កោតតែហង្សមាសធ្វើទៅរួច ថ្ងៃ អង្គារ 22 ខែមីនា 2011
Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ, ภาษาไทย.trackback

ស្រុកខ្មែរយើងអារឿងម្ចាស់ក្រុមហ៊ុនផលិតចម្រៀងកុបពីបកប្រែចម្រៀងបរទេសមកឲ្យខ្មែរច្រៀងតាមនោះ យើងឈប់និយាយទៅ ដ្បិតវាបានក្លាយជាជំងឺមហារីកសង្គម និងបានក្លាយទៅជាវប្បធម៌មួយទៅហើយរបស់ខ្មែរម្ចាស់ផលិតកម្មនានា បូករួមនឹងកំហុសខ្មែរដែលនាំគ្នាគាទ្រនោះផង។
អ្វីដែលហួសចិត្តសម្រាប់ខ្ញុំនឹងបរិយាយនៅពេលនេះ គឺថាបន្ទាប់ពីដេកកុបពី ដើរកុបពី អង្គុយកុបពី ឈរកុបពី ចម្រៀងគេគ្រប់ជាតិ គ្រប់សាសន៍មកច្រៀងមក ដល់យូរៗទៅអស់បទកុបពី ស្រាប់តែពេលនេះផលិតកម្មដែលគេហៅថាទី១ក្នុងស្រុកខ្មែរ គឺហង្សមាស នោះឥឡូវស្រាប់តែយកបទដែលជាបទចម្រៀងប្រចាំ និងលើកតម្កើងប្រទេសថៃមកឲ្យខ្មែរច្រៀងតាមទៀត។ ហួសចិត្តរកនិយាយអ្វីមិនត្រូវទេ។
បទ «สยามเมืองยิ้ม» ឬប្រែជាខ្មែរថា «ស្យាមស្រុកញញឹម» (ឬដែលគេដឹងជាទូទៅ និងជាយុទ្ធនាការរបស់ប្រទេសថៃថា Thailand, Land of Smiles នោះឯង) ដែលច្រៀងដោយអតីតរាជនីចម្រៀងថៃ នាង ផុំផួង ដួងច័ន្ទ្រ (ថៃ៖ พุ่มพวง ดวงจันทร์) គឺជាបទមួយដែលប្រទេសថៃគេបានផលិតឡើងដើម្បីលើកតម្កើងស្រុកគេ វាប្រៀបបាននឹងបទ «ពង្សាវតារខ្មែរ» របស់ខ្មែរយើងដូច្នោះដែរ។ ស្រុកថៃគ្រាន់តែចេញភ្លេងនៃបទនេះមកគេស្គាល់ និងស្ដាប់ឡើងនាំគ្នាសឹងបះរោម ព្រោះតែគេមានមោទនភាពនឹងជាតិគេ។ មិនដឹងហេតុផលអ្វីទាល់តែសោះ ដែលហង្សមាសសុខៗទៅយកបទបែបជាតិនិយមរបស់ថៃមកកុបពី ធ្វើបទចម្រៀងឲ្យខ្មែរស្ដាប់ និងច្រៀងតាមនោះឡើយ។ នេះឯងឬស្នាដៃកូនខ្មែរសម័យនេះ? sic បើយកទំនុកបទភ្លេងសាកល វាមិនសូវជាបញ្ហាអ្វីទេ តែនេះហង្សមាសឈានទៅកុបពីបទចម្រៀងបែបនេះ បន្តិចទៀតច្បាស់ជាអស់បទចម្រៀងចម្លង ហង្សមាសមុខជានឹងចម្លងភ្លេងជាតិថៃ មកឲ្យកូនខ្មែរច្រៀងតាមលាន់ហើយមើលទៅ ខ្ញុំថា។
បទចម្រៀងដែលក្រុមហ៊ុនហង្សមាសបានកុបពីពីបទ «ស្យាមស្រុកញញឹម» គឺស្ថិតនៅក្នុងថាសចម្រៀងលេខ៤៣១ (ឈុតអនុស្សាវរីយ៍សំពៅលូន) ឈ្មោះ «មរតកជីវិត» ដែលច្រៀងដោយ នាង ខាត់ សុឃីម។ បើទោះបីជាខំធ្វើភ្លេងឲ្យស្ដាប់ទៅដូចខ្មែរ តែវាមិនទៅរួចទេ ព្រោះសាច់ភ្លេងមានជាប់ក្លិនថៃយ៉ាងច្បាស់ ដ្បិតអ្វីវាជារបស់គេសុទ្ធសាធ។ ស្ដាប់ទៅគួរឲ្យអាណិតខ្មែរ អាណិតដូនតាខ្មែរដែលខំសាងប្រទេសពីអតីតរុងរឿង សម័យនេះកូនខ្មែរបានតែខំកុបពីបទភ្លេងគេ មកឲ្យជនជាតិគេមើលងាយខ្មែរកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ខាងក្រោមនៃជាអត្ថន័យប្រែនៃបទ «สยามเมืองยิ้ม»
ចូរអ្នកទាំងអស់គ្នាមានមោទនភាពចុះដែលបានកើតជាជនជាតិថៃ
យើងមិនដែលបានក្លាយជាទាសករនៃជាតិណា (មិនដែលស្ថិតក្រោមអាណានិគម) ហើយយើងមានទឹកចិត្តដ៏ល្អផូរផង់
ទូទាំងពិភពលោកបានផ្ដល់នាមប្រទេសយើងថា ជាស្យាមស្រុកញញឹម
យើងគួរមានមោទនភាពចំពោះភាពល្អស្អាតនៃប្រទេសយើង។ជនជាតិដែលមានចិត្តត្រជាក់ គឺជាជនជាតិថៃយើងនេះ
បើទោះបីមានជនជាតិផ្សេងទៀតមកពំនាក់ យើងមិនដែលហាមឃាត់
អ្នកខ្លះឆ្លងខេត្តឆ្លងស្រុកមកចូលពឹងបុណ្យស្យាមប្រទេស (ថៃ)
ពួកយើងនៅតែញញឹមទទួលអ្នក។ស្រុកយើងល្បីថាជាប្រទេសដែលមានទឹកចិត្ត
ហើយសូមផ្ដាំទៅអ្នកមកស្នាក់អាស្រ័យថាកុំធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រទេសថៃ
ជនជាតិថៃគឺជាជនជាតិស្មោះត្រង់មកតាំងពីបុរាណកាល
ត្រឹមបាយមួយចាន បើអ្នកណាភ្លេចរបស់អ្នកនោះគឺនិរគុណ។ជនជាតិថៃស្រឡាញ់ជាតិ និងសាសនា
ព្រមទាំងអង្គព្រះមហាក្ស័ត្រិយ៍ ដែលជាទីសក្ការៈ
ប្រសិនបើអ្នកគោរពសិទ្ធិរបស់ថៃ អ្នកអាចរស់នៅបានយូរ
ប្រទេសថៃមានចិត្តបុណ្យ នៅញញឹមដាក់អ្នកជានិច្ច៕
បទភ្លេងមេឡូឌី ដែលមានអត្ថន័យជាភ្លេងជាតិនិយមរបស់ប្រទេសថៃបែបនេះ អ្នកគិតថា ខ្មែរយើងយកមកធ្វើជាចម្រៀងខ្មែរឲ្យជនជាតិយើងច្រៀងតាមដែរឬយ៉ាងណា?
សូមស្ដាប់ចម្រៀងនេះ និងបទចម្លងរបស់ហង្សមាស ខាងក្រោម៖
__________________________________________________
អានផងដែរ៖
១. ខ្មែរសម័យថ្មីពិតជាសូន្យរឿងតែងភ្លេង
២. ស្រុកខ្ញុំ… ម៉ែឪអាកុបពី!
មតិ
Sorry comments are closed for this entry






[...] កោតតែហង្សមាសធ្វើទៅរួច « -:- កំ… – ថ្ងៃពុធ 23 ខែមីនា [...]
[...] កោតតែហង្សមាសធ្វើទៅរួច [...]
មានរឿងចឹងផង! បើពិតដូចល្បងភ័ក្រនិយាយ ខ្ញុំក៏ពុំគាំទ្រនោះដែរ ហើយថ្កោសទោសទៀតផង ព្រោះនេះមិនមែនចម្លងបទធម្មតាទេ គឺបទជាតិនិយមរបស់ពួកបច្ចាមិត្តម៉ឺនឆ្នាំ។ ការធ្វើបែបនេះ នឹងធ្វើឲ្យសៀមសើចចំអកកាន់តែខ្លាំង មើលងាយមើលថោកខ្មែរយើង។ ស្នើរដល់ក្រសួងវប្បធម៌គួរពិនិត្យមើលរឿងនេះឲ្យមែនទែន។ មិនមែនរឿងលេងសើចនោះទេ!
ក្រសួងវប្បធម៌? មិនដឹងជាមានក្រសួងនេះឬអត់រ៉េ ក្នុងស្រុកខ្មែរ! ប្រសិនបើមានមែន ម្ល៉េះមិនសមណានឹងមានវប្បធម៍បរទេសពេញក្នុងស្រុកចឹងរ៉េ!
គាំទ្រយ៉ាងពេញទំហឹង!
អូយ មិចចឹងខ្មែរ
អារឿងកូពីពីគេ ខ្មែរជំនាញហើយ! ថ្ងៃមុនខ្មុំបាន comment ទៅអ្នកនិពន្ធម្នាក់ នៅសមាគមអ្នកនិពន្ធខ្មែរ សួរគាត់ពីរឿងកូពីបទចំរៀង និងទំនុកភ្លេងពី បរទេស គាត់ថា អារឿងកូពីហ្នឹងមានតាំងពីសម័យលោកតា ស៊ុន ស៊ីសាមុត ម្លេះដូចជាបទ «ភ្លៀងស្រក់លើមាត់បង្អួច»…និងបទផ្សេងៗទៀត ហើយ សម័យនេះជាសម័យសកលភាវរូបនិយកម្មយើងព្យាយាមធ្វើអ្វីៗឲ្យតែមួយ។ បើអ្នកនិពន្ធមានប្រសាសន៏បែបគ្មានការទទួលខុសត្រូវ វប្បធម៏ខ្មែរនឹង រលាយឆាប់ កោតចេះតែនិយាយទៅកើត! នឹកឡើងក្តៅឆេវហ្មង!!
អ្នកនិពន្ធនឹងឈ្មោះអី?
កាលពីដើម ១០០ បទ កូពី ១បទ ទេហើយគេមានទិញសិទ្ធិត្រឹមត្រូវ តែ ឥឡូវ ១០០បទ កូពីទាំង ១០០ គ្មានទិញសិទ្ធិ គឺលួចទាំងងងើលតែម្តង
ព្រះអើយ!!! កូនខ្មែរខូចខួរក្បាលអស់ទៅហើយ ព្រោះតែចង់បានប្រាក់ចំណេញរហូតភ្លេចអ្វីទៅជាតិនិយម មោទនភាពជាតិ?????
នេះបទ មរតកជីវិត http://www.phnompenh.com/imgmusics/m6163_31362.mp3
the more ppl supports this kind of shit, the more they will keeps doing it. Its a fact.
ថ្ងៃមុនសម្តេចក៏បានគាំទ្រឲ្យយកបទចំរៀងចាស់ៗ(លោកតាសាមុត -សុទ្ធា….)
មកច្រៀងឡើងវិញផងខ្លាចបាត់បង់តែក៏មិនបាននិយាយហាមឃាត់ការកែរកាឡៃអីទេ។ ហើយបើដូចល្បងភ័ក្រនិយាយ ផលិតកម្មនោះពិតជាចោលម្សៀត
គ្មានខួរក្បាលជាខ្មែរអីរ៉េ ។
តើឲ្យខ្ញុំក្រលាស់អណ្តាតរបស់ខ្ញុំបែបណា ដើម្បីប្រាប់អ្នកណាគេអំពីរឿងនេះ?ខ្ញុំមានអារម្មណ៍ឈឺចាប់តាំងពីជំនាន់ទូរទស្សន៍IBC មកម្លេះ, ដែលកាលនោះ ឧស្សាហ៍មានការកោះហៅតារាថៃមកសម្តែងConcert ក្នុងស្រុកខ្មែរណាស់.. ខណៈនោះមានការសម្តែងរួមរវាងក្រុមតារាសិល្បៈខ្មែរ ជាមួយ និង Bazoo នៅលើឆាក.. ។ ហ៊ឺម.. រាល់ពេលដែលតារាថៃចេញមកសម្តែង អ្នកមើលដែលជាខ្មែរសុទ្ធសាធ នាំគ្នាលើកទឹកចិត្តជូនបាច់ផ្កា កំរងផ្កា ឲ្យថៃ ស្ទើរបាក់ក គេទៅហើយ… តារាខ្មែរចេញមកច្រៀងបាច់ផ្កាមានតែ ១ទង ឬ ២ទងប៉ុណ្ណោះ… ហ៊ឺម គេបង្វក់ស្ទើរតែលែងដឹងអីទៅហើយ…។
ចំណែកហង្សមាសវិញ ការគិតរបស់គេគឺ ($$$=80% to 90%), ខ្ញុំក៏គាំទ្រសកម្មភាពមួយចំនួនផងដែរដែលហង្សមាសបានចូលរួមដើម្បីសង្គម។ ខ្ញុំស្តាយសមត្ថភាពអ្នកសិល្បៈខ្មែរណាស់ ពួកគេមានសម្លេងល្អ រូបសម្បត្តិស្អាត មានភាពទាក់ទាញ ។ល។ តែអ្វីដែលស្តាយ គេមិនអាចយកមនសិការ មកចិញ្ចឹមក្រពេះបានទេ ដូចនេះត្រូវតែច្រៀង និង និពន្ធតាមតំរូវការរបស់ម្ចាស់The Boss..។ ប៉ុណ្ណឹងចុះ ខ្ញុំក៏មិនមានជាមនុស្សអស្ចារ្យអីដែរ តែសូមបួងសួងព្រលឹងដូនតាជួយឲ្យពូជខ្មែរ ថែរក្សាអត្តសញ្ញាណខ្លួនបានជានិច្ច៕
មិនគិតនាំគ្នាជួយរក្សាស្នាដៃខ្មែរទេ គិតតែឆ្កួតយកចំឡងបទគេដូចជាមិនចេះស៊ីបាយ
សុភ័ក្រនិយាយបានល្អណាស់។យើងមិនមែនប្រកាន់ពូជសាសន៌ទេតែចំពោះចោរប្រវត្តិសាស្រ្តដែលតែងតែចិញ្ចឹមចិត្តលួចទឹកដីយើងនោះគួរតែកុំបន្ទាបខ្លួនទៅចំលងរបស់វារឹតតែមិនគួរទទួលយកនូវវប្បធម៌របស់វា។យើងដឹងហើយថាមិនត្រឹមតែទឹកដីខ្មែរយើងទេដែលវាលួចនោះសូម្បីតែវប្បធម៌ក៏ដូចជាអក្សរសាស្រ្តខ្មែរយើងក៏ត្រូវវាលួចដែរ។
ជាសរុបគឺហង្សមាសមិនគួរធ្វើដូច្នោះទេ
ថាហើយថា!
ថាអី?
ធ្លាប់ថាឱ្យអ្នកនិពន្ធចម្រៀងនៅហង្សមាស.. ថាចំមុខថាកុំឆ្ងាញ់ពេកអារបស់គេហ្នឹង ប្រយ័ត្ន! អ្នកមិនដឹង គេចេះតែស្ដាប់ទៅ តែអ្នកដឹងវាឈឺ! ធ្វើឱ្យចេះគិតមុខគិតក្រោយ បើថាមិនចេះគិតទេ នៅអង្គុយស្ងៀមល្អជាង!
មែនហ្អី? ហេហេ… អ្នកនិពន្ធកុបពីនឹងហ៎?
បាទ..
ត្រូវអ្នកនៅហង្សមាសលែងរាប់អានដោយគ្រាន់តែសួរគេថា «ដូចបទថៃម្ល៉េះ?» ហាហាហា កំប្លែងទេ?
ដល់ថ្នាក់ហ្នឹងផង?
មនុស្សខ្លាចស្រមោលខ្លួនឯង.. ឬគ្រាន់តែនិយាយឱ្យល្អ និយាយឱ្យដឹងខ្លួនថា «កុំស្មានថាគ្មាននរណាដឹង» ក៏ខុសដែរ?
ខ្ញុំតែងតែច្រៀងបទហង្សមាសដែរពេលចូលខារ៉ាអូខេម្តងៗ ព្រោះខ្ញុំគិតថាពិរោះ ដោយមិនគិតពី ថ្លៃ ឬថោក នៃបទទាំងនោះ!
ខ្ញុំច្រៀងបទចម្លង មិនមែនមានន័យថាខ្ញុំគាំទ្រឲ្យមានការចម្លងនោះទេ។ តាំងពីដើមមកខ្ញុំមិនចង់និយាយទេពីរឿងកុពីបទគេនេះ ព្រោះខ្ញុំយល់ថា “វាស្ទើរតែក្លាយជារឿងធម្មតាទៅហើយនៅស្រុកខ្មែរ” ព្រោះពេលសួរហេតុផលថា ម៉េចក៏ធ្វើអញ្ចឹង ចម្លើយគឺ ដើម្បីឆ្នាំងបាយ ក៏ប៉ុន្តែបាយនេះ (បទនេះ) គឺបាយឆ្ងាញ់ហើយ (ជ្រុលពេក)។ ពេលនិយាយជីកឬសជីកគល់ ក៏តាំងអន់ចិត្តថា ម៉េចមិនស្វែងយល់ពីជម្រៅចិត្តអ្នកនិពន្ធផង គ្នាអន់ចិត្ត ម៉េចមិនបន្ទោសក្រសួងវប្បធម៌ដែលមិនអើពើ! ម៉េចមិនបន្ទោសអ្នកស្តាប់ ដែលតែងតែទិញឌីសចម្លង និងចូលចិត្តស្តាប់បទចម្លង…!! យ៉ាងណាក៏ដោយ អ្នកស្តាប់និងអ្នកផលិតគឺសុទ្ធតែរួមចំណែកខុស ដើម្បីលុបបំបាត់កំហុស មានប្រការសំខាន់តែមួយគត់គឺ “ឆន្ទៈ” មានឆន្ទៈប៉ុណ្ណា! តែប្រហែលគេគិតថា ឆ្នាំងបាយ>ឆន្ទៈ! អញ្ចឹងគេមុខជារើសឆ្នាំងបាយទៀតហើយ!
គួរអោយឈឺចិត្តមែន។ ម៉េចក៏ផលិតកម្មហ្នឹងធ្វើអីអត់ចេះហ្ចឹង? និយាយដោយស្មោះខ្ញុំមិនដែលស្តាប់បទពីផលិតកម្មហ្នឹងទេ។ធ្វើហ្ចឹងវាហួសហេតុពេកហើយ ។ កូបី ក៏កូបីទៅ ម៉េចក៏ទៅកូបីបទជាតិនិយមរបស់គេ ធ្វើនេះ នាំអោយគេមើលថោកដល់ថ្នាក់ដឹងនាំខ្មែរទៀត ពីព្រោះផលិតកម្ម ហង្សមាស មិនមែនផលិតកម្មតូចទេ គេស្គាល់ថាជាផលិតកម្មប្រចាំប្រទេសកម្ពុជាទៅហើយ បើបរទេសបានស្តាប់ ហើយប្រាកដជាមានទស្សនៈប្រទេសយើងមិនមានគំនិតផ្ទាល់ខ្លួនទេ បានត្រឹមតែកូបីរបស់អ្នកដទៃ។ គួរអោយអាណិតខ្លួនណាស់ គ្មានមុខមាត់អី និយាយទល់ហ្នឹងពួកសៀមទេ!
ខ្ញុំមិនកាន់ជើងសៀមទេ។ ប៉ុន្តែខ្ញុំស្តាប់ទៅបទគេពីរោះហើយអត្ថន័យគេ ស្តាប់ទៅបើប្រៀបជាប្រទេសយើងវិញ ខ្ញុំនឹងមានមោនភាពក្រៃពេក ចំនែកបទដែលទើបតែកូបីវិញ មិនដឹងអត្ថន័យស្អីទេ ប្រយោគដែរដែរ អត់មានអីថ្មីសោះ។ គួរអោយឈឺចិត្តមែន!
អៃហ្វូនក្លែងក្លាយ ធ្វើម៉េចទៅប្រៀបអៃហ្វូនពិតបាន
ខ្ញុំស្តាប់បទគេហើយចង់តែយំទេ
សូមឲ្យក្រសួងនិងអជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះផង ហើយដើម្បីលើកទឹកចិត្ដដល់ការនិពន្ធចម្រៀងក្នុងស្រុក គ្រប់ផលិតកម្មទាំងអស់ គួរតែត្រូវបានរក្សាកម្មសិទ្ធិបញ្ញារបស់ពួកគេផងដែរ។
បើនិយាយពី Copy បទចម្រៀងរបស់គេ ជាពិសេស ចម្រៀងរងស់ថៃ ខ្ញុំដូចជានឹកឃើញរឿងមួយ ដែលកំពុងចាក់ផ្សាយតាមរយៈទូរទស្សន៍បាយ័ន ដែលមើលទៅ ការនិយាយស្តី កាយវិការ ចរិកឫកពារ ការតុបតែងខ្លួន មុខមាត់តួអង្គ ហាក់ដូចជាអ្នកដឹកនាំរឿងងប់ងុលយ៉ាងខ្លាំង នឹងខ្សែភាយន្តថៃ ឬ ក៏ជាជនជាតិថៃផងក៏មិនដឹង គឺដូចប្រៀបដូចជាចម្លងចេញពីខ្សែភាយន្តរបស់ថៃ មួយរយភាគរយអញ្ចឹង ដែលធ្វើឲ្យខ្ញុំហាក់ខ្មាស់ខ្លួនឯងមិនហ៊ានតាមដានសាច់រឿងនោះទេ ។ ខ្ញុំគ្រាន់ចាំបានថា សាច់រឿងនោះ កំពុងចាក់ផ្សាយនាពេលបច្ចុប្បន្ននេះ ក្នុងទូរទស្សន៍បាយ័ន ដែលមាននាង កាតុ ដើរតួក្នុងសាច់រឿងនោះផងដែរ…។
ហេតុអ្វីបានជាហង្សមាសធ្វើបែបនេះ!
នេះជារឿងហួសចិត្តសំរាប់អ្នកគ្រប់គ្នា វែកញែកកាន់តែច្រើន កាន់តែឈឺចិត្ត។
កុំបន្ទោសគេអី ព្រោះយើងមិនគាំទ្រស្នាដៃខ្មែរខ្លួនឯងទេ!!! ទំនេរមកលេងប្លក់ឯការបស់ខ្ញុំមក! នៅទីនោះ មុខជាដឹងថា ហង្សមាស ធ្វើនេះត្រូវឬខុសហើយ! សូមអរគុណ!
ថ្វីបើខ្មែរមិនគាំទ្រស្នាដៃខ្មែរ ក៏មិនត្រូវគាំទ្រស្នាដៃពួកអាចោរសៀមដែរ! វាហួសហេតុ! bullshit
ឯកភាព…
(បន្ថែម) ខ្ញុំនិយាយនេះមិនកាន់ជើងហង្សមាសទេ តែសូមឲ្យជួយគិតមើលទេ! ណា ខ្ញុំគ្មានអ្វីអស្ចារ្យសម្រាប់ណែនាំហង្សមាស និងអ្នកទាំងអស់គ្នា ក្រៅពីការវិភាគរបស់ខ្ញុំនោះទេ។ ខ្ញុំសាកល្បងហើយ សាកទៀត តែធ្វើម្ដេច បើយើងមិនមែនជាមនុស្សគេឲ្យតម្លៃ ទោះជាខំប៉ុនណ្ណា ក៏គ្មានចម្លើយអ្វីក្រៅតែពី ធ្វើសើចម្នាក់ឯង យំម្នាក់ឯង ពិបាកចិត្តម្នាក់ឯង នោះទេ។ ខ្ញុំធ្វើរាល់ថ្ងៃនេះ កុំតែខ្ញុំស្រឡាញ់ជាតិខ្ញុំទេ កុំអីខ្ញុំសុខចិត្តជាមនុស្សរុក្ខជាតិវិញ។ ចម្រៀងខាងលើនេះ តាមពិតវាខុសមែន តែអ្វីដែលខ្ញុំនិយាយមុននេះ គឺសំដៅលើធម្មតានៃផលិតកម្មចម្លងគេទាំងនោះ។
សូមអរគុណ!
ដូចខ្ញុំនិយាយចឹង បើចម្លងបទធម្មតាៗ បែបបទសាកលមិនសូវជាបញ្ហាទេ តែចម្លងបទសណ្ឋានបែបនេះ វាមិនខុសគ្នាអីប៉ុន្មានពីចម្លងបទគោរពទង់ជាតិគេមកទេ។ ហើយខ្មែរនាំគ្នាច្រៀងការ៉ាអូខេតាម ស្ដាប់ទៅអណោចអធមណាស់។
ហង្សមាស កូពី ពីថៃ ចិន កូរ៉េ ៩៩.៩៩ភាគរយ និយាយរួម គ្មានបទណាជាបទខ្មែរទេ លើកលែងតែយកបទពីដើមមកច្រៀងថ្មី ។ ថៃមើលងាយខ្មែរ ថាជាចោរ ក៏ដោយសារ ពួកអស់នេះដែរ ឲ តែបានលុយចូលហោប៉ៅ អ្នកណាមើលងាយជាតិខ្មែរ ក៏ពួកវាមិនឈឺក្បាលដែរ !
ស៊ីណា៖ តាមមតិខ្ញុំ បងគួរតែមិនត្រូវមានប្រសាសន៍បែបនេះទេ។ ការមានប្រសាសន៍បែបនេះអាចធ្វើឲ្យប៉ះពាល់ដល់ស្នាដៃដែលអ្នកនិពន្ធខ្មែរ គ្នាខំផលិតពិតៗ។ មូលហេតុដែលខ្ញុំពោលបែបនេះ ព្រោះការពិត ហង្សមាសក៏មានបទដែលប្រសូតចេញពីស្នាដៃអ្នកនិពន្ធបទភ្លេងជាជាតិ ខ្មែរដែល ដូចជាបទ បេះដូងខ្មែរ… និទិឃៈរដូវនៅមណ្ឌលគីរី … ។ល។ កាលពោលបែបនេះ បើប៉ះកវីអ្នកមិននិយាយវិញ ហើយឆាប់អន់ចិត្តទៀតនោះ មុខជាក្ស័យឥឡូវហើយចម្រៀងជាតិនោះ។ សង្ឃឹមថាបងមិនប្រកាន់ខ្ញុំ!!! អរគុណ!
អាណឹងហើយទើបគេមិនចង់ឲ្យប៉ះពាល់របស់គេនឹងហ៎ា ជាពិសេសរបស់របរដែលក្បែរៗយើងហ្នឹង ដែលជាហេតុធ្វើឲ្យគេយល់ច្រឡំងាយ។ ត្រីស្អុយមួយក្បាលវានាំឲ្យស្អុយទាំងអស់ហ្នឹង។ ដល់ទម្លាប់ចម្លងគេរហូតចឹង នៅពេលធ្វើខ្លួនឯង កុំថាឡើយឲ្យបរទេសគេជឿ សូម្បីគ្នាឯងនឹងក៏លែងជឿ និងមិនទុកចិត្តដែរ… នេះជាវិបាកសម្រាប់អនាគតយ៉ាងច្បាស់ទែនតែម្ដង។
លោកសុភ័ក្រ្តនិយាយត្រូវ មានអីអួត បើ ៩៩៩៩បទ មានបទថ្មីតែ ១បទហ្នឹង ម៉្យាង ហង្សមាសហ្នឹង ស៊ីឌីហ្ស៊ីន សំលេងបែក ត្រាក មិនគួរឲចង់ស្តាប់សោះ បើជ្រុលនឹងកូពីបទគេ ធ្វើឲ ពិរោះជាងគេមិនថាទេ គុណភាពសំលេងអន់ជាងគេខ្លាំងណាស់ ពិសេសបើយកបទ លោក ស៊ិន ស៊ីសាមុតមកច្រៀង បើអ្នកច្រៀង អន់ហើយ ថែមទងភ្លេង ស្រាល បែក មិនសមនឹងចំណាយលុយ ទិញសោះ !!!
ចឹងទៅក៏ខំថាឲ្យក្ដែងៗដែរទៅ!! ព្រោះមានដឹងថា កំពុងតែប្រកាសទៅកាន់ពិភពលោក ពិសេសថៃឲ្យគេដឹងថាកំពុងតែលួចបទគេទេ? ចុះមិនដែលគិតថា ខ្មែរយើងហ៊ានយកបទជាតិគេមកជាន់ឈ្លី ជាបទសមញ្ញចឹងទេហ៎!! ចុះមិនដែលគិតថា អ្នកឯងគោរពបទជាតិអ្នកឯង តែខ្ញុំវិញមិនគោរពទេ គ្រាន់តែយកមកឲ្យអ្នកចម្រៀងធម្មតាច្រៀងតែ ប៉ុណ្ណឹង។
មានអ្នកខ្លះ ខ្លួនជាអ្នកនិពន្ធហើយ រិះគន់អ្នកនិពន្ធគ្នាឯង ទាំងខ្លួនឯងចេះលើសគេទៀត។ សមណាស់!!! មិនថា ពិបាកនៅស្ងៀមដែរ មើលតែខ្លួនឯងមិនធ្លាប់ចម្លងពីគេ។ ខ្ញុំគ្រាន់តែចង់អ្នកនោះត្រិះរិះចុះ។ បើសិនជាខ្លាចអាប់ឱនចម្រៀងជាតិណា៎!!! រកមើលអ្នកណានៅហង្សមាសនោះ រួចសួរគេតែពីរនាក់ទៅមិនចាំបាច់ដល់ថ្នាក់ឲ្យបែកអូរបែកស្ទឹងទេ។ ពេលខ្លះណា ដឹងស្រាប់ហើយ អ្នកប្រកាសត្រឹមតែ១០ទេ តែអ្នកផ្ដល់មតិឡើងដល់២០។ ខ្ញុំមិនយល់សោះ មែនទេបងសុភ័ក្ត្រ។
បញ្ញាមិនយល់មកពីបញ្ញាមានគំនិតគិតថាចម្លងគេនឹងវាល្អ ចឹងទេខំនិយាយរហែកមាត់ទៀតនៅតែមិនយល់ដដែរនឹង។ ខ្ញុំគ្រាន់តែលើកទឹកចិត្តឲ្យបញ្ញាឲ្យបន្តចម្លងគេទៀតចុះ ពិសេសពីថៃតែម្ដង។
ហើយសូមកុំគិតថាថៃគេល្ងង់ មិនដឹងអីនោះ។ រួចទៅខំតស៊ូមតិថាថៃចម្លងវប្បធម៌ខ្មែរម៉េចកើតវាមិនខ្មេះទេ ពីណាគេនៅជឿទៀត?
បាទ! ចឹងអរគុណហើយ!! នេះជាមតិរបស់បងសុភ័ក្ត្រទេ ថាឲ្យគេឈប់ចម្លងក្ដែងៗ ចុងក្រោយមកលើកទឹកចិត្តឲ្យខ្ញុំឯណា ឯណី ខំចម្លងគេ។ នេះឬអ្នកពាក្យដែលថាបងចង់ឃើញខ្មែរឈប់ចម្លងគេ? សូម្បីតែខ្ញុំ ដែលខ្ញុំមិនទាន់បានចម្លងរបស់ប្រទេសណា ជាផ្លូវការផង ត្រឹមតែធ្វើថ្មីដើម្បីតម្រូវឆន្ទៈខ្លួនឯង បងមកលើកខ្ញុំបែបនេះហើយ ចុះទម្រាំគ្នា ដែលគ្នាមិនបានដឹងនោះយ៉ាងម៉េចទៅ? សូមបងពិចារណាចំពោះចំណុចនេះផង!
Please do not say that Khmer do not support Khmer. Should say that Koun Khmer should learn and learn, study hard from day to day to be a good writer. Why Old Khmer songs from 60s and 70s are still famous? Good writer. … Khmer is lacking of creativity! and copy is easier to do! Benefit to Businessman. Khmer should wake up!!!!
Jasmine: That is truth. Khmer writer in now a day is also good too but we talk to the music. Music composing is the lead, how nice the songs. After is Lyric. In fact, we had updating a good lyric already don’t u check out first. I am the person who support very much with the old songs, but now i can give our new generation writer the worth too that can make the youth in this generation can be attract even it is not perfect as well but my visionary for them is will be improving more. Thanks!!
ជាការចែករំលែកផង អាចថាអួតក៏បាន តែខ្ញុំមិនបានចម្លងទំនុកភ្លេងពីគេទេ។ នេះជាទំនុកភ្លេង ទំនុកច្រៀងដែលខ្ញុំព្យាយាមធ្វើម្នាក់ឯង ស្ដាប់ម្នាក់ឯង ឲ្យតម្លៃម្នាក់ឯងកន្លង។ នេះជាតឹកតាងនៃយុវជនសម័យឥឡូវ!!!
http://www.phnompenh.com/camplay.php?gcm=1101&gimi=31160&gfn=m5318_31160.mp3
http://www.phnompenh.com/camplay.php?gcm=1101&gimi=29959&gfn=m5318_29959.wma
http://www.phnompenh.com/camplay.php?gcm=1101&gimi=31152&gfn=m5318_31151.mp3
អរគុណបើសិនជាបានស្ដាប់!! ខ្ញុំគ្មានអ្វីក្រៅពីស្នាដៃទាំងនេះទេជូនជាតិដ៏អភ័ព្ទរបស់ខ្ញុំ។
ល្អណាស់
អរគុណបងខ្មែរក្រោម!
តែនិយាយតាមត្រង់ទៅ ខ្ញុំរំភើបណាស់ សឹងតែថា ចង់ឃើញមតិបន្តបន្ទាប់នៅទីនេះទៀត ហើយជាងនេះទៅទៀត ខ្ញុំសូមកោតសរសើរដ៏ស្មោះចំពោះអត្ថបទ និងមតិដ៏មានតម្លៃនៅទីនេះ។ ព្រោះនេះជាចលករជម្រុញសិល្បៈជាតិខ្មែរ មែនទែន។ សូមអរគុណបងសុភ័ក្ត្រខ្លាំងណាស់! សូមអរគុណបងៗ និងមិត្តភក្តិទាំងអស់គ្នាដែលចេះស្រឡាញ់ជាតិយ៉ាងនេះ!!!!!! T_T
គួរអោយក្តៅក្រហាយណាស់ល្បងភក្តិ…. លែងគាំទ្រផលិតកម្មស្អីនឹងទៀតហើយ ><
គួរតែមានវិធានការចំពោះរឿងនេះ សូមជូនជាយោបល់ថាគួរតែបញ្ជូនទៅ ខាងជំនាញនៃក្រសួងវប្បធម៌ គួរតែបន្តឲ្យផលិតកម្មដែលគ្មានវិជ្ជាជីវៈបែប នេះធ្វើអាជីវកម្មទៀតទេ?
ហង្សមាសចង់រីកចំរើនទៅមុខ ទាល់តែហៅលោក ជុំ ប៊ុនធឿន មកវិញ។
មិនបាច់ទេ, ឱយលោកជុំ ប៊ុនធឿនយកទៅតាមគាត់ក៏ល្អម៉្យាងដែរ។
http://www.hangmeas.com.kh/ គេ Hack យូរយារហើយគេមិនរវល់ផង។
@បញ្ញា ៖ ការចម្លងគំនិតរបស់អ្នកដទៃ គឺខុសទាំងស្រុង គ្មានអ្វីគួរជជែកវែកញែកទេ ការដែលខ្ញុំនិយាយ គឺខ្ញុំសុំអោយ ហង្សមាស សាកល្បងបង្កើតបទចម្រៀងខ្លួនឯងខ្លះផង ដូចជាលោក ព្រៀប សុវត្ថិ មិនទាន់មានបទចម្រៀងផ្ទាល់ខ្លួននៅឡើយទេ។
សម្រាប់បទចម្រៀងរបស់បញ្ញាវិញ ខ្ញុំស្តាប់តែបទទីមួយទេ ព្រោះអ៊ីនធើណេត យឺត។ ខ្ញុំយល់ថាការខិតខំរបស់លោកគឺពិតជាបានសម្រេច នៅពេលណាមួយ។ ប៉ុន្តែបច្ចុប្បន្នបើសិនជាមានឱកាសច្រើនសូម បង្កើត Channel របស់ខ្លួននៅលើ YouTube ហើយសាកល្បងដាក់វីដេអូចូល។ ខ្ញុំគិតថាលោកចេះលេងតន្រ្តីទៀត ក្រៅពីការច្រៀង ។ សំឡេងល្អ ហើយអាចលែងតន្រ្តីទៀត ពិតជាអស្ចារ្យមែន។
Ratha: ខ្ញុំសូមអរគុណចំពោះការលើកទឹកចិត្តដ៏មានតម្លៃរបស់លោក។ ក្នុងនាមខ្ញុំជាពន្លកយុវអ្នកនិពន្ធម្នាក់ ក្រៅពីមនសិការ ខ្ញុំក៏ចង់បានគុណធម៌ផងដែរ។ គុណធម៌យ៉ាងម៉េច? គឺថា សូមបងជួយវិភាគលើការពិតឡើងវិញថា តើលោកព្រាប សុវត្ថិពិត ជាគ្មានបទផ្ទាល់របស់ខ្លួនឯងមែនឬមិនមែន? ខ្ញុំសូមយកបទ និទាឃៈរដូវនៅមណ្ឌលគីរី ជាឧទាហរណ៍មួយ។ បទនេះ និពន្ធទំនុកច្រៀង និងបទភ្លេងដោយ លោក ហ៊ុន ហេង។ ដូច្នេះ ការវិភាគមិនទាន់គ្រប់ជ្រុងជ្រោយ អាចធ្វើឲ្យប៉ះពាល់ដ៏អារម្មណ៍ពួកគាត់ដែរ។ ខ្ញុំនិយាយបែបនេះចំពោះបង សូមអធ្យាស្រ័យផងចុះ ព្រោះខ្ញុំចង់លើកស្នាដៃពួកគាត់ឲ្យកាន់តែមានការអភិវឌ្ឍន៍។ ទាំងខ្ញុំទាំងគេ ទាំងបង សង្គមនឹងដើរទៅមុខ។ ដូច្នេះ សូមបងអធ្យាស្រ័យផងចុះ បើសិនពាក្យពេចន៍នេះមានប៉ះពាល់អារម្មណ៍បង។
សម្រាប់ការបង្កើតChannelផ្ទាល់ខ្លួនលើYoutubeវិញ ខ្ញុំបានបង្កើតហើយហើយ ហើយក៏មានការបង្ហោះជាហូរហែរដែរ ពីចម្រៀងទាំងនោះ គ្រាន់តែខ្ញុំមិនសូវបានផ្សព្វផ្សាយឲ្យទូលាយ ដូចគេ។ មានឱកាសខ្ញុំនឹងផ្សព្វផ្សាយបន្ថែម។ អរគុណបងច្រើនណាស់។ សូមអរគុណ!!!!!
