jump to navigation

អ៊ែរ ហ្វ្រង់ វត្តមាន​លើ​ទឹក​ដី​អង្គរ​ជា​ថ្មី ក្រោយ​៣៧​ឆ្នាំ ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​មីនា 2011

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
8 comments

ថ្ងៃ​នេះ ប្រទេស​កម្ពុជា​មាន​ភ័ព្វ​វាសនា​ទទួល​ការ​ចុះ​ចត​ជា​លើក​ដំបូង ក្នុង​រយៈ​ពេល​៣៧​ឆ្នាំ យន្តហោះ​ប៊ូអ៊ីង របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង អ៊ែរ ហ្វ្រង់។

នេះ​គឺ​ជា​កិច្ច​សម្ពោធ​បើក​ដំណើរ​ការ​ ដោយ​ភ្ជាប់​ត្រង់​រវាង​ក្រុង​ប៉ារីស នៃ​សាធារណ​រដ្ឋ​បារាំង ឆ្ពោះ​មក​ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា (ឆ្លង​កាត់​ក្រុង​បាងកក ប្រទេស​ថៃ)។ សម្រាប់​ក្រុមហ៊ុន​អាកាស​ចរ​បារាំង​នេះ នឹង​ហោះ​ហើយ​៣​លើក​ក្នុង​១​សប្ដាហ៍ គឺ​ថ្ងៃ​អង្គារ ព្រហស្បតិ៍ និង​​សៅរ៍។

នេះ​គឺ​ជា​ទំនាក់​ទំនង​ដ៏​ល្អ​ និង​ជា​សញ្ញាណ​វិជ្ជមាន ដែល​នាំ​មក​នូវ​កំណើន​សេដ្ឋកិច្ច និង​ទេសចរ​សម្រាប់​ព្រះ​រាជាណាចក្រ​កម្ពុជា។ ឆ្នាំ​២០១០​កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា​ទទួល​អ្នកទេសចរ​អឺរ៉ុប​ប្រមាណ​៤៨៩.៤០០​នាក់ ហើយ​ក្នុង​នោះ​មាន​ជន​ជាតិ​បារាំង​ចំនួន​១១៣.២៨៥​នាក់។

អ៊ែរ ​ហ្វ្រង់​ គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​អឺរ៉ុប​ទី​មួយ​ដែល​ហោះហើរ​ដោយផ្ទាល់​មក​កាន់​កម្ពុជា​តាំងពី​ទសវត្សរ៍​៥០​មកម្ល៉េះ ប៉ុន្តែ​ការហោះហើរ​ត្រូវបាន​កាត់ផ្តាច់​ទៅវិញ​កាលពី​ខែ​មេសា ឆ្នាំ​១៩៧៥ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​របប​ខ្មែរ​ក្រហម៕

អាន​ព័ត៌មាន​ពិស្ដារ


យន្ត​ហោះ​អ៊ែរ ហ្វ្រង់ កំពុង​ចុះ​ចត​ជា​ថ្មី​លើ​ដែន​ដី​កម្ពុជា ក្រោយ​អវត្តមាន​រយៈ​ពេល​៣៧​ឆ្នាំ

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​បារាំង​ខ្មែរ​ជា​ច្រើន​រូប ចូល​រួម​ពិធី​សម្ពោធ​វត្តមាន​ជា​ថ្មី​របស់​ក្រុមហ៊ុន​អ៊ែរ ហ្វ្រង់​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ការ​ចុះ​ចត​ជា​លើក​ដំបូង​ថ្មី​ម្ដង​ទៀត​របស់​យន្តហោះ​អ៊ែរ ហ្វ្រង់

រូប​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​យន្តហោះ​អ៊ែរ ហ្វ្រង់ ដែល​កំពុង​វត្តមាន​នៅ​អាកាសយានដ្ឋាន​ក្រុង​ភ្នំពេញ​សម័យ​មុន​សង្គ្រាម

________________________________________________________
អាន​ព័ត៌មាន​ទាក់ទង៖
១. អគ្គនាយក Air France៖« ការ​បើក​ជើងហោះហើរ​ប៉ារីស-ភ្នំពេញ​នឹង​នាំ​មក​នូវ​ជោគជ័យ​ពាណិជ្ជកម្ម »
២. Air France ត្រូវ​បាន​សម្ពោធ​ជាផ្លូវការ នៅ​ភ្នំពេញ
៣. ក្រុមហ៊ុន Air France បើក​ជើងហោះហើរ​ប៉ារីស ភ្នំពេញ នៅ​សប្ដាហ៍​ក្រោយ
៤. Air France បើក​ជើង​ហោះហើរ​ប៉ារីស-ភ្នំពេញ​នៅ​ខែ​មីនា២០១១
៥. Air France​ មានគម្រោង​ហោះត្រង់​មកកម្ពុជា​

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers