jump to navigation

ផ្សារ​បន្លែ​នៅ​ប្រុយណេ ថ្ងៃ អាទិត្យ 6 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
8 comments

នៅ​ក្រុង បានដារ សេរី បេហ្កាវាន របស់​រាជាណាចក្រ​ប្រុយណេ មាន​ផ្សារ​បែប​ខ្មែរ​មួយ ដែល​មាន​លក់​បន្លែ​បន្លុក និង​គ្រឿង​ឧបភោគ​បរិភោគ​​ជា​ច្រើន​បែប​យ៉ាង​ដូច​និង​ខ្មែរ​យើង​ដែរ។ ផ្សារ​នេះ​មាន​ឈ្មោះ​ថា Tamu ដែល​គេ​លក់​តែ​នៅ​ពេល​ព្រឹក​ដល់​ម៉ោង​ប្រមាណ​ថ្ងៃ​ត្រង់។

តាម​ការ​សង្កេត​​របស់​របរ​មាន​ជា​បន្លែ​ដែល​គេ​ប្រើ​ប្រាស់​នៅ​ប្រុយណេ គឺ​ដូច​គ្នា​បេះ​បិទ​នឹង​ប្រជាជន​ខ្មែរ​យើង​តែ​ម្ដង ពោល​គឺ​ខ្មែរ​ស៊ី​ស្អី ប្រុយណេ​ក៏​ស៊ី​ដូច្នោះ​ដែរ លើក​លែង​តែ​ឆ្កែ និង​ជ្រូក​ប៉ុណ្ណោះ​ឯង។ អ្នក​លក់​មាន​សភាព​ធម្មតា មិន​ស្រែក​រញេរញ៉ៃ​ទេ ហើយ​ភាព​គគ្រិច​ជា​ទូ​ទៅ​ក៏​ដូច​គ្នា​នឹង​ផ្សារ​បន្លែ​ខ្មែរ​ដែរ៕


ការ​ដាក់​លក់​មាន់​គឺ​របៀប​នេះ

ទិដ្ឋភាព​នៅ​ផ្សារ

របស់​របរ​ក្រៀម​ដែល​ដាក់​លក់

បន្លែ​បន្លុក

ទិដ្ឋភាព​ផ្សារ​នៅ​ក្បែ​កំពង់

បន្លែ

ភាព​កខ្វក់​នៃ​ផ្សារ

តូប​លក់​ដូរ មិន​ខុស​ពី​ស្រុក​ខ្មែរ​ទេ

___________________________________________________
អាន​បន្ថែម៖
១. ចរាចរណ៍​នៅ​ប្រុយណេ
២. ដំណើរ​កម្សាន្ត​គ្រា​នេះ
៣. ពិធី​សម​បុណ្យ​ឯករាជ្យ​ជាតិ​ប្រុយណេ ដារូស្សាឡាម
៤. សមុទ្ទ​ប្រុយណេ
៥. កំពឹស​ចៀន​ប្រុយណេ

គោរព​វិញ្ញាណក្ខ័ន្ធ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត (ព្រះ​​មហា​កាញ្ចន​កោដ្ឋ) ព.ស.​២៥៥៤ ថ្ងៃ អាទិត្យ 6 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
add a comment

ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​បាន​សព្វ​ព្រះ​រាជ​ហ្ឫទ័យ ត្រាស់​បង្គាប់​សម្ដេច​ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង ចាត់​ចែង​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​នៅ​ព្រះ​ធម្ម​សាលា​ក្នុង​ព្រះ​ឧបោសថ​រតនារាម​ព្រះ​កែវ​មក៌ត នៅ​វេលា​ព្រឹក​ថ្ងៃ​២​កើត ខែ​ផល្គុន ឆ្នាំ​ខាល​ ទោ​ស័ក ព.ស.​២៥៥៤។

យាង និង​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ដ៏​ឧត្ដុង​ឧត្ដម​​នេះ​មាន សម្ដេច​រាជ​បុត្រី ព្រះ​រៀម នរោត្ដម បុប្ផាទេវី សមាជិកា​ព្រឹទ្ធ​សភា, សម្ដេច នរោត្ដម សិរីវុឌ្ឍ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ, សម្ដេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍  នរោត្ដម ម៉ារី, សម្ដេច​ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង, ឯក​ឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួង​ព្រះ​បរម​រាជ​វាំង ព្រម​ទាំង​​ព្រះ​អង្គ​ម្ចាស់, អ្នក​អង្គ​ម្ចាស់, អ្នក​ម្នាង ជា​ព្រះ​រាជ​វង្សានុវង្ស ព្រម​ទាំង​ឯក​ឧត្ដម លោក​ជំទាវ ជា​ថ្នាក់​ដឹក​នាំ និង​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ព្រះ​បរម​រាជ​វាំង។




ចម្លង​ចេញ​ពី​គេហ​ទំព័រ​ព្រះ​មហាក្សត្រ

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers