jump to navigation

មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍, អំពីស្រុកខ្មែរ.
trackback

រៀង​រាល់​ពេល​ចូល​ទស្សនា​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​ម្ដង​ៗ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ខ្លោច​ចិត្ត​នឹង​ផ្ទាំង​រូប​​គំនូរ​រឿង​រាម​កេរ្ដិ៍ នៅ​តាម​ថែវ ព្រះ​ឧបោសថ​រតនារាម ព្រះវិហារ​ព្រះ​កែវ​មក៌ត​ណាស់។ រូប​គំនូរ​រឿង​រាម​​កេរ្ដិ៍ នៅ​តាម​ថែវ​ព្រះ​វិហារ​នេះ គឺ​ជា​មត៌ក​ដ៏​ថ្លៃ​ថ្លា និង​មាន​តម្លៃ​វិសេស​វិសាល​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​ជា​ស្នាដៃ និង​កេរតំណែល​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ ដែល​បន្សល់​ទុក​ដោយ​អតីត​ព្រះ​មហាក្ស័ត្រិយ៍ និង​​បុព្វជន​ខ្មែរ។

ដោយ​សារ​សង្គ្រាម​ហែក​ហួរ​ក្នុង​ប្រទេស បណ្ដា​រូប​គំនូរ​ទាំង​អស់​ត្រូវ​បាន​បំផ្លាញ​ដោយ​ស្នាដៃ​មនុស្ស​ខ្មែរ​ជាតិ​ខ្លួន​ឯង រហូត​ស្ទើរ​មើល​មិន​បាន​ទៅ​ហើយ បើ​ទោះ​បី​ក្នុង​អតីត​រដ្ឋ​កម្ពុជា​ធ្លាប់​ត្រូវ​បាន​ស្ដារ​ម្ដង​រួច​​មក​ហើយ​ក្ដី។

មក​ដល់​ក្នុង​សម័យ​នេះ​ទៀត​សោត ព្រះ​រាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​វិញ​ជិត​២០​ឆ្នាំ​មក​​ហើយ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​រូប​គំនូរ​រាម​កេរ្តិ៍​ទាំង​នោះ មិន​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ទាល់​តែ​សោះ តែ​អ្វី​ដែល​​គួរ​ឲ្យ​សោក​ស្ដាយ​នោះ​ទៅ​ទៀត ក្រៅ​ពី​មិន​ត្រូវ​បាន​ស្ដារ​ហើយ រូប​គំនូរ​ទាំង​នោះ​មិន​ត្រូវ​បាន​ទទួល​ការ​​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ពី​សំណាក់​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វាំង​ផង​ទៀត។ ជា​រឿយ​ៗ​រូប​គំនូរ​ទាំង​​នោះ​ត្រូវ​បាន​បំផ្លាញ​បន្ថែម​ថ្មី​​ៗ​នេះ​ទៀត ដូច​ជា​ការ​ដាក់​របស់​ចោល​មុខ​ថែវ​គំនូរ និង​ការ​លាប​ថ្នាំ​​លើ​ពិដាន ហូរ​ហៀរ​លើ​ផ្ទាំង​គំនូរ​។ល។

ការ​ចូល​ទស្សនា​រូប​គំនូរ​ដែល​មាន​ភាព​មិន​យក​ចិត្ត​ទុក​ដាក់​បែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សោក​សង្រេង​​ខ្លាំង​ណាស់ ចំពោះ​ស្នាដៃ​ដ៏​មហាសាល​នៃ​អតីត​​បុព្វជន​ខ្មែរ ហើយ​បើ​យើង​ងាក​ទៅ​មើល​រូប​គំនូរ​បែប​​គ្នា​នេះ​ដែរ នៅ​ឯ​ព្រះ​បរម​រាជវាំង​ក្រុង​បាងកក គេ​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សម្បើម​ណាស់។

ក្នុង​​នាម​ជា​កូន​ខ្មែរ​មួយ​រូប​នៃ​ខេមរ​ប្រទេស ដោយ​យល់​ឃើញ​ពី​កេរតំណែល​ដ៏​មហា​សាល​នេះ ខ្ញុំ​សូម​អំពាវ​​នាវ​ឲ្យ​រាជការ​ទទួល​បន្ទុក​ព្រះ​បរមរាជ​វាំង​ចតុម្មុខ មេត្តា​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា និង​ស្ដារ​ឡើង​វិញ​​ជា​បន្ទាន់​នូវ​រូប​គំនូរ​រឿង​រាម​កេរ្ដិ៍​នេះ។ ប្រសិន​បើ​គ្មាន​ថវិកា​គ្រប់​គ្រាន់​ខ្ញុំ​ថា​យើង​ជា​ជន​ជាតិ​ខ្មែរ​ទាំង​​មូល​ពិត​ជា​នឹង​ចូល​រួម​ចំណែក​ម្នាក់​បន្តិច​ៗ​ដើម្បី​អាច​មាន​លទ្ធភាព​ស្ដារ​រូប​ទាំង​នោះ​បាន​ជា​ប្រាកដ៕


ថែវ​គំនូរ​រឿង​រាម​កេរ្ដិ៍​មិន​ត្រូវ​បាន​ការ​ថៃ​ទាំ​ទាល់​តែ​សោះ

មាន​ការ​ដាក់​សម្ភារៈ​ពាស​វាល​កាល​មុខ​រូប​គំនូរ

រូប​គំនូរ​ខូច​ខាត​ស្ទើរ​គ្មាន​សល់

រូប​គំនូរ​ត្រូវ​បាន​បំផ្លាញ​និង​ខូច​ខាត

រូប​គំនូរ​ដ៏​មហា​សាល​នៃ​ខេមរ​ជន​ត្រូវ​បាន​បំផ្លាញ និង​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង

មតិ»

1. កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

ម៉េចក៏មត៌កដូនតា ចេញរូបសុទ្ធតែកង្កែបក្នុងដុំទឹកកកអញ្ចឹង?

វិចូច - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

:lol:

2. Khmerling - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

វេបសាយនេះត្រូវមេរោគfrog ស៊ីហើយ ទើបមានរូបហ្នឹងគ្រប់កន្លែងអញ្ចឺង ។
យើងនៅប្រឹងរឿងក្រពះជាងសិល្បៈ ។ យើងមិនសូវចង់ដឹងរឿងអនាគតនឹង​ទៅ​ជា​យ៉ាងណា ទោះណាយើងធ្លាប់ឈឺចាប់កាលអតីតក៏ដោយ ។

3. យ៉ា - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

រូបគំនូរសុទ្ធតែកង្កែបចឹងរឺ ?

4. Samady KS - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

អ្ហេ…​លោក​ភាក់! លោក​ឯង​ល្មម​ប្ដូរ​អា Hosting សម្រាប់​រូប​ភាព​ទៀត​ទៅ,, គួរ​ប្រើ http://www.photobucket.com ទើប​ល្អ… អា​ឡូវ​នេះ​ទំព័រ​លោក​ឯង​បង្ហាញ​តែ​រូប​កង្កែប (​ទាំង​ក្នុង​ post ទាំង Header ទាំង Slide bar

5. ប្រាក់ សុភី - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

ខ្ញុំ​គិត​​ថា​គូ​តែ​ ប្រើ flickr.com បើ​មិន​អញ្ចឹង​ប្លក​របស់​សុភ័ក្ត្រ​ឯង​នឹង​ចេញ​តែ​រូប​កង្កែប​នេះ​រហូត ដោយ​ប្លក់​មួយ​ត្រូវ​បាន​គេ​​មើល​ច្រើន! ទើប​វាចេញ​រូប​កង្កែប!!!!

6. ឧត្តម - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

ស្មានតែកុំព្យូទ័រខ្ញុំ មេរោគស៊ី! តាមពិត គេមើលឃើញចឹងដែរ សុទ្ធតែកង្កែប! ហិហិ

7. បាត់ដំបង - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

ងាប់សុទ្ធតែ កង្កែបចឹង?

8. កូនផ្សោត - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​កុម្ភៈ 2011

ខ្ញុំមើលឃើញធម្មតាតើ!

ខ្មែរក្រោម១នាក់ - ថ្ងៃ សុក្រ 25 ខែ​កុម្ភៈ 2011

ហ្នឹងហើយអ្នកនៅក្នុងទឹកដូចគ្នាទើបមើលឃើញ….

9. កម្ពុជបុត្រ - ថ្ងៃ សុក្រ 25 ខែ​កុម្ភៈ 2011

ព្រះកួណារបានប្រាប់ឪយគេរៀបចំជួសជុលឡើងវិញនៅក្នុងពេល
ឆាប់ៗនេះហើយ។ទៅប្រដួចអីស្ដេចសៀមគេមានលុយច្រើនមិនដែលមាន
សង្រ្គៀម។

សុភ័ក្ត្រ - ថ្ងៃ សៅរ៍ 26 ខែ​កុម្ភៈ 2011

វា​គ្មាន​ពាក់​ព័ន្ធ​ស្អី​នឹង​មាន​លុយ​ច្រើន​នោះ​ទេ គឺ​ស្ថិត​នៅ​ការ​ការ​ស្រឡាញ់ ការ​ចេះ​ថែ​ទាំ និង​យក​ចិត្ត​ទុក​ដាក់ របស់​អ្នក​គ្រប់​គ្រង​គឺ​ជា​ការ​សំខាន់​បំផុត។ ដូច​លោក​មើល​ឃើញ​ក្នុង​រូប​ស្រាប់ ការ​ដាក់​ទុក​របស់​របរ បង្ហាញ​ពី​ការ​មិន​ស្គាល់​តម្លៃ​ពិត​ប្រាកដ​នៃ​មត៌ក​ដូន​តា​ខ្មែរ របស់​ថ្នាក់​ដឹក​នាំ​ព្រះ​បរម​រាជ​វាំង។

កម្ពុជបុត្រ - ថ្ងៃ ចន្ទ 7 ខែ​មីនា 2011

លុយជាបញ្ហានៃការជួសជុលអ្នកណាក័ត្រួវការលុយដើម្បីជួសជល់ដែរ។ខ្មែរក្រហមមិនចេះស្រឡាញ់ទេរបស់ស្តេចនោះ។
ស្ការទុកដាក់របស់របរបើគ្មានកន្លែងដាក់យកទៅទុកទីណា?
នៅពេលដែលកន្លែងមួយដែលត្រួវជួសជុលកន្លែងផ្សេងត្រួវតែទទួល
របស់របរពីកន្លែងដែលត្រួវជួសជុលហើយ។សព្វថ្វៃប្រាសាទណាប៉ូឡេអុង ប្រាសាទសំលៀកបំពាក់ព្រះកុសមះកំពុងតែជួសជុលអ្នក
មានសំណាងហើយដែលគេឪយចូលមើលនៅពេលដែលគេកំពុង
ជួសជល់នោះ។

កម្ពុជបុត្រ - ថ្ងៃ ចន្ទ 7 ខែ​មីនា 2011

លុយជាបញ្ហានៃការជួសជុលអ្នកណាក័ត្រួវការលុយ
ដើម្បីជួសជល់ដែរ។
ខ្មែរក្រហមមិនចេះស្រឡាញ់ទេរបស់ស្តេចនោះ។
ស្ការទុកដាក់របស់របរបើគ្មានកន្លែងដាក់យកទៅទុកទីណា?
នៅពេលដែលកន្លែងមួយដែលត្រួវជួសជុល
កន្លែងផ្សេងត្រួវតែទទួល
របស់របរពីកន្លែងដែលត្រួវជួសជុលហើយ។
សព្វថ្វៃប្រាសាទណាប៉ូឡេអុង ប្រាសាទសំលៀកបំពាក់ព្រះកុសមះកំពុងតែជួសជុល
អ្នកមានសំណាងហើយដែលគេឪយចូលមើលនៅ
ពេលដែលគេកំពុងជួសជល់នោះ។

សុភ័ក្ត្រ - ថ្ងៃ ចន្ទ 7 ខែ​មីនា 2011

និយាយ​ត្រឡប់​ត្រឡិន​រក​ស្ដាប់​អី​មិន​បាន​ទេ លោក​ឯង​នោះ!

10. tharo - ថ្ងៃ សុក្រ 25 ខែ​កុម្ភៈ 2011

ខ្ញុំក៏ឃើញតែរូបកង្កែបក្នុងដុំទឹកកកដែរ​​ ដំបូងស្មានតែមកពីកុំព្យូទ័រខ្ញុំដឹងអី គេក៏ឃើញចឹងដែរ

11. cambomaths - ថ្ងៃ សុក្រ 25 ខែ​កុម្ភៈ 2011

ណឹង! កង្កែបសុទ្ធ!

12. ឧត្តម - ថ្ងៃ សុក្រ 25 ខែ​កុម្ភៈ 2011

នៅតែកង្កែ​បអាដែលចឹង! បងភ័ក្រអត់មានចំណាត់ការទេហ្អេ! ប៉ាយ៉ាត់ទឹកកកអាលាយ វាលោតពេញប្លកហូវ!

13. tharo - ថ្ងៃ សុក្រ 25 ខែ​កុម្ភៈ 2011

មិនមែនតែគេហទំព័រនេះទេ មានគេហទំព័រជាច្រើនទៀតចេញចឹងដែរ។ តើមានមូលហេតុអ្វីទៅ?ជួយប្រាប់ខ្ញុំផង!

Samady KS - ថ្ងៃ សុក្រ 25 ខែ​កុម្ភៈ 2011

តាម​ពិត​ទៅ​រូប​ភាព​ខាង​​លើ​នេះ​គឺ​ជា​រូប​​ដែល​ទាញ​ចេញ (Embed) ពី​កេហទំព័រ http://imageshack.us/ រួច​គាត់​យក​ Link ​របស់​រូប​នីមួយ មក​ដាក់​ក្នុង​ទី​នេះ ដើម្បី​បង្ហាញ ប៉ុន្តែ​សម្រាប់​យើង​រាល់​គ្នា​ដែល​មិន​បាន ចុះ​ឈ្មោះ​ប្រើ​ប្រាស់ (Sign Up) ទេ​នោះ​យើង​ពុំ​អាច​មើល​ឃើញ​ឡើយ…
ករណី​ដែល​កើត​មាន​ឡើង​នេះ​គឺ​ប្រហែល​ជា រូប​ភាព​ដែល​គាត់​បាន​ផ្ទុក​ឡើង (Upload) មិន​ទាន់​ត្រូវ​បាន​កំណត់​ឱ្យ​មើល​ឃើញ​គ្រប់​គ្នា (Private) បើ​ចង់​មើល​ឃើញ​ទាល់​តែ​យើង​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​មួយ​​សិន​ទើប​បាន…

14. វ៉ាន់ ចំរើន - ថ្ងៃ សុក្រ 25 ខែ​កុម្ភៈ 2011

លោកសុភ័ក្ត្រអើយ ! មេត្តាសុំកង្កែបពីរបីម៉ោ យកទៅឆាក្តៅ !!!

15. ភារម្យ - ថ្ងៃ ចន្ទ 28 ខែ​កុម្ភៈ 2011

ថែវ​គំនូរ​រឿង​រាម​កេរ្ដិ៍​មិន​ត្រូវ​បាន​ការ​ថៃ​ទាំ​ទាល់​តែ​សោះ
—>បងថែទាំ!! :D

16. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[...] ដំណើរ​កម្សាន្ត​គ្រា​នេះ, មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល, [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 64 other followers