អ៊ែរ ហ្វ្រង់ វត្តមានលើទឹកដីអង្គរជាថ្មី ក្រោយ៣៧ឆ្នាំ ថ្ងៃព្រហស្បតិ៍ 31 ខែមីនា 2011
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.8 comments
ថ្ងៃនេះ ប្រទេសកម្ពុជាមានភ័ព្វវាសនាទទួលការចុះចតជាលើកដំបូង ក្នុងរយៈពេល៣៧ឆ្នាំ យន្តហោះប៊ូអ៊ីង របស់ក្រុមហ៊ុនអាកាសចរណ៍បារាំង អ៊ែរ ហ្វ្រង់។
នេះគឺជាកិច្ចសម្ពោធបើកដំណើរការ ដោយភ្ជាប់ត្រង់រវាងក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ឆ្ពោះមកក្រុងភ្នំពេញនៃប្រទេសកម្ពុជា (ឆ្លងកាត់ក្រុងបាងកក ប្រទេសថៃ)។ សម្រាប់ក្រុមហ៊ុនអាកាសចរបារាំងនេះ នឹងហោះហើយ៣លើកក្នុង១សប្ដាហ៍ គឺថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍។
នេះគឺជាទំនាក់ទំនងដ៏ល្អ និងជាសញ្ញាណវិជ្ជមាន ដែលនាំមកនូវកំណើនសេដ្ឋកិច្ច និងទេសចរសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំ២០១០កន្លងទៅនេះ ប្រទេសកម្ពុជាទទួលអ្នកទេសចរអឺរ៉ុបប្រមាណ៤៨៩.៤០០នាក់ ហើយក្នុងនោះមានជនជាតិបារាំងចំនួន១១៣.២៨៥នាក់។
អ៊ែរ ហ្វ្រង់ គឺជាក្រុមហ៊ុនអាកាសចរណ៍នៅអឺរ៉ុបទីមួយដែលហោះហើរដោយផ្ទាល់មកកាន់កម្ពុជាតាំងពីទសវត្សរ៍៥០មកម្ល៉េះ ប៉ុន្តែការហោះហើរត្រូវបានកាត់ផ្តាច់ទៅវិញកាលពីខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលប្រទេសកម្ពុជាធ្លាក់ក្នុងរបបខ្មែរក្រហម៕

យន្តហោះអ៊ែរ ហ្វ្រង់ កំពុងចុះចតជាថ្មីលើដែនដីកម្ពុជា ក្រោយអវត្តមានរយៈពេល៣៧ឆ្នាំ

លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងមន្ត្រីអ្នកមុខអ្នកការបារាំងខ្មែរជាច្រើនរូប ចូលរួមពិធីសម្ពោធវត្តមានជាថ្មីរបស់ក្រុមហ៊ុនអ៊ែរ ហ្វ្រង់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយការចុះចតជាលើកដំបូងថ្មីម្ដងទៀតរបស់យន្តហោះអ៊ែរ ហ្វ្រង់

រូបឯកសារប្រវត្តិសាស្ត្រនៃយន្តហោះអ៊ែរ ហ្វ្រង់ ដែលកំពុងវត្តមាននៅអាកាសយានដ្ឋានក្រុងភ្នំពេញសម័យមុនសង្គ្រាម
________________________________________________________
អានព័ត៌មានទាក់ទង៖
១. អគ្គនាយក Air France៖« ការបើកជើងហោះហើរប៉ារីស-ភ្នំពេញនឹងនាំមកនូវជោគជ័យពាណិជ្ជកម្ម »
២. Air France ត្រូវបានសម្ពោធជាផ្លូវការ នៅភ្នំពេញ
៣. ក្រុមហ៊ុន Air France បើកជើងហោះហើរប៉ារីស ភ្នំពេញ នៅសប្ដាហ៍ក្រោយ
៤. Air France បើកជើងហោះហើរប៉ារីស-ភ្នំពេញនៅខែមីនា២០១១
៥. Air France មានគម្រោងហោះត្រង់មកកម្ពុជា
ចរាចរណ៍នៅម៉ាឡេស៊ី ថ្ងៃពុធ 30 ខែមីនា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ.8 comments
និយាយទៅចរាចរណ៍នៅម៉ាឡេស៊ី មិនសូវជាអ៊ូរអរប៉ុន្មានទេ លើសបន្តិចបន្តួចនឹងប្រុយណេ នឹងឯង តែបើនិយាយពីហេដ្ឋារចនាសម្ព័ន្ធវិញ មិនបាច់ថ្លែងទេ អស់ទាស់តែម្ដងហើយ។ ផ្លូវថ្នល់នានាចេញពីទីក្រុងមានសភាពស្អាត តុបតែង ប្រកបដោយអនាម័យ និងរបៀបរៀបរយណាស់។ ស្មៅនានាត្រូវបានកាត់យ៉ាងស្អាត ក៏ដូចជាជ្រលងទឹកនានាតាមផ្លូវ មើលទៅគួរឲ្យចង់ទស្សនាមែនទែន។
ផ្លូវថ្នល់នៅម៉ាឡេស៊ី ស្អាត និងធំ ប្រៀបធៀបនឹងចរាចរណ៍លើដងផ្លូវ។ ចំណែកឯរថយន្តវិញសោត មានចម្រុះ គឺចាស់ និងថ្មីលាយគ្នា ខុសប្លែកពីនៅប្រុយណេ ដែលមើលទៅសឹងសុទ្ធថ្មីៗ និងទំនើបៗទាំងអស់។ តែអ្វីដែលពិសេសនោះ នៅក្រុងកួឡា ឡូមពួរ មានរថភ្លើងលើអាកាស និងក្រោមដី សម្រាប់ជំនួយក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។
ដោយសារចំនួនប្រជាជនតិចនៅក្រុងកួឡា ឡូមពួរ (តិចជាងភ្នំពេញទៅទៀត) ហេតុនេះទេ នៅក្នុងក្រុងនេះឆាប់ស្ងាត់ណាស់ មិនស័ក្ដិសមនឹងក្រុងរីកចម្រើនសោះ។ ម៉ោង៨ ឬ៩យប់ចាប់ផ្ដើមស្ងាត់ហើយ នៅតាមផ្លូវនានារបស់ក្រុង លើកលែងផ្លូវអ្នកទេសចរណ៍ ឬផ្លូវសំខាន់ៗប៉ុណ្ណោះ។

ហាយវេយ៍ នៅក្រុងកូឡា ឡូមពួរ

ហាយវេយ៍ នៅក្រុងកូឡា ឡូមពួរ

ដងវិថីមួយនៅកូឡា ឡូមពួរ

ដងវិថីមួយនៅកូឡា ឡូមពួរ

ដងវិថីមួយនៅកូឡា ឡូមពួរ

ចរាចរណ៍ក្នុងទីប្រជុំជន

ចរាចរណ៍ក្នុងទីប្រជុំជន

ចរាចរណ៍ក្នុងទីប្រជុំជន

ចរាចរណ៍ក្នុងទីប្រជុំជន

វិថីដ៏ស្អាតស្រស់មួយចេញពីក្រុងកូឡា ឡូមពួរ
___________________________________________________
អានផងដែរ៖
១. ចរាចរណ៍នៅប្រុយណេ
២. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ
៣. កួឡា ឡូមពួរ
៤. រថយន្តទំនើបៗនៅសិង្ហបុរី និងប្រុយណេ
៥. ចរាចរណ៍នៅសិង្ហបុរី
ស្វាគមន៍លោក ចូសេ រ៉ាម៉ូស-ហ័រតា ថ្ងៃ អង្គារ 29 ខែមីនា 2011
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់.1 comment so far

ចូសេ រ៉ាម៉ូស-ហ័រតា
(José Ramos-Horta)
លោក ចូសេ រ៉ាម៉ូស-ហ័រតា កើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៤៩ គឺជាប្រធានាធិបតីទី២ របស់ប្រទេសទីម័រខាងកើត បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យប្រទេសឥណ្ឌូណេស៊ី។ លោកបានទទួលតំណែងនេះកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧។
ស្ថានកំណើត
លោក ចូសេ រ៉ាម៉ូស-ហ័រតា កើតនៅឆ្នាំ១៩៤៩ នាទីក្រុងឌីលី រដ្ឋធានីនៃប្រទេសទីម័រ ខាងកើត ដោយមាតារបស់លោកជាជនជាតិទីម័រ និងឪពុកជនជាតិព័រទុយហ្គាល់។
លោកបានចូលសិក្សានៅក្នុងភូមិតូចមួយក្នុងវិហារបេសកកម្មរបស់កាតូលិក នៅឯសូយបាដា។ ក្នុងចំណោមបងប្អូនរបស់គាត់ទាំង១១នាក់, ៤នាក់ត្រូវបានសម្លាប់ដោយទាហានឥណ្ឌូណេស៊ី នៅពេលឥណ្ឌូណេស៊ី ចូលលុកលុយទីម័រ។
អានប្រវត្តិបន្ត ជាភាសាអង់គ្លេស
ទស្សនកិច្ចនៅកម្ពុជា
លោក ចូសេ រ៉ាម៉ូស-ហ័រតា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទីម័រ ឡេស្តេ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកទី១ ពីថ្ងៃទី២៩ ដល់៣១ ខែមីនា ឆ្នាំ២០១១។

លោក ចូសេ រ៉ាម៉ូស-ហ័រតា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក
_________________________________________________
អានព័ត៌មាន៖
១. ប្រធានាធិបតីទីម័រខាងកើត នឹងមកដល់ប្រទេសកម្ពុជារសៀលនេះក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ៣ថ្ងៃ
២. ប្រជាធិបតេយ្យទីម័រខាងកើតចាប់ផ្ដើមបំពេញទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជា
Repost: ចង់បានអ្វីទៀតពីឌុច? ថ្ងៃ ចន្ទ 28 ខែមីនា 2011
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.8 comments
កកន៖ ប្រកាសនេះបានដាក់ម្ដងហើយ កាលពីថ្ងៃទី២៦ កក្កដា ២០១០ គឺនៅពេលដែលសមមិត្ត ឌុច ត្រូវបានតុលាការសាលាក្ដីខ្មែរក្រហមសម្រេចផ្ដន្ទាទោសរូបសមមិត្តចំនួន៣៥ឆ្នាំនោះមក។ បច្ចុប្បន្ននេះ កើតមានបណ្ដឹងសារទុក្ខមិនសុខចិត្តរបស់ជនរងគ្រោះ (?) ថាទោស៣៥ឆ្នាំនេះវាហាក់ធូរស្រាលណាស់ចំពោះសមមិត្ត ដោយតម្រូវទោសអស់មួយជីវិត ឬយ៉ាងតិច៤៥ឆ្នាំ ក្នុងគុក។ ថ្ងៃនេះ (២៨ មីនា ២០១១) តុលាការបានចាប់ផ្ដើមយកបណ្ដឹងនេះមករើសើម្ដងទៀត។ ប្រកាសនេះមិនបានធ្វើបច្ចុប្បន្នភាពស្ដីពីការកាត់សេចក្ដីគ្រានេះទេ (តែលោកអ្នកអាចអានព័ត៌មានទាក់ទងនៅខាងក្រោម សម្រាប់ព័ត៌មានបច្ចុប្បន្នភាពនៃការកាត់សេចក្ដីគ្រានេះ) តែវាមានភាពប្រហាក់ប្រហែលច្រើនទាក់ទងនឹងសំណុំរឿងសមមិត្ត ឌុច នេះ។ សូមអរគុណ…!

ព្រឹកមិញនេះ (២៦ កក្កដា ២០១០) តុលាការរួមនៃសាលាក្ដីខ្មែរក្រហមបានសម្រេចចេញសាលក្រមដាក់ទោសហើយដល់ សមមិត្ត «ឌុច» ឬ កាំង ហ្កេកអ៊ាវ អតីតមេគុកទួលស្លែងស.២១ដ៏ក្លាហាន ក្នុងចំនួនឆ្នាំ៣៥។ ការសម្រេចដាក់គុករបស់តុលាការខ្មែរក្រហម ចំពោះមេគុកខ្មែរក្រហមរូបនេះ ប្រហែលជាជំហានដំបូងហើយក្នុងអ្វីដែលគេហៅថាការស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះនោះ (sic)។
តែអ្វីដែលស្ដែងឲ្យឃើញក្រោយពីការប្រកាសសាលក្រមនេះមក មនុស្សម្នាខ្មែរមិនតិចទេ ដែលសម្ដែងការមិនពេញចិត្ត ឬខ្លះរហូតដល់ទៅថ្នាក់ស្រែកយំដាក់ទូរទស្សន៍ ដល់យូរៗទៅមើលហាក់ពួកគាត់សម្ដែងល្ខោនទៅវិញ។
ត្រូវការអ្វីទៀតពីឌុច? សម្រាប់រយៈពេល៣៥នេះ ឬការសម្រេចក្ដីយ៉ាងចុះ គួរតែចាត់ទុកថាជាគំរូ ឬជាតួយ៉ាងនៃយុត្តិធម៌សម្រាប់ជនរងគ្រោះទៅចុះ។ បើអ្នកគិតថា ឌុចគួរតែយ៉ាងនេះ ឬយ៉ាងនោះ តាមតែកំហឹងរបស់អ្នក នេះមិនមែនជាការស្វែងរកយុត្តិធម៌ដ៏ពិតប្រាកដសម្រាប់ជនរងគ្រោះទេ តែគឺជាការធ្វើឡើងដើម្បីបំពេញចិត្តរបស់ខ្លួនអ្នកដែលជាអ្នកនៅរស់ប៉ុណ្ណោះ។
យ៉ាងណាមិញ ឌុច គឺជាបុគ្គលខ្មែរក្រហមមួយរូប ដែលក្នុងរយៈពេលនៃការចាប់ខ្លួនរហូតមកដល់ពេលនេះបានបង្ហាញសជនខ្មែរគ្រប់រូបមើលឃើញរួចមកហើយពីចេតនា អាកប្បកិរិយា រួមទាំងការទទួលខុសរបស់គាត់ កិច្ចសហការនានាចំពោះសាលាក្ដីខ្មែរក្រហម ទាំងនេះវាជារង្វាន់មួយរួចស្រេចទៅហើយសម្រាប់តុលាការ ក៏ដូចជាសម្រាប់ជនខ្មែរឯទៀត។
តើអ្នកចង់បានអ្វីទៀតពីឌុច? អ្នកចង់ឲ្យឌុចជាប់គុកមួយជីវិត? អ្នកចង់ឲ្យឌុចត្រូវបានចងកប្រហារជីវិត? តើអ្នកគិតថាវាយុត្តិធម៌ឬនៅពេលឌុចត្រូវបានគេយកទៅធ្វើតាម តាមចំណង់របស់អ្នក? វាហាក់ដូចជាមិនស័ក្ដិសមទាល់តែសោះ ឬអ្នកគិតត្រឹមត្រូវហើយឬ នៅពេលដែលអ្នកយកជីវិតក្រុមគ្រួសារអ្នកមកតថ្លៃនឹងជោគវាសនានៃបុគ្គលឌុច។
ឌុចយ៉ាងហោចណាស់គាត់បានបង្ហាញពីភាពទទួលខុសត្រូវរបស់គាត់មួយផ្នែកនៃរបបអាវខ្មៅ កំហុសដែលគាត់បានប្រព្រឹត្ត ហើយដែលវាខុសប្លែកឆ្ងាយដូចមេឃនិងដី នៃមេដឹកនាំគ្រាក់ៗជាច្រើនទៀត ដែលរហូតមកដល់ពេលនេះនៅតែបដិសេធមិនទទួលខុសត្រូវ ឬសូម្បីទទួលស្គាល់ពីកំហុសខ្លួននោះនៅឡើយផងទេ sic។
