jump to navigation

ចរាចរណ៍​នៅ​ប្រុយណេ ថ្ងៃ​ព្រហស្បតិ៍ 3 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ.
trackback

និយាយ​ទៅ​ដ្បិត​ប្រជាករ​នៅ​ប្រុយណេ និង​នៅ​ក្រុង បានដារ សេរី បេហ្កាវាន មិន​ជា​ច្រើន យ៉ាង​ណា​ក៏​ដោយ ក៏​​ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ គឺ​មាន​គ្រប់​បែប​យ៉ាង និង​ទំនើប​ៗ​ទាំង​អស់។ ប្រុយណេ មាន​​ទាំង​ផ្លូវ​ក្រោម​ដី ផ្លូវ​លើ​អាកាស និង​ផ្លូវ​ថ្នល់​ចាក់​កៅស៊ូ យ៉ាង​ស្អាត​ពី​ទី​ប្រជុំ​ជន រហូត​ដល់​ជន​បទ។ ចំណែក​ឯ​រថយន្ត​ទៀត​សោត​សុទ្ធ​តែ​ទំនើប​ៗ គ្រប់​ម៉ូដ គ្រប់​ម៉ាក ពោល​គឺ​ទំនើប​ជាង​នៅ​កួឡា ឡូមពួរ ប្រទេស​ម៉ាឡេស៊ី និង​បាងកក របស់​ថៃ​ផង​ទៀត។

ការ​ធ្វើ​ដំណើរ​នៅ​ទីក្រុង​បានដារ សេរី បេហ្កាវាន គឺ​សុទ្ធ​តែ​រថយន្ត​ទាំង​អស់ (ម៉ូតូ មាន​មួយ​ៗ និង​កម្រ​ឃើញ​ណាស់) នេះ​ម្យ៉ាង​ដោយសារ​កម្រិត​ជីវភាព​ប្រជាជន និង​ម្យ៉ាង​ដោយ​សារ​តម្លៃ​របស់​ប្រេង​សាំង​ថោក។ ដោយ​​ក្នុង​ប្រកាស​មុន​នេះ​ខ្ញុំ​បាន​និយាយ​ហើយ​ថា ប្រេង​សាំង​នៅ​ស្រុក​នេះ គឺ​ថោក​ជាង​ទឹក​សុទ្ធ​ទៅ​ទៀត។

ទម្លាប់​របស់​ប្រជាជន​ប្រុយណេ ប្រហាក់​ប្រហែល​នឹង​ជន​ជាតិ​ខ្មែរ​ដែរ គឺ​ថា​ឆាប់​ក្រោក​ពី​ព្រលឹម និង​​ចូល​ផ្ទះ​ពី​ព្រលប់។ នៅ​តាម​ដង​ផ្លូវ​នានា​​ផ្នែក​ខ្លះ​នៃ​ទីក្រុង​គឺ​មាន​ស្ងាត់ យូរ​ៗ​ឡាន​បើក​មួយ តែ​ផ្នែក​​ដែល​ទីប្រជុំជន​ធំ​ក៏​អ៊ូរអរ​មិន​ចាញ់​ភ្នំពេញ​សោះ​ឡើយ។ ជា​ទូទៅ​ចាប់​ពី​ម៉ោង​៦​ល្ងាច​ត​ទៅ​នៅ​តាម​​ដង​ផ្លូវ​នានា​មាន​សភាព​ស្ងាត់​ហើយ ហើយ​ម៉ោង​៨ ឬ​៩​យប់​ត​ទៅ លោក​អ្នក​និង​ក្លាយ​ជា​សក្សី​​នៃ​ភាព​ស្ងាត់​ជ្រងំ​នៃ​ដង​ផ្លូវ​នៅ​​បានដារ សេរី បេហ្កាវាន

បើ​ទោះ​បី​ជា​តាម​ដង​ផ្លូវ​មាន​សភាព​ស្ងាត់​មែន តែ​ប្រជាជន​ប្រុយណេ បើក​បរ​មាន​របៀប​រៀប​រយ និង​ចេះ​អធ្យាស្រ័យ​ល្អ​ណាស់។ នៅ​តាម​ភ្លើង​សញ្ញា​ចរាចរណ៍​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រព័ន្ធ​សម្រាប់​អ្នក​​ថ្មើ​ជើង ឯ​គំនូស​ចរាចរណ៍​មាន​សភាព​ច្បាស់​ល្អ ផ្លូវ​ថ្នល់​រលោង​ស្អាត គ្មាន​ធូលី​ហុយ​សោះ​ឡើយ។ នៅ​ទីក្រុង​នេះ​មិន​មាន​តាក់ស៊ី​ទេ តែ​មាន​សេវា​រថយន្ត​ក្រុង​របស់​រដ្ឋ​ជា​ទៀង​ទាត់ សម្រាប់​ប្រជាជន​​ធម្មតា។ ការ​ធ្វើ​ដំណើរ​តាម​រថ​ក្រុង​នេះ គឺ​មាន​តម្លៃ​មួយ​ដុល្លារ​ប្រុយណេ​ (ប្រមាណ​៣៣០០​រៀល) ស្មើ​ដោយ​មិន​​គិត​ពី​រយៈ​ចម្ងាយ​ទេ៕

រូបភាព​មួយ​ចំនួន


ភាព​ស្ងប់​ស្ងាត់​នៃ​ផ្លូវ​នៅ​ប្រុយណេ

ផ្លូវ​រូង​ដី​នៅ​បានដារ

ទិដ្ឋភាព​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ

ឡាន​ក្រុង

ដង​វិថី​មួយ

ស្ពាន​សម្រាប់​ឆ្លង​ថ្នល់ និង​ផ្លូវ​អាកាស

ចរាចរណ៍​ប្រកប​ដោយ​របៀប​រៀប​រយ

ដង​វិថី​មួយ​នៅ​បានដារ

វីដេអូ

___________________________________________________
អាន​បន្ថែម៖
១. មក​ដល់​អាណាចក្រ​ប្រេង
២. ដំណើរ​កម្សាន្ត​គ្រា​នេះ
៣. ទៅ​លេង​ប្រុយណេ
៤. ផ្សារ​បន្លែ​នៅ​ប្រុយណេ
៥. ពិធី​សម​បុណ្យ​ឯករាជ្យ​ជាតិ​ប្រុយណេ ដារូស្សាឡាម
៦. សមុទ្ទ​ប្រុយណេ
៧. ចរាចរណ៍​នៅ​ម៉ាឡេស៊ី
៨. រថ​យន្ត​ទំនើប​ៗ​នៅ​សិង្ហបុរី និង​ប្រុយណេ
៩. ចរាចរណ៍​នៅ​សិង្ហបុរី
១០. ចំណត​រថយន្ត​ក្រុង​នៅ​ប្រុយណេ
១១. ស្លាក​សញ្ញា និង​ប៉ាយ​ឃោសនា​នានា​នៅ​ប្រុយណេ

មតិ»

1. ទៅ​លេង​ប្រុយណេ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សុក្រ 4 ខែ​មីនា 2011

[...] ២. ដំណើរ​កម្សាន្ត​គ្រា​នេះ ៣. ចរាចរណ៍​នៅ​ប្រុយណេ Like3 bloggers like this [...]

2. ដំណើរ​កម្សាន្ត​គ្រា​នេះ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សុក្រ 4 ខែ​មីនា 2011

[...] ៥. ទៅ​លេង​ប្រុយណេ ៦. ចរាចរណ៍​នៅ​ប្រុយណេ Like3 bloggers like this [...]

3. មក​ដល់​អាណាចក្រ​ប្រេង « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សុក្រ 4 ខែ​មីនា 2011

[...] ចរាចរណ៍​នៅ​ប្រុយណេ [...]

4. ភារម្យ - ថ្ងៃ សុក្រ 4 ខែ​មីនា 2011

បងមានទិញប្រេងមកផ្ងើរបងប្អូនយើងអត់ លឺថាថោកជាងទឹកសុត!!! :D

សុភ័ក្ត្រ - ថ្ងៃ សុក្រ 4 ខែ​មីនា 2011

ទិញ។ ផ្ញើ​ទុក​នៅ​តូតាល់ ទៅ​យក​ទៅ

5. កូនផ្សោត - ថ្ងៃ សុក្រ 4 ខែ​មីនា 2011

យើងជិតយកប្រេងដែរហើយ ចឹងខ្ញុំកំពុងអង្គុយអរដែរណឹង :D

6. rathahin - ថ្ងៃ សុក្រ 4 ខែ​មីនា 2011

អត្ថបទសរសេរបានល្អមែន។ តើខ្ញុំអាចសុំអោយបងសរសេរអត្ថបទខ្លះអំពីរបៀបសរសេរមេរៀនដើម្បីចែករំលែក
ចំណេះដឺង ផងបានទេ? ខ្ញុំមានជំនាញមួយចំនួន ប៉ុន្តែមិនដឹងសរសេររបៀបណា៕

7. ទឹម បឿន - ថ្ងៃ សុក្រ 4 ខែ​មីនា 2011

ស្ដាប់​ទៅ គួរ​ឲ្យ​ចង់​ទៅ​លេង​ណាស់

8. អែម ចាន់​បុទុំ - ថ្ងៃ សៅរ៍ 5 ខែ​មីនា 2011

ពេលស្រុកយើងរកប្រេងឆៅបាន ប្រេងសាំងនិងចុះរហូត ៩០ ភាគរយ RFI ។

សុភ័ក្ត្រ - ថ្ងៃ សៅរ៍ 5 ខែ​មីនា 2011

យក​ដៃ​គង​ថ្ងាស​រង់​ចាំ​រ៉ូវ

9. ហួរ ប៉ាស្កាល់ - ថ្ងៃ សៅរ៍ 5 ខែ​មីនា 2011

ហេតុអីត្រូវរង់ចាំ?

10. កេសី - ថ្ងៃ សៅរ៍ 5 ខែ​មីនា 2011

ប្រជាជនស្រុកនេះ សូម្បីតែអ្នកក្រ​ក៏​មាន​ម៉ាស៊ីន​ត្រជាក់​ប្រើ​ដែរ ។ តាម​រយៈ​គ្រួសារ​​ដែល​ខ្ញុំ​ធ្លាប់​ស្នាក់​នៅ​ជាមួយ កាល​ពី​ខ្ញុំ​ទៅ​ប្រុយណេ ប្រាប់​ថា ប្រុយណេ​ជិត​អស់​ប្រេង​ហើយ ។

សុភ័ក្ត្រ - ថ្ងៃ អាទិត្យ 6 ខែ​មីនា 2011

សួស្ដី​បង​កេសី ឥឡូវ​នៅ​ទី​ណា​ហ្នឹង?

កេសី - ថ្ងៃ​ព្រហស្បតិ៍ 10 ខែ​មីនា 2011

ពេលនេះនៅស្រុកសៀមនៅឡើយទេ ។ សាយសាបុកអន្ទិតប្អូន?

សុភ័ក្ត្រ - ថ្ងៃពុធ 30 ខែ​មីនា 2011

សាយសាបុក​តើហ៍​បង ហេហេ… ចាំ​ជួប​គ្នា​នៅ​ស្រៃ​ថុក

11. ផ្សារ​បន្លែ​នៅ​ប្រុយណេ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អាទិត្យ 6 ខែ​មីនា 2011

[...] អាន​បន្ថែម៖ ១. ចរាចរណ៍​នៅ​ប្រុយណេ ២. ដំណើរ​កម្សាន្ត​គ្រា​នេះ LikeBe the first to like [...]

12. ពិធី​សម​បុណ្យ​ឯករាជ្យ​ជាតិ​ប្រុយណេ ដារូស្សាឡាម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អង្គារ 8 ខែ​មីនា 2011

[...] អាន​ផង​ដែរ៖ ១. ចរាចរណ៍​នៅ​ប្រុយណេ ២. ដំណើរ​កម្សាន្ត​គ្រា​នេះ ៣. [...]

13. Rik Reay - ថ្ងៃ​ព្រហស្បតិ៍ 10 ខែ​មីនា 2011

អត់ឃើញ ម៉ូតូនឹងកង់សោះ ????

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 10 ខែ​មីនា 2011

អត់​មាន​ទេ គេ​ជិះ​ឡាន​ទាំង​អស់

14. សមុទ្ទ​ប្រុយណេ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អាទិត្យ 13 ខែ​មីនា 2011

[...] អាន​ផង​ដែរ៖ ១. ចរាចរណ៍​នៅ​ប្រុយណេ ២. ដំណើរ​កម្សាន្ត​គ្រា​នេះ ៣. [...]

15. ចរាចរណ៍​នៅ​ម៉ាឡេស៊ី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 30 ខែ​មីនា 2011

[...] លើស​បន្តិច​បន្តួច​នឹង​ប្រុយណេ នឹង​ឯង [...]

16. រថ​យន្ត​ទំនើប​ៗ​នៅ​សិង្ហបុរី និង​ប្រុយណេ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អង្គារ 5 ខែ​មេសា 2011

[...] ថូយ អេវើរ៍ ២. ចរាចរណ៍​នៅ​ម៉ាឡេស៊ី ៣. ចរាចរណ៍​នៅ​ប្រុយណេ LikeBe the first to like this [...]

17. ចរាចរណ៍​នៅ​សិង្ហបុរី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សៅរ៍ 9 ខែ​មេសា 2011

[...] និង​ប្រុយណេ ៣. ចរាចរណ៍​នៅ​ប្រុយណេ ៤. ទៅ​លេង​សាំងកាពួរ [...]

18. ចំណត​រថយន្ត​ក្រុង​នៅ​ប្រុយណេ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​ឧសភា 2011

[...] ចរាចរណ៍​នៅ​ប្រុយណេ « -:- កំណត់ហេតុ​ស… – ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​ឧសភា [...]

19. ស្លាក​សញ្ញា និង​ប៉ាយ​ឃោសនា​នានា​នៅ​ប្រុយណេ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សៅរ៍ 28 ខែ​ឧសភា 2011

[...] អាន​ផង​ដែរ៖ ១. ទៅ​លេង​ប្រុយណេ ២. ចរាចរណ៍​នៅ​ប្រុយណេ ៣. សមុទ្ទ​ប្រុយណេ ៤. [...]

20. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[...] «កោត​តែ​ហង្ស​មាស​ធ្វើ​ទៅ​រួច»។ ចរាចរណ៍​នៅ​ប្រុយណេ, ទៅ​លេង​ប្រុយណេ, ទៅ​លេង​សាំងកាពួរ [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers