ដំណើរកម្សាន្តគ្រានេះ ថ្ងៃ ចន្ទ 28 ខែកុម្ភៈ 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.22 comments
ការធ្វើដំណើរកម្សាន្តក្រៅប្រទេសលើកនេះរបស់ខ្ញុំធ្វើឡើងរហូតដល់ទៅ៣ប្រទេសឯណោះ រយៈពេល៨ថ្ងៃគត់ ក្នុងរយៈចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ នេះជាលើកទី១ហើយ ក្នុងការធ្វើដំណើរម្ដង៣ប្រទេសបែបនេះ ដែលគ្រាៗមុនបានតែពីរប្រទេសទេ។ តាមការពិតទៅការធ្វើដំណើរម្ដង៣ឬ៤ប្រទេសបែបនេះ ចំណេញពេល និងថវិកាម្យ៉ាងដែរ ប្រសិនបើយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរ ជាពិសេសពួកបារាំងគេចូលចិត្តបែបនេះណាស់ ពួកហ្នឹងធ្វើដំណើរម្ដងៗបីបួនខែ ដប់ម្ភៃប្រទេសឯណុះ។
ប្រទេសដែលខ្ញុំបានធ្វើដំណើរកម្សាន្តកាលពីសប្ដាហ៍កន្លងទៅនេះ គឺចាប់ចេញពីក្រុងភ្នំពេញ ទៅកួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី (អានអត្ថបទ៖ ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ) រួចក្រុងបានដារ សេរី បេហ្កាវាន ប្រទេសប្រុយណេ ដារូស្សាឡាម និងក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី (អានអត្ថបទ៖ ទៅលេងសាំងកាពួរ ក្រោយរយៈពេលមួយទសវត្សរ៍)។ តាមពិតទៅមានតែប្រុយណេ ទេដែលទៅជាលើកដំបូង (អានអត្ថបទ៖ ទៅលេងប្រុយណេ) ចំណែកឯប្រទេសពីរទៀតនោះ គឺធ្លាប់បានទៅម្ដងរួចមកហើយ។
សម្រាប់ការធ្វើដំណើរគ្រានេះ គឺតាមជើងយន្តហោះ អ៊ែរ អាស៊ី (អានអត្ថបទ៖ អន់ចិត្តនឹងអ៊ែរអាស៊ី)។ ប្រសិនបើលោកអ្នកចូលចិត្តការធ្វើដំណើរនោះ ខ្ញុំសូមណែនាំលោកអ្នកជ្រើសរើសយកការធ្វើដំណើរតាមអាកាសយាន្តនេះ ព្រោះថាមិនជាការអាក្រក់អីនោះទេ បើទោះបីជាប្រភេទអាកាសចរណ៍តម្លៃថោក។ ប្រសិនបើលោកអ្នកចេះធ្វើផែនការមុន ហើយទិញសំបុត្រមុននោះ គឺជាការប្រសើរបំផុត។ ជាក់ស្ដែងសម្រាប់រូបខ្ញុំ ការធ្វើដំណើរគ្រានេះ គឺត្រូវធ្វើដំណើរ៤ជើងតាមយន្តហោះ ដោយថ្លៃសំបុត្រប្រមាណតែ៩០ដុល្លារប៉ុណ្ណោះឯង ហើយខ្ញុំបានទិញតាំងពីប្រមាណខែវិច្ឆិកា ឆ្នាំ២០១០ មកម្ល៉េះ៕

ផែនទីនៃការធ្វើដំណើររបស់ខ្ញុំនាគ្រានេះ
______________________________________________________
អានបន្ថែម៖
១. មកដល់ស្រុកម៉ាឡេ
២. មកដល់អាណាចក្រប្រេង
៣. មកដល់សិង្ហបុរី
៤. ត្រឡប់មកដល់ខ្មែរវិញ
៥. ទៅលេងប្រុយណេ
៦. ចរាចរណ៍នៅប្រុយណេ
៧. ផ្សារបន្លែនៅប្រុយណេ
៨. ពិធីសមបុណ្យឯករាជ្យជាតិប្រុយណេ ដារូស្សាឡាម
៩. សមុទ្ទប្រុយណេ
១០. ទៅលេងសាំងកាពួរ ក្រោយរយៈពេលមួយទសវត្សរ៍
១១. ទៅលេងសាំងកាពួរ ក្រោយរយៈពេលមួយទសវត្សរ៍ (ចប់)
១២. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ
១៣. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ (ចប់)