សូមអ្នកកុំវិយោគជ្រុលហួសបណ្ដាលអូសទាញអ្នកឲ្យក្លាយជាឈ្នាន់នៃអតីតកាល ឬជាល្បែងនៃអ្នកនយោបាយ។ វាសមល្មមនិងបិទទំព័រឌុចហើយសម្រាប់ពេលនេះ។ កម្ពុជាគួរដើរទៅមុខ។
__________________________________________________
អានព័ត៌មាននៃការកាត់ក្ដីគ្រានេះ
១. សហព្រះរាជអាជ្ញា ច្រានចោលការលើកឡើងរបស់មេធាវី ឌុច
២. សវនាការលើបណ្តឹងសាទុក្ខ របស់ ឌុច បើកបន្តនៅថ្ងៃអង្គារនេះ
៣. សហព្រះរាជអាជ្ញា ស្នើឲ្យបន្ថែមទម្ងន់ទោស ឌុច ពី ៣៥ ឆ្នាំ ទៅ ៤៥ ឆ្នាំ
៤. សវនាការបណ្តឹងសារទុក្ខរបស់ឌុច បានបិទបញ្ចប់ មិនទាន់ដឹងថ្ងៃប្រកាសសាលក្រម
ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ (ចប់) ថ្ងៃ អាទិត្យ 27 ខែមីនា 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.5 comments
-
២៥ កុម្ភៈ ២០១១
គឺជាថ្ងៃចុងក្រោយនៅប្រទេសម៉ាឡេស៊ី សម្រាប់ដំណើរគ្រានេះ។ ថ្ងៃនេះពួកយើងបានក្រោក និងចេញពីសណ្ឋាគារនៅម៉ោងប្រមាណ៨កន្លះព្រឹក ដើម្បីដើរត្រួសកួឡា ឡូមពួរ បន្តិច ដ្បិតពេលថ្ងៃត្រង់ត្រូវចេញទៅអាកាសយានដ្ឋាន ត្រឡប់មកកម្ពុជាវិញ។ អញ្ចឹងទេ ព្រឹកនេះផែនដីរបស់យើង គឺទៅលេងអាគារកូឡា ឡូមពូរ (MENARA)។
អាគារនេះជាប្រភេទអាការប៉មអភិរក្សព្រៃឈើនៅទីក្រុងនេះ ដោយបើកតាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៩៦ មកម្ល៉េះ។ បច្ចុប្បន្ននេះអ្នកទេសចរអាចឡើងទៅទស្សនាទេសភាពទីក្រុងកួឡា ឡូមពួរ ពីលើប៉មនេះបានដោយត្រូវទិញសំបុត្រប្រមាណជិត៤០រីងហ្កីដ (ភ្លេចតម្លៃពិត)។
ថ្ងៃនោះទៅរាងលឿនបន្តិច ច្នេះទេត្រូវនៅរង់ចាំគេបើក ប្រហែលជាកន្លះម៉ោង។ តម្លៃសំបុត្រនោះ ក្រៅពីអាចឡើងទៅជាន់លើអាគារប៉មនេះទស្សនាក្រុងកួឡា ឡូមពួរ ហើយ យើងអាចចូលទស្សនាសួនសត្វដែលនៅខាងក្រោមនេះ និងបើកឡានហ្វម៉ូឡា ១ ផងដែរ ហេហេ… (បោកកូនក្មេងសុទ្ធ)។
ក្រៅពីទស្សនានៅទីនេះ យើងក៏បានវិលត្រឡប់មកសណ្ឋាគារវិញ ដើម្បីចេញពីបន្ទប់ ដោយត្រូវធ្វើដំណើរចញទៅព្រលានយន្តហោះ (ដ្បិតពីទីក្រុងទៅព្រលានចំណាយពេលជាងពីរម៉ោងឯណោះ។ នៅរសៀល ប្រហែលម៉ោង៤ កន្លះ ពួកយើងក៏បានត្រឡប់មកដល់ព្រះរាជធានីភ្នំពេញ នៃកម្ពុជាវិញ ដោយចប់ដំណើរកម្សាន្តគ្រានេះ ស្រេចបរិបូណ៌៕

ស្លាកសញ្ញាអាគារប៉ម នៅច្រកចូល

អាគារប៉មមើលពីក្រោមទៅលើ

នៅផ្នែកខាងក្រោមមានសួនមួយ

ស្លាកប្រកាសពីសាវតារនៃប៉មនេះ

អាគារភ្លោះមើលពីកំពូលនៃប៉ម

ទីក្រុងកូឡា ឡូមពួរ មើលពីលើប៉មនេះ

ទីក្រុងកូឡា ឡូមពួរ មើលពីលើប៉មនេះ

ទីក្រុងកូឡា ឡូមពួរ មើលពីលើប៉មនេះ
______________________________________________________
អានផងដែរ៖
១. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ
២. ទៅលេងសាំងកាពួរ ក្រោយរយៈពេលមួយទសវត្សរ៍
៣. ទៅលេងប្រុយណេ
៤. ដំណើរកម្សាន្តគ្រានេះ
៥. កួឡា ឡូមពួរ
ពិភពលោក និងភាពលម្អៀង ថ្ងៃ សៅរ៍ 26 ខែមីនា 2011
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, ពីនេះពីនោះ, ភាសាភូមា, 日本語.15 comments

តាមពិតទៅមនុស្សក្នុងពិភពលោកនេះពិតជាអយុត្តិធម៌ និងលម្អៀងមែន។ ប្រទេសជប៉ុនដែលបានជួបប្រទះនូវគ្រោះស៊ូណាមិ និងប្រជាជនជប៉ុនជាច្រើនម៉ឺននាក់បានស្លាប់ និងបាត់ខ្លួននោះ ត្រូវបានប្រជាជនក្នុងពិភពលោកទាំងមូលតែម្ដង ស្វះស្វែងជួយឧបត្ថម្ភ ទំនុកបម្រុង ទាំងៗប្រទេសនេះមិនជាត្រូវការជំនួយអីធំដុំនោះផងទេ។
ងាកមកមើលឯក្បែរក្លៀកយើងឯណេះវិញ ប្រជាជនភូមាទើបតែទទួលនូវគ្រោះរញ្ជួយព្រះធរណីមួយដែរ កាលពីយប់ថ្ងៃព្រហស្បតិ៍ ២៤ មីនា កន្លងទៅនេះ ក្នុងកម្រិត៦,៨ រិច្ឆទ័រ ដែលប្រាកដណាស់ក៏ធំសម្បើមណាស់ដែរ និងមានឥទ្ធិពលរំញ័ររហូតមកដល់ក្រុងបាងកក ប្រទេសថៃ, ក្រុងហាណូយ ប្រទេសវៀតណាម ផ្នែកខ្លះនៃប្រទេសលាវ និងចិន ផងទៀត ហើយដែលមកទល់ពេលនេះមានប្រជាជនភូមាជាង១០០នាក់ ដែលរាយការណ៍ថាបានស្លាប់ ឬថាអាចច្រើនជាងនេះជាក់ស្ដែងដែលរដ្ឋាភិបាលភូមាតែងតែបិទបាំងព័ត៌មាន។
សម្រាប់ពិភពលោក និងប្រជាជននៃលោកនេះមើលទៅហាក់លម្អៀងយ៉ាងពិតប្រាកដ។ បើទោះជាការពិត ទំហំនៃការខូចខាតនៅប្រទេសភូមា មិនមហិមាដូចនឹងជប៉ុនទេ ក៏ប៉ុន្តែជីវិតមនុស្សគឺមានតម្លៃស្មើគ្នាទាំងអស់មិនថានៅប្រទេសមាន ឬក្រ។ ប្រជាជនក្នុងលោកនេះ ហាក់មិនបាននឹកនាដល់ ឬមានសន្ដានចិត្តចំពោះប្រជាជាតិភូមា សស្រាក់សស្រាំរកអំណោយ ឬអ្វីៗផ្សេងៗទៀត ដូចដែលគេបានធ្វើចំពោះប្រជាជាតិជប៉ុនសោះ រាប់ទាំងរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ។ នេះហើយពិភពលោកយើង…!

ព្រះធរណីរញ្ជួយបានហែកផែនដីភូមាជាពីរបីកំណាត់

ព្រះធរណីរញ្ជួយបានហែកផែនដីភូមាជាពីរបីកំណាត់

ព្រះធរណីរញ្ជួយបានហែកផែនដីភូមាជាពីរបីកំណាត់

មហន្តរាយនៃផែនដីរញ្ជួយនៅភូមា ដែលពិភពលោកមិនសូវចាប់អារម្មណ៍

មហន្តរាយនៃផែនដីរញ្ជួយនៅភូមា ដែលពិភពលោកមិនសូវចាប់អារម្មណ៍

មហន្តរាយនៃផែនដីរញ្ជួយនៅភូមា ដែលពិភពលោកមិនសូវមើលឃើញ

ទិដ្ឋភាពដែលពិភពលោកបានមើលរំលង
__________________________________________________
អានផងដែរ៖
១. កើតផែនដីរញ្ជួយដ៏ធំ និងរលកយក្ខស៊ូណាមិ នៅប្រទេសជប៉ុន
ចេតិយជីដូនសាងស្រេច ថ្ងៃ សុក្រ 25 ខែមីនា 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.6 comments
ចេតិយជីដូនរបស់ខ្ញុំដែលបានសាងកាលពីពាក់កណ្ដាលដើមខែកុម្ភៈ ឆ្នាំ២០១១ នោះមក បច្ចុប្បន្ននេះបានសម្រេច ស្រេចបរិបូណ៌ហើយ។ ការងារបន្ទាប់តាមប្រពៃណី គឺធ្វើបុណ្យឆ្លងចេតិយ ដែលក្រុមគ្រួសារខ្ញុំនឹងរកពេលវេលាសមស្របណាមួយនៅឆ្នាំថោះខាងមុខនេះ ដើម្បីធ្វើពិធី៕

តួចេតិយ មើលចំពីមុខ

ចេតិយ មើលពីចំហៀង

កំពូលចេតិយ
_____________________________________________________
អានផងដែរ៖
១. ចេតិយជីដូន
២. បុណ្យឆ្លងចេតិយជីដូន






