ឯណាទៅប័ណ្ណប្រៃសណីយ៍របស់ខ្ញុំ ថ្ងៃព្រហស្បតិ៍ 28 ខែមេសា 2011
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.trackback
ជាទូទៅនៅពេលដើរកម្សាន្តឯក្រៅប្រទេសរបស់ខ្ញុំម្ដងៗ ខ្ញុំតែងតែផ្ញើប័ណ្ណប្រៃសណីយ៍ពីប្រទេសនោះៗមកខ្លួនឯងដើម្បីទុកជាអនុស្សាវរីយ៍ ជាប្រចាំមិនដែលខានឡើយ។ ដំណើរកម្សាន្តថ្មីៗនេះទៀតសោតទៅប្រទេសប្រុយណេ, ម៉ាឡេស៊ី និងសិង្ហបុរី ដែលខ្ញុំបានដាក់ប្រកាសជាច្រើននោះ ក៏ខ្ញុំបានផ្ញើប័ណ្ណប្រៃសណីយ៍មកផ្ទះដែរ។ តែអ្វីដែលចម្លែកលើកនេះមិនទាន់ឃើញប័ណ្ណប្រៃសណីយ៍ទាំង៣ដែលខ្ញុំបានផ្ញើពីប្រទេសទាំងបីនោះមកដល់ផ្ទះសោះ មិនដឹងជាជាប់ស្ទាក់ពន្ធគយនៅទីណា
បើគិតពីរយៈពេលនៃការផ្ញើតាមប្រៃសណីយ៍ពីប្រទេសទាំងបី គឺអំឡុងពេលដំណើរកម្សាន្តនោះ គឺតាំងពីចុងខែកុម្ភៈ មកដល់ចុងខែមេសា ឆ្នាំ២០១១ នេះ គឺមានរយៈពេល២ខែគត់ហើយ ហើយជាទូទៅតែ១ខែច្បាស់ជាមកដល់ហើយ តែចម្លែកអីគ្រានេះ ២ខែហើយមិនមកសោះ។ ឬថាប្រទេសទាំង៣នេះមិនផ្ញើមក ឬមកពីខាងប្រៃសណីយ៍ខ្មែរយើង មិនយកឲ្យខ្ញុំ។ បើតាមសង្ស័យនោះ គឺខ្ញុំច្បាស់ណាស់សង្ស័យពីខាងក្រុមប្រៃសណីយ៍ខ្មែរយើងជាង ព្រោះអីថាបើប្រទេសទាំងបីមិនផ្ញើមកវាមិនកើត បើថាប្រទេសមួយឬពីរក្នុងចំណោមប្រទេសទាំង៣មិនផ្ញើមក យ៉ាងហោចណាស់ក៏មានប្រទេស១ផ្ញើមកដែរ តែនេះអត់ទាំង៣តែម្ដង សង្ស័យតែជាប់កុងត្រឹមប្រៃសណីយ៍ដ្ឋានឯភ្នំពេញនឹងឯង។
ជាទូទៅប្រៃសណីយ៍ខ្មែរ ត្រូវហ៊ានទទួលស្គាល់ការពិតថាពិតជាអសកម្ម និងជនខ្មែរអស់ជំនឿខ្លាំងណាស់។ ដើរតែមើលប្រៃសណីយដ្ឋាននានានៅក្រុងភ្នំពេញទៅដឹងហើយ សឹងក្លាយជាទីរហោដ្ឋានទៅហើយ មិនដឹងជាខាងអស់លោកអ្នករាជការខាងហ្នុងគេគិតយ៉ាងម៉េចដែរទេ។ សូមសំណូមពរដល់រាជការទទួលខាងប្រៃសណីយ៍ធ្វើការពិនិត្យឡើងវិញផងដើម្បីឲ្យប្រៃសណីយ៍ខ្មែរដើរទៅមុខទៀត និងសូមបញ្ចេញប័ណ្ណប្រៃសណីយ៍ទាំង៣របស់ខ្ញុំផង
ឱ! ប្រៃសណីយ៍ប័ណ្ណអឺយ អ្នកទាំងបីង៉ៃណាមកដល់ខ្ញុំ!

ប័ណ្ណប្រៃសណីយ៍ដែលផ្ញើពីប្រុយណេ ពេលនេះមិនទាន់មកដល់នៅឡើយទេ

ប័ណ្ណប្រៃសណីយ៍ដែលផ្ញើពីសិង្ហបុរី

ប័ណ្ណប្រៃសណីយ៍ដែលផ្ញើពីម៉ាឡេស៊ី
__________________________________________________
អានផងដែរ៖
១. ទៅលេងប្រុយណេ
២. ទៅលេងសាំងកាពួរ ក្រោយរយៈពេលមួយទសវត្សរ៍
៣. ទៅលេងម៉ាឡេស៊ី ក្រោយរយៈពេល៩ឆ្នាំ
៤. ប័ណ្ណប្រៃសណីយ៍ពីអូស្ត្រាលីមកដល់
៥. ប្រៃសណីយ៍ខ្មែរបន្ទោសបច្ចេកវិជ្ជា






[...] ឯណាទៅប័ណ្ណប្រៃសណីយ៍របស់ខ្ញុំ … – ថ្ងៃព្រហស្បតិ៍ 28 ខែមេសា [...]
[...] ឯណាទៅប័ណ្ណប្រៃសណីយ៍របស់ខ្ញុំ … – ថ្ងៃព្រហស្បតិ៍ 28 ខែមេសា [...]
ខ្ញុំធ្លាប់ផ្ញើររបស់របរខ្លះតាមប្រៃសណីដែរ តែអ្វីដែលចំលែកនោះគឺពេលផ្ញើរនោះគេបែរជានិយាយថា ចំពោះការបាត់បង់និងខូចខាតគេអត់ទទួលខុសត្រូវចឹងបានន័យថាយើងផ្ញើរទៅទាំងប្រថុយម៉េចទេ…របស់សំខាន់ៗផ្ញើរតាមនិងអត់បានទេចឹងហរ…
ផ្ញើអីគេ
ស្តាយតែសាញ៉េទេខ្មុំ
ប្រៃសនីយ៍ស្រុកយើងអស់សាច់ហើយ! គ្រាន់តែយកសំបុត្រមកអោយដល់ផ្ទះហ្នឹង ក៏ទាមទារយកថ្លៃសាំងជាចាំបាច់ដែរ ។ អោយហើយសួរទៅគេ គេថាអាហ្នឹងជាទឹកចិត្តយើងទេ, តែបើអត់អោយនៅអង្គុយទារនៅហ្នឹង!
ថ្លៃគាត់ខំយកមកឲ្យខ្លះរ៉ូវ កុំម៉ៅស្វិតពេក ហេហេ… ញុំជាទូទៅពីរពាន់ៗ សំបុត្រមួយ ហេហេ…
ដំបូងជាទឹកចិត្តមែន, តែយូរៗទៅក៏ជាទម្លាប់, ទម្លាប់នេះអត់សូវល្អទៀតហ្នឹងណា៎!
សូម្បីតែមន្រ្តីរបស់ក្រសួងណាមួយទៅបើកប្រាក់ពីរតនាគារសំរាប់យកទៅបើកបៀវត្សដល់មន្រ្តីរាជការក៏ត្រូវមន្រ្តីរតនាគារទាមទារ កំរ៉ៃជីងសារដែរ។ ពុករលួយគ្រប់កន្លែងទាំងអស់។
សូម្បីតែមន្រ្តីរបស់ក្រសួងណាមួយទៅបើកប្រាក់ពីរតនាគារសំរាប់យក
ទៅបើកបៀវត្សដល់មន្រ្តីរាជការក៏ត្រូវមន្រ្តីរតនាគារទាមទារ កំរ៉ៃជីងសារដែរ។ ពុករលួយគ្រប់កន្លែងទាំងអស់។
Your post is sent to your house. They are with your mom.
no
[...] ក្រោយរយៈពេល៩ឆ្នាំ (ចប់) ៩. ឯណាទៅប័ណ្ណប្រៃសណីយ៍របស់ខ្ញុំ ១០. អាគារស្នាក់នៅយុវជន ពូសាត [...]
[...] (សូមអានប្រកាស៖ ឯណាទៅប័ណ្ណប្រៃសណីយ៍របស់ខ្ញុំ)។ កាលពីទៅភ្នំពេញ គ្រាមុន [...]
[...] [...]
ម៉េចមិនយកតាមខ្លួនមក ? ទុកចាំផ្ញើធ្វើអ្វី ?
[...] “ បាត់សាឡូប” នៅក្នុងសង្គមខ្មែរ, ឯណាទៅប័ណ្ណប្រៃសណីយ៍របស់ខ្ញុំ, [...]