រាស់ វើតប្រេស្ស នាំគ្នាដាក់ប្រកាសដេញ ខេអាយ ពីវើតប្រេស្សទៅ ដើម្បីសេចក្ដីសុខពួកយើង…
អណ្តើក
ណោះឃើញទេ ថាហើយ កុំកុំនៅមិនជឿ ។ ចាំស្រុកស្រួលបួលសុំមើលមតិចូលរួមអត្ថបទដែលទើបដកចេញផង ឬអត្ថបទដែលKimediaលួចទៅនោះផង ។ ស្មានថា KImedia គេយកទៅទាំងដុល តាមពិតគេយកទៅពន្លាត់ជាភាសាអាគាំងតើ ។ យកល្អwordpress គួរដាក់ខ្លួនឲ្យឆ្ងាយពីនយោបាយ ឬដើរក្បែរបានហើយ តែបើមិនស្រួលដាក់មេប្រូច ។
អាខ្មោចឃេអាណឹងយ៉ាប់ណាស់ រងូវៗរាល់ថ្ងៃ
បងនិយាយនេះត្រូវណាស់ ការប្រឆាំងមិនត្រូវប្រឆាំងដោយងងឹតងងុលនោះទេ!
គ្រាន់តែប្លកស្ពតមួយ បាត់មេរៀន ចំណេះដឹងផ្សេងៗអស់ម៉ាគំនរហើយ បើវើតប្រេសមួយទៀត ចប់ប៉ាដោយ!
ល្មមៗៗបានហើយទានលោកខ្មោច
ខ្ញុំអត់ចង់ត្រូវគេរឹបអូសផ្ទះទេ!! កំពុងតែមានសេចក្ដីសុខហើយ ចឹងមិនចង់រើផ្ទះទេ!! ខេអាយគួរតែគិតពីប្រយោជន័រួមសំរាប់អ្នកភូមិវ៉ើតប្រេសនេះ!! កុំមកអោយគេបិទ និងរាំងខ្ទប់ផ្ទះនៅភូមិវ៉ើតប្រេសនេះទៀត។
ត្រឹមត្រូវហើយ ខ្ញុំចង់បានប្រជាជនខ្មែរទាំងអស់ចេះស្រឡាញ់គ្នា ទើបមានសន្តិភាព ។ ឃើញខុសថាខុស ឃើញត្រូវថាត្រូវ ។
ពាក្យពិត រែងស្លែង !
មានតែពាក្យបញ្ជោទេ ដែលស្រួលស្ដាប់ មិនពិបាក “លេប”។ គួរតែស្ដាប់ការទិតៀនខ្លះទៅ ។ ណាមួយ បើនៅក្នុង “កិច្ចការសាធារណៈ” គេប្រាកដជាទតៀនហើយ ។ មិនមែនជារឿងឯកជនឯណា គឺរឿងយើងទាំងអស់គ្នា !
បើពាក្យពិតវាមិនអីទេ បើវាស្លែងក៏មិនពិបាកលេបដែរ។ តែវាច្រើនតែជាពាក្យជេរ។ មួយថ្ងៃៗ អាខេអាយ និងឃើញតែជេរ។
Prime Minister Hun Sen will not scare everyone of us to death. KI Media, Government and everyone of us should arguing with each other with reason and in a good manner.
ខ្ញុំវិញមិនប្រឆាំងនឹងប្លុកខេអាយ ១០០% ទេ។ គេមិនសិទ្ធិសរសេរនៅអ្វីដែលគេយល់ឃើញ តែគ្រាន់តែថា វត្តមានរបស់គាត់អាចប៉ះពាល់ដល់គេផ្សេងទៀត ដូចនេះក្នុងនាមគាត់ ដែលអះអាងថាជាអ្នកស្រលាញ់ជាតិគួរតែគិតពិចារណាឡើងវិញ។ ការទិញដូមែន បង្កើតវិបសាយផ្ទាល់ខ្លួនជាជម្រើសមួយល្អបំផុត។
តែប្រហែលជាខាងខេអាយយល់ថា បើមានវិបសាយផ្ទាល់ខ្លួន រដ្ឋាភិបាលច្បាស់ជាងាយនឹងប្លុកវិបសាយគេហើយ ចឹងហើយបានគេមិនធ្វើ។ ឬមកពីខាងខេអាយអត់ថវិការ???
ខ្ញុំគាំទ្រឡាវ័ន ki-media នឹងគឺយកធ្វើជាផ្ទាំងស៊ីបដើម្បីវាយប្រហារដ្ឋាភិបាល បើទិញដូមែនខ្លួនឯងនោះគ្មានន័យអីទេ។
ទិញ ដូមែន គឺ គ្មានន័យ នៅតែគេបិទដដែរ។
ទិតទៀតស្រុកខ្មែរដែរអួតថា សេរី ប្រាកដជាដូច យួន ដូចចិន
ព្រោះពាក្យសេរី លែងប្រើហើយ អោយសារគ្រប់គ្នាខ្លាច (អណ្តើក)
Crazy….what right do you have to use this wordpress? Do claim you love freedom of expression? Liar!
We all love freedom of expression, but not the freedom of anarchy and the freedome of free cursing like a crazy dog.
There’re too many media supporting the government. Only few criticize. Be open-minded…. WordPress is opensource. Anybody can use it. It’s not ki-media is to blame. It’s the one who blindly blocks all blogspot….
ការមានសេរីភាពក្នុងការបញ្ចេញមតិយោបល់ហ្នឹងវាល្អដែរគឺសមស្របនិងពាក្យថាប្រជាធិបតេយ្យតែសូមកុំភេ្លចថាបុគ្គលដែលយើងសរសេរជេរប្រទេចរាល់តែថ្ងៃនោះគេក៏មានសិទ្ធិរបស់គេដែរ
សម្រាប់ប្លក Ki-Media ហ្នឹងជួលកាលវាហួសហេតុម៉ែនដូចជាជេរប្រទេចព្រះបាទសម្ដេចសីហនុ យើងមិនគួរសរសេរឬប្រកាសអត្ថបទមិនគួរសមនិងព្រះអង្គព្រោះថាព្រះបាទសម្ដេចឪគ្មានឱកាសមកបកស្រាយនៅការចោទប្រកាន់ឡើយ
សម្រាប់រដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន សែន សាងនៅអំពើល្អក៏មានតែអ្វីដែលខ្ញុំឆ្ងល់ហេតុអ្វីយកក្រុមហ៊ុនបរទេសមកដណ្ដើមយកដីស្រែចំការផ្ទះសម្បែងអ្នកស្រុកដែលយើងគួរតែយកចិត្តទុកដាក់ជាងអ្វីៗទាំងអស់ ក្រុមគ្រួសារខ្ញុំត្រូវក្រុមហ៊ុនដណ្ដើមយកដីស្រែជាង 20 ហិចតា ព្រមទាំងចាប់ពុកខ្ញុំទៅឃាំងទុកច្រើនខែ មិនតែប៉ុណ្ណោះសោតក្នុងភូមិខ្ញុំជាង 300 គ្រួសារត្រូវបាត់បង់ដីធ្លីចំការស្រែ ក្រុមហ៊ុនវាឈូសឆាយដីក្នុងអំឡុងស្រូវមិនទាន់ច្រូតទៀត ប្រសិនបើទង្វើរទាំងអស់នេះកើតឡើងក្នុងគ្រួសារលោក ហ៊ុន សែន តើលោកហ៊ុន សែន មានអារម្មណ៍យ៉ាងណា?
[...] មេឌា សូមអានអត្ថបទមួយនេះសិន៖ «លិខិតចំហទៅ KI មេឌា» [...]
សុភ័ក្ត្រឯងមើលទៅ មិនមែនខ្លាំងបានតែមាត់ទេ នៅខ្លាចដែរតើ…
ខ្ញុំគាំទ្រគំនិតសុភក្រ្តត្រង់ ថា ឃើញខុសថាខុស ! ឃើញល្អថាល្អ ! ពេលដែល គេបង្កើតសមិទ្ធិផល សំរាប់បំពេញតំរូវការប្រជាជន វាជាស្នាដៃ របស់រដ្ឋដែលគិតគូរ ដល់ប្រជាជន។ ពេលដែល រដ្ឋមិនសូវបានចាប់អារម្មណ៏ ពីចំនុចខ្លះ ហើយ ពេលខ្លះក៏បានបង្ហាញពី អសមត្ថភាព ដែលមើលទៅ គេអាចនិយាយបានថា គាត់អន់ ឬ ខ្សោយក៏ថាបាន ! ប៉ុន្តែ ភាគច្រើនរឿងបែបនោះ គឺជារឿងនយោបាយ ដែលអ្នកខ្លះកេងចំនេញហួសហេតុ !
ខ្ញុំចូលចិត្តនិយាយត្រង់ៗ មិនមែនជាលក្ខណៈនយោបាយ តែក៏មានពេលខ្លះក៏បញ្ឆិតបញ្ឆៀងខ្លះដែរ ! ហេហេ
អ្នកនយោបាយខ្លះគួរ ចេះធ្វើខ្លួនឯងជាអ្នកចេះដឹងពិត ប្រាកដ ទោះខ្ញុំមិនមែនជាអ្នកចេះដឹងដូចពួកគាត់ ក៏ដោយ តែស្តាប់ការនិយាយ ឬ សំដី អសុរសខ្លះ វាពិតជាមិនគួរកើតមានក្នុងឆាកនយោបាយខ្មែរ ទេ!
ចំពោះអ្នកភូមិវើដប្រេស យើងពីមុន តែងតែជជែកគ្នា រឿងជីវិត ចំនេះដឹង ការរៀនសូត្រ…ពេលខ្លះក៏វិភាគរឿងនយោបាយដែរ តែមិនដែលសូវប្រើពាក្យហួសហេតុទេ នេះជាកត្តាដែលនាំអោយខ្ញុំ ចេញពី ប្លុកស្ពត មកវើដប្រស វិញ!
ចំពោះវត្តមានរបស់ អ្នក ខេអាយ មកនៅវើដប្រេស ពួកយើងគ្មានសិទ្ធិ ដេញគាត់ទេ ! គាត់មានសិទ្ធិបញ្ចេញ មតិរបស់គាត់ តែគាត់គ្មានសិទ្ធិ មកដកយក អត្ថបទ ឬ ពាក្យពេចន៏ខ្លះរបស់អ្នកផ្សេងទៅវាយប្រហារ អ្នកដទៃ ដោយគ្មានការអនុញ្ញាតិដែរ ! ជាពិសេសគឺ យកទៅបំផ្លើសការពិត ពីគំនិត របស់ម្ចាស់ដើមគេទៀត !
អារឿងបិទ ប្លុកស្ពត ខ្ញុំមិនដឹងថា(បើថាដឹងក៏គ្មានភស្តុតាងដែរ)អ្នកណាបិទទេ តែបើសិនជាបិទដោយចេតនានោះ អ្នកដែលបិទនោះ កំសាកណាស់ ខ្លាចអី ត្រឹមការបញ្ចេញមតិ ! ការជេរប្រមាទ បើទោះជាគេមិនសរសេរ នៅទីនោះ ក៏គេដេកជេរ នៅផ្ទះគេដែរ ! ធ្វើចឹង វាប៉ះពាល់ដល់អ្នកដទៃ ដែលប្រើប្លុកស្ពត ដើម្បីវិស័យផ្សេង! បើគេជេរ កាន់តែខ្លាំង កៅអីកាន់តែកើន ខ្លាចអី? បើខ្លាចកុំលេង បើលេងកុំខ្លាច !
ខ្ញុំគិតថាគ្មានឳណាដែលអាចបិទវេបសាយ ឬ ប្លក ដែលយើងចង់ទៅទស្សនាបានឡើយ ប្រសិនបើអ្នកលេងកុំព្យូទ័រចេះល្បិចកលបន្ដិច វាអាចបិទការចេញចូលទៅទស្សនាវេបសាយផ្សេងៗបានដោយការកាត់ខ្សែអ៊ិនថើណេតប៉ុណ្ណោះទើបអាចធ្វើបាន
វាមិនខុសអ្វីដែលអាចបិទភ្នែកប្រជាពលរដ្ឋបានគឺបិទភ្នែកអ្នកគ្មានការសិក្សារៀនសូត្រ ឬមានការសិក្សារៀនបានខ្ពស់តែត្រឡប់មានតែទុទិដ្ឋិដល់ប្រទេសជាតិ
ប្រជាជនខ្មែរ ដែលចេះខាងពត៌មានវិទ្យា នៅមានតិចណាស់ ហើយបើវេបសាយណា ដែលអ្នកផ្គត់ផ្គង់ សេវាអិនធើនែត គេបិទហើយ ពិបាកនឹង អោយគាត់បើកមើលបានដោយស្រួលណាស់ ចឹងគាត់មានការធុញទ្រាន់លេងចង់មើលបន្តិចម្តងៗ ដោយខ្លួនឯង! យើងអាច Fake IP ដើម្បីចូលមើលបាន ! តែរឿងបន្តិចបន្តួចនេះ អ្នកខ្លះ មិនដែលបានដឹងទេ ថាគេអាចធ្វើបាន!
ប្តូរ IP ជាលក្ខណៈបិទនេះ មានទៅឆ្អីសំរាប់អ្នកចេះ តែសំរាប់អ្នកសាមញ្ញដែលចេះតែបើកហើយនឹងបិទកុំព្យូទ័រនោះ គេមានជំនាញពីណានឹងធ្វើបានរបៀបនេះទៅ?
ប្រសិនអ្នកចេះ គេអាចមើលអ្វីក៏បាន ចង់ Hack ឆែកមើលពួកតារាល្បី លេងសិចក៏អាចបាន ចង់ចូលhack ប្រព័ន្ធអីធើណេត គណៈរដ្ឋមន្ត្រីក៏បាន គេធ្វើបាន មានអីចំលែក!
កុំចង់ជោជាមួយសម័យតេជោ
ការដែលសុភក្រធ្វើបែបនេះគឺមានហេតុផលរបស់គេ ។ ការលោតកញ្ឆេងជិតមាត់ខ្លាវាគ្រោះថ្នាក់សម្បើមណាស់ ។ ប៉ុន្តែសុភក្រមិនគួរបញ្ចេញជំហរទ្រពងថាខ្លួនឈរនៅខាងណាឲ្យប្រាកដនោះទេ ។ ទៅបញ្ចេញមតិការពារទង្វើរបស់មេដឹកនាំធ្វើអី បើសច្ចភាពនៃការកសាងជាតិមានកម្រិតទាបបំផុតនោះ ។ អាងអីសង្រ្គាមខ្ទេចខ្ទាំ បាតដៃទទេ មកធ្វើជាឡប់ឡែ ។ បើតាំងចិត្តដឹកនាំប្រទេសឲ្យរីកចំរើនមែននោះ គេមិនបណ្តោយស្រុកទេសដើរទ្រើកៗ ឬគាំងស្តូកដំណើរបែបនេះទេ ។ ស្រែកជំទាលថា គ្មានរាស្រ្តខ្មែរណាអត់បាយស្លាប់ទេ ។ សួរថាម្នាក់ៗមានជីវិតរស់ ហើយចង់បានរស់តទៅទៀត ហេតុនេះទោះពិបាកយ៉ាងណាក៏ត្រូវខំតស៊ូ ។ ប៉ុន្មានខែមុននាឆ្នាំ ២០១០ រាស្ត្រខ្មែរក្នុងខេត្តសៀមរាបនាំគ្នាជិកក្តួចមកហូបជំនួសបាយ ប៉ុន្តែអាជ្ញាធរថាគេជីកយកមកលក់ ។ ឃើញទេ តើនរណាទ្រាំអត់បាយស្លាប់ ។ សុភក្របានរៀនចេះដឹងច្រើននៅស្រុកក្បែរៗយើងដែរទេតើ ។ តើប្រទេសជឿនលឿនយ៉ាងម៉េច? ឈឺចាប់ណាស់ពេលគេថាប្រទេសកំពុងជឿនលឿនលើគ្រប់វិស័យ ពិសេសខ្មាស់បរទេស ។ មិនដឹងថាកម្រិតនៃការរីកចម្រើនដែលស្រែកប្រកូកប្រកាសនេះឈរលើមូលដ្ឋានអ្វីមកវាស់ស្មាន ។ ឬទៅប្រៀបធៀបនឹងជាង ៣០ ឆ្នាំមុន ។ ធ្វើឲ្យត្រូវគួរប្រៀបធៀបនឹងដំណើរវិវត្តនៃពិភពលោក មិនបាច់ឆ្ងាយទេ តែប្រទេសតំបន់អាស៊ានក៏បានហើយ ។ តើគេដើរដល់ណាហើយ ។ ខ្ញុំមិនដឹងជ្រៅជាងនេះទេ តែសំឡឹងមើលត្រឹមហេដ្ឋារចនាសម្ព័ន្ទជាតិបីសំខាន់ ៗ ៖ ទឹក ភ្លើង ផ្លូវ ។ ដល់ដីយួដីថៃកាលណា ផ្លូវថ្នល់គេស្អាត កន្លែងណាក៏មានភ្លើងប្រើប្រាស់ ប្រព័ន្ធទឹកស្អាតមានស្ទើរគ្រប់ទិសទី ។ អារឿងបាតដៃទទេកាន់តែពិបាកយល់ទៅទៀត តាមដឹងខ្លះៗ ពេលខ្មែរក្រហមរលំរលាយទៅ សម្បតិ្តធម្មជាតិខ្មែរនៅសេសសល់ច្រើន សំណល់ពីខ្មែរក្រហម ទោះជារបស់នេះបានសម្លាប់ខ្មែរនឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេសមែន ប៉ុន្តែមានចំណុចខ្លះយើងអាចមានលទ្ធភាពប្រើប្រាស់កេរដំណែលពីរបស់នេះបាន ដូចជាប្រលាយទឹក ជាដើម ។ ពេលដាច់របបខ្មែរក្រហម រោងចក្រស៊ីម៉ង់នៅកំពតមិនត្រូវបានបំផ្លាញទេ វាមកខ្ទេចពេលយួនចូលស្រុក ពួកនេះដោះយកគ្រឿងទៅស្រុកវាអស់ ។
និយាយច្រើនទៅ ៗ ក៏មិនដឹងឲ្យអ្នកណាស្តាប់ ព្រោះគេគ្មានចេតនាស្តាប់ទៅហើយ ទោះនិយាយវែងដល់ទៅ TB (១០០០GB) ក៏គេមិនឈឺផង ។
1000 STAR RATED!!!
@David : តាមរយៈការបកស្រាយ និងពាក្យពេចន៏របស់ ដេវិត គឺអាចស្តាប់យល់ និងយកមកពិចារណាបាន ក្នុងការប្រៀបធៀបការរីកចចំរើនរវាងប្រទេសយើង និងអ្នកជិតខាង! ហើយ បើយើងនិយាយបរិយាយមានហេតុផល ឬ ចង់អោយរដ្ឋាភិបាល ផ្តល់តម្លាភាពមកយើង ក្នុងការប្រើប្រាស់ធនធាន ធម្មជាតិ នោះក៏ជាគំនិតដែលគួរតែគាំទ្រមែន! វាជារបស់រួម ហើយរដ្ឋគួរតែផ្តល់ពត៌មាន ច្បាស់លាស់មួយដែលចៀសវាងការ តិះទៀន ផងដែរ!
ចំពោះពាក្យខ្លះអ្នកខ្លះ ប្រើច្រើនដងពេក ដូចជាស៊ាំដែរ ហើយ! ល្មមរកយុទ្ធនាការថ្មីហើយ!
ខ្ញុំគាំទ្រ 100% ម្នាក់ៗខ្លាចដូច ជួបខ្មោច មិនដឹងជាកាលណាបានខ្មែរភ្ញាក់កំណើត បើម្នាក់ៗ ខ្លាចរឿងដែរមិនគួរខ្លាច
ពួកកេអាយហ្នីងក្បាលរីងហើយនិយាយបំផ្លើសមិនដីងជាចង់បានអី។
ប្រមាដមើលងាយស្រុកខ្មែរហៅស្រុកខ្មែរគំរក់ប៉ុន្តែខ្លូនប្រើឈ្មោះខ្មែរ។
ប្រមាដមើលងាយនាក់ដីកនាំខ្មែរក៍ប្រមាថទៅតែប្រមាថមើលងាយស្រុក
ទាំងមូលដែលបានបង្កើតខ្មែរទាំងអស់គ្នា។
កម្ពុជបុត្រ ល្ងឺមែន !!!!!
KI គេថាអោយ អ្នកពុករលួយ មិនមែនថាអោយ ខ្មែរទេ
អំពើពុករលួយដល់ឆ្អឹង នឹងសំលាប់ ម្ចាស់វាជាមិនខាន
[...] គេហទំព័រប្រឆាំងរដ្ឋ ឃេអាយមេឌា ក៏ធ្លាប់យកអត្ថបទខ្… តែយ៉ាងហោចណាស់ [...]
[...] លិខិតចំហទៅ KI មេឌា [...]
[...] មានដូចជា៖ លិខិតចំហទៅ KI មេឌា, កម្ពុជា, ឃ្លាត់បានតែម៉ាំង, [...]