jump to navigation

មក​ដល់​ស្រុក​ម៉ាឡេ ថ្ងៃ សុក្រ 18 ខែ​កុម្ភៈ 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
9 comments

ចេញ​ពី​ស្រុក​ខ្មែរ​យើង​ព្រឹក​មិញ​នេះ ហើយ​មក​ដល់​ស្រុក​ម៉ាឡេ ក្រុង កួឡា ឡូមពួរ ហើយ កាល​ពី​ថ្ងៃ​មិញ​នេះ ក្រោយ​ពី​ជិះ​យន្តហោះ​តាម​ជើង អ៊ែរ អាស៊ី ជិត​ពីរ​ម៉ោង​មក។ នេះ​គឺ​ជា​លើក​ទី​ពីរ​របស់​ខ្ញុំ​ក្នុង​ការ​មក​លេង​ប្រទេស​ម៉ាឡេស៊ី ក្នុង​រយៈ​ពេល​ជិត​១០​ឆ្នាំ ដែល​កាល​គ្រា​មក​លេង​ម៉ាឡេស៊ី លើក​ទី​មួយ គឺ​តាំង​ពី​ប្រមាណ​ខែ​កក្កដា ឆ្នាំ​២០០២ មក​ម្ល៉េះ (អាន​អត្ថបទ៖ ដំណើរ​ទេសចរ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត)។

តាម​គម្រោង​គឺ​ស្នាក់​នៅ​ទី​នេះ (កួឡា ឡូមពួរ) តែ​មួយ​យប់​នេះ​ទេ ដោយ​ស្អែក​ព្រឹក​នេះ ត្រូវ​ធ្វើ​ដំណើរ​បន្ត​ទៀត​ទៅ​ទីក្រុង បានដារ សេរី បេហ្កាវាន ប្រទេស​ប្រុយណេ ដារូស្សាឡាម រយៈ​ពេល​បួន​ថ្ងៃ​បី​យប់ ទើប​ត្រឡប់​មក នេះ​ម្ដង​ទៀត៕


យន្តហោះ​ដែល​ជិះ​មក​ព្រឹក​មិញ​នេះ

មក​ដល់​ចំណត​អាកាស​យាន្ដដ្ឋាន​ក្រុងកូឡា ឡូមពួរ ប្រទេស​ម៉ាឡេស៊ី

_________________________________________________________
អាន​ផង​ដែរ៖
១. កួឡា ឡូមពួរ
២. ដំណើរ​ទេសចរ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត
៣. មក​ដល់​អាណាចក្រ​ប្រេង
៤. អាហារ​ដំបូង​នៅ​ម៉ាឡេ
៥. ត្រឡប់​មក​ដល់​ខ្មែរ​វិញ
៦. ដំណើរ​កម្សាន្ត​គ្រា​នេះ
៧. ទៅ​លេង​ម៉ាឡេស៊ី ក្រោយ​រយៈ​ពេល​៩​ឆ្នាំ

អនុមោទនា មាឃបូជា ព.ស.​២៥៥៤ ថ្ងៃ សុក្រ 18 ខែ​កុម្ភៈ 2011

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
1 comment so far

មាឃ​បូជា (អាន​ថា៖ មាឃៈបូជា មិន​មែន​អាន មាឃ-បូជា ទេ) វចនានុក្រម​ខ្មែរ ទំព័រ​៨៧២ ន. (សំ.បា. មាឃ + បូជា) ការ​ធ្វើ​បូជា​ក្នុង​ខែ​មាឃ។ ឈ្មោះ​បុណ្យ​មួយ​សម្រាប់​ពុទ្ធ​សាសនា ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ រំឮក​ដល់ សាវក​សន្និបាត “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត “ការ​ប្រជុំ​មាន​អង្គ​បួន” គឺ

  1. ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ (ថ្ងៃ​ពេញ​បូរណ៌មី​ខែ​មាឃ),
  2. ព្រះ​ភិក្ខុ​សង្ឃ​ចំនួន​១.២៥០ រូប ឥត​បាន​កំណត់​ពេល​គ្នា​ជា​មុន​សោះ ក៏​ស្រាប់​តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​សាស្ដា,
  3. ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អម្បាល​នោះ​សុទ្ធ​តែ​ជា​ឯហិភិក្ខុ​ដូច​គ្នា​ទាំង​អស់,
  4. ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត។

ការ​ប្រជុំ​មាន​អង្គ​៤​ដូច្នេះ ក្នុង​ពុទ្ធ​សម័យ​មាន​តែ​ម្ដង​គត់, ក្នុង​វេលា​នោះ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ឱវាទ​បាតិមោក្ខ…។

ពួក​ពុទ្ធមាមក​ជន​គ្រប់​ប្រទេស​ក្នុង​សាសន​កាល​រៀង​មក កំណត់​យក​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ​រាល់​ឆ្នាំ ថា​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​បូជាៈ ថ្ងៃ​មាឃ​បូជា, ធ្វើ​មាឃ​បូជា, បុណ្យ​មាឃ​បូជា។

  • ឆ្នាំ​នេះ​មាឃ​បូជា ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី​១៨ ខែ​កុម្ភៈ គ.ស.​២០១១។

ស្ដាប់​ព្រះតេជព្រះគុណ ហុក សុវណ្ណ មាន​តំណាល​ពី​មាឃបូជា


តាមដាន

Get every new post delivered to your Inbox.

Join 69 other followers