jump to navigation

ស្វាគមន៍​លោក ថងស៊ិង ធម្មវង្ស ថ្ងៃ ចន្ទ 7 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ, ພາສາລາວ.
trackback

ថងស៊ិង ថាំមៈវង់
ທອງສິງ ທຳມະວົງ  

ឯកឧត្ដម ថងស៊ិង ថាំមៈវង់ [អាន​ថា៖ ថង-ស៊ីង-ថាំ-ម៉ាក់-វង់] (លាវ៖ ທອງສິງ ທຳມະວົງ) កើត​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​១៩៤៤ នៅ​ឯ​ភូមិ​សននឿ ស្រុក​វៀងថង ខេត្ត​​ហួផ័ន ប្រទេស​លាវ។ លោក​គឺ​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ប្រជាមានិត​លាវ។

ប្រវត្តិ​ការងារ

  • ១៩៥២ -​ ១៩៥៨ សិក្សា​នៅ​ស្រុក​មឿងសន និង​សាំនឿ
  • ១៩៥៩ – ១៩៦០ ចូល​សិក្សា​វគ្គ​បឋម និង​ប្រយុទ្ធ​តាម​ជាយ​ដែន មឿងសន វៀតណាម
  • ១៩៦០ – ១៩៦៣ សិក្សា​ផ្នែក​វប្បធម៌
  • ១៩៦៣ – ១៩៦៥ ជា​គ្រូ​បង្រៀន ជំនួយ​ការ​សាលា​បឋម​សិក្សា​សាំនឿ ខេត្ត​ហួផ័ន
  • ១៩៦៦ – ១៩៧១ ជំនួយ​ការ​អនុវិទ្យាល័យ និង​ជា​ប្រធាន​ការិយាល័យ​សិក្សា​ស្រុក​សៀងខ ខេត្ត​ហួផ័ន
  • ១៩៧១ – ១៩៧៦ ជំនួយ​ការ​វិទ្យាល័យ និង​សាលា​រៀន​បណ្ដុះ​បណ្ដាល​គ្រូ​ថ្នាក់​មជ្ឈឹម នៅ​ស្រុក​ស៊ុបសាយ និង​នាគាវ ក្រុង​វៀង​សៃ
  • ១៩៧៦ – ១៩៧៩ អនុ​ប្រធាន​ក្រុម​ចាត់​តាំង អនុប្រធាន​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុម​ចាត់​តាំង​ក្រសួង​សិក្សា​ធិការ
  • ១៩៨០ – ១៩៨១ សិក្សា​ត​ផ្នែក​នយោបាយ និង​ការ​គ្រប់​គ្រង
  • ១៩៨២ – ១៩៨៣ កាន់​តំណែង​ជា​ក្រុម​ត្រៀម​មជ្ឈឹម​បក្ស, ប្រធាន​គណៈ​កម្មការ​ព័ត៌មាន ទស្សនាវដ្ដី និង​វិទ្យុ​ជាតិ​លាវ, អនុ​ប្រធាន​គណៈ​ឃោសនា​អប់​រំ​ទីស្នាក់ការ​មជ្ឈឹម​បក្ស
  • ១៩៨៣ – ១៩៨៨ កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌
  • ១៩៨៩ – ១៩៩១ លេខាធិការ​បក្ស អនុ​ប្រធាន​សភា​ប្រជាជន ជំនាន់​ទី​២
  • ១៩៩១ – ២០០២ ប្រធាន​គណៈ​ក​តាំង​ទីស្នាក់ការ​មជ្ឈឹម​បក្ស
  • ២០០២ – ២០០៦ លេខាធិការ​បក្ស​ប្រចាំ​រដ្ឋធានី​វៀង​ច័ន្ទន៍
  • ២០០៦ – ២០១០ សមាជិក​ក្រុម​គណៈ​កម្មការ​មជ្ឈឹម​បក្ស, សមាជិក​សភា​ជាតិ​លាវ ជំនាន់​ទី​៦, ប្រធាន​គណៈ​ប្រចាំ​សភា​ជាតិ​លាវ, ប្រធាន​សភា​ជាតិ​លាវ ជំនាន់​ទី​៦
  • ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​ ឆ្នាំ​២០០៣ – បច្ចុប្បន្ន កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​លាវ ជំនួស​លោក  បួសន បុប្ផាវ័ន ដែល​បាន​លា​លែង​ពី​តំណែង

* សំណេរ​បែប​ខ្មែរ គឺ ទងស៊ិង ធម្មវង្ស (លាវ៖ ທອງສິງ ທຳມະວົງ) [ទអងសិង ទាំមៈវ៑ង]


នាយករដ្ឋមន្ត្រី​លាវ ថងស៊ិង ថាំមៈវង់ ធ្វើ​ទស្សនកិច្ច​នៅ​ភ្នំពេញ ០៧-០៨ មីនា ២០១១

__________________________________________________
អាន​ផង​ដែរ
១. ស្វាគមន៍​លោក បួសន បុប្ផាវ័ន
២. លាវ​មាន​នាយករដ្ឋមន្ត្រី​ថ្មី
៣. នាយករដ្ឋមន្ត្រី​ឡាវ ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា
៤. នាយករដ្ឋមន្ត្រី​លាវ៖ កម្ពុជា​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​វិបត្តិ​ផ្ទៃ​ក្នុង​របស់​ថៃ
៥. នាយក​រដ្ឋ​មន្ត្រី​ឡាវ​ធ្វើទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា
៦. ທ່ານ ທອງ​ສິງ ທຳ​ມະ​ວົງ ໄດ້ຮັບການເລືອກເປັນນາຍົກລັດຖະມົນຕີ ແຫ່ງ ສປປ ລາວ

About these ads

មតិ»

1. គ.ស.​២០១១ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ ចន្ទ 7 ខែ​មីនា 2011

[...] [...]

2. គណៈ​រដ្ឋាភិបាល នៃ​ស.ប.ប.​លាវ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សុក្រ 11 ខែ​មីនា 2011

[...] នាយករដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ ថងស៊ិង ថាំមៈវង់ ទើប​តែ​បាន​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង។ [...]

3. ថៃ​បើក​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្ដី​អំពី​អាស៊ី​បូព៌ា​ដោយ​គ្មាន​កម្ពុជា « ស្រែ​ខ្មុ - ថ្ងៃ សុក្រ 1 ខែមិថុនា 2012

[...] នាយករដ្ឋមន្ត្រីលាវ ថងស៊ិង ថាំមៈវង់, នាយករដ្ឋមន្ត្រីថៃ  យិងលក្សណ៍ [...]

4. នាយក​រដ្ឋ​មន្ត្រី វៀតណាម, លាវ និង​ថៃ គោរព​ព្រះ​បរម​សព « ស្រែ​ខ្មុក - ថ្ងៃ សៅរ៍ 20 ខែតុលា 2012

[...] ឯក​ឧត្ដម ទងស៊ិង ធម្មវង្ស [ថងស៊ិង ថាំមៈវង់] (ល. ທອງສິງ ທຳມະວົງ) [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 115 other followers

%d bloggers like this: