កួឡា ឡូមពួរ ថ្ងៃ សៅរ៍ 29 ខែមករា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.20 comments
កួឡា ឡូមពួរ (Kuala Lumpur) គឺជារាជធានីនៃប្រទេសម៉ាឡេស៊ី និងជាទីក្រុងធំបំផុតរបស់ប្រទេសផងដែរ។ មនុស្សម្នាភាគច្រើនមិនថាជនជាតិម៉ាឡេស៊ី ឬបរទេសនិយមហៅកួឡា ឡូមពួរ ជាអក្សរកាត់ថា ឃេអិល (KL)។
កួឡា ឡូមពួរ គឺជាផ្នែកមួយក្នុងចំណោម៣នៃទឹកដីសហព័ន្ធម៉ាឡេស៊ី (Malaysian Federal Territories) ដែលព័ទ្ធដោយរដ្ឋសេឡាង៉រ (Selangor state) នៅភាគខាងកើតប៉ែកកណ្ដាលនៃឧបទ្វីបម៉ាឡេស៊ី។
កួឡា ឡូមពួរ កតាំងឡើងក្នុងប្រមាណឆ្នាំ១៨៤៩, បច្ចុប្បន្នមានផ្ទៃដីប្រមាណ២៤៣,៦៥គីឡូម៉ែត្រក្រឡា និងមានប្រជាករប្រមាណ១.៨០៩.៦៩៩នាក់។ បច្ចុប្បន្ននេះអភិបាលក្រុងនេះគឺលោក ដាតុ Ahmad Fuad Ismail។
គេហទំព័រ៖ www.kualalumpur.gov.my

ទង់ប្រចាំរដ្ឋ និងត្រាប្រចាំរដ្ឋ

ផែនទីប្រទេសម៉ាឡេស៊ី និងទីក្រុងកួឡា ឡូមពួរ (ព័ណ៌ក្រហម)

ទីក្រុងកួឡា ឡូមពួរ នាពេលបច្ចុប្បន្ន
_________________________________________________
អានផងដែរ៖
១. មកដល់ស្រុកម៉ាឡេ
២. ដំណើរទេសចរដែលខ្ញុំពេញចិត្តបំផុត
៣. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ
៤. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ (ចប់)
៥. ចរាចរណ៍នៅម៉ាឡេស៊ី