អាហ្នុងហើយបានជាគេមិនចង់ឲ្យមានវប្បធម៌នៃការចម្លង នៅតែមិនយល់ទៀត។ ដល់ស្អីៗក៏ចម្លងៗ យូរៗធើខ្លួនឯងគេមិនជឿ គេមិនស្គាល់ ព្រោះគេយល់ថាប្រហែលចម្លងគេទៀតហើយ។ ធើចោរយូរពេកទៅដល់កែខ្លួន មិននរណាហ៊ានរាប់រក បើលួចប្លន់គេម៉ាសន្ធឹកបែបនេះ ចឹងទេ បានគេមិនឲ្យធើចោរនឹង។
អ្នកណាដែលកើតមកមិនចម្លងគេ? បងសុភ័ក្ត្រជាមនុស្សថ្មីសុទ្ធទេ? ខ្ញុំវិញកើតមកចម្លងអារម្មណ៍ខ្លះៗ រូបរាងខ្លះៗពីម៉ាក់និងប៉ា។ គំនិតវិញ មុនចេះធ្វើខ្លួនឯង ក៏ត្រូវចម្លងអ្នកដទៃមកច្នៃដែរ ព្រោះខ្ញុំមិនមែនអ្នកប្រាជ្ញទេ។ វប្បធម៌ចម្លងមិនចង់ឲ្យមាន តែត្រូវគិតថា វាមានហើយ! ឬក៏ចង់ធ្វើដូចប៉ុល ពត? កើតចេញពីឆ្នាំ០មកវិញ? ហ្នឹងហើយ អាអត់ចង់ចម្លងគេហ្នឹង បានជាប្រទេសយើងហ្នឹង វាអស់អាលីងក្បួនច្បាប់នោះ ព្រោះចង់ធ្វើថ្មី។ ធ្វើទៅ? ក្រែងចង់បានប្រជាធិបតេយ្យ? ទីផ្សារសេរី? បើចង់ធ្វើអីដាច់ដោយឡែកតែឯង អាហ្នឹងគឺCommunistហើយ!!! សូមអរគុណ!
អរគុណបញ្ញាដែលខិតខំប្រឹងប្រែងនិពន្ឋ។ ខ្ញុំបានស្តាប់ហើយ ហើយសង្ឃឹម
ថានឹងបានស្តាប់បទរបស់បញ្ញាពិរោះៗជាងនេះ។ បទចំរៀងមិនមែនសរសេរ
ដូចសរសេរកាសែតទេ ត្រូវសរសេរពាក្យមួយម៉ាត់ៗមានន័យ។ ការសរសេរ
ត្រូវធ្វើអោយស្តាប់ ពេលកំពុងស្តាប់ស្រមៃឃើញទិដ្ឋភាពនោះដូចអ្វីដែល
យើងបានសរសេរ។
សូមអរគុណបងកុកសច្រើនហើយចំពោះការលើកទឹកចិត្ត និងមតិយោបល់ដ៏មានតម្លៃបន្ថែម។
@ Kin Vibol : if u want Ministry of Art stop Hang Meas to run their business so u should tell this ministry stop all productions in Cambodia too cos all these productions are also copied from other countries except Rock Production. So In Cambodia there is only Rock Production so no one can compete with this production.
@ To all : If u complaint Hang Meas i think u should complaint to HIs Excellency Hun Heng cos he’s a writer of this album but not only this album almost of classic songs include Khmer New Year , Water festival etc. are written by him.
He is just nothing. When he starts writing he is already thinking about money not about the flavor of the song.
ខ្ញុំមិនកាន់ជើងខាងណារ៉េ តែប្រាប់ខ្ញុំមើលថាអ្នកណាម្នាក់ក៏មិនចម្លងពីបរទេសនោះ ? សូម្បីតែ ស្តេចចម្រៀង ក៏ យក(លួច)បទគេមកច្រៀងដែរ ដូចជា Elvis Presley ដែលបានស្លាប់ជាង៤០ឆ្នាំទៅហើយ ក៏ នៅលក់អាយរកប្រាក់បានច្រើនជាងអ្នកនៅរស់ជាង ពីរទៅបី ដងទៅទៀត ។ តែណោះហើយ ខ្ញុំមិនបាច់និយាយទៀតរ៉េ ព្រោះអ្នករាល់គ្នាបាននិយាយរួចមកហើយ !
ចង់យាយថា ចំលងគេប៉ុន្តែកុំឲ្យហួសហេតុពេក ដូចជាចំលងចំរៀងដែលជាបទជាតិនិយមបស់គេ ជាពិសេសគឺថៃតែម្តងដែលកំពុងតែមានបញ្ហាជាមួគ្នាស្រាប់។ ម្យ៉ាង គ្រាន់តែចង់ឲ្យកាត់បន្ថយប៉ុណ្ណោះ។
ត្រឹមត្រូវណាស់បុត្រ។ ហនុមានហ្នុងនិយាយចាកប្រធានទៅណាណីណុះឆ្កុយ…!
បងហនុមាន! ខ្ញុំយល់ស្រប! មិនមែនតែElvisទេ សូម្បីតែលោកតា ស៊ីន ស៊ីសាមុត។ សិល្បៈ ក្រៅពីឆ្លុះបញ្ជាំងពីសង្គមហើយ គឺសិល្បៈក៏កើតចេញពីការច្នៃប្រឌិតដែរ។ សម្រាប់បទខាងលើនេះ បើវិភាគឲ្យដល់ទៅ អ្នកទាំងអស់គ្នាដែលមិនគាំទ្រ ដូចជាត្រឹមតែមកផុសផុលនៅបទនេះមួយទេ។ ចុះបទ! ផ្កាយអើយផ្កាយ… របស់អ្នកចម្រៀងពីមុន ដែលយកមកច្រៀង ម៉េចមិនយកមកផុសផុលចឹងទៅ ព្រោះបទនេះជាបទClassic របស់សៀម ដែលប្រៀបបាននឹងបទសក្រវាឡ៍ចុះផែ របស់ខ្មែរ សម្រាប់ច្រៀងជូនជាតិពេលពិធីបុណ្យអ៊ុំទូកពីសង្គម។ ចំណុចនេះហើយ ដែលខ្ញុំយល់ថា បើស្អប់ហើយ ធ្វើម៉េចក៏ស្អប់ដែរ។ តែស្រឡាញ់វាល្អហើយ។ អរគុណ!!!!
អឺ! បើគិតថាល្អបន្តចម្លងទៀតទៅចឹង!
ខ្ញុំយល់ថា បើសិនជារិះគន់គេហើយ យើងអាចធ្វើបានល្អជាងគេ ប្រហែលជាស្រុកខ្មែរយើងអស់មានអ្នកចម្លងគេហើយ។ មែនទេបង?
យ៉ាងហោចណាស់ក៏គេមិនបានមានឈ្មោះរួមចំណែកឲ្យ ជាតិដទៃមើលងាយមើលថោកខ្លួនដែរ។ ហើយបើគិតថា តាំងខ្លួនដាក់រហ័ស្សនាមខ្លួនឯងថាអ្នកនិពន្ធ ហើយបានត្រឹមទៅកាឡៃ កែប៉ារូបទគេមកដដែល គិតថាស័ក្ដិសមក៏បន្តទៀតទៅ ខ្មែរដ៏ទៃទៀតមានទៅបានប្រឆាំងដាច់អហង្កាអីឯណា? បើខ្មែរដទៃទៀតមួយនគរចេះប្រឆាំងរឿងចម្លងអីអស់ហ្នុង ម្ល៉េះមកដល់ង៉ៃណេះមិនមានឈ្មោះផលិតកម្មអីអស់ហ្នុងទេ
មិនដឹងថា អ្នកណាច្រឡំ អ្នកណាមិនច្រឡំទេ តែរឿងអ្នកនិពន្ធហ្នឹង សូមបងជួយពិនិត្យឲ្យច្បាស់ផង។ បើគេនិពន្ធទំនុកភ្លេង គេដាក់ហើយថា និពន្ធទំនុកភ្លេង។ តែនេះគេមានដាក់ណា។ ឯនិពន្ធទំនុកច្រៀង(ប៉ារូល)នោះ គឺគេដាក់។ គេដាក់មកពីគេតែង ខ្លួនឯងមែន។ ពាក្យនិពន្ធ គឺតែមួយមែន តែក៏មានផ្នែកគេដែរ។ សូមបងថាឲ្យនោះ ប្រាប់ឲ្យច្បាស់លាស់ផង។ បើនិយាយលើការនិពន្ធទំនុកភ្លេង អាហ្នឹងខ្ញុំមិនហ៊ានអះអាង ថាខ្មែរពូកែនៅឡើយទេ តែក៏ចាប់មានកម្រិតដែរ។ ប៉ុន្តែបើនិពន្ធទំនុកច្រៀង គឺចាប់មានគុណភាពហើយ!!! សូមជួយគិតផង!! រិះគន់ឲ្យចំផង! កុំបែកអូរហូរស្ទឹង នាំឲ្យប៉ះពាល់ដល់គ្នាដែលអត់ដឹងអី!
មិនដឹងថា អ្នកណាច្រឡំ អ្នកណាមិនច្រឡំទេ តែរឿងអ្នកនិពន្ធហ្នឹង សូមបងជួយពិនិត្យឲ្យច្បាស់ផង។ បើគេនិពន្ធទំនុកភ្លេង គេដាក់ហើយថា និពន្ធទំនុកភ្លេង។ តែនេះគេមានដាក់ណា។ ឯនិពន្ធទំនុកច្រៀង(ប៉ារូល)នោះ គឺគេដាក់។ គេដាក់មកពីគេតែង ខ្លួនឯងមែន។ ពាក្យនិពន្ធ គឺតែមួយមែន តែក៏មានផ្នែកគេដែរ។ សូមបងថាឲ្យនោះ ប្រាប់ឲ្យច្បាស់លាស់ផង។ បើនិយាយលើការនិពន្ធទំនុកភ្លេង អាហ្នឹងខ្ញុំមិនហ៊ានអះអាង ថាខ្មែរពូកែនៅឡើយទេ តែក៏ចាប់មានកម្រិតដែរ។ ប៉ុន្តែបើនិពន្ធទំនុកច្រៀង គឺចាប់មានគុណភាពហើយ!!! សូមជួយគិតផង!! រិះគន់ឲ្យចំផង! កុំបែកអូរហូរស្ទឹង នាំឲ្យប៉ះពាល់ដល់គ្នាដែលអត់ដឹងអី!
បងសុភ័ក្ត្រ៖ មិនដឹងថា អ្នកណាច្រឡំ អ្នកណាមិនច្រឡំទេ តែរឿងអ្នកនិពន្ធហ្នឹង សូមបងជួយពិនិត្យឲ្យច្បាស់ផង។ បើគេនិពន្ធទំនុកភ្លេង គេដាក់ហើយថា និពន្ធទំនុកភ្លេង។ តែនេះគេមានដាក់ណា។ ឯនិពន្ធទំនុកច្រៀង(ប៉ារូល)នោះ គឺគេដាក់។ គេដាក់មកពីគេតែង ខ្លួនឯងមែន។ ពាក្យនិពន្ធ គឺតែមួយមែន តែក៏មានផ្នែកគេដែរ។ សូមបងថាឲ្យនោះ ប្រាប់ឲ្យច្បាស់លាស់ផង។ បើនិយាយលើការនិពន្ធទំនុកភ្លេង អាហ្នឹងខ្ញុំមិនហ៊ានអះអាង ថាខ្មែរពូកែនៅឡើយទេ តែក៏ចាប់មានកម្រិតដែរ។ ប៉ុន្តែបើនិពន្ធទំនុកច្រៀង គឺចាប់មានគុណភាពហើយ!!! សូមជួយគិតផង!! រិះគន់ឲ្យចំផង! កុំបែកអូរហូរស្ទឹង នាំឲ្យប៉ះពាល់ដល់គ្នាដែលអត់ដឹងអី!
ពូជខ្មែរអ្នកជា ដែលខ្មែរថែច្រើនជំនាន់នោះ ពេលនេះដូចជាគេថា ពូជអ្នក ចោរ ដោយមានហង្សមាស ចូលរួមដូរផងដែរ។
អស់អីនិយាយហើយ!
មានអ្នកគាំទ្រ ទើបមានអ្នកផលិត, ក្មេងខ្មែរសម័យនេះមិនគាំទ្រស្នាដៃនិពន្ធថ្មីទៀតទេ តែបែរជាពេញនិយមបែបកូពីវិញ, ចឹងបើអ្នកផលិតមិនកូពី ចឹងមានតាលក់មកខាងណេះ ទុកអោយគោខ្ញុំស្តាប់វិញ!
LIKE!
ក្មេងស្រែឯងមិនគាំទ្រស្នាដៃថ្មី ហើយគាំទ្ររបស់ចម្លងថាតែខ្លួនឯងម្នាក់ឯងបានហើយ កុំយកគេទាំងអស់គ្នាឯទៀតមួយនគរទៅឡូកឡំជាមួយ
ឃើញអ្នកដែលសាកធ្វើរបស់ថ្មីតែងតែមិនទទួលការគាំទ្រដូចអារបស់កូពី ឧ. MKS
សុភ័ក្រ្ត៖ ខ្ញុំជាអ្នកគាំទ្រចម្រៀងសុទ្ធ មានប្រភពដើមដោយខ្លួនឯង ចឹងហើយបានជាមិនសូវបានស្តាប់ចម្រៀងខ្មែរ តែចម្រៀងដែលយើងតែងខ្លួនឯង ខ្ញុំគាំទ្រជានិច្ច!
ដូចគ្នាបង!!! តែខ្ញុំវិញ ខុសពីបងតិចត្រង់ថា បទណាមាន គុណភាពនិងស្តង់ដាគួរសម ទោះជាចម្លងគេ ក៏ខ្ញុំស្ដាប់ដែរ ព្រោះត្រូវសិក្សាពីរបៀបធ្វើឲ្យដាច់ដោយឡែក។ ចឹងខ្ញុំត្រូវរៀនយល់!!
ធ្វើដូច្នេះបានមានឆាប់ មិនចាំបាច់សរសេរភ្លេងថ្មី នាំតែអស់លុយច្រើនអី។
នឹងហើយក្រុមហ៊ុនល្បីជាងគេនៅស្រុកខ្មែរគឺវាអញ្ចឹង.
ល្បីទាំងលួចល្បីទាំងលក់.
ដល់ពេលគេមើលងាយគឺគេមើលងាយខ្មែរអស់ម៉ានគរ.
គេមិនមើលងាយក្រុមហ៊ុនRHMនិងអី.
ក្រុមហ៊ុននិងគួរតែដូរដាក់ថា៖ ក្រុមហ៊ុនរស្មីcopy ចំរៀងបរទេសទើបសម.
កណ្ដូបប្រមឹក៖ ចឹងវាចឹងហើយ! ចុះម៉េចមិនគាំទ្របទដែលគេផលិត ជួយទិញច្រើនទៅ នោះគេលែងCopyហើយ។ ល្បីមិនល្បី ផ្នែកទីផ្សារបានចែងថា អ្វីដែលមានគេនិយមច្រើន គឺជារឹសគល់នៃជោគជ័យ។ ដូច្នេះមុននឹងថាឲ្យគេចឹង សូមជួយពិនិត្យមើល វិភាគផង! សូមអរគុណ!
ជោគជ័យហើយប្រកាសក្ដែងៗលក់២ថែម៣អីវ៉ាន់នឹង
បែបហ្នឹងហើយ គេហៅថាMarketing ថោកអីថោកទៅ។ មិនមែនក្រុមហ៊ុនគេដួល អ្នកដែលថាគេថោកហ្នឹង ស្រង់មកវិញណា៎។ សូវឲ្យគេមកជួយទិញជាជាងដួលខ្មាស់គេដែរ។ លក់ប៉ុន្មានថែមប៉ុន្មាន អាហ្នឹងជាក្បួនMarketingហើយ។ មិនចឹងទេបង? ពីមុនខ្ញុំក៏យល់ចឹងដែរ តែដល់តែពេល ម៉ាក់ប៉ាជាអ្នកជំនួញ ទើបដឹង!!! ដែលឮពាក្យ«លក់លាងឃ្លាំង» «លក់ឡៃឡុង»ទេ។ បើមិនដាក់ចឹង គឺសល់ តែសល់គឺលុយមិនបានស្រង់ហើយ ខាតទៀត។ សុខចិត្តចំណេញប៉ុណ្ណាយកប៉ុណ្ណឹង ហើយយកអាប៉ុណ្ណឹងហ្នឹង ទៅបន្តការរកស៊ីទៀត។
ក្មេងស្រែ និយាយអោយរួចតែពីមាត់ ខ្វះការពិត ការស្រាវជ្រាវជាក់ស្តែង តាមពិតបើសិនជាការនិពន្ឋនោះមានគុណភាព មានវិជ្ជាជីវះត្រឹមត្រូវ ហើយអាចទទួលយកបាននោះមិនខ្វះទេខ្មែរអ្នកគាំទ្រនោះ តួយ៉ាង ខ្សែរភាពយន្តរឿងទុំទាវ នេសាទក្រពើនោះ មានអ្នកទស្សនាភ្លូកទឹក ភ្លូកដី បញ្ចាំងរាប់ដងហើយនៅតែមានអ្នកទៅទស្សនាទៀត នេះរឺខ្មែរមិនចេះគាំទ្រ កូនខ្មែរឥលូវនេះគេដឹងច្បាស់ណាស់អ្វីដែលមានគុណភាព អ្វីដែលអត់នោះ អ្នកនិពន្ឋ រឺអ្នកដឹកនាំរឿងខ្លះធ្វើអោយតែរួចពីដៃដូចក្មេងលេងបៃឡុកបៃឡ បោកភ្នែកអ្នកទស្សនាមិនបានឡើយ នេះហើយជាការធ្លាក់ចុះនៃអ្នកគាំទ្រ នោះណា។
ឯកភាព
លក់ជាស៊ីឌីតម្លៃ4ដុល្លារ មានអ្នកទិញទេ? បើកូពី ម៉ារឿង បីពាន់? ណ្ហើយ និយាយទៅថាមកពីកម្រិតជីវភាពទៀតហើយ តែក្រែងអោយតែមានសមត្ថភាពហី? រឿងវាទាក់គ្នាតាំងពីចុងមែកដល់ចុងឬស ម្តឹងបន្ទោសខាងណា តែបើគួរបន្ទោសជាងគេ គឺអ្នកស្តាប់ អ្នកមើលហ្នឹងហើយ! ចូលចិត្តណាស់អាឡាបស់ចម្លងគេ អាឡាបស់បរទេសនិយម… តែបើឡាបស់ខ្មែរធ្វើ? ដូចគិតតិច…
ចុះបើចម្រៀងកុបពីពីគេ គេមិនទិញស៊ីឌីកុបពីដែរ!
សំខាន់ត្រូវចាប់ផ្ដើមពីអ្នកផលិតនឹងមុនគេ។
ទិញស៊ីឌីកុបពីមានបរទេសណាគេមើលងាយអត់?
កុបពីចម្រៀងគេវិញទេ ដែលបរទេសគេមើលថោកឌៀលពូជខ្មែរនោះ
អ្នកនិពន្ធមានច្រើនណាស់! មានអ្នកនិពន្ធទំនុកច្រៀង ទំនុកភ្លេង និពន្ធអត្ថបទ និពន្ធសាច់រឿង។ បើនិពន្ធចម្រៀង គឺ៣ចូលគ្នា គឺទំនុកច្រៀង ភ្លេង និងសាច់រឿង។ អត់គុណភាព គួរតែអត់ត្រឹមទំនុកភ្លេងទេ ព្រោះយើងមិនទាន់ពូកែ តែបើអត់លើទំនុកច្រៀង ខ្ញុំមិនសូវជឿទេ ព្រោះអី ធម្មតា ទម្រាំតែផលិតកម្មមួយ គេទទួលយកទំនុកចម្រៀងនោះ ទាល់តែអ្នកនោះពូកែលើផ្នែកនោះហើយ។ តាមបទពិសោធន៍ខ្ញុំ កាលពីអាយុ១៧ឆ្នាំ ខ្ញុំត្រូវបានផលិតកម្មSparkហៅដាក់ទំនុកច្រៀង និងមិត្តភក្តិ តែគ្មានប្រយោជន៍អ្វីក្រៅពីប្រឹងហើយ គេយកអ្នកផ្សេងទេ។ នេះហើយគឺការជ្រើសរើសរបស់ម្ចាស់ផលិតកម្មទាំងនោះ។ ខ្ញុំមិនអន់ចិត្តទេ តែដឹងពីកម្រិតរបស់ខ្លួន។ ដូច្នេះ សូមអធ្យាស្រ័យ បងជួយគិតគូរផងចុះ!!!
សូមជួយផ្ដល់ជាមតិផង
ចុចទីនេះ
ខ្ញុំគិតមិនយល់ថា ហេតុអីវត្តត្រូវមានវេបសាយដែរ?
ទាក់ទាញពុទ្ធបរិស័ទ្ធ
នេះជាចរន្តបញ្ច្រាស់។រដ្ឋាភិបាលនិងមហាជននាំគ្នាអុំទូកតែមានអ្នកយកច្រវាទូករាទឹក។sic
អត់យល់! សូមពន្យល់បន្ថែម!
សម្រាប់ខ្ញុំជាជនជាតិខ្មែរ ខ្ញុំតែងតែចង់ឃើញផលដែលប្រជាជនខ្មែរយើងធ្វើបាន ទាំង ចម្រៀង វីដេអូ បច្ចេកវិទ្យា។ ប៉ុន្តែភាគច្រើនដែលខ្ញុំបានឃើញ អ្វីទាំងអស់នោះវាហាក់បីដូច ជាឆ្គងៗយ៉ាងម៉េចទេ បទភ្លេង POP អត់ចំ ជា POP រឺក៏ចង្វាក់ ROCK មិនចំជា ROCK។ មិនមែនចេះតែកាន់ជើងបរទេស ទេ ក៏ប៉ុន្តែអ្វីដែលគេធ្វើចេញមកវាសមហេតុផល បើមិនចង់គាំទ្រគឺមិនកើត គេមានសមត្ថភាពពិតប្រាកដ ចេះរាំ ចេះលេងឧបករណ៍តន្រ្តី ពិតប្រាកដ។ ហើយអ្នកសិល្បៈនីមួយៗ គឺមានទេពកោសលណាស់ ។ អ្នកនិពន្ឋ រឺផលិតករ គួរយល់ថា ផលិតចម្រៀងសម្រាប់អោយគេទិញ មិនមែនផលិតចម្រៀងសម្រាប់អោយគេជួយទិញទេ។ ផលិតអោយអេម អេម មក គេនឹងទិញ ហើយបើស្តាប់ទៅពិរោះ គឺគេគាំទ្រហើយ មិនចាំបាច់សុំគេទេ គឺគេគាំទ្រដោយឯកឯង ហើយ។
បងRatha: ខ្ញុំគាំទ្រ!!! ប៉ុន្តែតាមក្បួនបច្ចេកទេស សិល្បៈនៃបទភ្លេង។ តាមខ្ញុំស្រាវជ្រាវ ការវិវត្តន៍មានលក្ខណៈច្រើនណាស់។ ច្នៃពី Rockញាក់ទៅជា Rock យឺត ដោយឲ្យឈ្មោះថា Slow Rock។ ពីPopយឺតទៅជាPopលឿន គេហៅថា Popច្នៃ។ នៅចិនគេនិយមណាស់។ នៅកូរ៉េ និងនៅអ៊ឺរ៉ុប សព្វថ្ងៃគេនិយមលើចង្វាក់R&B។
ខ្ញុំសូមបកស្រាយថាតើហេតុអ្វី គេធ្វើមិនឆ្គង។ តាមបទពិសោធន៍ ពួកគេម្នាក់ៗសុទ្ធតែស្គាល់ច្បាស់អ្វីទៅហៅថា Logic។ Logic គឺមានន័យជាភាសាខ្មែរថា តក្កវិជ្ជា។ ឧ. ថ្ងៃត្រូវតែរះនៅទិស ខាងកើត។ (ទំនៀមទំម្លាប់ខ្មែរ) លួចស្រឡាញ់គេ ត្រូវតែកើតទុក្ខតែម្នាក់ឯង ដូចបទ លួចស្នេហ៍លួចទុក្ខ របស់លោកតា។ ដូច្នេះអ្វីក៏ដោយឲ្យតែឋិតលើប្រព័ន្ធនៃ បែបផែនLogic នោះមិនងាយឆ្គងទេ។
ខ្ញុំសូមអរគុណបង!!!!
យ៉ាងណាក៏ដោយ ក៏យើងជាខ្មែរ មិនផ្សំគំនិតជាមួយចោរ នាំឲប្រទេសជិតខាងមើលងាយដែរ !
អូហ្មានហ្គត…និយាយដល់ណា ដល់នៃហើយហ្នឹង? មិនហ៊ានបញ្ចេញយោបល់ទេ ចាំមើលគេវិញល្អជាង ប៉ុន្តែហាមឈ្លោះគ្នា ប្រកែកបាន! ប្រកែកមិនឈ្នះគួតែឈប់រៀងខ្លួន ហេហេហេ
ខ្ញុំគ្រាន់តែឆ្ងល់នៅមានអ្នកគិតថាចម្លងបទបែបជាតិនិយមរបស់គេមកឲ្យខ្មែរច្រៀងតាមចឹងថាល្អទៅកើត។ អត់យល់។
ចម្លងបទធម្មតាៗគេជេរឌៀលម៉ាង៉ៃៗប៉ុណ្ណឹងហើយ ល្មមបទបែបនឹងទៀត។ ហើយវាសមដែរហ្អី មានខួរនឹងគេដែរ មិនចេះគិត មិនចេះឈឺ។ អត់យល់។ ក្ឌីឯងជួយទិញប៉ារ៉ាឲ្យម៉ាគ្រាប់មើល៍
ចុះមានអ្នកណាគេថាល្អ!!! តែគ្រាន់តែមិនចង់ឲ្យនិយាយប៉ះពាល់ដល់អារឿងលើសហ្នឹងតើ!! បើវាមិនចេះគិតហើយ ខឹងវា ថាឲ្យវានោះ ចឹងយើងហ្នឹងល្អបែបហ្នឹងហើយ!!!
ប្រកាសនេះនិយាយតែអំពីការចម្លងចម្រៀងបែបជាតិនិយមរបស់គេមកឲ្យខ្មែរច្រៀងប៉ុណ្ណោះ គឺបទ «មរតកជីវិត» សង្ឃឹមថាបញ្ញាចេះអាន។ បញ្ញាទេ ដែលនាំបែកហូរស្ទឹងនោះ សាកល្បងរាប់វិចាររបស់ខ្លួនមើល៍មានប៉ុន្មាន?
បាទ! សូមអរគុណណាស់បងសុភ័ក្ត្រ។ មិនដឹងជាបងចង់ថាឲ្យអ្នកណាគេទេ ដែលបែកអូរហូរស្ទឹង! ណ្ហើយ! ខ្ញុំនឹងមើលវិចារដែល ខ្ញុំបានឆ្លើយតបក្រោមមតិរបស់គេនោះណា៎!សង្ឃឹមថាបង អាចយល់ថាការឆ្លើយតបពាក្យគេ មិនមែនជាការនាំបែកអូរហូរស្ទឹង។ ហើយអត់អីទេ ចាំខ្ញុំរៀនអានអក្សរដែលបងដាក់ឲ្យគេរៀនអានគ្រប់គ្នានៅទីនេះ ឲ្យយល់ណា! ខ្ញុំសូមអភ័យទោសផងចំពោះការធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បង ដែលគ្រាន់តែចង់បង្ហាញការពិតនោះ។ អរគុណ!!!
ឈប់ប្រកែកគ្នាទៅ យាយទៅយាយម៉ោ ជេរតែខ្មែរនឹង។ អាឡូវមានប្រកាសថ្មីមួយទៀតយិយពីផលិតកម្មកូពីទៀតហើយ កុំវែកញែកអីល្អជាង
មែនហើយ!!! ហែកតែកេរ្តិ៍គ្នាឯង!! មិនខំធ្វើរៀងខ្លួនទេ គិតតែពីរិះគន់គេឲ្យឈប់។ មិនបាច់មករិះគន់គេ រិះគេឯងពាសវាលពាសកាលទេ។ បើមិនចូលចិត្តផលិតកម្មហ្នឹង កុំស្ដាប់ទៅ ឈប់ស្ដាប់!! មកពីយើង ចង់ប្រឆាំងគេពេក។ បើយើងចង់ឲ្យគេឈប់ខ្លាំងណាស់ ម៉េចមិនបើកផលិតកម្មក្នុងស្រុកហើយធ្វើអ្វីថ្មីខ្លួនឯងប្រឆាំងនឹងគេទៅ។ឆ្ងល់ណាស់! អ្នកថា ពូកែថា តែអ្នកធ្វើ ពូកែខុស វាតាចឹង!!
ជាមតិចុងក្រោយ ទោះស្អប់ក៏ស្អប់ ខ្ញុំឈប់ខ្វល់! ចង់ប្រាប់ថា យើងម្នាក់ៗគួរគប្បីខំធ្វើកិច្ចការតាមគំនិត ជំនាញរាងៗខ្លួនទៅ។ បើអ្នករៀនខំរៀនយកជំនាញហ្នឹងទៅ។ យូរនិងឆាប់ យើងគង់តែស្គាល់អ្វីដែលហៅថាជារបស់ខ្លួនឯងផ្ទាល់ហើយ។ សម្រាប់ខ្ញុំគឺបែបនេះ តែសម្រាប់អ្នកទាំងអស់គ្នាគួរធ្វើមិនធ្វើ តោងពិចារណាតាមការគួរចុះ។
ប៉ុន្តែបើសិនជាចង់រិះគន់អ្នកណាម្នាក់ដើម្បីស្ថាបនានោះ សូមមេត្តាជួបជាមួយគេផ្ទាល់បើអាច ហើយប្រាប់គេតាមអ្វីដែលយើងចង់ស្ថាបនាចុះ ទើបជាការគោរពសិទ្ធិគ្នាទៅវិញទៅមក ពោលគឺលៃយ៉ាងណា កុំឲ្យប៉ះពាល់ដល់កិត្តិយសគេ។ បើគេស្ដាប់ឬមិនស្ដាប់ជារឿងរបស់គេ តែយើងមានឆន្ទៈជួយគេហើយ។
ខ្ញុំសូមថ្លែងអំណរគុណដល់បងសុភ័ក្ត្រណាស់ ដែលដាក់ប្រធានបទ ដ៏មានតម្លៃនេះជូនខ្ញុំ និងអ្នកដែលនៅទីនេះជជែកវែកញែក។
គួរពុំគួរ សូមអធ្យាស្រ័យដល់ខ្ញុំបាទផងចុះ!
ដោយក្ដីគោរពពីខ្ញុំ បញ្ញា!
អារឿងមិនស្តាប់គឺមិនស្តាប់ហើយ ខ្ញុំមិនដែលចូលចិត្តឬ យកចិត្តទុកដាក់ជាមួយបទ របស់ ហង្សមាសហ្នឹងតាំងពីដើម មកហើយ ! ក្មួយបញ្ញា ! អ៊ំអាយុ ៦០ឆ្នាំជាងហើយ ធ្លាប់ឆ្លងកាត់សង្គមមកជាច្រើន ហើយក៏ស្គាល់ច្បាស់ ថាអ្វីជារបស់ខ្មែរ អ្វីជារបស់ចម្លង ! ក្មួយបើតាមស្មាន អាយុយ៉ាងច្រើន ពី ២២ ទៅ ២៥ ឆ្នាំប៉ុណ្ណោះ បានន័យថាក្មួយនៅក្មេងខ្ចីណាស់ ទាំងអាយុ និងការគិត ។ ការដែលក្មួយប្រកាន់ថា ហង្សមាស ជាអ្នកកូពីបទចំរៀងរបស់គេ មិនខុសនោះ លុះណាតែមានទិញសិទ្ធិពីក្រុមហ៊ុននៃប្រទេសនោះ តែនេះគ្មាន ! ម៉្យាងបើតាមអ៊ំដឹង ក្មួយមានមិត្តភក្តិជាអ្នកនិពន្ធនៅ ទីនោះ ហើយបើពិនិត្យទៅ ក្មួយប្រហែលជាមានបំណង ចង់ធ្វើជាអ្នកនិពន្ធនៅ ទីនោះផង ទើប ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន ក្មួយបាត់បងឧត្តមគតិជាយុវជនខ្មែរ ដែលជាសសរទ្រូង និងតំណាង ឲជាតិ គាំទ្រឲជនមួយក្តាប់តូច បានចិត្តក្នុងការលួចចម្លង អ្វីដែលមិនមែនជារបស់ខ្លួន ធ្វើឲជាតិដទៃ មើលងាយមើលថោកជនជាតិខ្លួន តើសមទេ ? សូមក្មួយគិតម្តងទៀតចុះ ..
ជម្រាបសួរលោកអ៊ុំ! ឲ្យខ្ញុំសូមអភ័យទោសផងចុះសម្រាប់ ការហៅឈ្មោះ មិនដឹងថាលោកអ៊ុំមានព្រះជន្មប៉ុន្មាន ព្រោះក្មួយបានឃើញត្រឹមឈ្មោះ។ និយាយតាមត្រង់ចុះ ក្មួយពិតជានៅក្មេងខ្ចីណាស់ ខ្ចីសឹងតែខុសពីការស្មានរបស់លោកអ៊ុំផង។ អាចថាក្មួយមិនចេះគិតក៏បាន ព្រោះក្មួយជាមនុស្សល្ងង់។ ហើយក្មួយសូមនិយាយតាមត្រង់ទៀត ថាក្មួយពិតជាធ្លាប់ដាក់CVទៅទីនេះតាមរយៈត្តភក្តិដែលនៅទីនោះ ក្នុងគោលបំណងធ្វើជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង តែក្មួយមិនបានជាប់នៅទីនោះទេ។ ក្មួយមិនដែលអន់ចិត្តទេរឿងហ្នឹង អ្នកណាហៅក៏ហៅទៅ។ ណាក្មួយក៏មានការងារស្រេចផង គ្រាន់តែចង់ចូលទីនោះ ដើម្បីក្លាយជាអ្នកនិពន្ធទំនុកភ្លេងម្នាក់ ដើម្បីឲ្យមានបទចម្រៀងផ្ទាល់ខ្លួនឲ្យច្រើន។
លោកអ៊ុំ តើបែបនេះ ក្មួយគួរតែរិះគន់នឹងហង្សមាសហើយមែនទេ? ព្រោះគេមិនឲ្យក្មួយចូល តែហេតុអ្វីក្មួយនៅតែវិភាគលើការពិត ព្រោះក្មួយមិនចង់លំអៀង បើហង្សមាសខុសដូចបទខាងលើ ក្មួយបានរៀបរាប់ស្រេចហើយក៏ថាវាមិនសមដែរ តែអ្វីដែលក្មួយបាននិយាយកន្លងមក គឺមិនចង់ឲ្យអ្នកទាំងនោះ និយាយប៉ះពាល់ដល់ខ្មែរទាំងមូល ព្រោះក៏មានអ្នកនិពន្ធដែលមានស្នាដៃដែរជំនាន់នេះ។ គេចេះតែឲ្យតម្លៃខុសៗ ឬក៏ចង់ឃើញខ្មែរ ដើរថយក្រោយ? ចង់ចឹងឬ? សូមអធ្យាស្រ័យផងចុះលោកអ៊ុំ! ដោយក្ដីគោរពពីក្មួយចំពោះលោកអ៊ុំស៊ីណា
បញ្ញា!
ប្រជាជនខ្មែរមិនខ្វល់ទេ ថាអ្នកនិពន្ធ និពន្ធចេញពីបេះដូង គេអត់គិតដូចយើងទេ ដូចនេះពេលខ្លះពិបាកបន្ទោសហង្សមាសណាស់ ។។បើគេមិនធ្វើអញ្ចឹង មានលុយណា បើកអោយបុគ្គលិក បើខ្មែរមិនគាំទ្រអីជាខ្មែរផង។។មានល្អ នឹងមានអាក្រក់ ប៉ុន្តែហង្សមាសផលអាក្រក់ច្រើនជាង។។អត់អីទេយើងអត់អាចទៅបញ្ជាការគិតនណាម្នាក់អោយគិតដូចយើងបានទេ។។ខ្ញុំមិនស្រប តែក៏មិនប្រឆាំងដែរ ព្រោះហង្សមាសសម័យនេះគឺត្រូវធ្វើតាមរបត់សង្គម គេចំលងគ្រប់គ្នាហើយ បើហង្សមាសមិនចំលង ប្រហែលត្រូវអេដូច Rockអញ្ចឹង។។ដូចនេះមួយជ្រុងក៏មិនអាចបន្ទោសហង្សមាសបានដែរ។។។
ខ្ញុំស្រក់ទឹកភ្នែកព្រោះហួសចិត្តពេកក្រៃ
រឿងនេះបើចង់បន្ទោសតែផលិតកម្មនោះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ យើងគួរតែបន្ទោសអ្នកនិពន្ធផងដែរ បើអ្នកនិពន្ធមិនយកបទគេមកតែងទេ ហង្សមាសក៏មិនផលិតបទហ្នឹងចេញដែរ។
ការថតចម្លងវប្បធម៌បរទេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដូចប្រទេសកម្ពុជា គឺជារឿងធម្មតាទេ! តែការថតចម្លងនោះគួរតែមានកំរិត! មិនត្រូវថតចម្លងអ្វីដែរធ្វើអោយគេដៀល ប្រទេសខ្លួនទេ! ជាពិសេសគឺប្រទេសពួកអាចោរសៀម! ពួកវាជាចោរហើយ ស្រែកថាគេជាចោរ! មិនគួរណាថតចម្លងបទពួកវាសោះ! ហង្សមាស អើយ ហង្សមាស! ជិតក្លាយជា ហង្សស្ងោរហើយ! សុំអោយរលាយទាំងពូជ!
@ Moon : You should not say bad word like this. I want to ask you if someone ដាក់ទំនាយអោយគ្រួសាររបស់អ្នករលាយទាំងពូជ How do you feel? you feel happy or what? Even though u hate Hang Meas you should not say like this because it’ll return to ur families in one day.
តែខ្ញុំនៅតែគិតថា វាហួសហេតុ! ខ្វះអីបទសម័យ បទប្រជាប្រិយគេម៉ាគគោក បែរជាយក បទជាតិនិយមគេមកចំលង
ត្រឹមត្រូវណាស់ phearak
@ To all: Even though it is Hang Meas fault but this fault is just accidentally cos this song is chosen by His Excellency Hun Heng who is the 1 who do our PM song and also another song for the government and Hang Meas didn’t know that song is come from since they see ur blog. If Hang Meas know that this song is come from Thai and is a national song they won’t copy that song too.
You cannot say that. Hang Meas as one production in Cambodia, should always check each item before release to public. They are all absolutely wrong. Copying from another idea without permission is wrong. កោតតែគេចេះធ្វើទៅរួច រៀនអស់លុយ ម៉ាគគោក ហើយមាន បទពិសោធន៍ច្រើនឆ្នាំទៀត ប៉ុន្តែនៅតែចម្លងបទគេ។ សម្រាប់ High Excellency Hun Heng ខ្ញុំមានការគោរពចំពោះគាត់ណាស់ ព្រោះខ្ញុំក៏ស្គាល់កូនប្រុសគាត់ ធ្លាប់ចូលរួមពិធីជប់លៀងនៅផ្ទះគាត់ទៀតផង ខ្ញុំក៏មិននឹកស្មានថាមានរឿងហ្ចឹងដែរ ខ្ញុំពិតជាឈឺចិត្តមែនទែន។ បើសៀមបានស្តាប់ពិតជាវាសប្បាយចិត្តដល់ថ្នាក់ហូរទឹកមាត់ហើយ។ ដូនតាខ្មែរចេះបង្កើតអង្គរ ហេតុអីបានជាកូនចៅខ្មែរអត់ចេះបង្កើត បទចម្រៀងផ្ទាល់ខ្លួន។
We must stop buy HangMeas CD or VCD
tat not the solution!
ទិញតែDVDបានហើយ
To All : All of You said u hate Thai why when have an exhibition at Koh Pich why many people brochreat knea buy egg thai that these eggs cost 100R. So i want to ask all u does no egg in our country? Why people do this? There are many egg everywhere in our country why they don’t buy?
ask the persons who buy..
អត់បានទៅទិញផង ហើយក៏អត់បានស្អប់ថៃដែរ គ្រាន់តែថាមិនចង់ឲ្យថៃមើលងាយ។
សង្ស័យតែ ក្អែកស្លាបហង្ស ហើយមើលទៅ! យ៉ាប់មែន!
ពូកែលួចផន់គេមែន! ចឹងបានកំឡោះខ្មែរ មិនដែលទិញសេដេរបស់ហង្សមាស មកស្តាប់ទេ! កុំថាឡើយទិញ សូម្បីតែគេអោយសេដេជាកាដូហ្នឹង ក៏មិនខ្ចីយកទៅទៀត។ ខ្លាចគេច្រឡំថា ជាចោរ!
កុំអោយថារិះគន់គេក្ដែង តែខ្លួនឯងវិញ ប្រលាក់សុទ្ធតែអាចម៍
ខ្ញុំសួរអ្នកទាំងអស់ដែលរិះគន់ហង្សមាសថាលួចរបស់គេនេះទៅមើល (ដែល១០០ភាគរយ ប្រាកដជាខុសទៅហើយនោះ) តើខ្លួនអ្នករាល់គ្នាដែលរិះគន់គេហ្នឹង ធ្លាប់លួចរបស់គេដែរ រឺអត់់? នៅបន្តលួចទៀតរឺអត់? ដូចជា លួចប្រើ Windows លួចប្រើ MS Office ដោយមិនទិញ License, ដោនឡូដប្រូក្រាមគេយកមកប្រើមិនទិញ License, … និង លួចដោនឡូដចំរៀងរបស់ហង្សមាស រឺ អាប់ឡូដទៅក្នុង Youtube រឺអត់?
ហើយអាបទស្អីដាក់លើ Youtube ដែលភ្ជាប់មកជាមួយអត្ថបទហ្នឹង មានសុំសិទ្ធិម្ចាស់ផលិតកម្មគេរឺអត់?
មនុស្សយើងច្រើនមើលឃើញកំហុសគេប៉ុនភ្នំ តែកំហុសខ្លួនឯងវិញ ច្រើនចាត់ទុកថាតូចតាច។
ជួនកាលពួកយើងសុទ្ធតែកំពុងធ្វើចោរទាំងអស់តែគ្នាហ្នឹង គ្រាន់តែចោរមួយ ចោរគេចាប់អត់ទាន់បាន ធ្វើឯងគ្រាន់បើ។
លួចគេប្រើប្រាស់ក្នុងផ្ទះ អត់យកទៅធ្វើអាជីវកម្មបានតើ ។ ចោរលួចប្រើខ្លួនឯង ប្រសើរជាងចោរលួចគេហើយយកទៅលក់ដូរ ។ ចោរទាំងអស់គ្នាហ្នឹង ទាំងវិចិត្រឯង តាំងខ្ញុំ ចោរទាំងអស់ឃ្នួច លួចទាំងអស់គ្នា !
វិចិត្រនិយាយចាកប្រធានបទ ហើយអសុជីវធម៌ទៀត
ខុសប្រធានបទ ព្រោះខ្ញុំមិនរិះគន់ហង្សមាស ទៅរិះគន់ប៉ះពាល់ដល់ម្ចាស់អត្ថបទវិញរឺ? លួចអានេះ មិនអីទេ លួចអានេះបានអី និយាយចុះឡើងទាក់ទងនឹងរឿងលួចគេដដែលហ្នឹង។
មិនចង់បន្ទរតាមគេទេ ខ្ញុំក៏ដឹងថាលួចគេវាខុសដែរ លួចស្អីក៏ដោយ។ ខ្លួនខ្ញុំក៏លួចគេ អ្នករិះគន់គេក៏លួចគេ ទៅរិះគន់់គេយ៉ាងម៉េច?
ខ្លួនយើងជាចោរលួចមាន់ ហើយរិះគន់គេចោរលួចលុយធនាគារ និយាយទៅចោរដូចតែគ្នា ។ បើចង់រិះគន់គេ គួរខ្លួនឯងឈប់ធ្វើចោរសិនទៅ។ លាងដៃអោយស្អាតសិនទៅ ។
យើងតែងមានហេតុផលរៀងខ្លូនសំរាប់តែការពារកំហុសខ្លួនឯង។ យ៉ាងណាតាមធម៌ព្រះពុទ្ធ តាមច្បាប់ ខុសដូចតែគ្នា។ គ្រាន់តែទោសធ្ងន់ ទោសស្រាល។
របស់គេបង្កើតមក ចំនាយកំលាំង ចំនាយលុយ គេខាតគេបង់ គេក្ដៅក្រហាយ វាសុទ្ធតែខុស។
ហង្សមាស ក៏លួចដើម្បីប្រយោជន៏ហង្សមាសដែរ យើងលួច Photoshop, Office, … មកប្រើ ក៏ដើម្បីតែប្រយោជន៍របស់យើងដែរ។ ដោយសារតែហង្សមាស គេមើលងាយប្រទេសយើង ស្មានតែយើងប្រើប្រូក្រាមគេអត់ទិញ License បើគេដឹង គេមិនមើលងាយប្រទេសយើង? ដូចខ្ញុំថា យើងគ្រាន់តែជាចោរដែលលួចគេ ហើយគេចាប់មិនទាន់បានប៉ុណ្ណោះ។
របស់ Free/opensource មានច្រើនណាស់ : OpenOffice -> Office, GIMP -> Photoshop តែចាំតែប្រើតើ លួចគេប្រើវិញ។
សាកល្បងគិតមើលទៅ ប្រើវិចារណញ្ញាណគិតមើលទៅ។
មិនប៉ះពាល់ស្អីចំពោះខ្ញុំទេ ខ្ញុំមិនបានសរសេរអត្ថបទដើម្បីប្រយោជន៍ខ្ញុំដែរ ខ្ញុំគ្រាន់តែនឹកអាណិតដល់ជាតិខ្ញុំដែលគេមើលងាយមើលថោករាល់ថ្ងៃ។ ខ្ញុំមិនបានរិះគន់រឿងហង្សមាសលួចចម្លងស្អីៗទេ ហើយខ្ញុំក៏មិនបាននិយាយដល់រឿងលួចស្អីៗនោះទៀតដែរ សូមលោកចេះអានអត្ថបទ និងកំណត់បរិវេណនៃប្រធានបទផង។ ខ្ញុំគ្រាន់តែចង់និយាយថាចម្លងក៏សូមឲ្យមានកំណត់ផង ជាពិសេសបទបែបនេះ មិនគួរចម្លងមកទេ។ ខ្ញុំមានបានទៅប៉ះពាល់ស្អីទៀតឯណា។ ហើយវិចិត្រសួរខ្ញុំរឿងយកបទហ្នុងទៅដាក់ក្នុងយូធូប មានបានសុំគេអត់ ហើយលោកថាខ្ញុំនឹងចោរ បើខ្ញុំធ្វើចោរត្រឹមណេះតើមានបានឲ្យជាតិខ្ញុំអាប់ឱនរហូតដល់ថៃមើលប្រមាថដែរឬទេ។ ខ្ញុំដាក់បទមិនបានពេញចប់ទេ ហើយឲ្យខ្ញុំទៅសុំហង្សមាសខណៈហង្សមាសមិនបានសុំថៃនោះឬ។ លោកចេះដឹងដែរទេ លក្ខណៈយកមកប្រើជាលក្ខណៈឯកជន (ជួយរិះគន់បំណងប្រយោជន៍ជាតិ) និងយកទៅប្រើក្នុងលក្ខណៈអាជីវកម្ម (ហើយគេមើលងាយទៀត)។ សូមលោកកំណត់ការពិភាក្សាត្រឹម: ខ្ញុំ – បទចម្រៀង «មរតកជីវិត» – ហង្សមាស បានហើយ ដូចត្រឹមប្រធានបទនេះបាននិយាយ។ សង្ឃឹមវិចិត្រមានវិចារណញ្ញាណ ក្នុងការអានអត្ថបទនេះផងចុះ៕
បើលួចយកមកប្រើប្រាស់ជាបប្រយោជន៍មិនអីទេ។ លួចដូចហង្សមាសធ្វើឲគេមើលងាយប្រទេសជាតិ ធ្វើឲអ្នកនិពន្ធពិតប្រាកដបាក់ទឹកចិត្ត គឺខាតច្រើនណាស់។ បើ Ms Office យើងគ្មានជំរើសទេ យើងមិនអាចផលិតបាន ហើយស្រុកយើងក្រមិនមានលុយទិញរបស់Original ទេ។
ខេមរា៖ មកប្រើ MoonOS ឬ Ubuntu ហើយប្រើ LibreOffice ឬ OpenOffice ទាំងនេះគឺជារបស់ដែលមិនគិតថ្លៃ មិនចាំបាច់អោយនរណាមកជេយើង ថាចោលួចគេនោះទេ។
វិចិត្រនិយាយហ្នឹងអត់ត្រូវសោះ ។ ទៅប្រៀបធៀបការលួចចម្លង បទចម្រៀងរបស់ហង្សមាសជាមួយការលួចប្រើកម្មវិធី អីណា ណោះទៅវិញ។ លួចប្រើកម្មវិធីអត់មានប៉ះពាល់ណាគេរ៉េ ហើយក្រុមហ៊ុនទាំងអស់ហ្នឹង ក៏គេដឹងថា យើងប្រើប្រាស់កម្មវិធីអត់ License ដែរ តែគឺគេអនុគ្រោះ ព្រោះយើងប្រើប្រាស់ក្នុងគោលបំណង Personal រឺក៏ None-profit។ បើ វិចិត្រ បើកក្រុមហ៊ុន ហើយប្រើ Windows អត់ License ពេលនោះគឺ Microsoft នឹងផ្ញើអ៊ីមែលមកប្រាប់ហើយ ក្នុងអត្ថន័យស្នើអោយទិញ សិទ្ឋិអោយបានត្រឹមត្រូវ។ នេះគឺជាលក្ខណៈខុសគ្នា បើខ្ញុំចម្លងបទគេ មកបកប្រែទំនុកច្រៀង អោយសង្សាខ្ញុំស្តាប់ ក្នុងច្បាប់គឺខ្ញុំអត់ខុសទេ ពីព្រោះវាជា Personality Favorite។ តែបើខ្ញុំយកបទចម្រៀងដែលចម្លងបាន យកទៅធ្វើអាជីវកម្ម រឺដាក់លើ YouTube ដើម្បីទទួលបានចំនួនអ្នកទស្សនា គឺខ្ញុំមិនប្រកែកទេ គឺ១០០% ខុស។ លួចបទចម្រៀងទូទៅមិនអីទេណា នេះលួចបទចមៀងជាតិនិយម ហើយយកមកធ្វើអាជីវកម្មទៀត វិចិត្រ គិតមើលទៅ ថាតើខុសគ្នាពីការលួចប្រើកម្មវិធី រឺក៏អត់?
ហេតុនេះហើយបានជាសៀមវាថាខ្មែរបានចំម្លង វប្បធម៏ អរិយធម៏ សិល្បះ
និយាយរួមអ្វីជារបស់ខ្មែរពីដូនតាដែលបានទុកជាកេរ្គ៏អោយកូនចៅថែរក្សា
បែជាសៀមថាចំម្លងពីវាទាំងអស់ ដូចរឿងព្រះវិហារជាដើម សូមម្បីនៅក្នុង
youtube សៀមបានដាក់បង្ហាញនៅរបាំគោះត្រឡោក របាំមន្តស្នេហ៏។ល។
ទាំងអស់វាបានបង្ហាញភ្ញៀវដែលបានទៅលេងប្រទេសសៀម ថាជារបស់
វា ឯក្រសួងវប្បធម៏ មានតែឈ្មោះទេ ឯមុខនាទិថាត្រូវធ្វើអ្វីមិនដឹងទាំងអស់
ឯក្រុមហ៊ុនហង្សមាសខ្វះអ្នកនិព្ធន្តឬយ៉ាង ឬក៏គឹតថាចេញបទចំម្រៀងុអ្វីក៏
ដោយ បទចម្លងពិគេក៏ដោយអោយតែបានលក់ដាច់ជាការស្រេច្។
កូនប្រសារខ្មោច
@ all : i am an officer at Minister of Commerce i don’t remember the day that the owner of Microsoft has a meeting with His Excellency Charm Prasith related to buy Microsoft license but our minister didn’t approve because he think that we cannot afford it and other thing if we buy Microsoft license for all ministry in our country we have to buy license for all each computer cos one license is available only one pc. Each ministries have many of computer not only one in each department. So how can we buy?
@Phany: if i’m not wrong, even China cannot do that. For us, we should encourage our officier to use OpenOffice, free. Some decade late than MS Office, but useable for office work, i think. If possible switch to free OS like Ubuntu, or Moons OS maintenained by our bright Cambodian youth.
Another possibility, negotiate with Microsoft to reduce price. MS sold cheap office software to student, perhape MS can do that to third world like us too.
@ Vichet : Why u think that other countries look down our country because of Hang Meas Production? How’s about others productions in Cambodia did these productions never copy songs from other countries? as i knew there are many many productions that copied songs from others countries such as Sunday, M, Classic………etc. Don’t u think about this point? Hang Meas Production also produce their original songs like Klin pka preah vihear, besdong khmer, kneuy, samrors bopha kampong thom etc. Why all of u never talk about their good points and always talk about their mistake. No one is perfect. Are u perfect? If u are perfect maybe when other productions releases their new cd/vcd/dvd all of u buy original disc but in fact most of people are always buy copies cd and download from internet. If u buy CD original all production will have power to make original and don’t copy from other countries. All of productions sale their production in 2.5-3$ all of u buy copies if CD cost 15-20$ maybe no one buy it if they made they made original melody .If so maybe all production in our countries will bankrupt.
@Phany: Oops.. look comment from top to bottom again, may be you get confused my idea. I don’t comment here to blame Hang Meas. I blame “Contradiction”.
អ៊ីយ! មិនដឹងថានិយាយអីទេព្រោះម្នាក់ៗតឹងតាសៃកដាក់គ្នាដល់ហើយ។ ការដែលហង្សមាសកូពីបទចំរៀងជាតិរបស់គេនេះគឺខុសធ្ងន់ធ្ងរណាស់ តែចំពោះការកូពីបទចំរៀងពីថៃ វៀតណាម កូរ៉េ ជប៉ុន អឺរ៉ុប…។ល។ ហ្នឹងមិនមែនកំហុសអ្នកផលិតកម្ម និងផលិករប៉ុណ្ណោះទេ គឺកំហុសពលរដ្ឋយើងខ្លាំងជាងគេ។ ដែលខ្ញុំសរសេរបែបនេះក៏ព្រោះតែថា ពលរដ្ឋយើងភាគច្រើនគឺចូលចិត្តស្តាប់ចំរៀងបរទេសជាងរបស់ជាតិខ្លួនឯង។សាកចូលក្នុងទីប្រជុំជនមួយហើយស្តាប់មើលថា ចំរៀងក្នុងទូរស័ព្ទពួកគេភាគច្រើនជាបទជាតិឬបរទេស? បើនៅតាមក្លឹបរាំកំសាន្តនានាវិញតើគេចាក់បទជាតិឬបរទេស? ចំលើយភាគច្រើនគឺបទបរទេសហ្នឹងហើយ! ពេលតារ៉ាចំរៀងបរទេសមកសំដែងនៅកម្ពូជាម្តងៗ ម្នាក់ៗទះដៃអបអរសាទរ ហ៊ោរកញ្ចៀវគ្រប់គ្នាមង! តែដល់ពេលតារ៉ាខ្មែរច្រៀងវិញ ត្រឹមតែទះដៃមិនចង់លើកផង សួរថាគ្នាមមានកំលាំងចិត្តប៉ុណ្ណាទៅ? វិស័យភាពយន្តខ្មែរតាមរោងកុនវិញហៅលែងលឺហើយព្រោះអត់មានអ្នកមើល។ គ្នាខំផលិតទំរាំបានមួយរឿងៗចំណាយច្រើនណាស់ តែចំនូលវិញមិនស្មើពាក់កណ្តាលចំណាយផង! អ្វីដែលខ្ញុំឈឺចិត្តជាងគេសំរាប់សិល្បះខ្មែរនោះគឺនៅពេលសំដែងខនសឺតម្តងៗ។ ពីធីករស្រែកថា«សូមទះដៃខ្លាំងៗសំរាប់តារ៉ារបស់យើងក្នុងយប់នេះ…» ប្រាវៗៗៗ ១០០នាក់សូមតែទះដៃបានត្រឹម៥០ក៏បានដែរ តែនេះមិនបាន២០នាក់ផង! ខ្ញុំឃើញតូចចិត្តជំនោះចង់ស្រក់ទឹកភ្នែកព្រោះការអោយតំលៃទាបពេក។ តែបច្ចុប្បន្ននេះឃើញប្រជាជនយើងពេញនិយមបទដែលបង្កើតដោយស្នាដៃកូនខ្មែរ ដូចជាបទ «បេះដូងខ្មែរ» «មោទនភាពជាតិខ្មែរ»អីហ្នឹងគេពេញនិយមណាស់ ពិសេស«២២វិចិ្ឆកាសង្ខាររលត់» ស្តាប់ទៅកំសត់ស្រក់ទឹកភ្នែក។
មតិរបស់ខ្ញុំទាំងនេះគឺមិនបន្ទោសខាងនេះហើយលើកជើងខាងនោះទេ គឺជាយោបល់ដែលខ្ញុំបានឃើញបានលឺ ហើយសរសេរចេញមក។
សូមសរសេរប៉ុនហ្នឹងហើយព្រោះខ្លាចបងៗថាញុមលំអៀងហើយបាញ់ញុមស្ពឹក!
និយាយតាមត្រង់ចុះ ខ្ញុំចូលចិត្តស្តាប់បទបរទេស ហើយសម្រាប់បទរបស់ជាតិយើងខ្ញុំចូលចិត្តស្តាប់បទពីសង្គមចាស់ ។ ហេតុផលដែលចូលចិត្តនោះ គឹបទបរទេសស្តាប់ទៅលួយ ! ខ្ញុំចូលចិត្ត ស្តាប់បទ Guitar Acoustic ណាស់ ។ហើយចង្វាក់បែប Country ទៀត ពីរោះមែនទែន ដូចជាបទ Remember When។ ហើយបទ ពីដើម ដូចជាបទ ព្រាត់ទាំងស្រឡាញ់ ខ្ញុំចូលចិត្តស្តាប់ពេលយប់ ហើយ ច្រៀងតាមទៀត ។ យើងមិនអាចបង្ខំអ្នកណាម្នាក់ អោយមានមនោសញ្ចេតនាលើរូបយើងបានទេ ដូចជាបទចម្រៀង ក៏ចឹងដែរ មកពីអ្នកនិពន្ឋ មិនដឹងថាអ្នកស្តាប់ចូលចិត្តអ្វី មិនអាចធ្វើ អោយអ្នកស្តាប់មានមនោសញ្វេតនាជាមួយបទចម្រៀងពួកគេបាន ដូចនេះមានតែគូបីបទចម្រៀងរបស់បរទេស ។ ខ្ញុំមិនអាចបង្ខំចិត្ត ទៅទិញ DVD ដែលខ្ញុំមិនពេញចិត្តបានទេ ខ្ញុំមិនចង់ដាក់ទាន ហើយពួកគាត់ក៏មិនចង់ទទួលទានពីខ្ញុំដែរ។ ល្ងាចមិញនេះទៅញាំអីនៅMaster Grill ឃើញបទចម្រៀងមួយដែលគូបីពីបទថៃ គឺបទ “When I falling in love with you” ។ ស្តាប់ហើយចង់ស្រក់ទឹកភ្នែក ព្រោះបទនឹងធ្លាប់ គូបីកែទំនុក ទុកញែស្រីការនៅវិទ្យាល័យ មិននឹកស្មានអី ថ្ងៃនេះ គេគូបីធ្វើអាជីវកម្មដែរ ហេហេ! អស់ទាស់ហ្មង
@sophany: as we are human, we are not perfect but we try to be good.If you made some mistake then you say no one is perfect, it sound like crazy excuse. as you are human, you have to responsible for your did. However, the text above, they criticize about one production which come up with blank mind, always copy without thinking.I think others production, they copy also but they never copy other’s nation song like that because it is so crazy. When we do something wrong, we should open mind to get criticism from others, then try to do best to recover our mistake. In my opinion, later on, Hang Meas should search the full information first before copy. At least, they should know where is that song come from? and what is the meaning of the song?
Moreover, regarding to words that say about the CD copy which have been bought in market.so why you blame to us like that? the one which you can blame is government. you should ask to govt. why CD copy appear in the market. In addition, as you are a staff in minister, you should open mind & not angry to the one who criticize you. Please try to know the weakness point of the government then find the solution to solve it. Anyways as we are the people we are trying to help the country and one thing that we can do is “express opinion” through criticism.
[...] កោតតែហង្សមាសធ្វើទៅរួច [...]
[...] ខែមករា។ ចំណែកឯប្រកាស «កោតតែហង្សមាសធ្វើទៅរួច» ដែលបានដាក់កាលពីខែមីនា វិញ [...]
good idea!!!!