jump to navigation

ការ​ឆ្លង​ចូល​នៃ​ក្បាច់​រាំ​បែប​ជន​ជាតិ​លាវ “បាត់សាឡូប​” នៅ​ក្នុង​សង្គម​ខ្មែរ ថ្ងៃ អង្គារ 26 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ, ພາສາລາວ.
21 comments

កាល​ពី​រយៈ​កាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ថោះ​ព.ស.​២៥៥៥ នៅ​ស្ថានីយ៍​វិទ្យុ​ទូរទស្សន៍​បាយ័ន មាន​រៀប​ចំ​កម្មវិធី​ជួប​ជុំ​រាំ​កម្សាន្ត​មួយ​ជាមួយ​បង​ប្អូន​យុទ្ធជន​នៅ​សមរភូមិ​នានា​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ។

តាម​ការ​សង្កេត​របស់​ខ្ញុំ​​ឃើញ​មាន​ការ​នាំ​ចូល​វឌ្ឍនធម្ម​នៃ​ការ​រាំ​មួយ​បែប​​ដែល​បង​ប្អូន​យុទ្ធជន​បង្ហាញ​​សិល្បករ​ដែល​ទៅ​ចូល​រួម ក៏​ដូច​ជា​ប្រជាជន​ខ្មែរ​ទូទាំង​​នគរ​ នោះ​គឺ​ការ​រាំ​មួយ​បែប​ដែល​កំពុង​ពេញ​និយម​នៅ​ប្រទេស​លាវ គឺ​គេ​ហៅ ថា “បាត់សាឡូប”។

“បាត់សាឡូប” នេះ គឺ​ជា​ការ​ច្នៃ​បែប​រាំ​ប្រហាក់​ប្រហែល​នឹង​ចង្វាក់​ម៉ាឌីហ្សូន ដែល​ខ្មែរ​ពេញ​និយម​ដែរ។ តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​ខុស​ពី​ខ្មែរ​យើង នៅ​ប្រទេស​លាវ គេ​រាំ​ចលនា​ចង្វាក់​បែប​ដដែល​ៗ​នេះ មិន​រើស​បទ​ទេ មិន​ថា​រាំ​វង់​ ឆាឆាឆា… ទេ គឺ​គេ​រាំ​ចេញ​ចង្វាក់​បែប​នេះ​បាន​ទាំង​អស់។

សូម​លោក​អ្នក​ទស្សនា​វីដេអូ​ខាង​ក្រោម​ដែល​ខ្ញុំ​បាន​ចម្លង​ចេញ​ពី​ទូរទស្សន៍​បាយ័ន នៃ​​ការ​រាំ​បង្ហាញ​របស់​បង​ប្អូន​យុទ្ធ​ជន​ខ្មែរ ដែល​គាត់​កំពុង​រាំ “បាត់សាឡូប”  នេះ​ គឺ​គាត់​រាំ​ក្បាច់​ដដែល​ៗ គ្រប់​បទ​ទាំង​អស់ ខណៈ​ដែល​សិល្បករ​មក​ពី​ភ្នំពេញ​រាំ​តាម​ចង្វាក់​បែប​បទ តាម​ប្រភេទភ្លេង។ រួម​នឹង​វីដេអូ​ពី​ការ​បង្ហាញ​ក្បាច់​រាំ “បាត់សាឡូប” របស់​ជន​ជាតិ​លាវ ខាង​ក្រោម​ជា​បន្ត​បន្ទាប់។

ខ្ញុំ​មិន​គាំទ្រ​ការ​នាំ​ចូល​វឌ្ឍនធម្ម​នៃ​ការ​រាំ​បែប​លាវ​នេះ​ក្នុង​សង្គម​ខ្មែរ​ទេ។ យើង​មាន​ក្បាច់​រាំ​តាម​ប្រទេស​បទ​ត្រឹម​ត្រូវ នឹង​ជា​ពិសេស​មាន​ចង្វាក់​ម៉ាឌីហ្សូន ដែល​យើង​អាច​កែ​ច្នៃ​បន្ថែម​ទៀត ដើម្បី​ឲ្យ​មាន​ការ​រាំ​ជក់​ចិត្ត និង​សប្បាយ មិន​មែន​យក​តែ​ចង្វាក់​មួយ​បែប​មក​រាំ​គ្រប់​បទ​បែប​នេះ​ទេ៕

ពិនិត្យ​មើល​ក្បាច់​រាំ​ថ្មី​ដែល​ទើប​នាំ​ចូល

ច្បាប់​រាំ​របស់​ជន​ជាតិ​លាវ (បទ​ទំនង​រាំ​វង់​តែ​បែប​រាំ​បាត់សាឡូប)

________________________________________________________
អាន​ផង​ដែរ
១. របាយការណ៍៖ ចូល​ឆ្នាំ​ថោះ​នៅ​ស្រុក​ខ្មែរ

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers