jump to navigation

បានដារ សេរី បេហ្កាវាន ថ្ងៃ សៅរ៍ 12 ខែ​កុម្ភៈ 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

បានដារ សេរី បេហ្កាវាន (ភាសា​ចាវី: بندر سري بڬاوان ) មាន​ប្រជាករ​ប្រមាណ​១៤០.០០០ (ឆ្នាំ​២០១០), គឺ​ជា​រាជ​ធានី និង​ទីក្រុង​ធំ​ៗ​បំផុត​នៃ​រដ្ឋ​ស៊ុល​តង់ ប្រុយណេ ដារូស្សាឡាម។ ចំណែក​ឯ​នៅ​ក្នុង​ទី​ប្រជុំ​ជន​នៃ​ទីក្រុង​នេះ មាន​ប្រជាជន​ប្រមាណ​តែ​២២.៨០០​នាក់​ប៉ុណ្ណោះ។

កាល​ពី​ដើម​ឡើយ​ទីក្រុង​នេះ​មាន​ឈ្មោះ​ថា​ប្រុយណេ តែ​បបន្ទាប់​ពី​ប្រទេស​នេះ​បាន​ឯក​រាជ្យ​ពី​ចក្រភព​អង់គ្លេស​មក ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​មក​ជា​បានដារ សេរី បេហ្កាវាន នេះ​រហូត​មក​ដល់​បច្ចុប្បន្ន។

បច្ចុប្បន្ន​ក្រុង បានដារ សេរី បេហ្កាវាន ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច, ធុរកិច្ច និង​ឧស្សាហកម្ម​របស់​ប្រទេស ព្រម​ទាំង​ជា​ស្ថានីយ៍​ផលិត​ប្រេង​សាំង និង​ហ្កាស​ធម្មជាតិ​ផង​ដែរ។ រាជធានី​របស់​ប្រទេស​នេះ​ក៏​ជា​ទី​តាំង​ស្ថានីយ៍​សំខាន់​របស់​ប្រទេស ដូច​ជា​ព្រះ​បរម​រាជ​វាំង, សួន​ប្រវត្តិសាស្ត្រ​សារមន្ទីរ​ប្រុយណេ ព្រះ​វិហារ​អីស្លាម​ដ៏​ធំ​បំផុត​ គឺ​វិហារ អូម៉ារ អាលី សៃហ្វូដឌិន និង​កំពង់​អាយ័រ, ភូមិ​ដើម​អ្នក​ស្រុក​ប្រុយណេ ដែល​មាន​នៅ​តាម​ទន្លេ​ប្រុយណេ​ ជា​ដើម​។ល។

ពាក្យ​ថា បានដារ គឺ​មក​ពី​ភាសា​ពែរ្ស بندر  ដែល​ប្រែ​ថា «កំពង់​ទូក» ឬ កន្លែង​គេច​ខ្លួន ចំណែក​ឯ​ឈ្មោះ​ថា សេរី បេហ្កាវាន មក​ពី​ពាក្យ «ស្រី​ភគវ័ន» (Sri Bhagwan) ក្នុង​ភាសា​សំស្ក្រឹត ដែល​សំដៅ​លើ អ្នក​ស័ក្ដសិទ្ធិ៕

គេហទំព័រ​ទីក្រុង បានដារ សេរី បេហ្កាវាន៖ www.municipal-bsb.gov.bn


ទីក្រុង បានដារ សេរី បេហ្កាវាន មើល​ពី​លើ​យន្ត​ហោះ/ Courtesy of Information Department of Brunei

​វិហារ អូម៉ារ អាលី សៃហ្វូដឌិន

មតិ»

1. មក​ដល់​អាណាចក្រ​ប្រេង « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សៅរ៍ 19 ខែ​កុម្ភៈ 2011

[...] គឺ​រាជធានី បានដារ សេរី បេហ្កាវាន នៃ​ប្រទេស​ប្រុយណេ [...]

2. ដំណើរ​កម្សាន្ត​គ្រា​នេះ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ ចន្ទ 28 ខែ​កុម្ភៈ 2011

[...] ក្រោយ​រយៈ​ពេល​៩​ឆ្នាំ) រួច​ក្រុង​បានដារ សេរី បេហ្កាវាន ប្រទេស​ប្រុយណេ ដារូស្សាឡាម [...]

3. ទៅ​លេង​ប្រុយណេ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 2 ខែ​មីនា 2011

[...] សប្ដាហ៍​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​លេង​ប្រទេស​ប្រុយណេ ដារូស្សាឡាម ជា​លើក​ដំបូង ដោយ​ទៅ​កាន់​ទីក្រុង បានដារ សេរី បេហ្កាវាន ​រាជធានី​នៃ​រាជាណាចក្រ​ដែល​សម្បូរ​ទៅ​ដោយ​ទ្រព្យ​ធន​ប្រេង​មួយ​នេះ។ ដូច​លោក​អ្នក​ដឹង​ស្រាប់​​ហើយ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​រាជាណាចក្រ​មួយ​នេះ​ជា​ប្រទេស​អ្នក​មាន​មួយ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន ឬ​ក្នុង​ពិភព​លោក​ក៏​ថា​បាន។ ជា​ទូទៅ​ការ​សុំ​ទិដ្ឋាការ​ចូល​ប្រទេស​ប្រុយណេ មាន​ភាព​តឹង​តែង​គួរ​​សម ឬ​ជាង​ប្រទេស​ណា​ៗ​ទាំង​អស់​នៅ​ក្នុង​អាស៊ាន​ប្រទេស​នេះ ដោយ​តម្រូវ​ឲ្យ​មាន​នីតិវិធី​ច្រើន​គួរ​​សម។ តម្លៃ​ទិដ្ឋាការ​សម្រាប់​ជាតិ​ខ្មែរ គឺ​១៨​ដុល្លារ​អាមេរិក។ [...]

4. ចរាចរណ៍​នៅ​ប្រុយណេ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សុក្រ 4 ខែ​មីនា 2011

[...] និង​នៅ​ក្រុង បានដារ សេរី បេហ្កាវាន មិន​ជា​ច្រើន យ៉ាង​ណា​ក៏​ដោយ [...]

5. ផ្សារ​បន្លែ​នៅ​ប្រុយណេ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អង្គារ 8 ខែ​មីនា 2011

[...] បានដារ សេរី បេហ្កាវាន របស់​រាជាណាចក្រ​ប្រុយណេ [...]

6. ពិធី​សម​បុណ្យ​ឯករាជ្យ​ជាតិ​ប្រុយណេ ដារូស្សាឡាម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អង្គារ 8 ខែ​មីនា 2011

[...] ដ៏​យ៉ាង​អធិកអធម​នៅ​ក្នុង​រាជធានី បានដារ សេរី បេហ្កាវាន។ [...]

7. អាគារ​ស្នាក់​នៅ​យុវជន ពូសាត បេលៀ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អង្គារ 3 ខែ​ឧសភា 2011

[...] កណ្ដាល​ទីក្រុង​បានដារ សេរី បេហ្កាវាន គឺ​អាគារ​ស្នាក់​នៅ​យុវជន ពូសាត [...]

8. ចំណត​រថយន្ត​ក្រុង​នៅ​ប្រុយណេ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​ឧសភា 2011

[...] នៅ​ឯ​ទីក្រុង​បានដារ សេរី បេហ្កាវាន របស់​ប្រទេស​ប្រុយណេ ដូច​លោក​អ្នក​ធ្លាប់​បាន​អាន​ប្រកាស​ជា​ច្រើន​របស់​ខ្ញុំ​ទាក់​ទង​នឹង​ប្រទេស​នេះ​ហើយ គឺ​ថា​ការ​ធ្វើ​ដំណើរ​ភាគ​ច្រើន​របស់​ប្រជាជន​ក្រុង​នេះ​គឺ​តាម​រថយន្ត​ផ្ទាល់​ខ្លួន និង​មិន​មាន​តាក់ស៊ី​ទេ តែ​សេវា​សាធារណៈ​មួយ​ដែល​មាន​នៅ​ក្នុង​នេះ គឺ​រថយន្ត​ក្រុង។ [...]

9. កំពង់អាយេរ៍ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សុក្រ 10 ខែមិថុនា 2011

[...] មួយ​សំខាន់​ទៀត​របស់​ទីក្រុង បានដារ សេរី បេហ្កាវាន នោះ​គឺ​កំពង់​អាយេរ៍ (ម៉ាឡេ៖ Kampong Ayer)។ [...]

10. ស្លាក​សញ្ញា និង​ប៉ាយ​ឃោសនា​នានា​នៅ​ប្រុយណេ (ត​ចប់) « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​កុម្ភៈ 2012

[...] ប្រកាស​នានា​នៅ​ឯ​ប្រៃសណីយ៍​ក្រុង​បានដារ សេរី បេហ្កាវាន បង្គោល​គីឡូម៉ែត្រ [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers