jump to navigation

ទៅ​លេង​សាំងកាពួរ ក្រោយ​រយៈ​ពេល​មួយ​ទសវត្សរ៍ ថ្ងៃ អង្គារ 15 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback
  • ២២-២៣ កុម្ភៈ ២០១១

តាម​ពិត​ទៅ​សិង្ហបុរី គឺ​ជា​ប្រទេស​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​លេង​នៅ​ក្រៅ​ប្រទេស កាល​ពី​ចុង​ឆ្នាំ​២០០១ ពោល​គឺ​រយៈ​ពេល​១០​ឆ្នាំ​មុន​នេះ។ កាល​នោះ គឺ​ខ្ញុំ​បាន​ត្រូវ​ជ្រើស​រើស​ជា​តំណាង​និស្សិត​កម្ពុជា​ក្នុង​ចំណោម​១០​នាក់ (ស្រី​៥ ប្រុស​៥) ដើម្បី​ចូល​រួម​បោះ​ជំរុំ​យុវជន​និស្សិត​អាស៊ាន Sunburst Youth Camp ដែល​ឆ្នាំ​នោះ​កម្ពុជា​យើង​ទើប​តែ​បាន​ចូល​រួម​ជា​លើក​ទី​១។

កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ​នេះ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​សិង្ហបុរី​នេះ​ម្ដង​ទៀត​ជា​លើក​ទី​ពីរ ក្នុង​រយៈ​ពេល​១០​ឆ្នាំ បន្ទាប់​ពី​លើក​ទី​១​នោះ​រួច​មក។ អ្វី​ដែល​ប្លែក​​គ្រា​នេះ គឺ​ថា​ជា​ការ​ធ្វើ​ដំណើរ​លក្ខណៈ​ឯកជន​សុទ្ធ​សាធ និង​ធ្វើ​ដំណើរ​តាម​រថយន្ត ខុស​ពី​គ្រា​ទី​១ ដែល​ធ្វើ​ដំណើរ​តាម​យន្តហោះ ជា​លើក​ទី​មួយ​ផង​ដែរ ចូល​ទៅ​សិង្ហបុរី

នៅ​ល្ងាច​ថ្ងៃ​ទី​២២ បន្ទាប់​ពី​លេង​កម្សាន្ត​នៅ​ប្រទេស​ប្រុយណេ អស់​រយៈ​ពេល​៣​យប់​៤​ថ្ងៃ​រួច​មក ពួក​យើង​ក៏​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ទីក្រុង​កួឡា ឡូមពួរ ប្រទេស​ម៉ាឡេស៊ី​វិញ។ ម៉ោង​ប្រមាណ​៩​យប់ ពួក​យើង​បាន​មក​ដល់​កួឡា ឡូមពួរ និង​ស្រស់​ស្រូប​អាហារ​រួច ពួក​យើង​ត្រូវ​បែក​ផ្លូវ​គ្នា ដោយ​អ្នក​ខ្លះ​ត្រូវ​នៅ​កួឡា ឡូមពួរ ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ចំណែក​ឯ​៤​នាក់ រួម​នឹង​ខ្ញុំ ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​បន្ត​ទៀត​នា​យប់​នោះ ដើម្បី​មក​សិង្ហបុរី

នៅ​យប់​នោះ ទម្រាំ​តែ​រក​រថយន្ត​ក្រុង​បាន​ដើម្បី​ធ្វើ​ដំណើរ​មក​សិង្ហបុរី ពួក​យើង​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន រហូត​ស្ទើរ​មិន​បាន​មក​សិង្ហបុរី​ទៅ​ហើយ។ ទី​បំផុត​ពួក​យើង​បាន​ចេញ​ពី​ទីក្រុង​កួឡា ឡូមពួរ ប្រទេស​ម៉ាឡេស៊ី តាម​រថយន្ត​ក្រុង​ដែល​មាន​តម្លៃ​ប្រមាណ​៣០​ដុល្លារ​អាមេរិក នៅ​ម៉ោង​១២ និង​៣០​នាទី​អាធ្រាត​ឆ្ពោះ​មក​សិង្ហបុរី។

ការ​ធ្វើ​ដំណើរ​ពេល​យប់​បែប​នេះ​ចំណាយ​ពេល​លឿន​ជាង​ពេល​ថ្ងៃ ប្រមាណ​៤​ម៉ោង​ប៉ុណ្ណោះ​ក៏​ធ្វើ​ដំណើរ​មក​ដល់​ព្រំដែន​ម៉ាឡេស៊ី សិង្ហបុរី ទៅ​ហើយ។ បន្ទាប់​ពី​ឆ្លង​កាត់​អន្តោ​ប្រវេសន្ត​ទាំង​ពីរ​ប្រទេស​ហើយ ឡាន​ក្រុង​ក៏​បាន​ទម្លាក់​ពួក​យើង​នៅ​ម៉ោង​ប្រមាណ​៥​ភ្លឺ ធ្វើ​ឲ្យ​ពួក​យើង​ឡេឡឺ​គ្រប់​គ្នា ដែល​បី​នាក់​ក្នុង​ចំណោម​គ្នា​យើង​ទាំង​៤ មិន​មាន​នរណា​ម្នាក់​ធ្លាប់​មក​សិង្ហបុរី​នៅ​ឡើយ​ទេ មាន​តែ​ខ្ញុំ ដែល​មិន​ធ្លាប់​មក​អស់​រយៈ​ពេល​មួយ​ទសវត្សរ៍​ទៅ​ហើយ​ដែល​នោះ។ ហេតុ​នេះ​ពេញ​មួយ​ដំណើរ​កម្សាន្ត​នៅ​ទី​នេះ ត្រូវ​ខ្ញុំ​ជា​អ្នក​រ៉ាប់​រង​ទាំង​ស្រុង :)  (អាន​ភាគ​បញ្ចប់)


ព្រឹក​ព្រលឹម​នៅ​សិង្ហបុរី

សិង្ហបុរី​មាន​អ្វី​ខ្លះ​ក្រៅ​ពី​ផ្ទះ​ថ្ម?

អាគារ​កប់​ពពក​នានា​នៅ​ក្រុង​សិង្ហបុរី

សិង្ហ ដែល​ជា​អត្ត​សញ្ញាណ​ប្រទេស​នេះ

អាគារ​កប់​ពពក​នៅ​សិង្ហបុរី

អាគារ​សួន​អាកាស​ដែល​ទើប​សាងសង់​ថ្មី​នៅ​សិង្ហបុរី

______________________________________
អាន​ផង​ដែរ
១. ទៅ​លេង​ប្រុយណេ
២. សិង្ហបុរី
៣. ដំណើរ​កម្សាន្ត​គ្រា​នេះ
៤. ទៅ​លេង​សាំងកាពួរ ក្រោយ​រយៈ​ពេល​មួយ​ទសវត្សរ៍ (ចប់)
៥. ទៅ​លេង​ម៉ាឡេស៊ី ក្រោយ​រយៈ​ពេល​៩​ឆ្នាំ
៦. ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​បី​ប្រទេស
៧. ទៅ​លេង​ម៉ាឡេស៊ី ក្រោយ​រយៈ​ពេល​៩​ឆ្នាំ (ចប់)
៨. ចរាចរណ៍​នៅ​សិង្ហបុរី
៩. ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ

មតិ»

1. ទៅ​លេង​ប្រុយណេ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 16 ខែ​មីនា 2011

[...] [...]

2. សិង្ហបុរី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 16 ខែ​មីនា 2011

[...] [...]

3. ដំណើរ​កម្សាន្ត​គ្រា​នេះ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 16 ខែ​មីនា 2011

[...] [...]

4. Samady KS - ថ្ងៃពុធ 16 ខែ​មីនា 2011

គិត​រក​ទៅ​ទិញ ខុនដូ ជាប់​ដី​នៅ​សាំង​កាប៉ូ មួយ​សិន

សុភ័ក្ត្រ - ថ្ងៃពុធ 16 ខែ​មីនា 2011

ខំ​ធើ​ការ​រក​លុយ​ប៉ះ​កង់​ម៉ូតូ​ឲ្យ​គ្រប់​សិន​រ៉ូវ :P

5. កែវ ឌីណា - ថ្ងៃពុធ 16 ខែ​មីនា 2011

ខំប្រឹងអានពីរបីសារ ដូចអត់ឃើញសរសេរថា នាំគេដើរវង្វេងផ្លូវ?​ ឬមួយមាន នៅវគ្គបន្ត? :)

Samady KS - ថ្ងៃពុធ 16 ខែ​មីនា 2011

ដើរ​ប៉ុណ្ណឹង​ក៏​វង្វេង​ដែរ​លើក​ក្រោយ​ចាំ​ខ្ញុំ​ទៅ​ដែរ ខ្ញុំ​នាំ​ផ្លូវ​ព្រោះ​ស្គាល់​ច្បាស់​ណាស់

6. កែវ ឌីណា - ថ្ងៃពុធ 16 ខែ​មីនា 2011

អីយ៉ា! តួឯកចេញហើយតើនែក​ សង្ឃឹមថាសាម៉ាឌីនឹងមិននាំខ្មុំដើរឡើង ហើមជើងដូចអ្នកខ្លះទៅចុះ:)

សុភ័ក្ត្រ - ថ្ងៃពុធ 16 ខែ​មីនា 2011

សង្ឃឹម​នរណា​មិន​សង្ឃឹម សង្ឃឹម​ក្ឌី​ហ្នឹង?

7. កូនផ្សោត - ថ្ងៃពុធ 16 ខែ​មីនា 2011

មេចអត់ជិះអាទេះភ្លើង? ខ្ញុំជិះដូចជាមិនថ្ងៃជាងណឹងទេ រួចហើយមានកន្លែងគេងទៀត។

សុភ័ក្ត្រ - ថ្ងៃពុធ 16 ខែ​មីនា 2011

វីអាយភី បាទ ហេហេ

8. ទៅ​លេង​សាំងកាពួរ ក្រោយ​រយៈ​ពេល​មួយ​ទសវត្សរ៍ (ចប់) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អាទិត្យ 20 ខែ​មីនា 2011

[...] [...]

9. ទៅ​លេង​ម៉ាឡេស៊ី ក្រោយ​រយៈ​ពេល​៩​ឆ្នាំ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អង្គារ 22 ខែ​មីនា 2011

[...] លោក​អ្នក​ធ្លាប់​បាន​អាន​ហើយ​ពី​ប្រកាស​ទៅ​លេង​សិង្ហបុរី ក្រោយ​រយៈ​ពេល​១០​… របស់​ខ្ញុំ ថ្ងៃ​នេះ​ខ្ញុំ​សូម​ដាក់​ប្រកាស​មួយ​ទៀត គឺ​រឿង​រ៉ាវ​ទៅ​ម៉ាឡេស៊ី កាល​ពី​ខែ​កន្លង​ទៅ​នេះ។ [...]

10. ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​បី​ប្រទេស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មីនា 2011

[...] មិន​ថា​នៅ​ប្រុយណេ, ម៉ាឡេ, សិង្ហបុរី [...]

11. ទៅ​លេង​ម៉ាឡេស៊ី ក្រោយ​រយៈ​ពេល​៩​ឆ្នាំ (ចប់) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ ចន្ទ 28 ខែ​មីនា 2011

[...] [...]

12. រថ​យន្ត​ទំនើប​ៗ​នៅ​សិង្ហបុរី និង​ប្រុយណេ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អង្គារ 5 ខែ​មេសា 2011

[...] និយាយ​ពី​រឿង​ទៅ​ប្រុយណេ, ម៉ាឡេ និង​សិង្ហបុរី បន្ត​ទៀត ហាហា… [...]

13. ចរាចរណ៍​នៅ​សិង្ហបុរី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សៅរ៍ 9 ខែ​មេសា 2011

[...] និង​ប្រុយណេ ៣. ចរាចរណ៍​នៅ​ប្រុយណេ ៤. ទៅ​លេង​សាំងកាពួរ ក្រោយ​រយៈ​ពេល​មួយ… ៥. អាហារ​ដំបូង​នៅ​សិង្ហបុរី ៦. ស LikeBe the [...]

14. ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2011

[...] ម៉ាឡេស៊ី និង​សិង្ហបុរី [...]

15. ប័ណ្ណ​ប្រៃសណីយ៍​ពី​អូស្ត្រាលី​មក​ដល់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សុក្រ 5 ខែសីហា 2011

[...] ពី​​ប្រទេស​ប្រុយណេ, ម៉ាឡេស៊ី និង​សិង្ហបុរី នៅ​តែ​មក​ដល់​ពេល​នេះ [...]

16. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[...] ចរាចរណ៍​នៅ​ប្រុយណេ, ទៅ​លេង​ប្រុយណេ, ទៅ​លេង​សាំងកាពួរ ក្រោយ​រយៈ​ពេល​មួយ…, ឬ​ថា ភូថង អេ [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 64 other followers