ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ (ចប់) ថ្ងៃ អាទិត្យ 27 ខែមីនា 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.5 comments
-
២៥ កុម្ភៈ ២០១១
គឺជាថ្ងៃចុងក្រោយនៅប្រទេសម៉ាឡេស៊ី សម្រាប់ដំណើរគ្រានេះ។ ថ្ងៃនេះពួកយើងបានក្រោក និងចេញពីសណ្ឋាគារនៅម៉ោងប្រមាណ៨កន្លះព្រឹក ដើម្បីដើរត្រួសកួឡា ឡូមពួរ បន្តិច ដ្បិតពេលថ្ងៃត្រង់ត្រូវចេញទៅអាកាសយានដ្ឋាន ត្រឡប់មកកម្ពុជាវិញ។ អញ្ចឹងទេ ព្រឹកនេះផែនដីរបស់យើង គឺទៅលេងអាគារកូឡា ឡូមពូរ (MENARA)។
អាគារនេះជាប្រភេទអាការប៉មអភិរក្សព្រៃឈើនៅទីក្រុងនេះ ដោយបើកតាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៩៦ មកម្ល៉េះ។ បច្ចុប្បន្ននេះអ្នកទេសចរអាចឡើងទៅទស្សនាទេសភាពទីក្រុងកួឡា ឡូមពួរ ពីលើប៉មនេះបានដោយត្រូវទិញសំបុត្រប្រមាណជិត៤០រីងហ្កីដ (ភ្លេចតម្លៃពិត)។
ថ្ងៃនោះទៅរាងលឿនបន្តិច ច្នេះទេត្រូវនៅរង់ចាំគេបើក ប្រហែលជាកន្លះម៉ោង។ តម្លៃសំបុត្រនោះ ក្រៅពីអាចឡើងទៅជាន់លើអាគារប៉មនេះទស្សនាក្រុងកួឡា ឡូមពួរ ហើយ យើងអាចចូលទស្សនាសួនសត្វដែលនៅខាងក្រោមនេះ និងបើកឡានហ្វម៉ូឡា ១ ផងដែរ ហេហេ… (បោកកូនក្មេងសុទ្ធ)។
ក្រៅពីទស្សនានៅទីនេះ យើងក៏បានវិលត្រឡប់មកសណ្ឋាគារវិញ ដើម្បីចេញពីបន្ទប់ ដោយត្រូវធ្វើដំណើរចញទៅព្រលានយន្តហោះ (ដ្បិតពីទីក្រុងទៅព្រលានចំណាយពេលជាងពីរម៉ោងឯណោះ។ នៅរសៀល ប្រហែលម៉ោង៤ កន្លះ ពួកយើងក៏បានត្រឡប់មកដល់ព្រះរាជធានីភ្នំពេញ នៃកម្ពុជាវិញ ដោយចប់ដំណើរកម្សាន្តគ្រានេះ ស្រេចបរិបូណ៌៕

ស្លាកសញ្ញាអាគារប៉ម នៅច្រកចូល

អាគារប៉មមើលពីក្រោមទៅលើ

នៅផ្នែកខាងក្រោមមានសួនមួយ

ស្លាកប្រកាសពីសាវតារនៃប៉មនេះ

អាគារភ្លោះមើលពីកំពូលនៃប៉ម

ទីក្រុងកូឡា ឡូមពួរ មើលពីលើប៉មនេះ

ទីក្រុងកូឡា ឡូមពួរ មើលពីលើប៉មនេះ

ទីក្រុងកូឡា ឡូមពួរ មើលពីលើប៉មនេះ
______________________________________________________
អានផងដែរ៖
១. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ
២. ទៅលេងសាំងកាពួរ ក្រោយរយៈពេលមួយទសវត្សរ៍
៣. ទៅលេងប្រុយណេ
៤. ដំណើរកម្សាន្តគ្រានេះ
៥. កួឡា ឡូមពួរ






