ចរាចរណ៍នៅប្រុយណេ ថ្ងៃព្រហស្បតិ៍ 3 ខែមីនា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ.26 comments
និយាយទៅដ្បិតប្រជាករនៅប្រុយណេ និងនៅក្រុង បានដារ សេរី បេហ្កាវាន មិនជាច្រើន យ៉ាងណាក៏ដោយ ក៏ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ គឺមានគ្រប់បែបយ៉ាង និងទំនើបៗទាំងអស់។ ប្រុយណេ មានទាំងផ្លូវក្រោមដី ផ្លូវលើអាកាស និងផ្លូវថ្នល់ចាក់កៅស៊ូ យ៉ាងស្អាតពីទីប្រជុំជន រហូតដល់ជនបទ។ ចំណែកឯរថយន្តទៀតសោតសុទ្ធតែទំនើបៗ គ្រប់ម៉ូដ គ្រប់ម៉ាក ពោលគឺទំនើបជាងនៅកួឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី និងបាងកក របស់ថៃផងទៀត។
ការធ្វើដំណើរនៅទីក្រុងបានដារ សេរី បេហ្កាវាន គឺសុទ្ធតែរថយន្តទាំងអស់ (ម៉ូតូ មានមួយៗ និងកម្រឃើញណាស់) នេះម្យ៉ាងដោយសារកម្រិតជីវភាពប្រជាជន និងម្យ៉ាងដោយសារតម្លៃរបស់ប្រេងសាំងថោក។ ដោយក្នុងប្រកាសមុននេះខ្ញុំបាននិយាយហើយថា ប្រេងសាំងនៅស្រុកនេះ គឺថោកជាងទឹកសុទ្ធទៅទៀត។
ទម្លាប់របស់ប្រជាជនប្រុយណេ ប្រហាក់ប្រហែលនឹងជនជាតិខ្មែរដែរ គឺថាឆាប់ក្រោកពីព្រលឹម និងចូលផ្ទះពីព្រលប់។ នៅតាមដងផ្លូវនានាផ្នែកខ្លះនៃទីក្រុងគឺមានស្ងាត់ យូរៗឡានបើកមួយ តែផ្នែកដែលទីប្រជុំជនធំក៏អ៊ូរអរមិនចាញ់ភ្នំពេញសោះឡើយ។ ជាទូទៅចាប់ពីម៉ោង៦ល្ងាចតទៅនៅតាមដងផ្លូវនានាមានសភាពស្ងាត់ហើយ ហើយម៉ោង៨ ឬ៩យប់តទៅ លោកអ្នកនិងក្លាយជាសក្សីនៃភាពស្ងាត់ជ្រងំនៃដងផ្លូវនៅបានដារ សេរី បេហ្កាវាន។
បើទោះបីជាតាមដងផ្លូវមានសភាពស្ងាត់មែន តែប្រជាជនប្រុយណេ បើកបរមានរបៀបរៀបរយ និងចេះអធ្យាស្រ័យល្អណាស់។ នៅតាមភ្លើងសញ្ញាចរាចរណ៍ទាំងអស់សុទ្ធតែមានប្រព័ន្ធសម្រាប់អ្នកថ្មើជើង ឯគំនូសចរាចរណ៍មានសភាពច្បាស់ល្អ ផ្លូវថ្នល់រលោងស្អាត គ្មានធូលីហុយសោះឡើយ។ នៅទីក្រុងនេះមិនមានតាក់ស៊ីទេ តែមានសេវារថយន្តក្រុងរបស់រដ្ឋជាទៀងទាត់ សម្រាប់ប្រជាជនធម្មតា។ ការធ្វើដំណើរតាមរថក្រុងនេះ គឺមានតម្លៃមួយដុល្លារប្រុយណេ (ប្រមាណ៣៣០០រៀល) ស្មើដោយមិនគិតពីរយៈចម្ងាយទេ៕
រូបភាពមួយចំនួន

ភាពស្ងប់ស្ងាត់នៃផ្លូវនៅប្រុយណេ

ផ្លូវរូងដីនៅបានដារ

ទិដ្ឋភាពចរាចរណ៍នៅតាមដងផ្លូវ

ឡានក្រុង

ដងវិថីមួយ

ស្ពានសម្រាប់ឆ្លងថ្នល់ និងផ្លូវអាកាស

ចរាចរណ៍ប្រកបដោយរបៀបរៀបរយ

ដងវិថីមួយនៅបានដារ
វីដេអូ
___________________________________________________
អានបន្ថែម៖
១. មកដល់អាណាចក្រប្រេង
២. ដំណើរកម្សាន្តគ្រានេះ
៣. ទៅលេងប្រុយណេ
៤. ផ្សារបន្លែនៅប្រុយណេ
៥. ពិធីសមបុណ្យឯករាជ្យជាតិប្រុយណេ ដារូស្សាឡាម
៦. សមុទ្ទប្រុយណេ
៧. ចរាចរណ៍នៅម៉ាឡេស៊ី
៨. រថយន្តទំនើបៗនៅសិង្ហបុរី និងប្រុយណេ
៩. ចរាចរណ៍នៅសិង្ហបុរី
១០. ចំណតរថយន្តក្រុងនៅប្រុយណេ
១១. ស្លាកសញ្ញា និងប៉ាយឃោសនានានានៅប្រុយណេ






