jump to navigation

ការ​ឆ្លង​ចូល​នៃ​ក្បាច់​រាំ​បែប​ជន​ជាតិ​លាវ “បាត់សាឡូប​” នៅ​ក្នុង​សង្គម​ខ្មែរ ថ្ងៃ អង្គារ 26 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ, ພາສາລາວ.
trackback

កាល​ពី​រយៈ​កាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ថោះ​ព.ស.​២៥៥៥ នៅ​ស្ថានីយ៍​វិទ្យុ​ទូរទស្សន៍​បាយ័ន មាន​រៀប​ចំ​កម្មវិធី​ជួប​ជុំ​រាំ​កម្សាន្ត​មួយ​ជាមួយ​បង​ប្អូន​យុទ្ធជន​នៅ​សមរភូមិ​នានា​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ។

តាម​ការ​សង្កេត​របស់​ខ្ញុំ​​ឃើញ​មាន​ការ​នាំ​ចូល​វឌ្ឍនធម្ម​នៃ​ការ​រាំ​មួយ​បែប​​ដែល​បង​ប្អូន​យុទ្ធជន​បង្ហាញ​​សិល្បករ​ដែល​ទៅ​ចូល​រួម ក៏​ដូច​ជា​ប្រជាជន​ខ្មែរ​ទូទាំង​​នគរ​ នោះ​គឺ​ការ​រាំ​មួយ​បែប​ដែល​កំពុង​ពេញ​និយម​នៅ​ប្រទេស​លាវ គឺ​គេ​ហៅ ថា “បាត់សាឡូប”។

“បាត់សាឡូប” នេះ គឺ​ជា​ការ​ច្នៃ​បែប​រាំ​ប្រហាក់​ប្រហែល​នឹង​ចង្វាក់​ម៉ាឌីហ្សូន ដែល​ខ្មែរ​ពេញ​និយម​ដែរ។ តែ​អ្វី​ដែល​ចម្លែក​នោះ​គឺ​ខុស​ពី​ខ្មែរ​យើង នៅ​ប្រទេស​លាវ គេ​រាំ​ចលនា​ចង្វាក់​បែប​ដដែល​ៗ​នេះ មិន​រើស​បទ​ទេ មិន​ថា​រាំ​វង់​ ឆាឆាឆា… ទេ គឺ​គេ​រាំ​ចេញ​ចង្វាក់​បែប​នេះ​បាន​ទាំង​អស់។

សូម​លោក​អ្នក​ទស្សនា​វីដេអូ​ខាង​ក្រោម​ដែល​ខ្ញុំ​បាន​ចម្លង​ចេញ​ពី​ទូរទស្សន៍​បាយ័ន នៃ​​ការ​រាំ​បង្ហាញ​របស់​បង​ប្អូន​យុទ្ធ​ជន​ខ្មែរ ដែល​គាត់​កំពុង​រាំ “បាត់សាឡូប”  នេះ​ គឺ​គាត់​រាំ​ក្បាច់​ដដែល​ៗ គ្រប់​បទ​ទាំង​អស់ ខណៈ​ដែល​សិល្បករ​មក​ពី​ភ្នំពេញ​រាំ​តាម​ចង្វាក់​បែប​បទ តាម​ប្រភេទភ្លេង។ រួម​នឹង​វីដេអូ​ពី​ការ​បង្ហាញ​ក្បាច់​រាំ “បាត់សាឡូប” របស់​ជន​ជាតិ​លាវ ខាង​ក្រោម​ជា​បន្ត​បន្ទាប់។

ខ្ញុំ​មិន​គាំទ្រ​ការ​នាំ​ចូល​វឌ្ឍនធម្ម​នៃ​ការ​រាំ​បែប​លាវ​នេះ​ក្នុង​សង្គម​ខ្មែរ​ទេ។ យើង​មាន​ក្បាច់​រាំ​តាម​ប្រទេស​បទ​ត្រឹម​ត្រូវ នឹង​ជា​ពិសេស​មាន​ចង្វាក់​ម៉ាឌីហ្សូន ដែល​យើង​អាច​កែ​ច្នៃ​បន្ថែម​ទៀត ដើម្បី​ឲ្យ​មាន​ការ​រាំ​ជក់​ចិត្ត និង​សប្បាយ មិន​មែន​យក​តែ​ចង្វាក់​មួយ​បែប​មក​រាំ​គ្រប់​បទ​បែប​នេះ​ទេ៕

ពិនិត្យ​មើល​ក្បាច់​រាំ​ថ្មី​ដែល​ទើប​នាំ​ចូល

ច្បាប់​រាំ​របស់​ជន​ជាតិ​លាវ (បទ​ទំនង​រាំ​វង់​តែ​បែប​រាំ​បាត់សាឡូប)

________________________________________________________
អាន​ផង​ដែរ
១. របាយការណ៍៖ ចូល​ឆ្នាំ​ថោះ​នៅ​ស្រុក​ខ្មែរ

About these ads

មតិ»

1. របាយការណ៍៖ ចូល​ឆ្នាំ​ថោះ​នៅ​ស្រុក​ខ្មែរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 27 ខែ​មេសា 2011

[...] [...]

2. វិចូច - ថ្ងៃពុធ 27 ខែ​មេសា 2011

ខ្ញុំ​ក៏​មិន​គាំទ្រ​ដែរ។

3. កូនផ្សោត - ថ្ងៃពុធ 27 ខែ​មេសា 2011

ខ្ញុំតែសរសើរថា ចេះរកក្បាច់រាំប្លែកៗ។ ដល់ចឹងទៅ​អន់ចិត្តជ្រិបហ្មង

សុភ័ក្ត្រ - ថ្ងៃពុធ 27 ខែ​មេសា 2011

ប្លែក​ត្រង់​ណា រាំ​វង់​ក៏​អា​ហ្នឹង, ឆាឆាឆា​ក៏​អា​ហ្នឹង, ធ្វីសស៍​ក៏​អា​ហ្នឹង… ស្អី​ៗ​ក៏​រាំ​អញ្ចឹង… ដល់​ចឹង​ទៅ​រាំ​ធុញ​ណាស់ វា​សាំ​ពេក

កូនផ្សោត - ថ្ងៃពុធ 27 ខែ​មេសា 2011

អត់ដឹងផង បានមើលតែពេលគេរាំចង្វាក់ញ៉ាប់ៗ

4. អែម ចាន់​បុទុំ - ថ្ងៃពុធ 27 ខែ​មេសា 2011

កុំជោរជាមួយខ្មែរស្មោះ កូពីគ្មានសល់ទេ

5. Love-peehs05 - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2011

នេះគេហៅថា បទក្រឡុកប្រវត្តិសាស្រ្ត ទើបត្រឹមត្រូវ !មិនសូវចាប់ អារម្មណ៍ដែរទេ ចំពោះការច្រៀងនិងក្បាច់រាំ ចាប់អារម្មណ៍អ្នករាំទៅ វិញទេ ជាពិសេស ទាហាន-ប៉ូលិស ដែលរាំទាំងឯកសណ្ឋាននិង អាវុធជាប់ខ្លួន អត់ដែលឃើញចឹងទេ មានតែស្រុកខ្មែរទេមើលទៅ !

6. ក្មេងស្រែ - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2011

បាន​មើល​តែ​គាត់​រាំ​បែប​ម៉ាឌីហ្សុន​ម៉ាភ្លែត​ប៉ុណ្ណោះ​កាល​ហ្នឹង

7. ទឹម បឿន - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2011

នៅ​ជិត​គ្នា វា​ជៀស​ផុត​អី​នឹង​ចម្លង​គ្នា ដូច​បទ​ឡាំលាវ សារ៉ាវ៉ាន់ រាំវង់ អី​ជា​ដើម គ្រាន់តែ​ចង្វាក់ សាឡូប ជា​ចង្វាក់​សម័យ​ដែល​គេ​កំពុង​ពេញ​និយម ដូច​ចង្វាក់​ម៉ាឌីហ្សុន និង កន្ទ្រឹម ដែល​ខ្មែរ​កំពុង​ពេញនិយម​ក្នុង​ពេល​បច្ចុប្បន្ន ។ ខ្ញុំ​យល់​ថា មិន​ទាស់​ខុស​អី​ទេ បើ​យើង​យក​មក​រាំ ។

8. អរុណរះ - ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2011

ចង្វាក់នេះបើយកមករាំនៅស្រុកខ្មែរ អាចកាប់គ្នាច្រើននៅតាមជនបទ ព្រោះបទនេះរាំទធាក់ជើងសម្បើមណាស់ ។ កុំនាំចូលអីល្អជាង។

9. My Sovann - ថ្ងៃ សុក្រ 29 ខែ​មេសា 2011

Ah…you are all here! that why nobody visits my blog: Let visit my blog, entitled “Cambodia Situations”
all great in term of Cambodia Views: http://meetkhmer.blogspot.com

សុភ័ក្ត្រ - ថ្ងៃ សុក្រ 29 ខែ​មេសា 2011
10. វីរីយ៉ា - ថ្ងៃ សុក្រ 29 ខែ​មេសា 2011

ខ្ញុំឃើញ​​រាំ​បែប​ហ្នឹង​នៅ​ក្លឹប​ហាត់ ស្តាតអូឡាំពិច និង មុខ​វត្ត​បទុម​ជាង​មួយ​ឆ្នាំ​ហើយ! ហើយ​នៅ​មាន​បែប​ប្លែក​ជាង​ហ្នឹង​ពីរ​ទៅបីបែប​ទៀត​ដែល​ច្នៃ​ចេញពីម៉ាឌីហ្សន … មិន​ដឹង​អ្នក​ណា​ចម្លង​អ្នក​ណាទេ ដូច​បឿន​ថា​អញ្ចឹង​នៅ​ក្បែរគ្នា!

សុភ័ក្ត្រ - ថ្ងៃ សុក្រ 29 ខែ​មេសា 2011

ទទួល​ស្គាល់​ខ្លះ​រ៉ូវ

វីរីយ៉ា - ថ្ងៃ សៅរ៍ 30 ខែ​មេសា 2011

ទទួល​ស្គាល់​រឿង​អី? ល្ងាចៗ​ទៅ​មុខ​វត្ត​បទុម មើល​គេ​រាំហាត់​ប្រាណនឹងបានឃើញ ។ សូម​បញ្ជាក់​​​គឺ​ខ្ញុំ​បាន​រាំ​នៅ​ក្លឹប​ហាត់​ប្រាណ​ចង្វាក់​ហ្នឹង ជាងមួយ​ឆ្នាំ​ហើយ​ មិន​មែន​ត្រឹម​ឃើញទេ ឬ អាន​ Comment ខាង​ក្រោម គេ​ថា​ធ្លាប់​រាំ​តាំង​ពី​ឆ្នាំ ១៩៩៧​ មក​ម៉្លេះ! យក​ពីណាខ្ញុំ​​មិន​ដឹងទេ​ ដឹង​តែ​ថា​វា​មិនមែន​ថ្មី ហើយ​មិន​មាន​អី​ភ្ញាក់​ផ្អើល!

11. វឌ្ឍនា - ថ្ងៃ សៅរ៍ 30 ខែ​មេសា 2011

ថ្មីសំរាប់អ្នក? ខ្ញុំធ្លាប់រាំបទនេះតាំងពីឆ្នាំ1997មកម៉្លេះ!
កាលនោះ លោកពូម្នាក់របស់ខ្ញុំទៅរៀនហ៊្វឹកហាត់ផ្នែកទ័ពនៅឥណ្ឌូនេស៊ី ពេលមកវិញគាត់ចេះរាំរបៀបនេះឯង។ តែកាលនោះខ្ញុំមិនបានដឹងថាវាជាចង្វាក់ របស់ឡាវទេ។ អត់យោបល់ដែរ គ្រាន់តែចង្វាក់នេះមិនមែនថ្មីសំរាប់ខ្ញុំទេ។

12. បណ្ឌិតកិត្តិយស - ថ្ងៃ សៅរ៍ 30 ខែ​មេសា 2011

ខ្ញុំគិតថា ការលួចគេរបស់ខ្មែរនេះ មិនមែនជាការបាក់មុខអីទេ បើធ្វើម៉េច បើស្រុកយើងឥលូវ រឿងនេះជារឿងថ្លៃថ្នូរទៅហើយ។

13. បណ្ឌិតកិត្តិយស - ថ្ងៃ សៅរ៍ 30 ខែ​មេសា 2011

គំនិតតូចច្រមក់៖ បើអ្នកជាចោរគួរប្រឹងលួចចុះ ព្រោះវាជាអាជីព តែបើអ្នកមិន មែនជាចោរទេ គួរកុំសាកល្បូងអី ប្រយ័ត្នមានពូជជាចោរ។
បណ្ឌិតកិត្តិយស

14. ជិតប្រាប់ហើយ - ថ្ងៃ អាទិត្យ 1 ខែ​ឧសភា 2011

មើលទៅតាមការរាំរបស់បងទាហាន វាអាចជាការរាំបែបហ្វឹកហាត់ទុក មុនជាជាងការរាំតាមចំណាំ។ ព្រោះការរាំវាស្រុសគ្នាពេក។

15. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែមករា 2012

[...] [...]

16. Repost: ការ​ឆ្លង​ចូល​នៃ​ក្បាច់​រាំ​បែប​ជន​ជាតិ​លាវ “បាត់សាឡូប​” នៅ​ក្នុង​សង្គម​ខ្មែរ « ស្រែ - ថ្ងៃ អង្គារ 24 ខែ​មេសា 2012

[...] «ស្រែខ្មុក» ខ្ញុំសូមដាក់ប្រកាស ការឆ្លងចូលនៃក្បាច់រាំបែបជនជាតិលាវ … ឡើងវិញ។ [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 114 other followers

%d bloggers like this: