រុករើទូខោអាវចេញម្ដង ថ្ងៃព្រហស្បតិ៍ 7 ខែមេសា 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.17 comments
ព្រឹកមិញនេះ ដល់ពេលដែលត្រូវរុករើទូដាក់សំលៀកបំពាក់ចេញម្ដងហើយ។ និយាយទៅទូដាក់ខោអាវរបស់ញុំនឹងឡើងណែនប៉ែស តែដល់ពេលរកខោអាវមកស្លៀកមកពាក់ម្ដងៗ គឺគ្មានបានជាសាច់ការអីទេ ដ្បិតវារញ៉េរញ៉ៃពេក ញាត់ឲ្យអាពាសពេញហ្នុង ចឹងទេង៉ៃណេះត្រូវសម្អាតចេញម្ដង អាណាឈប់ស្លៀក ឬពាក់មិនបានទៀតប្រមូលឲ្យគេឲ្យអស់ ហេហេ…។
ពេញមួយព្រឹកធំគ្រាន់តែរើខោអាវចេញ រុះរើបានសំលៀកបំពាក់ពីរគរធំយកទៅឲ្យប្អូនជីដូនមួយ។ ព្រោះតែអាវ និងខោទាំងនោះ អាខ្លះទិញហើយមិនដែលបានស្លៀក មិនដែលបានពាក់ក៏មានដែរ អាខ្លះពាក់ស្លៀកបានម្ដងពីរអីក៏ទុកចោលពេញតែទូហ្នឹង ចឹងទេឲ្យគេទៅឲ្យស្រឡះទូបន្តិច។
រើខោអាវបណ្ដើរ សាកអាខ្លះលមើលបណ្ដើរ គិតៗទៅ មិនដឹងម៉េចចេះតែចង់សើច មិនដឹងថាខ្លួនខ្ញុំតូចទៅៗ ឬបានជាយ៉ាងម៉េច ខោខ្លះឡើងបួនប្រាំឆ្នាំក៏មានដែរ តែដល់សាកលមើល មានអាខ្លះធំដល់ហើយ មើលទៅអ៊ុងកាលុងម៉េចមិនដឹង សម្រុងក៏វែង ទំហំក៏ធំ ទាស់តែម្យ៉ាងគឺចង្កេះដាក់លែងត្រូវ។ សង្ស័យតែខ្ញុំធំតែចង្កេះ ជើងរួញតូចក៏មិនដឹង។ គិតៗទៅម៉ោពីសម័យនិយមមិនដឹង ដ្បិតអាឡូវនេះ ចេះតែស្លៀកខោរាងតូចៗទៅ ដល់មើលខោពីមុនៗធំមិនបាច់ ស្លៀកទៅដូចខោតាចាស់ ចេះតែពីមុនស្លៀកទៅកើតដែរ។
ខោអាវមួយចំនួនទៀតដែលត្រូវបោះចោលលែងស្លៀកលែងពាក់នោះ គឺប្រភេទ ខោហោប៉ៅច្រើន ថ្នេរលេចចេញ ខោប៉ារ៉ា។ល។ បែបពពួកក្មេងស្ទាវ ហេហេ… ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខោអាវប្រភេទនេះស្លៀកលែងបានហើយ។ គួរតែដឹងខ្លួនឯងហើយ ស្លៀកទៀតច្បាស់ជាគេពេបជ្រាយហើយ ឡ!!…

ខោអាវរុករើចេញពីទូ

ខោអាវរុករើចេញពីទូ

ចំណែកខោអាវដែលលែងស្លៀកលែងពាក់ ទុកឲ្យគេ

រើហើយសល់ពីឲ្យទៅគេ នៅសល់ប៉ុណ្ណេះឯងទៀតទុកគ្រាន់ស្លៀកគ្រាន់ពាក់
________________________________________________________
អានផងដែរ៖
១. កម្ជិលអាំងផេះ
២. សំរាមអីខ្លះក្នុងម៉ាយរូម?






