jump to navigation

បាត់​ទង់​ជាតិ​លើ​ប្រាសាទ​ព្រះ​វិហារ ថ្ងៃ អង្គារ 15 ខែ​កុម្ភៈ 2011

Posted by សុភ័ក្ត្រ in ព្រះវិហារ, អំពីស្រុកខ្មែរ.
trackback

ខ្ញុំ​មិន​ដែល​បាន​ទៅ​ទស្សនា​ប្រាសាទ​ព្រះ​វិហារ​ដោយ​ផ្ទាល់​ទេ តែ​តាម​រយៈ​រូប​ភាព​ក្ដី វីដេអូ​ក្ដី​ ខ្ញុំ​តែង​តែ​ឃើញ​ទង់​ជាតិ​នៃ​ប្រទេស​កម្ពុជា​យើង​បក់​រវេច​ៗ​លើ​ប្រាសាទ​ព្រះ​វិហារ នៅ​ឯ​គោបុរៈ​ទី​៥ តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ រហូត​ដល់​រយៈ​ពេល​ចុង​ក្រោយ​ប្រមាណ​ឆ្នាំ​២០០៨ ចាប់​ផ្ដើម​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ ដែល​លោក​​នាយករដ្ឋមន្ត្រី​ថៃ​កាល​ណោះ ស្ម័គ្រ សុន្ទរវេជ ធ្លាប់​បាន​លើក​ក្នុង​សភា​ជាតិ​ថៃ​ថា ទង់​កម្ពុជា​បក់​លើ​ប្រាសាទ​រាប់​ឆ្នាំ​មក​ហើយ មាន​ជន​ថៃ​ណា​ដែល​អះ​អាង ថា​ជា​ទង់​របស់​ថៃ?

ក៏​ប៉ុន្តែ អ្វី​ដែល​ចម្លែក​ក្នុង​ចិត្ត ហើយ​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ខ្ញុំ​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន នាយ អភិសិទ្ធិ វេជ្ជាជីវៈ ឲ្យ​កម្ពុជា​ដក​ទង់​ពី​វត្ត​កែវ​សិក្ខា​នោះ ខ្ញុំ​ក៏​ឃើញ​ថា​ទង់​ជាតិ​ខ្មែរ​នៅ​លើ​ប្រាសាទ​ព្រះ​វិហារ​ដែល​ធ្លាប់​តែ​បក់​រវិច​​ៗ​នោះ ដូច​ជា​មិន​ឃើញ​មាន​ទៀត​ទេ។ ជា​ពិសេស​រូប​ភាព​ចុង​ក្រោយ​បំផុត​កាល​ប្រយុទ្ធ​គ្នា​នា​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១១ គឺ​រូប​ភាព​ច្បាស់​ណាស់​ថា​មិន​មាន​ទង់​ជាតិ​ខ្មែរ​ទៀត​ទេ។

គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ដែរ តែ​ខ្ញុំ​មិន​បាន​ដឹង​ថា​ទង់​ជាតិ​ខ្មែរ​នោះ ត្រូវ​បាន​ដក​ចេញ​ពី​ប្រាសាទ​ព្រះវិហារ​តាំង​ពី​ពេល​ណា​មក​ទេ ឬ​ថា​តាំង​ពី​មុន​ជម្លោះ​ទៅ​ទៀត។

ក្រោយ​ពេល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក​មក ទង់​ចំនួន​៣​ក៏​ត្រូវ​បាន​បង្ហូត​នៅ​ក្បែរ​ប្រាសាទ​នេះ​ដែរ ដែល​ក្នុង​នោះ​រួម​មាន​ទង់​ជាតិ​ខ្មែរ​យើង​មួយ​ដែរ។ តាម​វិធាន​នេះ ខ្ញុំ​គិត​ថា ឬ​មួយ​ទង់​ជាតិ​ខ្មែរ​ដែល​បាន​ដាក់​លើ​ប្រាសាទ​ពី​មុន​មក​ត្រូវ​បាន​ដក​ចេញ​ក្រោយ​ដាក់​ទង់​ទាំង​បី​នោះ​ទេ​ដឹង? បើ​បង​ប្អូន​ណា​បាន​ដឹង ឬ​ធ្លាប់​ទៅ​ឃើញ​សូម​ជួយ​ប្រាប់​ផង៕


រូបភាព​ចុង​ក្រោយ​បំផុត​កាល​ពី​ពេល​ប្រយុទ្ធ​គ្នា​ដើម​ខែ​នេះ មិន​ឃើញ​មាន​ទង់​ជាតិ​ទៀត​ទេ

រូបភាព​ដូច​គ្នា​ដែល​កាល​ពី​មុន​នោះ គឺ​ឃើញ​មាន​ទង់​ជាតិ​ដែល​ធ្លាប់​ដាក់​លើ​ប្រាសាទ

ទង់​បី (រួម​មាន​ទង់​ជាតិ​ខ្មែរ​មួយ​ដែរ) ត្រូវ​បាន​បង្ហូត​ក្បែរ​ប្រាសាទ​បន្ទាប់​ពី ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក

_________________________________________________
អាន​ផង​ដែរ
១. ថៃ​ប្រកាស​ឲ្យ​ខ្មែរ​ដក​ទង់​ជាតិ និង​រុះ​រើ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ

មតិ»

1. វិចិត្រ - ថ្ងៃ អង្គារ 15 ខែ​កុម្ភៈ 2011

សង្ស័យ​តែ​គេ​បាញ់​ឆេះ​បាត់​ទៅ​ហើយ

សុភ័ក្ត្រ - ថ្ងៃ អង្គារ 15 ខែ​កុម្ភៈ 2011

បើ​បាញ់​ឆេះ​ទង់​មែន គួរ​តែ​ដង​នៅ តែ​នេះ​មិន​ឃើញ​មាន​ទេ។ តែ​បើ​ពិនិត្យ​រូប​ទី​៣ ក្រោយ​ពេល​ដាក់​ទង់​យូណេស្កូ​នោះ ក៏​ដូច​ជា​លែង​ឃើញ​មាន​ទង់​នៅ​ចង​ជាប់​ប្រាសាទ​ដែរ សង្ស័យ​តែ​ដក​ចេញ​តាំង​ពី​ពេល​នោះ​មក​ម្ល៉េះ តែ​គ្មាន​នរណា​ចាប់​អារម្មណ៍។

2. សាយ័ន្ត - ថ្ងៃ អង្គារ 15 ខែ​កុម្ភៈ 2011

ប្រហែលជាដកចេញទេ គឺដាក់ទង់ ទាំងបីជំនួសវិញ គឺ ១ ទង់ជាតិ កម្ពុជា ២ ទង់យូណេស្កូ ៣ ទង់បេតិកភណ្ឌ តែម្តង ! មិនចាំបាច់ដាក់ច្រើនកន្លែង ! ហេហេ

3. កែវ ឌីណា - ថ្ងៃ អង្គារ 15 ខែ​កុម្ភៈ 2011

កន្លែងហ្នឹង បើតាមតែខ្មុំធ្លាប់បានថតកាលពីប៉ុន្មានខែមុន ដូចជាអត់ឃើញ មានទង់ជាតិទេ តែបើតាមរូបនេះប្រហែលជាគេដោះទុកដឹង :)

4. កម្ពុជបុត្រ - ថ្ងៃពុធ 16 ខែ​កុម្ភៈ 2011

ចោសៀមវាបាញ់បាក់ទាំងដងទាំងទង់ជ័យ។

សុភ័ក្ត្រ - ថ្ងៃពុធ 16 ខែ​កុម្ភៈ 2011

បើ​មិន​ឃើញ​នឹង​ភ្នែក​ទេ កុំ​ចេះ​តែ​និយាយ

5. ថៃ​ប្រកាស​ឲ្យ​ខ្មែរ​ដក​ទង់​ជាតិ និង​រុះ​រើ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ « -:- កំណត់ហេតុ​ស - ថ្ងៃពុធ 16 ខែ​កុម្ភៈ 2011

[...] [...]

6. somada - ថ្ងៃពុធ 16 ខែ​កុម្ភៈ 2011

ខ្ញុំមិនដែលបានទៅលេងទេ តែខ្ញុំគិតថាប្រហែលជា​គេថតពីជ្រុង​ផ្សេងគ្នាទេដឹង ។

សុភ័ក្ត្រ - ថ្ងៃពុធ 16 ខែ​កុម្ភៈ 2011

លោក​មើល​រូប​ទី​១ និង​ទី​២ មើល៍ មើល​យ៉ាង​ម៉េច​ឃើញ​ជ្រុង​ផ្សេង​គ្នា?

Khmerling - ថ្ងៃពុធ 16 ខែ​កុម្ភៈ 2011

ម៉េចមិនមើលផ្សែងដែលហុយក្បែរហ្នុង បើវាហុយម្លឹង ៗ បើមិនដក​ទុក​ទេក្រែង​វាប្រឡាក់​ខូចអស់ហើយឬអាចមកពីគេដកដងទៅលាប​ថ្នាំនិង​ដោះទង់ទៅបោកទឹកទេដឹង ។

7. មហោសថ - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​កុម្ភៈ 2011

រូបភាពដែលអត់ទង់ជាតិហ្នឹង បើពិនិត្យមើលអោយច្បាស់ ដូចជារូបកែទេ មិនមែនជារូបពិតឡើយ សូមជួយពិនិត្យមើលឡើងវិញទាំងអស់គ្នា។ តែបើជារូបពិត
ខ្ញុំយល់ស្របនិងគំនិតខ្មែរលីង ប្រហែលជាផ្សែងបាំងជីតមើលមិនឃើញផងក៏មិនដឹង។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​កុម្ភៈ 2011

ខ្ញុំ​គិត​ថា​លោក​អត់​ចេះ​មើល​រូប​ពិត ឬ​មិន​ពិត​ទេ។ នេះ​ជា​រូប​ពិត​ថត​ចេញ​ពី​ទូរទស្សន៍​មក គឺ​ការ​ផ្ទុះ​អាវុធ​ដើម​ខែ​កុម្ភៈ នេះ​ឯង។ ចំណែក​ផ្សែង​គឺ​មិន​អាច​បាំង​ទង់​ជាតិ​បាត់​ដូចនេះ​បាន​ទេ ព្រោះ​ផ្សែង​នៅ​ពី​ក្រោយ​ប្រាសាទ​ឆ្ងាយ​ណាស់។

មហោសថ - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​កុម្ភៈ 2011

ប្រហែលជាខ្ញុំមិនចេះរឺគ្មានជំនាញមើលមែនហើយមើលទៅ

8. ប្រាក់ សុភី - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​កុម្ភៈ 2011

ប្រសិនបើ​នរណា​អាច​ទៅ​មើល​អោយ​ដឹង​ការពិត​នោះ​ល្អណាស់!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​កុម្ភៈ 2011

ប្រាក់​ សុភី អាច​យោង​ទៅ​លើ​មតិ កែវ ឌីណា ខាង​លើ គឺ​គាត់​បាន​ទៅ​លេង​ និង​ថត​រូប​ដោយ​ផ្ទាល់​នៅ​ទី​នោះ មុន​ពេល​ផ្ទុះ​អាវុធ​ដើម​ខ្មែរ​កុម្ភៈ ហើយ​គាត់​ថា​មិន​ឃើញ​មាន​ទង់​ជាតិ​នេះ​ទេ។ ដូច្នេះ ខ្ញុំ​សន្និដ្ឋាន​ថា​ទង់​ត្រូវ​បាន​គេ​ដក​ពិត​ប្រាកដ​ក្រោយ​ពេល​ដាក់​ទង់​ទាំង​បី កាល​ពី​ចុង​ឆ្នាំ​២០០៨ ក្រោយ​ចូល​បេតិកភណ្ឌ​ពិភពលោក (ដូច​រូប​ទី​៣​បង្ហាញ​ស្រាប់) យ៉ាង​ពិត​ប្រាកដ គ្រាន់​ពួក​យើង​មិន​សូវ​បាន​ចាប់​អារម្មណ៍​ប៉ុណ្ណោះ​ឯង។

9. កំណត់ត្រាថ្ងៃនេះ - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​កុម្ភៈ 2011

រូបទីមួយដែលបាយ័នយកមកដាក់ប្រហែលជាវីដេអូកាលវាយប្រយុទ្ធគ្នាលើក
ទីមួយហើយផ្សែងអ៊ួអាប់នេះគឺផ្សែងឆេះផ្សារខ្មែរដែលទ័ពសៀមបាញ់
បំផ្លាញ ហើយទង់ក៏មិនមានដាក់នៅទីតាំងនេះដែរ។
កំឡុងពេលប្រយុទ្ធគ្នាចុងក្រោយប្រហែលគ្មានវីដេអូរថតផ្ទាល់លើប្រាសាទ
នៅទីតាំងដូចឃើញក្នុងរូបនេះទេ។
សូមជួយពិចារណា អាចយករូបភាពចាស់មកកាត់តដាក់បង្ហាញ ។

10. កំណត់ត្រាថ្ងៃនេះ - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​កុម្ភៈ 2011

រូបទីមួយមានដាក់ទៀតថា រូបភាពឯកសារ។
ដូចនេះសន្និដ្ឋានថា ទង់ជាតិខ្មែរមិនបានបាត់ពីលើប្រាសាទព្រះវិហារទេ
ហើយរូបភាពដែលមានទង់ជារូបភាពថតក្រោយរូបទីមួយ។

11. monyrinataro - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​កុម្ភៈ 2011

គេប្តូរទីតាំងទង់ទេដឹង?

reaseyh - ថ្ងៃ សុក្រ 18 ខែ​កុម្ភៈ 2011

មែន​ប្រហែល​ជា​គេ​ប្តូរ​ទីតាំង!

12. Khmerling - ថ្ងៃ សុក្រ 18 ខែ​កុម្ភៈ 2011

សួរ សយ សុភាព ប្រហែលជាច្បាស់ជាង ព្រោះគាត់ទៅដេកស៊ីចាំមើល​គេ​បាញ់គ្នាយូរក្រែលដែរនៅទីនោះ ។ ហេតុនេះគាត់ប្រាកដជាដឹង ។

13. ចារបុរស - ថ្ងៃ សុក្រ 18 ខែ​កុម្ភៈ 2011

ញ៉ុមស្របតាមគំនិតកំណត់ត្រាថ្ងៃនេះ
រូបភាពណឹងគឺកាលពីសៀមផ្លោងឆេះផ្សារ គឺមិនទាន់មានទង់ទេ

14. វណ្ណី - ថ្ងៃ សៅរ៍ 19 ខែ​កុម្ភៈ 2011

សួរស្តី​ ចំពោះមតិរបស់ខ្ញុំបើបាត់មែនសូមអោយដាក់វិញ។ ព្រោះពេលនេះខ្ញុំមិនបានដឹងទេថានៅ រឺ មិននៅនោះ។

15. sothy tola - ថ្ងៃ សៅរ៍ 26 ខែ​កុម្ភៈ 2011

nice to read your page…Mr.Sopheak

16. sothy tola - ថ្ងៃ សៅរ៍ 26 ខែ​កុម្ភៈ 2011

nice to read your page…Mr.Sopheak…

17. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[...] [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 64 other followers