jump to navigation

លា​ក្រុង​កម្ពុជា ថ្ងៃ សៅរ៍ 30 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
22 comments
  • ជៀស​មិន​ផុត​ពី​ថៃ​ឡង់ដ៍

សួស្ដី​មិត្រ​ៗ​ទាំង​អស់​គ្នា ជា​ពិសេស​អ្នក​នៅ​ប្លក់​នេះ មួយ​រយៈ​ពេល​ដែល​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​កន្លង​ទៅ​នេះ គឺ​ទៅ​ផុត​មក​ហួស​មិន​មាន​ពេល​ជួប​អ្នក​រាល់​គ្នា​បាន​ម្ដង​ណា​សោះ ខ្ញុំ​មាន​គម្រោង​ម្ដង​ជា​ពីរ​ដែរ តែ​ទី​បំផុត​ត្រូវ​ខក​​មិន​សម្រេច។ ដូច​លោក​អ្នក​បាន​តាម​ដាន​ហើយ​ដែលថា​ដ្បិត​តែ​នៅ​ស្រុក​ខ្មែរ​មួយ​រយៈ​មែន តែ​ខ្ញុំ​ចេញ​ចូល​ក្រៅ​ប្រទេស​ច្រើន​គួរ​សម​ណាស់ ម្ដង​ៗ​ពីរ​១​សប្ដាហ៍​ទៅ​២​សប្ដាហ៍​ឯណុះ។ មិន​មាន​ពេល​បាន​ជួប​អ្នក​រាល់​គ្នា រួម​ទាំង​មិត្រ​ៗ​ធ្វើ​ការ ឬ​រៀន​ជាមួយ​គ្នា ក៏​មិន​ទាំង​បាន​ជួប​មុខ​អស់​ផង។ សុំ​ទោស​អ្នក​ទាំង​អស់​គ្នា​ផង​ចុះ។

តែ​ប្រកាស​នៅ​ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ត្រូវ​លា​មិត្រ​ៗ​មួយ​រយៈ​ទៀត​ហើយ ទើប​តែ​មក​ពី​បាងកក ស្រុក​ថៃ មិន​ទាំង​ដល់​១​សប្ដាហ៍​ស្រួល​បួល​ផង ឥឡូវ​នេះ​ត្រូវ​លា​ក្រុង​កម្ពុជា​ទៅ​នៅ​ស្រុក​ថៃ​ម្ដង​ទៀត (សភាពការណ៍​ស្រុក​ទេស​មិន​សូវ​ស្រួល​ជាមួយ​ថៃ ខ្ញុំ​មិន​សូវ​ជា​មាន​អារម្មណ៍​ប៉ុន្មាន​ទេ) គឺ​លើក​នេះ​ត្រូវ​ទៅ​បម្រើ​ការងារ​ម្ដង តែ​មិន​មែន​នៅ​ក្រុង​បាងកក​ទេ គឺ​ក្រុង​ខនកែន ខេត្ត​ខនកែន​ឯណុះ (ខ្ញុំ​ធ្លាប់​បាន​ទៅ​ទី​នោះ​ម្ដង​ដែរ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១០ កន្លង​ទៅ។ សូម​អាន​ប្រកាស៖ មក​ខនកែន)។ តាម​គម្រោង​យ៉ាង​ហោច​ណាស់​ខែ​កក្កដា​ត្រូវ​មក​ភ្នំពេញ ហេតុ​ច្នេះ​ទេ​សង្ឃឹម​ថា​នឹង​បាន​វេលា​ជួប​លោក​អ្នក​ :D

ជម្រាប​លា​ក្រុង​កម្ពុជា មួយ​រយៈ ខ្ញុំ​មិន​បំភ្លេច​អ្នក​ទេ​! ជួប​គ្នា​ជា​ថ្មី​មិន​ខាន!


វ៉ាលីស​រៀប​សំលៀក​បំពាក់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ

______________________________________________________
អាន​ផង​ដែរ
១. ជម្រាប​លា​ភ្នំពេញ
២. ខនកែន​បច្ចុប្បន្ន
៣. មក​ខនកែន
៤. មក​ដល់​ខនកែន ស្រុក​ថៃ
៥. រើ​ផ្ទះ

ស្លាក​លេខ​ឡាន​ទាំង​បី​ប្រទេស ថ្ងៃ សុក្រ 29 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
6 comments

លោកអ្នកធ្លាប់បានអានអត្ថបទស្ដីពីស្លាកលេខឡាននៅប្រទេសភូមាហើយ ដែលម៉ែអឺយគាត់ពួយសុទ្ធតែអក្សរ និងលេខភូមា ដែលមើលមិនយល់អីទេ។ តែថ្ងៃណេះខ្ញុំសូមលោកអ្នកមកពិនិត្យស្លាកឡាននៅម៉ាឡេស៊ី, ប្រុយណេ និងសិង្ហបុរីម្ដងវិញ។ ៣ប្រទេសនេះក៏មិនជាអន់ប៉ុន្មានដែរ ស្លាកលេខប្រទេសទាំងបីរបស់គាត់មើលទៅសឹងដូចៗទៅទៀត។ មិនដឹងជាគាត់ធើអីចឹងៗ។ លោកអ្នកសាកល្បងទាយមើល៍ក្នុងរូបទាំង៣ហ្នុងជាស្លាកលេខប្រទេសណាខ្លះ?

ចម្លើយ

____________________________________________
អានផងដែរ៖
១. ស្លាកលេខឡាននៅភូមា
២. រថយន្តទំនើបៗនៅសិង្ហបុរី និងប្រុយណេ
៣. ភ្លៀងធ្លាក់ខ្លាំងនៅបីប្រទេស
៤. ស្លាកលេខឡាន នៅអូស្ត្រាលី
៥. ស្លាកលេខឡាន នៅលាវប្រទេស

ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
18 comments

ជា​ទូទៅ​នៅ​ពេល​ដើរ​កម្សាន្ត​ឯ​ក្រៅ​ប្រទេស​របស់​ខ្ញុំ​ម្ដង​ៗ ខ្ញុំ​តែង​តែ​ផ្ញើ​ប័ណ្ណ​ប្រៃសណីយ៍​ពី​ប្រទេស​នោះ​ៗ​មក​ខ្លួន​ឯង​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍ ជា​ប្រចាំ​មិន​ដែល​ខាន​ឡើយ។ ដំណើរ​កម្សាន្ត​ថ្មី​ៗ​នេះ​ទៀត​សោត​ទៅ​ប្រទេស​ប្រុយណេ, ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​ខ្ញុំ​បាន​ដាក់​ប្រកាស​ជា​ច្រើន​នោះ ក៏​ខ្ញុំ​បាន​ផ្ញើ​ប័ណ្ណ​ប្រៃសណីយ៍​មក​ផ្ទះ​ដែរ។ តែ​អ្វី​ដែល​ចម្លែក​លើក​នេះ​មិន​ទាន់​ឃើញ​ប័ណ្ណ​ប្រៃសណីយ៍​ទាំង​៣​ដែល​ខ្ញុំ​បាន​ផ្ញើ​ពី​ប្រទេស​ទាំង​បី​នោះ​មក​ដល់​ផ្ទះ​សោះ មិន​ដឹង​ជា​ជាប់​ស្ទាក់​ពន្ធ​គយ​នៅ​ទី​ណា :(

បើ​គិត​ពី​រយៈ​ពេល​នៃ​ការ​ផ្ញើ​តាម​ប្រៃសណីយ៍​ពី​ប្រទេស​ទាំង​បី គឺ​អំឡុង​ពេល​ដំណើរ​កម្សាន្ត​នោះ គឺ​តាំង​ពី​ចុង​ខែ​កុម្ភៈ មក​ដល់​ចុង​ខែ​មេសា ឆ្នាំ​២០១១ នេះ គឺ​មាន​រយៈ​ពេល​២​ខែ​គត់​ហើយ ហើយ​ជា​ទូទៅ​តែ​១​ខែ​ច្បាស់​ជា​មក​ដល់​ហើយ តែ​ចម្លែក​អី​គ្រា​នេះ ២​ខែ​ហើយ​មិន​មក​សោះ។ ឬ​ថា​ប្រទេស​ទាំង​៣​នេះ​មិន​ផ្ញើ​មក ឬ​មក​ពី​ខាង​ប្រៃសណីយ៍​ខ្មែរ​យើង មិន​យក​ឲ្យ​ខ្ញុំ។ បើ​តាម​សង្ស័យ​នោះ គឺ​ខ្ញុំ​ច្បាស់​ណាស់​សង្ស័យ​ពី​ខាង​ក្រុម​ប្រៃសណីយ៍​ខ្មែរ​យើង​ជាង ព្រោះ​អី​ថា​បើ​ប្រទេស​ទាំង​បី​មិន​ផ្ញើ​មក​វា​មិន​កើត បើ​ថា​ប្រទេស​មួយ​ឬ​ពីរ​ក្នុង​ចំណោម​ប្រទេស​ទាំង​៣​មិន​ផ្ញើ​មក យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រទេស​១​ផ្ញើ​មក​ដែរ តែ​នេះ​អត់​ទាំង​៣​តែ​ម្ដង សង្ស័យ​តែ​ជាប់​កុង​ត្រឹម​ប្រៃសណីយ៍ដ្ឋាន​ឯ​ភ្នំពេញ​នឹង​ឯង។

ជា​ទូទៅ​ប្រៃសណីយ៍​ខ្មែរ ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ថា​ពិត​ជា​អសកម្ម និង​ជន​ខ្មែរ​អស់​ជំនឿ​ខ្លាំង​ណាស់។ ដើរ​តែ​មើល​ប្រៃសណីយដ្ឋាន​នានា​នៅ​ក្រុង​ភ្នំពេញ​ទៅ​ដឹង​ហើយ សឹង​ក្លាយ​ជា​ទី​រហោដ្ឋាន​ទៅ​ហើយ មិន​ដឹង​ជា​ខាង​អស់​លោក​អ្នក​រាជការ​ខាង​ហ្នុង​គេ​គិត​យ៉ាង​ម៉េច​ដែរ​ទេ។ សូម​សំណូម​ពរ​ដល់​រាជការ​ទទួល​ខាង​ប្រៃសណីយ៍​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ផង​ដើម្បី​ឲ្យ​ប្រៃសណីយ៍​ខ្មែរ​ដើរ​ទៅ​មុខ​ទៀត និង​សូម​បញ្ចេញ​ប័ណ្ណ​ប្រៃសណីយ៍​ទាំង​៣​របស់​ខ្ញុំ​ផង :)

ឱ! ប្រៃសណីយ៍​ប័ណ្ណ​អឺយ អ្នក​ទាំង​បី​ង៉ៃ​ណា​មក​ដល់​ខ្ញុំ!


ប័ណ្ណ​ប្រៃសណីយ៍​ដែល​ផ្ញើ​ពី​ប្រុយណេ​ ពេល​នេះ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ

ប័ណ្ណ​ប្រៃសណីយ៍​ដែល​ផ្ញើ​ពី​សិង្ហបុរី

ប័ណ្ណ​ប្រៃសណីយ៍​ដែល​ផ្ញើ​ពី​ម៉ាឡេស៊ី

__________________________________________________
អាន​ផង​ដែរ
១. ទៅ​លេង​ប្រុយណេ
២. ទៅ​លេង​សាំងកាពួរ ក្រោយ​រយៈ​ពេល​មួយ​ទសវត្សរ៍
៣. ទៅ​លេង​ម៉ាឡេស៊ី ក្រោយ​រយៈ​ពេល​៩​ឆ្នាំ
៤. ប័ណ្ណ​ប្រៃសណីយ៍​ពី​អូស្ត្រាលី​មក​ដល់
៥. ប្រៃសណីយ៍​ខ្មែរ​បន្ទោស​បច្ចេក​វិជ្ជា

ចំណុច​ខ្សោយ​នៃ​រដ្ឋាភិបាល​ខ្មែរ​ចំពោះ​ថៃ បាន​ស​ពី​ប្រសាសន៍​តេជោ សែន នា​ថ្ងៃ​នេះ ថ្ងៃពុធ 27 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in ព្រះវិហារ, អំពីស្រុកខ្មែរ.
comments closed

ថ្ងៃ​នេះ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​កម្ពុជា​បាន​ចេញ​ភក្ត្រា​ហើយ បន្ទាប់​ពី​មនុស្ស​ម្នា​មិន​តិច​ទេ​ក្រហល់​ក្រហាយ​ចង់​ឮ​សម្ដេច​តេជោ បញ្ចេញ​សូរ​សីហនាថ​​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​នេះ​សង្គ្រាម​ជាមួយ​ថៃ​ត្រូវ​បាន​បន្ត​ជា​លំដាប់​លំដោយ​គ្មាន​ថ្ងៃ​ស្រាក​ស្រាន​រក​ពេល​ដេក​មិន​បាន នឹង​សឹង​សុស​ខ្យល់។

ក៏​ប៉ុន្តែ​អ្វី​ដែល​សង្កេត​ឃើញ បន្ទាប់​ពី​ស្ដាប់​សន្ទរកថា​ដ៏​ជក់​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី​មក គឺ​ចំណុច​ខ្សោយ​ជា​ច្រើន​របស់​ខ្មែរ​​យើង ករណី​សង្គ្រាម​ខ្មែរ​ថៃ ​បាន​ស្ដែង​ចេញ​មក ហើយ​តាម​កាយវិការ និង​​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ ដូច​ជា៖

  • ចាញ់​ក្រាប​ថៃ​រឿង​អ្នក​សារព័ត៌មាន

ខណៈ​ថៃ​បាន​ប្រើ​ប្រាស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជេរ​ខ្លាំង​ៗ​ដាក់​ខ្មែរ រួម​ទាំង​ខ្លួន​លោក​ផ្ទាល់ (ហ៊ុន សែន) រដ្ឋាភិបាល​ខ្មែរ​បាន​ត្រឹម​ប្រាប់​ទៅ​រដ្ឋាភិបាល​ថៃ តែ​រដ្ឋាភិបាល​ថៃ​បាន​ត្រឹម​សូម​កុំ​ឲ្យ​ខ្មែរ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​វា​គ្រាន់​ជា​អ្នក​ព័ត៌មាន​កំប៉ិក​កំប៉ុក។

តែ​ពេល​នេះ​រដ្ឋាភិបាល​ថៃ​បាន​បន្ទោស​កំហុស​លើ​អ្នក​សារព័ត៌មាន​ខ្មែរ​ថា​បាន​និយាយ​ឲ្យ​អាប់​ឱន​កិត្តិយស​ថៃ​ ថា​ថៃ​សុំ​ចុះ​ចាញ់ និង​សុំ​ចរចា​ពី​ម្សិល​មិញ​នោះ, រដ្ឋាភិបាល​ចាត់​ការ​អ្នក​សារព័ត៌មាន​ខ្មែរ​ឲ្យ​ថៃ​ភ្លាម។

  • ព្រម​ចរចា​ជាមួយ​ថៃ​យក​លេស​ថា​មិន​មែន​បាញ់​គ្នា​នៅ​ព្រះ​វិហារ

ដឹង ឬ​ធ្វើ​មិន​ដឹង សង្គ្រាម​នៅ​ប្រាសាទ​តា​ក្របី និង​តា​មាន់ ប៉ុន្មាន​ថ្ងៃ​នេះ គឺ​ធាតុ​ពិត​ចេញ​មក​ពី​ជម្លោះ និង​សង្គ្រាម​នៅ​ប្រាសាទ​ព្រះ​វិហារ​យ៉ាង​ច្បាស់​ដូច​ថ្ងៃ​ខែ​ចេត្រ តែ​រដ្ឋាភិបាល​ខ្មែរ​ថា​ឲ្យ​បែង​ចែក​ឲ្យ​ច្បាស់​រវាង​សមរភូមិ​សង្គ្រាម​ទាំង​ពីរ គឺ​បើ​នៅ​ព្រះ​វិហារ​ចរចា​ពហុ​ភាគី តែ​បើ​នៅ​តា​ក្របី និង​តា​មាន់​វិញ ចរចា​តែ​ជាមួយ​ថៃ​ក៏​បាន ហេហេ…។

  • អាង​លេស​ត្រឹម​គំរាម​មិន​ប្រើ​របស់​ថៃ

ទំនង​អស់​អី​តស៊ូ​ជាមួយ​ថៃ រដ្ឋាភិបាល​ខ្មែរ​គ្មាន​អី​លេង​ទៀត​ទេ បាន​ត្រឹម​យក​លេស​គំរាម​មិន​ប្រើ​ទំនិញ​ថៃ ទំនង​ឲ្យ​ថៃ ឈប់​លេង​ធម៌​ក្ដៅ​មក​កម្ពុជា​ខ្លះ ហេហេ…។

  • ចូល​ចិត្ត​និយាយ​អប​ថៃ​ខ្លាច​ថៃ​ខឹង

ជា​រឿយ​ៗ​ប្រសាសន៍​សម្ដេច​តេជោ សែន បើ​ទោះ​បី​ស្រែក​ឲ្យ​ថៃ​ខ្លាំង​ៗ​ក៏​ដោយ តែ​ចុង​ក្រោយ​តែង​និយាយ​អប​ថៃ​វិញ​ថា សម្ដេច​មិន​ចោទ​ថៃ​ទាំង​អស់​អាក្រក់​ទេ… ឃ្លា​ក្រោយ​នេះ​ដាក់​បន្ថែម​ខ្លាច​ថៃ​មិន​ដឹង ទំនង​កុំ​ឲ្យ​គេ​ (ថៃ) ខឹង​បន្ថែម​ទៀត។

  • ព្រួយ​បារម្ភ​ជំនួស​​ថៃ​ជ្រុល

ស្រុក​ឯង​ឈ្លោះ​គ្នា​ជាមួយ​ថៃ​សឹង​ស្លាប់​មិន​គិត លោក​ ហ៊ុន សែន ទៅ​ព្រួយ​បារម្ភ​ជំនួស​ថៃ​ជ្រុល ដូច​ជា​រឿង​​​ភាគ​ខាង​ត្បូង នៅ​ស្រុក​ថៃ និង​រឿង​ថៃ​គេ​​បោះ​ឆ្នោត អី​ជា​ដើម​នោះ​។ល។

ក្រៅ​ពី​សន្ទរកថា​បង្ហាញ​ពី​ចំណុច​ខ្សោយ​ខ្លួន​ឯង​ហើយ​នោះ កាយ​វិការ និង​សំដៅ​សម្ដៅ​លោក​នាយករដ្ឋមន្ត្រី​នា​ថ្ងៃ​នេះ មើល​ទៅ​គួរ​ឲ្យ​សង្វេគ​ពី​សង្គ្រាម​ខ្មែរ​ថៃ​នេះ ដែល​ពិត​ណាស់​អ្នក​មិន​ដឹង​ប្រហែល​មិន​ដឹង​រ៉េ។ ដល់​ចឹង​ៗ​ទៅ​បាន​ដឹង​ថា​ប្រឹង ហេហេ…៕


តេជោ​សែន មាន​ប្រសាសន៍​នា​ថ្ងៃ​នេះ

ការ​ឆ្លង​ចូល​នៃ​ក្បាច់​រាំ​បែប​ជន​ជាតិ​លាវ “បាត់សាឡូប​” នៅ​ក្នុង​សង្គម​ខ្មែរ ថ្ងៃ អង្គារ 26 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ, ພາສາລາວ.
21 comments

កាល​ពី​រយៈ​កាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ថោះ​ព.ស.​២៥៥៥ នៅ​ស្ថានីយ៍​វិទ្យុ​ទូរទស្សន៍​បាយ័ន មាន​រៀប​ចំ​កម្មវិធី​ជួប​ជុំ​រាំ​កម្សាន្ត​មួយ​ជាមួយ​បង​ប្អូន​យុទ្ធជន​នៅ​សមរភូមិ​នានា​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ។

តាម​ការ​សង្កេត​របស់​ខ្ញុំ​​ឃើញ​មាន​ការ​នាំ​ចូល​វឌ្ឍនធម្ម​នៃ​ការ​រាំ​មួយ​បែប​​ដែល​បង​ប្អូន​យុទ្ធជន​បង្ហាញ​​សិល្បករ​ដែល​ទៅ​ចូល​រួម ក៏​ដូច​ជា​ប្រជាជន​ខ្មែរ​ទូទាំង​​នគរ​ នោះ​គឺ​ការ​រាំ​មួយ​បែប​ដែល​កំពុង​ពេញ​និយម​នៅ​ប្រទេស​លាវ គឺ​គេ​ហៅ ថា “បាត់សាឡូប”។

“បាត់សាឡូប” នេះ គឺ​ជា​ការ​ច្នៃ​បែប​រាំ​ប្រហាក់​ប្រហែល​នឹង​ចង្វាក់​ម៉ាឌីហ្សូន ដែល​ខ្មែរ​ពេញ​និយម​ដែរ។ តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​ខុស​ពី​ខ្មែរ​យើង នៅ​ប្រទេស​លាវ គេ​រាំ​ចលនា​ចង្វាក់​បែប​ដដែល​ៗ​នេះ មិន​រើស​បទ​ទេ មិន​ថា​រាំ​វង់​ ឆាឆាឆា… ទេ គឺ​គេ​រាំ​ចេញ​ចង្វាក់​បែប​នេះ​បាន​ទាំង​អស់។

សូម​លោក​អ្នក​ទស្សនា​វីដេអូ​ខាង​ក្រោម​ដែល​ខ្ញុំ​បាន​ចម្លង​ចេញ​ពី​ទូរទស្សន៍​បាយ័ន នៃ​​ការ​រាំ​បង្ហាញ​របស់​បង​ប្អូន​យុទ្ធ​ជន​ខ្មែរ ដែល​គាត់​កំពុង​រាំ “បាត់សាឡូប”  នេះ​ គឺ​គាត់​រាំ​ក្បាច់​ដដែល​ៗ គ្រប់​បទ​ទាំង​អស់ ខណៈ​ដែល​សិល្បករ​មក​ពី​ភ្នំពេញ​រាំ​តាម​ចង្វាក់​បែប​បទ តាម​ប្រភេទភ្លេង។ រួម​នឹង​វីដេអូ​ពី​ការ​បង្ហាញ​ក្បាច់​រាំ “បាត់សាឡូប” របស់​ជន​ជាតិ​លាវ ខាង​ក្រោម​ជា​បន្ត​បន្ទាប់។

ខ្ញុំ​មិន​គាំទ្រ​ការ​នាំ​ចូល​វឌ្ឍនធម្ម​នៃ​ការ​រាំ​បែប​លាវ​នេះ​ក្នុង​សង្គម​ខ្មែរ​ទេ។ យើង​មាន​ក្បាច់​រាំ​តាម​ប្រទេស​បទ​ត្រឹម​ត្រូវ នឹង​ជា​ពិសេស​មាន​ចង្វាក់​ម៉ាឌីហ្សូន ដែល​យើង​អាច​កែ​ច្នៃ​បន្ថែម​ទៀត ដើម្បី​ឲ្យ​មាន​ការ​រាំ​ជក់​ចិត្ត និង​សប្បាយ មិន​មែន​យក​តែ​ចង្វាក់​មួយ​បែប​មក​រាំ​គ្រប់​បទ​បែប​នេះ​ទេ៕

ពិនិត្យ​មើល​ក្បាច់​រាំ​ថ្មី​ដែល​ទើប​នាំ​ចូល

ច្បាប់​រាំ​របស់​ជន​ជាតិ​លាវ (បទ​ទំនង​រាំ​វង់​តែ​បែប​រាំ​បាត់សាឡូប)

________________________________________________________
អាន​ផង​ដែរ
១. របាយការណ៍៖ ចូល​ឆ្នាំ​ថោះ​នៅ​ស្រុក​ខ្មែរ

មក​ដល់​ខ្មែរ​វិញ​ហើយ ថ្ងៃ ចន្ទ 25 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
5 comments

ល្ងាច​មិញ​នេះ (២៥ មេសា ២០១១) ម៉ោង​ប្រមាណ​២​កន្លះ​រសៀល ខ្ញុំ​បាន​ត្រឡប់​មក​ដល់​គេហដ្ឋាន​វិញ​ហើយ ហេហេ,… បន្ទាប់​ពី​បាន​ទៅ​ស្រុក​ថៃ​អស់​មួយ​សប្ដាហ៍​មក។

ដូច​តែ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​រាល់​គ្រា​ដែរ ខ្ញុំ​ត្រូវ​ជិះ​ឡាន​១២​កៅអី​ពី​បាងកក​មក​នៅ​ម៉ោង​ប្រមាណ​៣​ភ្លឺ ថ្ងៃ​នេះ​មាន​សុទ្ធ​តែ​ខ្មែរ​តែ​ម្ដង ពេញ​មួយ​ឡាន រហូត​មក​ដល់​ម៉ោង​៦​ភ្លឺ​មក​ដល់​ប៉ោយប៉ែត និង​បន្ត​រង់​ចាំ​ឆ្លង​ដែន (ច្រក​បើក​ម៉ោង​ប្រមាណ​៧ និង​១០​នាទី) ដើម្បី​ចូល​មក​ក្នុង​ដី​ខ្មែរ។ ព្រឹក​មិញ​នេះ មាន​ការ​រង់​ចាំ​បើក​ឆ្លង​ចូល​ដី​ច្រើន​ណាស់ ដែល​ភាគ​ច្រើន​ខ្មែរ​យើង។

ចូល​មក​ដល់​ដី​ខ្មែរ​ហើយ​ ដាក់​បាយ​ស្រូប​ម៉ា​ចាន ជិត​រង្វង់​មូល​ប៉ោយប៉ែត ង៉ាញ់​អស់​ទាស់​ម៉ង និង​ម៉ោង​ប្រមាណ​៨​ព្រឹក​ទើប​ចេញ​ពី​ប៉ោយប៉ែត​តាម​តាក់ស៊ី និង​មក​ដល់​ភ្នំពេញ​ម៉ោង​ប្រមាណ​២​រសៀល៕


ក្លោង​ទ្វារ​ថ្មី​​ច្រក​ព្រំដែន​ថៃ​ដែល​កំពុង​កសាង (ក្នុង​រូប​កុមារី​ខ្មែរ​ពីរ​នាក់​កំពុង​ដើរ​ឆ្លង​ចូល​ដី​ខ្មែរ ដើម្បី​ទៅ​សិក្សា​នៅ​ឯ​សាលា​រៀន ក្នុង​ទឹក​ដី​កម្ពុជា)​

រូប​យក្ខ​កំពុង​សាង​សង់​នៅ​ច្រក​ក្លោង​ទ្វារ​ថ្មី

______________________________________________________
អាន​ផង​ដែរ
១. មក​បាងកក

Thailand Going Rogue ថ្ងៃ អាទិត្យ 24 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in ព្រះវិហារ, អំពីស្រុកខ្មែរ, ภาษาไทย, English.
8 comments

REVIEW & OUTLOOK ASIAAPRIL 26, 2011.

Thailand Going Rogue
Bangkok’s political turmoil is damaging regional stability.

Fighting over the disputed territory surrounding the Preah Vihear Temple along the Thai-Cambodia border resumed last Friday, with both sides trading artillery fire and accusations of targeting civilian villages throughout the weekend. The Associated Press reports 12 soldiers confirmed dead.

The world may never know which side started the latest clash, since Thailand continues to resist allowing international observers to monitor the area. And both countries deserve some blame for stirring the pot at various times. Nevertheless, it has become increasingly clear that the Thai military is doing nothing to ease the tension.

That much we know from the way that the military, and then Bangkok, vetoed initiatives to get the two sides talking. After the last major bout of fighting in February, Cambodia succeeded in bringing the matter to the United Nations Security Council, which promptly kicked it back to the Association of Southeast Asian Nations. Indonesia, the chair of Asean this year, has played shuttle diplomacy trying to bring the two sides together, but Bangkok continues to balk. That has allowed Cambodia to play the aggrieved and more reasonable party.

Thailand’s unwillingness to even contemplate compromise may be due to the broader impasse in its domestic politics. In 2008, the royalist People’s Alliance for Democracy, more commonly known as the yellow shirts, took up the temple issue as a cudgel against the government of Samak Sundaravej. The same group has now turned on Prime Minister Abhisit Vejjajiva and is castigating him for not taking more aggressive action to recover the temple.

Meanwhile, the military is positioning itself as the main defender of the monarchy and Thai sovereignty. Tension between the military and the civilian government has been mounting since Mr. Abhisit announced elections would be held within the next few months. Bangkok is rife with rumors that a coup is imminent.

The military, palace and business elite all fear that supporters of deposed Prime Minister Thaksin Shinawatra will win their fourth straight general election. The last three results were annulled by a coup and court rulings, and the red shirt supporters of Mr. Thaksin have become increasingly restive as a result of their disenfranchisement. Even if their Puea Thai Party wins, there is a strong chance they will not be allowed to form a government. So further unrest later this year seems likely.

In this context, a fight with Cambodia might seem an appealing way out of the deadlock. A limited war with a much smaller neighbor could unify Thais, as the red shirts would feel pressure to get behind the military in a time of national crisis. Mr. Abhisit, who has never won an election and is widely regarded as a figurehead within Thailand, could be dispensed with, and elections pushed off until the glow of victory and massive public spending restore the Bangkok elite’s popularity.

Perhaps the Thai military understands how much could go wrong with such a scenario and is only engaging in brinksmanship. But even this runs the risk of accidental escalation. And once a conflict starts, Asean nations would be put in the impossible position of having to choose sides, which might tear the organization apart.

Thailand’s friends have a responsibility to dissuade the military from military adventures. It’s also time they addressed the root cause of the problem. This conflict is a sign that the nation’s internal political crisis is beginning to generate external costs, showing once again that Asean’s credo of noninterference in domestic politics needs to be tempered with an awareness that promotion of democracy is part and parcel of regional stability.

As long as the military is allowed to play its pivotal role in national politics, Thailand will fail to play its rightful role as a stabilizing force in Southeast Asia.

Printed in The Wall Street Journal, page 11
Copyright 2011 Dow Jones & Company, Inc. All Rights Reserved
This copy is for your personal, non-commercial use only. Distribution and use of this material are governed by our Subscriber Agreement and by copyright law. For non-personal use or to order multiple copies, please contact Dow Jones Reprints at 1-800-843-0008 or visit
www.djreprints.com
More In Opinion
Join the discussion Be the first to commentMore In Opinion »

http://online.wsj.com/article/SB10001424052748704677404576284680471555442.html#articleTabs%3Darticle

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers