អន់ចិត្តនឹងអ៊ែរអាស៊ី ថ្ងៃពុធ 20 ខែមេសា 2011
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.trackback
ការធ្វើដំណើរតាមជើងយន្តហោះអ៊ែរ អាស៊ី ខ្ញុំបានធ្វើច្រើនដងហើយ កាលតាំងពីក្រុមហ៊ុននេះចាប់ផ្ដើមហោះដំបូងនៅកម្ពុជាមកម្ល៉េះ។ ថ្ងៃនេះ ខ្ញុំសូមលើកយកមកនិយាយពីការអន់ចិត្តអន់ថ្លើមមួយចំពោះអ៊ែរ អាស៊ី (ម៉ាឡេស៊ី)។ ស្រុកយើងក្រុមហ៊ុន អ៊ែរ អាស៊ី នេះមានពីរ គឺទី១របស់ថៃ និងទី២របស់ម៉ាឡេ។
កាលពីទៅម៉ាឡេស៊ី កាលពីខែកុម្ភៈកន្លងទៅនោះ គឺដូចលោកអ្នកដឹងស្រាប់ហើយ ខ្ញុំបានធ្វើដំណើរតាមជើងយន្តហោះ អ៊ែរ អាស៊ី (ម៉ាឡេស៊ី) នេះឯងពីភ្នំពេញឆ្ពោះទៅកាន់ទីក្រុងកួឡា ឡូមពួរ។ លោកអ្នកដឹងទេ ថ្ងៃនោះមនុស្សម្នាជិះយន្តហោះច្រើនណាស់សឹងពេញប្រៀប ដែលក្នុងនោះប្រមាណយ៉ាងហោចណាស់៧០ភាគរយទៅហើយ ជាអ្នកដំណើរជនជាតិខ្មែរ។ តែអ្វីដែលចំឡែកនោះគឺថា ការប្រកាសនានានៅលើយន្តហោះត្រូវបានគេធ្វើឡើងជា៤ភាសាឯណោះ តែទីបំផុតគ្មានភាសាខ្មែរទៅវិញ។ ភាសាដែលគេប្រកាសនោះ ដែលក្រៅពីភាសាម៉ាឡេស៊ី និងអង់គ្លេស គេបែរទៅជាប្រកាសភាសាវៀតណាម និងថៃ ថែមទៅវិញ ខណៈដែលយន្តហោះចេញពីស្រុកខ្មែរ និងអ្នកដំណើរខ្មែរពេញយន្តហោះ។
កាលពីមុនធ្លាប់ឮរដ្ឋាភិបាលខ្មែរតម្រូវឲ្យជើងយន្តហោះនិយាយភាសាខ្មែរដែរ តែដូចដឹងស្រាប់ហើយប្រពន្ធស្រុកយើងដូចភ្លើងចំបើងអញ្ចឹងបានតែមួយភ្លែត សាបរលាបអស់ ឥឡូវនេះ គ្មានយន្តហោះណាគេប្រើភាសាខ្មែរទេ។ កាលពីប៉ុន្មានឆ្នាំមុននោះខ្ញុំធ្លាប់បានឮម្ដងភាសាខ្មែរតាមយន្តហោះ ប្រេស៊ីដេនត៍ អ៊ែរឡាញ។
អ៊ែរ អាស៊ី មានប្រជាប្រិយភាពណាស់នៅកម្ពុជាយើង ដែលមួយជើងៗមានមនុស្សខ្មែរហោះយពេញៗ មិនថាទៅឬមក ហេតុដូចនេះក្រុមហ៊ុននេះគួរតែដាក់ភាសាខ្មែរចូល មិនគួរណាឡើយទៅដាក់ភាសាវៀតណាម និងថៃ ដែលមិនសូវមានជនជាតិទាំងពីរនេះជិះនោះទេ៕

ក្នុងយន្តហោះអ៊ែរអាស៊ី ដែលមិនមានភាសាខ្មែរ

យន្តហោះអ៊ែរអាស៊ី ដែលមិនមានភាសាខ្មែរមកដល់ក្រុងកូឡា ឡូមពួរ ប្រទេសម៉ាឡេស៊ី







មិនដែលជិះអត់ដឹងផង
[...] អ៊ែរ អាស៊ី (អានអត្ថបទ៖ អន់ចិត្តនឹងអ៊ែរអាស៊ី)។ [...]
អត់ដែលជិះសោះជើងហោះហើរណឹង។ តែថាទៅ ភាសារអង់គ្លេសដែលគេនិយាយលើយន្តហោះនោះ ខ្ញុំមិនដែលស្តាប់បានសោះឡើយណា។
ខ្ញុំថាដូចជាមិនចំលែកអីណាស់ណាទេ។ ជើងហោះហើរទៅបារាំង ខ្ញុំធ្លាប់ជិះជើងរបស់ ម៉ាឡេស៊ី សាំងហ្អាពូរ និង អ៊ីម៉េរ៉េត អ៊ែរឡាញនោះ ក៏មិនជាលឺនិយាយបារាំងអីដែរ។ បើខ្ញុំចាំមិនខុសទេ ជើងរបស់ម៉ាឡេអ៊ែរឡាញ ដាក់ភាសារបារាំងតែបន្តិចប៉ុណ្ណោះ គឺពេលចុះ និងពេលឡើង។ ចំណែកឯ អ៊ីម៉េរ៉េត ប្រហែលជាមានច្រើន ហើយអ្នកបំរើលើយន្តហោះ មានពីរ បីអ្នកគេចេះនិយាយភាសារបារាំងដែរ។
ចុះមាននរណាថាចម្លែក?
ភ័ក្រ្ត…ភ័ក្រ្ត ខ្មុំសុំមិនបញ្ចេញយោបល់អីទេ គ្រាន់តែសប្បាយចិត្តដែលឃើញ រូបខ្មុំនៅក្នុងនេះ ទោះបីជាវាតូចញិបក៏ដោយ
អន់ចិត្តដែរហ្នឹង មិនបានជិះនឹងគេ !
បងភ័ក្រ្ដ៖ មែននឹងត្រូវមានភាសារខ្មែរ ព្រោះវា ហោះចេញពីប្រទេសខ្មែរ សោះនឹង.. បើវាហោះចេញពីប្រទេសគេមិនថាទេ!! យ៉ាប់ហើយយូរៗទៅ
កំសត់
តាមបទពិសោធន៏ខ្ញុំ យន្តហោះដែលចេញចូលស្រុកបារាំង ប្រើភាសារបារាំងតិចតួចណាស់ ហើយជាសំលេងចាក់ទៀតផង មិនមែននិយាយផ្ទាល់ទេ ហើយចាក់តែត្រឹមពេលឡើង និងពេលចុះតែប៉ុណ្ណោះ។
ដូច្នេះ បើចង់អោយមានភាសារបារាំង ឫខ្មែរ ក្នុងពេលហោះហើយនោះ អ្នកបំរើលើយន្តហោះ ត្រូវចេះនិយាយភាសារនោះដែរ។ នេះហើយ ជាការលំបាក។ ព្រោះពត៌មានផ្សេងៗ ត្រូវផ្តល់អោយដោយផ្ទាល់ មិនមែនចាក់កាសែតទេ។
នឹកឃើញកាលទៅស្រុកលើកនេះ ខ្ញុំអង្គុយជិតក្រុមទេសចរបារាំងមួយក្រុម ពួកគាត់ចំណាស់ៗដែរហើយ។ ពេលដែល អ្នកបំរើលើយន្តហោះនិយាយជាមួយគាត់ជាភាសារអត់គ្លេស គាត់ឆ្លើយជាបារាំង ហេហេ។ ពេលគាត់មានការអីចង់សួរអ្នកបំរើលើយន្តហោះ គាត់និយាយបារាំង ធ្វើអីគាត់ ហេហេ។ ឃើញស្តាប់គ្នាមិនបានពិបាកពេក ខ្ញុំក៏ជួយធ្វើជាអ្នកបកប្រែអោយទៅ យ៉ាងរដាក់រដុប ហិហិហិ
hm… ផ្តល់មតិប្រឆាំងបន្តិចចុះ!
ធ្លាប់ជិះយន្តហោះទៅបារាំងច្រើនលើកច្រើនសារដែរ គេនិយាយភាសាបារាំង និង ភាសានៃប្រទេសដែលយើងធ្វើដំណើរចាកចេញទៅ។ លើកទីមួយជិះ ពីឆេកូ មកបារាំង (ជើងហោះហើរអ៊ែរហ្វ្រង់) គេនិយាយបីភាសា ឆេកូ មុន រួច ទើបបារាំង ចុងក្រោយគឺអង់គ្លេស។ អូតេសនិយាយបារាំង ឆេកូ និង អង់គ្លេស។ បន្ទាប់មកជិះចេញពីអាល្លឺម៉ង, អូទ្រីស… គេក៏និយាយបីភាសា តាមទម្លាប់ដែរ…ភាសាគេ ភាសាប្រទេសទិសដៅដែលទៅ និង អង់គ្លេស។
អ៊ែរអាស៊ីហ្នឹងវាគួរតែប្រើភាសាខ្មែរយើងហើយ! កើបលុយវាល់លាន មួយឆ្នាំៗ គ្រាន់តែនិយាយខ្មែរវាទាស់ស្អីដែរ?
ត្រឹមត្រូវ ឯកភាព១០០ភាគរយ