កួឡា ឡូមពួរ ថ្ងៃ សៅរ៍ 29 ខែមករា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.trackback
កួឡា ឡូមពួរ (Kuala Lumpur) គឺជារាជធានីនៃប្រទេសម៉ាឡេស៊ី និងជាទីក្រុងធំបំផុតរបស់ប្រទេសផងដែរ។ មនុស្សម្នាភាគច្រើនមិនថាជនជាតិម៉ាឡេស៊ី ឬបរទេសនិយមហៅកួឡា ឡូមពួរ ជាអក្សរកាត់ថា ឃេអិល (KL)។
កួឡា ឡូមពួរ គឺជាផ្នែកមួយក្នុងចំណោម៣នៃទឹកដីសហព័ន្ធម៉ាឡេស៊ី (Malaysian Federal Territories) ដែលព័ទ្ធដោយរដ្ឋសេឡាង៉រ (Selangor state) នៅភាគខាងកើតប៉ែកកណ្ដាលនៃឧបទ្វីបម៉ាឡេស៊ី។
កួឡា ឡូមពួរ កតាំងឡើងក្នុងប្រមាណឆ្នាំ១៨៤៩, បច្ចុប្បន្នមានផ្ទៃដីប្រមាណ២៤៣,៦៥គីឡូម៉ែត្រក្រឡា និងមានប្រជាករប្រមាណ១.៨០៩.៦៩៩នាក់។ បច្ចុប្បន្ននេះអភិបាលក្រុងនេះគឺលោក ដាតុ Ahmad Fuad Ismail។
គេហទំព័រ៖ www.kualalumpur.gov.my

ទង់ប្រចាំរដ្ឋ និងត្រាប្រចាំរដ្ឋ

ផែនទីប្រទេសម៉ាឡេស៊ី និងទីក្រុងកួឡា ឡូមពួរ (ព័ណ៌ក្រហម)

ទីក្រុងកួឡា ឡូមពួរ នាពេលបច្ចុប្បន្ន
_________________________________________________
អានផងដែរ៖
១. មកដល់ស្រុកម៉ាឡេ
២. ដំណើរទេសចរដែលខ្ញុំពេញចិត្តបំផុត
៣. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ
៤. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ (ចប់)
៥. ចរាចរណ៍នៅម៉ាឡេស៊ី







នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ខ្មុំបានទៅលែងទីក្រុង កូឡាឡូមពួរ ឬខេអិល នេះហើយ
នរណាសួរ អួតអីគេម៉េះ?
គ្មានអ្នកណាសួរគេទេ តែបើមិនអួតគេក៏មិនដឹង!!
នឹកម្ហូបនៅខេអិល ទាំងម្ហូបចិន ទាំងម្ហូបម៉ាឡេ
នឹកពេកប្រជ្រៀតគ្នាជិះរថភ្លើង
នឹកពេលស្ទះឡានក្រុង និងពុលឡានក្រុង
នឹកពេល …. ហេហេ ទៅសុំបន្តរវីសារ គេអត់អោយ
[...] ឆ្លងចូលម៉ាឡេស៊ី ទៅដល់ក្រុងកួឡា ឡូមពួរ ម៉ោង៧.០០ យប់។ [...]
[...] ហើយមកដល់ស្រុកម៉ាឡេ ក្រុង កួឡា ឡូមពួរ ហើយ កាលពីថ្ងៃមិញនេះ [...]
[...] អ៊ែរ អាស៊ី ពីរាជធានី កួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី [...]
[...] កួឡា ឡូមពួរ ភ្លាមថ្ងៃត្រង់បណ្ដោយ [...]
[...] ចេញពីប្រុយណេ មកពេលល្ងាច មកដល់ កួឡា ឡូមពួរ ម៉ោងប្រមាណ៩យប់ [...]
[...] ដោយចេញពីអាកាសយានដ្ឋានក្រុង កួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី ម៉ោង១៥.១៥ [...]
[...] ដោយចេញពីអាកាសយានដ្ឋានក្រុង កួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី ម៉ោង១៥.១៥ [...]
[...] គឺចាប់ចេញពីក្រុងភ្នំពេញ ទៅកួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី [...]
[...] កួឡា ឡូមពួរ ឆ្ពោះទៅកាន់ទីក្រុង បានដារ [...]
[...] គ្រប់ម៉ាក ពោលគឺទំនើបជាងនៅកួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី និងបាងកក [...]
[...] ពួកយើងបានមកដល់កួឡា ឡូមពួរ និងស្រស់ស្រូបអាហាររួច [...]
[...] ខែកុម្ភៈ ត្រូវត្រឡប់មកកួឡា ឡូមពួរ វិញ។ [...]
[...] គឺជាលើកទីពីរក្នុងការទៅម៉ាឡេស៊ីពិតៗ តាមរយៈការធ្វើដំណើរកម្សាន្តបីប្រទេស (ម៉ាឡេស៊ី, ប្រុយណេ, សិង្ហបុរី) ដោយយកម៉ាឡេស៊ីជាចំណុចស្នូល (អានប្រកាស៖ ដំណើរកម្សាន្តគ្រានេះ)។ កាលនោះ ចេញពីស្រុកខ្មែរព្រឹក តាមជើងយន្តហោះអ៊ែរ អាស៊ី ឆ្ពោះទៅក្រុងកួឡា ឡូមពួរ។ [...]
[...] ដើម្បីដើរត្រួសកួឡា ឡូមពួរ បន្តិច [...]
[...] តែអ្វីដែលពិសេសនោះ នៅក្រុងកួឡា ឡូមពួរ មានរថភ្លើងលើអាកាស [...]
[...] កាលពីទៅម៉ាឡេស៊ី កាលពីខែកុម្ភៈកន្លងទៅនោះ គឺដូចលោកអ្នកដឹងស្រាប់ហើយ ខ្ញុំបានធ្វើដំណើរតាមជើងយន្តហោះ អ៊ែរ អាស៊ី (ម៉ាឡេស៊ី) នេះឯងពីភ្នំពេញឆ្ពោះទៅកាន់ទីក្រុងកួឡា ឡូមពួរ។ លោកអ្នកដឹងទេ ថ្ងៃនោះមនុស្សម្នាជិះយន្តហោះច្រើនណាស់សឹងពេញប្រៀប ដែលក្នុងនោះប្រមាណយ៉ាងហោចណាស់៧០ភាគរយទៅហើយ ជាអ្នកដំណើរជនជាតិខ្មែរ។ តែអ្វីដែលចំឡែកនោះគឺថា ការប្រកាសនានានៅលើយន្តហោះត្រូវបានគេធ្វើឡើងជា៤ភាសាឯណោះ តែទីបំផុតគ្មានភាសាខ្មែរទៅវិញ។ ភាសាដែលគេប្រកាសនោះ ដែលក្រៅពីភាសាម៉ាឡេស៊ី និងអង់គ្លេស គេបែរទៅជាប្រកាសភាសាវៀតណាម និងថៃ ថែមទៅវិញ ខណៈដែលយន្តហោះចេញពីស្រុកខ្មែរ និងអ្នកដំណើរខ្មែរពេញយន្តហោះ។ [...]