jump to navigation

បានដារ សេរី បេហ្កាវាន ថ្ងៃ សៅរ៍ 12 ខែ​កុម្ភៈ 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
10 comments

បានដារ សេរី បេហ្កាវាន (ភាសា​ចាវី: بندر سري بڬاوان ) មាន​ប្រជាករ​ប្រមាណ​១៤០.០០០ (ឆ្នាំ​២០១០), គឺ​ជា​រាជ​ធានី និង​ទីក្រុង​ធំ​ៗ​បំផុត​នៃ​រដ្ឋ​ស៊ុល​តង់ ប្រុយណេ ដារូស្សាឡាម។ ចំណែក​ឯ​នៅ​ក្នុង​ទី​ប្រជុំ​ជន​នៃ​ទីក្រុង​នេះ មាន​ប្រជាជន​ប្រមាណ​តែ​២២.៨០០​នាក់​ប៉ុណ្ណោះ។

កាល​ពី​ដើម​ឡើយ​ទីក្រុង​នេះ​មាន​ឈ្មោះ​ថា​ប្រុយណេ តែ​បបន្ទាប់​ពី​ប្រទេស​នេះ​បាន​ឯក​រាជ្យ​ពី​ចក្រភព​អង់គ្លេស​មក ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​មក​ជា​បានដារ សេរី បេហ្កាវាន នេះ​រហូត​មក​ដល់​បច្ចុប្បន្ន។

បច្ចុប្បន្ន​ក្រុង បានដារ សេរី បេហ្កាវាន ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច, ធុរកិច្ច និង​ឧស្សាហកម្ម​របស់​ប្រទេស ព្រម​ទាំង​ជា​ស្ថានីយ៍​ផលិត​ប្រេង​សាំង និង​ហ្កាស​ធម្មជាតិ​ផង​ដែរ។ រាជធានី​របស់​ប្រទេស​នេះ​ក៏​ជា​ទី​តាំង​ស្ថានីយ៍​សំខាន់​របស់​ប្រទេស ដូច​ជា​ព្រះ​បរម​រាជ​វាំង, សួន​ប្រវត្តិសាស្ត្រ​សារមន្ទីរ​ប្រុយណេ ព្រះ​វិហារ​អីស្លាម​ដ៏​ធំ​បំផុត​ គឺ​វិហារ អូម៉ារ អាលី សៃហ្វូដឌិន និង​កំពង់​អាយ័រ, ភូមិ​ដើម​អ្នក​ស្រុក​ប្រុយណេ ដែល​មាន​នៅ​តាម​ទន្លេ​ប្រុយណេ​ ជា​ដើម​។ល។

ពាក្យ​ថា បានដារ គឺ​មក​ពី​ភាសា​ពែរ្ស بندر  ដែល​ប្រែ​ថា «កំពង់​ទូក» ឬ កន្លែង​គេច​ខ្លួន ចំណែក​ឯ​ឈ្មោះ​ថា សេរី បេហ្កាវាន មក​ពី​ពាក្យ «ស្រី​ភគវ័ន» (Sri Bhagwan) ក្នុង​ភាសា​សំស្ក្រឹត ដែល​សំដៅ​លើ អ្នក​ស័ក្ដសិទ្ធិ៕

គេហទំព័រ​ទីក្រុង បានដារ សេរី បេហ្កាវាន៖ www.municipal-bsb.gov.bn


ទីក្រុង បានដារ សេរី បេហ្កាវាន មើល​ពី​លើ​យន្ត​ហោះ/ Courtesy of Information Department of Brunei

​វិហារ អូម៉ារ អាលី សៃហ្វូដឌិន

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers