រថយន្តទំនើបៗនៅសិង្ហបុរី និងប្រុយណេ ថ្ងៃ ចន្ទ 4 ខែមេសា 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.20 comments
និយាយទៅខ្ញុំអាឡូវឃើញឡានថ្មីៗទំនើបៗមិនបានទេ ចិត្តស្រឡាញ់ចង់មើល ជាពិសេសចង់ឡើងបើកតែម្ដង ហេហេ…។ ចាំង៉ៃណាត្រូវឆ្នោតទិញម៉ោបើកលេងម្ដង។ !ឡ!
អូខេ! និយាយពីរឿងទៅប្រុយណេ, ម៉ាឡេ និងសិង្ហបុរី បន្តទៀត ហាហា… មានអ្នកខ្លះឆ្ងល់ក្រចប់ម៉េះ? សូមប្រាប់ទៅវិញទៅ មិនងាយចប់រ៉េ !ឡ! ង៉ៃណេះសូមនិយាយពីរឿងរថយន្តស៊េរីទំនើបៗ និងថ្មីៗនៅប្រទេសទាំងនេះ។ ដូចលោកអ្នកធ្លាប់បានអានប្រកាសមុនៗហើយ រថយន្តនៅម៉ាឡេស៊ី តាមខ្ញុំសង្កេតមើលទៅគឺមានចាស់ថ្មី លាយចម្រុះគ្នា អាចាស់នោះ គឺចាស់សឹងមែនទែន។ ដោយឡែកនៅប្រុយណេវិញ សុំទោសហើយ រថយន្តថ្មីៗ និងទំនើបៗបើកបរពេញផ្លូវ (អានប្រកាស៖ ចរាចរណ៍នៅប្រុយណេ) មើលទៅគួរឲ្យច្រណែន នឹងផ្លូវថ្នល់របស់ប្រទេសនេះ ដែលស្អាត និងប្រេងសាំងដែលថោកនោះណាស់។
ចំណែកឯនៅប្រទេសសិង្ហបុរីឯណោះវិញ ក៏មិនជាចាញ់ប្រុយណេ ដែរទេ។ រថយន្តទំនើបៗថ្មីៗចតចោលពេញតែផ្លូវ មើលទៅសង្ហារទាល់តែមែនទែន។ ដើរលេងប៉ុន្មានថ្ងៃនឹង ឃើញរថយន្តថ្មីៗទំនើបៗទាំងនោះ ឡើងស្រក់ទឹកមាត់ បានត្រឹមលួចផ្ដិតរូបថតយករថយន្តទាំងនោះទុកមើល ហេហេ…៕

លួចទៅក្បែៗឡានគេចតចោល (នៅប្រុយណេ) ថតបានម៉ាក្រឹប ហេហេ..

រថយន្តទំនើបៗនៅប្រុយណេ ចតនៅទីសាធារណៈមួយ

រថយន្តទំនើបកំពុងដាក់បង្ហាញនៅប្រុយណេ

រថយន្តទំនើបៗកំពុងចតនៅសិង្ហបុរី

រថយន្តទំនើបៗកំពុងចតនៅសិង្ហបុរី

រថយន្តទំនើបៗកំពុងចតជាជួរៗនៅសិង្ហបុរី

រថយន្តទំនើបៗកំពុងចតជាជួរៗនៅសិង្ហបុរី
___________________________________________________
អានផងដែរ៖
១. ប៊ីកហ្កេសត៍ ថូយ អេវើរ៍
២. ចរាចរណ៍នៅម៉ាឡេស៊ី
៣. ចរាចរណ៍នៅប្រុយណេ
៤. ចរាចរណ៍នៅសិង្ហបុរី
៥. ស្លាកលេខឡានទាំងបីប្រទេស
៦. ចំណតរថយន្តក្រុងនៅប្រុយណេ
៧. តាំងពិព័រណ៍រថយន្តនៅសេនត្រាល់ផ្លាស្សា ខនកែន






