jump to navigation

សមុទ្ទ​ប្រុយណេ ថ្ងៃ សៅរ៍ 12 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
8 comments

កាល​ពី​ទៅ​លេង​ប្រុយណេ​​កាល​ពី​ខែ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​លេង​ឆ្នេរ​សមុទ្ទ​​មួយ​របស់​ប្រទេស​ប្រុយណេ​ដែរ។

ពួក​យើង​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​របស់​ប្រទេស​នេះ ឆ្ងាយ​គួរ​សម​ដែរ គឺ​ប្រហែល​៣០​នាទី​ឯណុះ​ទើប​ដល់។

ឆ្នេរ​សមុទ្ទ​ស្អាត​គួរ​សម តែ​ទំនង​ប្រហែល​មិន​មែន​ជា​កន្លែង​សម្រាប់​ងូត​ទឹក​ទេ ដ្បិត​នៅ​ខាង​ក្បែរ​ឆ្នេរ​មាន​រាន​លក់​ដូរ​សត្វ​សមុទ្ទ​ជា​ច្រើន ហេតុ​ដូច​នេះ ខ្ញុំ​សន្និដ្ឋាន​ថា​ជា​កន្លែង​ប្រមូល​នេសាទ​សមុទ្ទ ទំនង​ដូច​ជា​នៅ​កំពត​ដែរ។ ពួក​យើង​មិន​បាន​ងូត​ទឹក​ទេ ដោយ​គ្រាន់​នាំ​គ្នា​មក​ចង់​ស្គាល់ និង​ស្រូប​អាកាស​សមុទ្ទ​ប្រុយណេ ប៉ុណ្ណោះ​ឯង ដោយ​ចំណាយ​ពេល​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ ព្រោះ​ត្រូវ​ជិះ​ឡាន​ក្រុង​ត្រឡប់​មក​វិញ (ឡាន​ចាំ) បើ​មិន​ច្នោះ​ទេ ត្រូវ​ដើរ​ទៅ​វិញ​ហើយ ហេហេ..៕


កន្លែង​ចត​យានយន្ត​នៅ​ឆ្នេរ​សមុទ្ទ

កន្លែង​ចត​យានយន្ត​នៅ​ឆ្នេរ​សមុទ្ទ

កន្លែង​ចត​យានយន្ត​នៅ​ឆ្នេរ​សមុទ្ទ

សមុទ្ទ​ប្រុយណេ

ទំនង​ទូក​ទេសចរ និង​នេសាទ

ឆ្នេរ​សមុទ្ទ​ប្រុយណេ

ឆ្នេរ​សមុទ្ទ​ប្រុយណេ

_______________________________________________________
អាន​ផង​ដែរ៖
១. ចរាចរណ៍​នៅ​ប្រុយណេ
២. ដំណើរ​កម្សាន្ត​គ្រា​នេះ
៣. ផ្សារ​បន្លែ​នៅ​ប្រុយណេ
៤. ទៅ​លេង​ប្រុយណេ
៥. ពិធី​សម​បុណ្យ​ឯករាជ្យ​ជាតិ​ប្រុយណេ ដារូស្សាឡាម
៦. ស្លាក​សញ្ញា និង​ប៉ាយ​ឃោសនា​នានា​នៅ​ប្រុយណេ
៧. សួន​កម្សាន្ត ជេរូដុង ដ៏​កម្សត់

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers