jump to navigation

ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ ថ្ងៃ​ព្រហស្បតិ៍ 28 ខែ​មេសា 2011

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
18 comments

ជា​ទូទៅ​នៅ​ពេល​ដើរ​កម្សាន្ត​ឯ​ក្រៅ​ប្រទេស​របស់​ខ្ញុំ​ម្ដង​ៗ ខ្ញុំ​តែង​តែ​ផ្ញើ​ប័ណ្ណ​ប្រៃសណីយ៍​ពី​ប្រទេស​នោះ​ៗ​មក​ខ្លួន​ឯង​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍ ជា​ប្រចាំ​មិន​ដែល​ខាន​ឡើយ។ ដំណើរ​កម្សាន្ត​ថ្មី​ៗ​នេះ​ទៀត​សោត​ទៅ​ប្រទេស​ប្រុយណេ, ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​ខ្ញុំ​បាន​ដាក់​ប្រកាស​ជា​ច្រើន​នោះ ក៏​ខ្ញុំ​បាន​ផ្ញើ​ប័ណ្ណ​ប្រៃសណីយ៍​មក​ផ្ទះ​ដែរ។ តែ​អ្វី​ដែល​ចម្លែក​លើក​នេះ​មិន​ទាន់​ឃើញ​ប័ណ្ណ​ប្រៃសណីយ៍​ទាំង​៣​ដែល​ខ្ញុំ​បាន​ផ្ញើ​ពី​ប្រទេស​ទាំង​បី​នោះ​មក​ដល់​ផ្ទះ​សោះ មិន​ដឹង​ជា​ជាប់​ស្ទាក់​ពន្ធ​គយ​នៅ​ទី​ណា :(

បើ​គិត​ពី​រយៈ​ពេល​នៃ​ការ​ផ្ញើ​តាម​ប្រៃសណីយ៍​ពី​ប្រទេស​ទាំង​បី គឺ​អំឡុង​ពេល​ដំណើរ​កម្សាន្ត​នោះ គឺ​តាំង​ពី​ចុង​ខែ​កុម្ភៈ មក​ដល់​ចុង​ខែ​មេសា ឆ្នាំ​២០១១ នេះ គឺ​មាន​រយៈ​ពេល​២​ខែ​គត់​ហើយ ហើយ​ជា​ទូទៅ​តែ​១​ខែ​ច្បាស់​ជា​មក​ដល់​ហើយ តែ​ចម្លែក​អី​គ្រា​នេះ ២​ខែ​ហើយ​មិន​មក​សោះ។ ឬ​ថា​ប្រទេស​ទាំង​៣​នេះ​មិន​ផ្ញើ​មក ឬ​មក​ពី​ខាង​ប្រៃសណីយ៍​ខ្មែរ​យើង មិន​យក​ឲ្យ​ខ្ញុំ។ បើ​តាម​សង្ស័យ​នោះ គឺ​ខ្ញុំ​ច្បាស់​ណាស់​សង្ស័យ​ពី​ខាង​ក្រុម​ប្រៃសណីយ៍​ខ្មែរ​យើង​ជាង ព្រោះ​អី​ថា​បើ​ប្រទេស​ទាំង​បី​មិន​ផ្ញើ​មក​វា​មិន​កើត បើ​ថា​ប្រទេស​មួយ​ឬ​ពីរ​ក្នុង​ចំណោម​ប្រទេស​ទាំង​៣​មិន​ផ្ញើ​មក យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រទេស​១​ផ្ញើ​មក​ដែរ តែ​នេះ​អត់​ទាំង​៣​តែ​ម្ដង សង្ស័យ​តែ​ជាប់​កុង​ត្រឹម​ប្រៃសណីយ៍ដ្ឋាន​ឯ​ភ្នំពេញ​នឹង​ឯង។

ជា​ទូទៅ​ប្រៃសណីយ៍​ខ្មែរ ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ថា​ពិត​ជា​អសកម្ម និង​ជន​ខ្មែរ​អស់​ជំនឿ​ខ្លាំង​ណាស់។ ដើរ​តែ​មើល​ប្រៃសណីយដ្ឋាន​នានា​នៅ​ក្រុង​ភ្នំពេញ​ទៅ​ដឹង​ហើយ សឹង​ក្លាយ​ជា​ទី​រហោដ្ឋាន​ទៅ​ហើយ មិន​ដឹង​ជា​ខាង​អស់​លោក​អ្នក​រាជការ​ខាង​ហ្នុង​គេ​គិត​យ៉ាង​ម៉េច​ដែរ​ទេ។ សូម​សំណូម​ពរ​ដល់​រាជការ​ទទួល​ខាង​ប្រៃសណីយ៍​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ផង​ដើម្បី​ឲ្យ​ប្រៃសណីយ៍​ខ្មែរ​ដើរ​ទៅ​មុខ​ទៀត និង​សូម​បញ្ចេញ​ប័ណ្ណ​ប្រៃសណីយ៍​ទាំង​៣​របស់​ខ្ញុំ​ផង :)

ឱ! ប្រៃសណីយ៍​ប័ណ្ណ​អឺយ អ្នក​ទាំង​បី​ង៉ៃ​ណា​មក​ដល់​ខ្ញុំ!


ប័ណ្ណ​ប្រៃសណីយ៍​ដែល​ផ្ញើ​ពី​ប្រុយណេ​ ពេល​នេះ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ

ប័ណ្ណ​ប្រៃសណីយ៍​ដែល​ផ្ញើ​ពី​សិង្ហបុរី

ប័ណ្ណ​ប្រៃសណីយ៍​ដែល​ផ្ញើ​ពី​ម៉ាឡេស៊ី

__________________________________________________
អាន​ផង​ដែរ
១. ទៅ​លេង​ប្រុយណេ
២. ទៅ​លេង​សាំងកាពួរ ក្រោយ​រយៈ​ពេល​មួយ​ទសវត្សរ៍
៣. ទៅ​លេង​ម៉ាឡេស៊ី ក្រោយ​រយៈ​ពេល​៩​ឆ្នាំ
៤. ប័ណ្ណ​ប្រៃសណីយ៍​ពី​អូស្ត្រាលី​មក​ដល់
៥. ប្រៃសណីយ៍​ខ្មែរ​បន្ទោស​បច្ចេក​វិជ្ជា

តាមដាន

Get every new post delivered to your Inbox.

Join 69 other followers