ដំណើរកម្សាន្តគ្រានេះ ថ្ងៃ ចន្ទ 28 ខែកុម្ភៈ 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.22 comments
ការធ្វើដំណើរកម្សាន្តក្រៅប្រទេសលើកនេះរបស់ខ្ញុំធ្វើឡើងរហូតដល់ទៅ៣ប្រទេសឯណោះ រយៈពេល៨ថ្ងៃគត់ ក្នុងរយៈចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ នេះជាលើកទី១ហើយ ក្នុងការធ្វើដំណើរម្ដង៣ប្រទេសបែបនេះ ដែលគ្រាៗមុនបានតែពីរប្រទេសទេ។ តាមការពិតទៅការធ្វើដំណើរម្ដង៣ឬ៤ប្រទេសបែបនេះ ចំណេញពេល និងថវិកាម្យ៉ាងដែរ ប្រសិនបើយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរ ជាពិសេសពួកបារាំងគេចូលចិត្តបែបនេះណាស់ ពួកហ្នឹងធ្វើដំណើរម្ដងៗបីបួនខែ ដប់ម្ភៃប្រទេសឯណុះ។
ប្រទេសដែលខ្ញុំបានធ្វើដំណើរកម្សាន្តកាលពីសប្ដាហ៍កន្លងទៅនេះ គឺចាប់ចេញពីក្រុងភ្នំពេញ ទៅកួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី (អានអត្ថបទ៖ ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ) រួចក្រុងបានដារ សេរី បេហ្កាវាន ប្រទេសប្រុយណេ ដារូស្សាឡាម និងក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី (អានអត្ថបទ៖ ទៅលេងសាំងកាពួរ ក្រោយរយៈពេលមួយទសវត្សរ៍)។ តាមពិតទៅមានតែប្រុយណេ ទេដែលទៅជាលើកដំបូង (អានអត្ថបទ៖ ទៅលេងប្រុយណេ) ចំណែកឯប្រទេសពីរទៀតនោះ គឺធ្លាប់បានទៅម្ដងរួចមកហើយ។
សម្រាប់ការធ្វើដំណើរគ្រានេះ គឺតាមជើងយន្តហោះ អ៊ែរ អាស៊ី (អានអត្ថបទ៖ អន់ចិត្តនឹងអ៊ែរអាស៊ី)។ ប្រសិនបើលោកអ្នកចូលចិត្តការធ្វើដំណើរនោះ ខ្ញុំសូមណែនាំលោកអ្នកជ្រើសរើសយកការធ្វើដំណើរតាមអាកាសយាន្តនេះ ព្រោះថាមិនជាការអាក្រក់អីនោះទេ បើទោះបីជាប្រភេទអាកាសចរណ៍តម្លៃថោក។ ប្រសិនបើលោកអ្នកចេះធ្វើផែនការមុន ហើយទិញសំបុត្រមុននោះ គឺជាការប្រសើរបំផុត។ ជាក់ស្ដែងសម្រាប់រូបខ្ញុំ ការធ្វើដំណើរគ្រានេះ គឺត្រូវធ្វើដំណើរ៤ជើងតាមយន្តហោះ ដោយថ្លៃសំបុត្រប្រមាណតែ៩០ដុល្លារប៉ុណ្ណោះឯង ហើយខ្ញុំបានទិញតាំងពីប្រមាណខែវិច្ឆិកា ឆ្នាំ២០១០ មកម្ល៉េះ៕

ផែនទីនៃការធ្វើដំណើររបស់ខ្ញុំនាគ្រានេះ
______________________________________________________
អានបន្ថែម៖
១. មកដល់ស្រុកម៉ាឡេ
២. មកដល់អាណាចក្រប្រេង
៣. មកដល់សិង្ហបុរី
៤. ត្រឡប់មកដល់ខ្មែរវិញ
៥. ទៅលេងប្រុយណេ
៦. ចរាចរណ៍នៅប្រុយណេ
៧. ផ្សារបន្លែនៅប្រុយណេ
៨. ពិធីសមបុណ្យឯករាជ្យជាតិប្រុយណេ ដារូស្សាឡាម
៩. សមុទ្ទប្រុយណេ
១០. ទៅលេងសាំងកាពួរ ក្រោយរយៈពេលមួយទសវត្សរ៍
១១. ទៅលេងសាំងកាពួរ ក្រោយរយៈពេលមួយទសវត្សរ៍ (ចប់)
១២. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ
១៣. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ (ចប់)
ភាពគ្មានសណ្ដាប់ធ្នាប់នៃអ្នកប្រើប្រាស់ទោចក្រយានយន្តនៅស្រុកខ្មែរ ថ្ងៃ អាទិត្យ 27 ខែកុម្ភៈ 2011
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.4 comments
និយាយជារួមការប្រើប្រាស់យានយន្តនៅស្រុកខ្មែរ គឺគ្មានសណ្ដាប់ធ្នាប់តែម្ដង។ រាប់ចាប់តាំងពីអ្នកជិះកង់ (ពួកគាត់មិនគោរពភ្លើងក្រហមទេ មិនដឹងជាឆ្កួតអីគាត់) ឡើងទៅ រហូតដល់អ្នកបញ្ជាយានយន្តគ្រឿងធ្ងន់គឺម៉ូតូ និងឡាន គឺគ្មាននរណាម្នាក់ចេះគោរពច្បាប់ចរាចរណ៍ និងអធ្យាស្រ័យគ្នាក្នុងកម្រិតអតិបរមាណាមួយសោះ។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺបណ្ដាអ្នកបើកបរទោចក្រយានយន្តទាំងផង រឹតតែមានភាពរញេរញ៉ៃ និងគ្មានសណ្ដាប់ធ្នាប់ជាគេ។
បណ្ដាអ្នកបើកបរទោចក្រយានយន្តទាំងនោះ នៅភ្នំពេញ ដោយអាងថាយានយន្តរបស់ពួកគាត់តូចងាយស្រួលក្នុងការបើកបរ និងជែង ពួកគាត់តែងតែសម្រុក និងវ៉ារថយន្តនានាសំដៅទៅមុខ ហើយជាញឹកញាប់ពួកគាត់តែងតែបើកបរក្នុងចំណែកផ្លូវរថយន្តជានិច្ច។ ជាក់ស្ដែងដូចក្នុងទិដ្ឋភាពមួយខាងក្រោម៖

នៅក្នុងចំណែកផ្លូវដែលតម្រូវឲ្យពួកគាត់បើកបរនោះ គឺនៅផ្នែកខាងស្ដាំបំផុតបន្ទាប់ពីចំណែកថ្មើរជើង តែជាក់ស្ដែង ដូចលោកអ្នកបានឃើញស្រាប់ ពួកគាត់បានជិះហួសផុត ចូលក្នុងចំណែកនៃរថយន្ត ហើយដែលគ្រោះថ្នាក់បំផុតនោះ គាត់បានឆ្លងចូលហួសរហូតដល់គំនូសលឿងកណ្ដាលផ្លូវ ដែលជាចំណែករថយន្តសម្រាប់បើកមកវិញនៃម្ខាងទៀត ទៅទៀត។
ពួកគាត់ (អ្នកបើកម៉ូតូ) ប្រាកដជានឹងសួរតបបញ្ច្រាសមកវិញថា «ចុះបើឡានបើកពេញផ្លូវគាត់អស់ហើយតើឲ្យគាត់បើកនៅទីណា?» ប្រសិនបើគាត់ជាអ្នកចេះច្បាប់ ហើយគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួននោះ នោះប្រហែលជាគាត់គ្មានហេតុផលណាមួយត្រូវសួរសំណួរនេះវិញទេ។ ជាទូទៅរាល់ភាពបង្កចលាចល និងស្ទះជាញឹកញាប់គឺបណ្ដាមកពីពួកគាត់ (អ្នកបញ្ជាម៉ូតូ) យ៉ាងប្រាកដ។ ទោះក្នុងកាលៈទេសៈណាក៏ដោយគាត់ត្រូវប្រកាន់នៅចំណែកផ្លូវរបស់គាត់ដែលច្បាប់បានអនុញ្ញាត។ មិនមានហេតុផលណាមួយពេលឃើញគេធ្វើខុសគាត់ត្រូវធ្វើខុសតាមគេ ឬធ្វើខុសលើសគេទៀតនោះទេ។
បញ្ហាចរាចរណ៍នៅភ្នំពេញ ឬស្រុកខ្មែរទាំងមូល ប្រសិនបើអ្នកបញ្ជាយានយន្តមិនគោរពច្បាប់ចរាចរណ៍ ហើយនិងមិនចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរទេ នោះបញ្ហាពិតជាមិនអាចដោះស្រាយបានឡើយ។ នៅពេលដែលកំណើនប្រជាជនកាន់តែងកើនឡើងជារៀងរាល់ថ្ងៃ ចរាចរណ៍នៅភ្នំពេញនឹងកាន់តែអាក្រក់ឡើងថែមទៀតទៅថ្ងៃអនាគត៕

ទាំងចំណែកទៅ និងមក បណ្ដាអ្នកបើកបរម៉ូតូបើឆ្លងចូលលើផ្លូវរថយន្តទាំងអស់
____________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ផ្សារធំថ្មីក្រោយពេលជួសជុល
កង្កែបអុកឡុកពេញផ្ទះ ថ្ងៃ សៅរ៍ 26 ខែកុម្ភៈ 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.15 comments
ប៉ុន្មានង៉ៃសប្ដាហ៍នេះ គ្រាន់តែឯងមិននៅមើលផ្ទះឲ្យបានដិតដល់ស្រាប់តែសត្វកង្កែបចេញអុកឡុកពេញផ្ទះតែម្ដង ហេហេ…។
ដូចលោកអ្នកធ្លាប់បានមកលេងផ្ទះខ្ញុំ ឃើញនឹងភ្នែកស្រាប់ហើយ បងៗកង្កែបក្នុងដុំទឹកកក គឺចេញអុកឡុកទាំងអស់ រាល់រូបទាំងអម្បាលម៉ាន គឺបែរជាចេញរូបសត្វកង្កែបទៅវិញ។ តាមពិតរាល់រូបដែលខ្ញុំបានដាក់នៅទីនេះ គឺខ្ញុំបានផ្ទុកនៅលើវេបសៃត៍ www.imageshack.us ឃើញថាមិនដែលមានបញ្ហាអ្វីទេ ស្រាប់តែនៅដើមសប្ដាហ៍នេះ មិនដឹងជាវាអែរើអីគេ។ ខ្ញុំមិនបានដាក់ជាឯកជនអីទេ គឺដាក់មើលធម្មតា សង្ស័យតែមកពីបញ្ហារបស់វេបសៃត៍នោះខ្លួនឯងទេ ចំណែកឯព្រឹកមិញនេះវាក៏បានចេញរូបធម្មតាវិញហើយ បន្ទាប់ពីចេញរូបកង្កែបបែបនោះប៉ុន្មានថ្ងៃមុននោះមក។
សង្ឃឹមថាមិនមាននរណាលួចចាប់យកទៅឆាក្ដៅទេ !ឡ!
ត្រឡប់មកដល់ខ្មែរវិញ ថ្ងៃ សុក្រ 25 ខែកុម្ភៈ 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.6 comments
ល្ងាចមិញនេះ (២៥ កុម្ភៈ ២០១១) ខ្ញុំបានត្រឡប់មកដល់ផែនដីខ្មែរយើងវិញហើយ បន្ទាប់ពីបានដើរលេងដូចព្យុះ ចំនួន៣ប្រទេសរួចមក។ ដោយចេញពីអាកាសយានដ្ឋានក្រុង កួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី ម៉ោង១៥.១៥ (ម៉ោងក្នុងស្រុក) មកដល់ភ្នំពេញម៉ោង១៦.០០ គត់តែម្ដង ធ្វើដំណើរជិតពីរម៉ោងតាមជើងយន្តហោះ អ៊ែរ អាស៊ី។ តែមកដល់ផ្ទះភ្លាម យប់ឡើងត្រូវពួកម៉ាកបបួលទៅ Saint Tropez Lounge ទៀត! ឡើងស្រវឹង
______________________________________________
អានផងដែរ៖
១. មកដល់ស្រុកម៉ាឡេ
២. មកដល់អាណាចក្រប្រេង
៣. មកដល់សិង្ហបុរី
៤. ដំណើរកម្សាន្តគ្រានេះ
មត៌កដូនតាត្រូវបានបំភ្លេចចោល ថ្ងៃព្រហស្បតិ៍ 24 ខែកុម្ភៈ 2011
Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍, អំពីស្រុកខ្មែរ.24 comments
រៀងរាល់ពេលចូលទស្សនាព្រះបរមរាជវាំងចតុម្មុខម្ដងៗ ខ្ញុំតែងតែមានអារម្មណ៍ខ្លោចចិត្តនឹងផ្ទាំងរូបគំនូររឿងរាមកេរ្ដិ៍ នៅតាមថែវ ព្រះឧបោសថរតនារាម ព្រះវិហារព្រះកែវមក៌តណាស់។ រូបគំនូររឿងរាមកេរ្ដិ៍ នៅតាមថែវព្រះវិហារនេះ គឺជាមត៌កដ៏ថ្លៃថ្លា និងមានតម្លៃវិសេសវិសាលមិនអាចកាត់ថ្លៃបានដែលជាស្នាដៃ និងកេរតំណែលនៃសិល្បៈវប្បធម៌ខ្មែរ ដែលបន្សល់ទុកដោយអតីតព្រះមហាក្ស័ត្រិយ៍ និងបុព្វជនខ្មែរ។
ដោយសារសង្គ្រាមហែកហួរក្នុងប្រទេស បណ្ដារូបគំនូរទាំងអស់ត្រូវបានបំផ្លាញដោយស្នាដៃមនុស្សខ្មែរជាតិខ្លួនឯង រហូតស្ទើរមើលមិនបានទៅហើយ បើទោះបីក្នុងអតីតរដ្ឋកម្ពុជាធ្លាប់ត្រូវបានស្ដារម្ដងរួចមកហើយក្ដី។
មកដល់ក្នុងសម័យនេះទៀតសោត ព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតឡើងវិញជិត២០ឆ្នាំមកហើយ តែទោះជាយ៉ាងនេះក្ដីរូបគំនូររាមកេរ្តិ៍ទាំងនោះ មិនត្រូវបានស្ដារឡើងវិញទាល់តែសោះ តែអ្វីដែលគួរឲ្យសោកស្ដាយនោះទៅទៀត ក្រៅពីមិនត្រូវបានស្ដារហើយ រូបគំនូរទាំងនោះមិនត្រូវបានទទួលការយកចិត្តទុកដាក់ថែរក្សាពីសំណាក់អ្នកមើលការខុសត្រូវក្នុងវាំងផងទៀត។ ជារឿយៗរូបគំនូរទាំងនោះត្រូវបានបំផ្លាញបន្ថែមថ្មីៗនេះទៀត ដូចជាការដាក់របស់ចោលមុខថែវគំនូរ និងការលាបថ្នាំលើពិដាន ហូរហៀរលើផ្ទាំងគំនូរ។ល។
ការចូលទស្សនារូបគំនូរដែលមានភាពមិនយកចិត្តទុកដាក់បែបនេះធ្វើឲ្យខ្ញុំមានការសោកសង្រេងខ្លាំងណាស់ ចំពោះស្នាដៃដ៏មហាសាលនៃអតីតបុព្វជនខ្មែរ ហើយបើយើងងាកទៅមើលរូបគំនូរបែបគ្នានេះដែរ នៅឯព្រះបរមរាជវាំងក្រុងបាងកក គេបានយកចិត្តទុកដាក់ថែរក្សាសម្បើមណាស់។
ក្នុងនាមជាកូនខ្មែរមួយរូបនៃខេមរប្រទេស ដោយយល់ឃើញពីកេរតំណែលដ៏មហាសាលនេះ ខ្ញុំសូមអំពាវនាវឲ្យរាជការទទួលបន្ទុកព្រះបរមរាជវាំងចតុម្មុខ មេត្តាយកចិត្តទុកដាក់ថែរក្សា និងស្ដារឡើងវិញជាបន្ទាន់នូវរូបគំនូររឿងរាមកេរ្ដិ៍នេះ។ ប្រសិនបើគ្មានថវិកាគ្រប់គ្រាន់ខ្ញុំថាយើងជាជនជាតិខ្មែរទាំងមូលពិតជានឹងចូលរួមចំណែកម្នាក់បន្តិចៗដើម្បីអាចមានលទ្ធភាពស្ដាររូបទាំងនោះបានជាប្រាកដ៕

ថែវគំនូររឿងរាមកេរ្ដិ៍មិនត្រូវបានការថៃទាំទាល់តែសោះ

មានការដាក់សម្ភារៈពាសវាលកាលមុខរូបគំនូរ

រូបគំនូរខូចខាតស្ទើរគ្មានសល់

រូបគំនូរត្រូវបានបំផ្លាញនិងខូចខាត

រូបគំនូរដ៏មហាសាលនៃខេមរជនត្រូវបានបំផ្លាញ និងខូចខាតស្ទើរទាំងស្រុង
__________________________________________________________
អានផងដែរ៖
១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ?
មកដល់សិង្ហបុរី ថ្ងៃពុធ 23 ខែកុម្ភៈ 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.5 comments
ថ្ងៃម្សិលនេះ (២២ កុម្ភៈ ២០១១) ធ្វើដំណើរអស់ស្ទះហើយ ចេញពីប្រុយណេ មកពេលល្ងាច មកដល់ កួឡា ឡូមពួរ ម៉ោងប្រមាណ៩យប់ ស្រូតអាហារពេលល្ងាចហើយ ធ្វើដំណើរបន្តតាមរថយន្តមកប្រទេសសិង្ហបុរីទៀត។ ព្រឹកមិញនេះ ម៉ោងប្រមាណ៦ ក៏មកដល់សិង្ហបុរីហើយ ដោយគម្រោងដេកទីនេះមួយយប់ នឹងធ្វើដំណើរទៅម៉ាឡេស៊ីវិញនៅថ្ងៃទី២៤ មុនត្រឡប់មកខ្មែរ ថ្ងៃទី២៥៕

ទីក្រុងសិង្ហបុរីនាពេលរាត្រី
___________________________________________________
អានផងដែរ៖
១. សិង្ហបុរី
២. មកដល់អាណាចក្រប្រេង
៣. មកដល់ស្រុកម៉ាឡេ
៤. ត្រឡប់មកដល់ខ្មែរវិញ
៥. ដំណើរកម្សាន្តគ្រានេះ
លទ្ធផលកិច្ចប្រជុំខ្មែរថៃនៅឥណ្ឌូណេស៊ី ថ្ងៃ អង្គារ 22 ខែកុម្ភៈ 2011
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះវិហារ, អំពីស្រុកខ្មែរ, ภาษาไทย.2 comments


កិច្ចប្រជុំករណីជម្លោះខ្មែរថៃ របស់សមាគមអាស៊ាន នៅក្រុងចាការតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១

______________________________________________________
អានផងដែរ៖
១. ហោ ណាំហុង៖ កិច្ចប្រជុំនៅហ្សាការតាបានលទ្ធផលគួរជាទីពេញចិត្តសម្រាប់កម្ពុជា
២. លទ្ធផល «ការតទល់» កម្ពុជាថៃ-នៅ អ.ស.ប






